ចូលចិត្តទំនើប

ដឹងអត់! ក្រៅពីប្រទេសជប៉ុន ផ្កាសាគូរ៉ា ឬ ផ្កា ឈើរី មាននៅប្រទេសណាខ្លះ?

ដោយ: ភារុន 8 AM, Saturday, 29 Jun, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមាន ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀត ដើមផ្កាសាគូរ៉ា ឬ ឈើរី ត្រូវបានដាំនៅពាសពេញដែនដីប្រទេសជប៉ុន។ នៅប្រទេសជប៉ុនរដូវ ផ្កាសាគូរ៉ា ឬ ផ្កាឈើរី រីកស្គុះស្គាយ មានរយះពេលត្រឹមតែប៉ុន្មានសបា្តហ៍ប៉ុណ្ណោះ គឺស្ថិតនៅចន្លោះចុងខែមិនា រហូតដល់ពាក់កណ្តាលខែមេសា។ ដូចដែលបានរំពឹងទុក ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ក្នុងឆ្នាំ 2019 នេះក៏ដូចជារាល់ឆ្នាំដែរ ហើយវារីកស្គុះស្គាយក្នុងរយះពេលដូចគ្នានេះដែរ។

ចំណែកឯ ផ្កាឈើរី ដែលមាននៅរដ្ឋ Washington DC សហរដ្ឋអាមេរិក ក៏បានបញ្ចេញសម្រស់ដ៏ស្រស់ស្អាត នៅសប្តាហ៍ទីពីរនៃខែ មេសា ហើយមានសម្រស់ស្រស់ស្អាត មិនចាញ់នឹងផ្កាសាគូរ៉ា របស់ប្រទេសជប៉ុនឡើយ។ ជាពិសេស ផ្កាឈើរី ដែលស្ថិតនៅទីក្រុង Centerville រដ្ឋ Maryland សហរដ្ឋអាមេរិក ដែលប្រិយមិត្ត នឹងមើលឃើញនៅក្នុងរូបភាពផ្កាឈើរី ដែលត្រូវបានគ្របដណ្តប់ ដោយព្រិលទឹកកកពណ៌សក្បុស ដូចនៅក្នុងសំណុំរូបផ្កាឈើរី ខាងក្រោមនេះ។

សម្រាប់ផ្កាឈើរី ដែលដាំនៅចម្ការតែនៅឯស្រុក Longyan ខេត្តហ្វូជៀន ប្រទេសចិនវិញ ក៏មានរដូវរីកស្គុះស្គាយរបស់វាផងដែរ ហើយសម្រាប់ខែ ដែលផ្កាឈើរី គឺស្ថិតនៅចន្លោះពីសប្តាហ៍ទីពីរចុងក្រោយ នៃខែមិនា រហូតដល់សបា្តហ៍ទីមួយនៃខែមេសា។ លើសពីនេះ នៅក្នុងប្រទេសចិនដូចគ្នាផងដែរ ផ្កាឈើរី ដែលដាំនៅក្នុងកសិដ្ឋាន Pingba ស្រុក Guiyang ខេត្ត Guizhou ក៏មានសម្រស់ស្រស់ស្អាត និងគួរឱ្យទាក់ភ្នែកដូចជាទិដ្ឋភាព ពីលើអាកាសនៃចម្ការ ផ្កាឈើរី ដែលប្រិយមិត្តពិតជា មិនអាចមិនស្ងើចសរសើរមិនបាន អំពីសម្រស់ដ៏ស្រស់ត្រកាលនៃផ្កាឈើរី នៅក្នុងកសិដ្ឋាននេះ។


ប្រទេសចុងក្រោយ ដែលមានផ្កាឈើរី មានសម្រស់ស្រស់ស្អាតបំផុតនោះ គឺនៅក្នុងតំបន់ Sant’ Andrea, ទីក្រុង Verona ប្រទេសអ៊ីតាលី។ តោះ! កុំឱ្យទន្ទឹងរង់ចាំយូរ មកទស្សនាសំណុំរូបភាពនៃ ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ខាងក្រោមនេះ ដែលបង្អួតសម្រស់ដ៏ស្រស់ស្អាត នៅតាមបណ្តាប្រទេស ដែលបានរៀបរាប់ខាងលើ៖








ប្រភព: cntraveller ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុង...

Tomnerb.Com - YouTube Channel