ចូលចិត្តទំនើប

មកស្គាល់ ទីក្រុងទាំង 11 ដែលមានពណ៌ស្រស់ស្អាត ដូចឥន្ទធនូ

ដោយ: ភារុន 9 AM, Saturday, 09 Feb, 2019

ជាធម្មតា អាគារ និងផ្ទះនីមួយៗភាគច្រើន គឺលាបពណ៌ដដែលៗ ដូចជា៖ ពណ៌ស ពណ៌ពងមាន់ ឬ ពណ៌ផ្ទៃមេឃ និងដាក់កញ្ចក់ ដែលឃើញឡើងសុំាភ្នែកទៅហើយ។ យ៉ាងណាមិញមាន ទីក្រុងចំនួន 11 ដែលមានពណ៌ចម្រុះចាំងភ្នែក គួរឲ្យទាក់ទាញ បើបានឃើញហើយ ដឹងតែចង់ទៅលេង នឹងថតរូបបង្ហោះឱ្យអស់ដៃតែម្ដង ហើយទីក្រុងទាំងនេះមានដូចជា៖
1. ទីក្រុង Burano, ប្រទេស Italy
គ្រាន់តែជិះរថយន្តរយៈចម្ងាយ 45 នាទីពីទីក្រុង Venice នឹងទៅដល់ទីក្រុង Burano ដែលផ្ទះនៅទីនេះត្រូវបានសាងសង់ឡើងនៅសងខាងប្រឡាយ និងលាបពណ៌គ្រប់កន្លែង យ៉ាងស្រស់ឆើតឆាយ ដូចពណ៌ឥន្ទធនូ។

2. ទីក្រុង Kampung Pelangi, ប្រទេសឥណ្ឌូនេស៊ី
ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងពណ៌ឥន្ទធនូ ហើយជាទីក្រុងដែលមានពណ៌ចម្រុះច្រើនបំផុត នៅលើពិភពលោក។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏មានទីក្រុង និងតំបន់ផ្សេងៗទៀត ដែលមានទម្រង់ស្រដៀងនឹងទីក្រុង Kampung Pelangi នេះផងដែរដូចជា៖ Kampung Warna-Warni, Kampung Tridi, និង Kampung Kali Code ។

3. ទីក្រុង Trinidad, ប្រទេសគុយបា
Trinidad គឺជាទីក្រុងចម្រុះពណ៌ ផ្តល់នូវចំណីភ្នែក ដែលគ្មានទីបញ្ចប់ និងផ្តល់ការរូបថត ដ៏សម្បូរបែបសម្រាប់បង្ហោះចូល Instagram របស់អ្នក។

4. ទីក្រុង Cape Town, អាហ្វ្រិកខាងត្បូង
កាលដើមឡើយ អគារនៅទីនេះ ត្រូវបានសាងសង់ឡើង សម្រាប់ឱ្យទាសករស្នាក់នៅ ដែលត្រឹមតែមានពណ៌សប៉ុណ្ណោះ។ ក្រោយមកនៅពេល ដែលទាសករត្រូវបានផ្តល់សេរីភាពឱ្យ ហើយដើម្បីអបអរសាទរ ចំពោះសេរីភាពនេះ អគារទាំងអស់ត្រូវបានលាបពណ៌ចម្រុះដូចពណ៌ឥន្ទធនូ។

5. ទីក្រុង Ilulissat, ប្រទេស Greenland
អគារទាំងអស់ ត្រូវបានលាបពណ៌ចម្រុះយ៉ាងរស់រវើក នៅក្នុងទីក្រុង Ilulissat នៃប្រទេស Greenland។ យោងតាមប្រពៃណីរបស់ប្រទេសនេះ ពណ៌នៃអគារនិមួយៗ គឺបង្ហាញពីគោលបំណងផ្សេងៗគ្នា។

6. ប្រទេសសឹង្ហបុរី
ប្រទេសសឹង្ហបុរី មានស្រុកមួយ ដែលគេឱ្យឈ្មោះថា Little India ។ នៅទីនេះមាន ផ្ទះ ប្រាសាទ ផ្សារ និងផ្លូវថ្នល់ ដែលត្រូវបានលាបពណ៌ចម្រុះច្រើនបំផុត ដើម្បីឱ្យចេញទិដ្ឋភាពបែបសិល្បៈដូចជា ផ្ទះ Tan Teng Niah ជាដើម ដែលជាអតិត ផ្ទះវីឡាចិនមួយ ដែលត្រូវបានលាបពណ៌ចម្រុះដ៏ស្រស់ស្អាតបំផុត។

7. ទីក្រុង Guanajuato, ប្រទេស Mexico
ប្រទេស Mexico មិនសូវមានទីក្រុងដែលមានពណ៌ចម្រុះទេ ប៉ុន្តែសម្រាប់ទីក្រុង Guanajuato គឺជាទីកន្លែងដ៏កម្រ និងមានភាពទាក់ទាញបំផុត ដោយសារតែពណ៌ចម្រុះនៃអគារទាំងអស់នៅក្នុងទីក្រុងនេះ។

8. ទីក្រុង Menton, ប្រទេស បារាំង
ភាពស្រស់បំព្រងនៃអគារ ដែលបានលាបពណ៌ចម្រុះមកពីអតិតកាល បានធ្វើឱ្យទីក្រុងមួយនេះ មានភាពទាក់ទាញដល់ភ្ញៀវទេសចរមិនតិចទេ មកកាន់ទីនេះ ដើម្បីថតផ្តិតយកពណ៌ដ៏ស្រស់ស្អាតនៃអគារទាំងនេះ។

9. ទីក្រុង Cartagena, ប្រទេស Colombia
ប្រិយមិត្តអាចមើលរូបភាពខាងក្រោមនេះ អ្នកនឹងបានឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៃពណ៌ចម្រុះ នៅតាមជញ្ជាំងផ្ទះរបស់ប្រជាជនក្នុងទីក្រុងនេះ ដែលមើលទៅវាគួរឱ្យទាក់ទាញប៉ុណ្ណានោះ។

10. ទីក្រុង Willemstad, កោះ Curacao ប្រទេស ហូឡង់
ទីក្រុងដ៏ចំណាស់នេះ គឺត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោក ពីអង្គការ UNESCO។ ហើយវាក៏ជាបេះដូងប្រវត្តិសាស្រ្តរបស់ប្រទេសហូឡង់ ដែលជាទីក្រុងមានពណ៌ចម្រុះដ៏ស្រស់ស្អាតបំផុត។

11. ទីក្រុង St. John’s, ប្រទេស កាណាដា
នៅទីក្រុង អ្នកនឹងអាចមើលឃើញផ្ទះល្វែង និងអគារជាច្រើន ដែលមានលាបពណ៌ចម្រុះ ជាពិសេសនៅពេលដើរនៅតាមដងផ្លូវ នៃទីក្រុង។ មូលហេតុដែលមានការលាបពណ៌ចម្រុះដូចនេះ ដោយសារតែអ្នកស្រុកមួយចំនួនជឿជាក់ថា ការលាបពណ៌អគារ គឺងាយស្រួល ស្វែងរកផ្លូវ ត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលមានអព្ទធ្លាក់ច្រើនជាងគេបំផុតប្រចាំឆ្នាំនៅទីនេះ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រីករាយជាមួយ ការថតរូប នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 13 Sep, 2017

ដំណើរកំសាន្ត បើគ្មានរូបថត គឺមិនមែនជាដំណើរកំសាន្តពេញលក្ខណៈទេ។ ការផ្តិតយករូបភាព គឺដើម្បីរក្សាទុកអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ។ ដូច្នេះការជ្រើសរើសទី...

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

ឆ្នេរសមុទ្រស្អាតៗបំផុតទាំង 10 ក្នុងប្រទេសអូស្រ្តាលី ឃើញហើយចង់ទៅភ្លាម!

ដោយ: ភារុន 8 AM, Wednesday, 30 Jan, 2019

តោះ ថ្ងៃនេះ ទំនើប ចង់ណែនាំឆ្នេរសមុទ្រស្អាតៗចំនួន 10 ដែលមាននៅក្នុងប្រទេសអូស្រ្តាលី ដល់ប្រិយមិត្តអ្នកអានបានស្គាល់ ក្រែងល៍ បានទៅលេងប្រទេសអូស្ត្រាលីនៅថ...

សួនទឹកកម្សាន្តទាំង 10 នៅជុំវិញពិភពលោក បើមិនបានទៅលេង ពិតជាស្តាយក្រោយ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

អ្នកប្រហែលជាធ្លាប់បានទៅលេងនៅសួនទឹកកម្សាន្តនានា នៅក្នុងប្រទេសខ្មែរយើងហើយ តើអ្នកមានភាពសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ? តើអ្នកចង់ដឹងដែរទេថា សួនទឹកកម្សាន្...

Tomnerb.Com - YouTube Channel