ចូលចិត្តទំនើប

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ្រោះពណ៌លឿងនេះ។ ទឹកជ្រោះ Hukou គឺជាទឹកជ្រោះដែលមានពណ៌លឿងស្អាតប្លែកពីគេ និងមានតែមួយគត់នៅលើភពផែនដីយើងនេះ។ ម្យ៉ាងទៀត ទឹកជ្រោះ Hukou នេះ ក៏ជាទឹកជ្រោះធំបំផុតទីពីរ របស់ប្រទេសចិនផងដែរ។

នៅរដូវវស្សាទឹកជ្រោះនេះចាប់ផ្តើមធ្លាក់ចុះ និងមានទទឹងរហូតដល់ 167 ហ្វីត តែនៅរដូវប្រាំងវិញ ទទឹងរបស់ទឹកជ្រោះមានត្រឹមតែ 98 ហ្វីតប៉ុណ្ណោះ។ មូលហេតុដែលទឹកជ្រោះ HuKou មានពណ៌លឿង ដោយសារតែវាជាផ្នែកមួយនៃទន្លេលឿង និងកើតឡើងនៅពេលដែលទន្លេលឿងបានហូរ វៀងភ្នំ Hukou ហើយម្យ៉ាងទៀតនៅពេលភ្នំ Hukou បានរឹតបន្តឹងផ្លូវ ដែលទន្លេលឿងហូរ បានធ្វើឱ្យទទឹងនៃការហូររបស់ទឹកជ្រោះកាន់តែខ្លីនៅសល់ត្រឹមចន្លោះ 66 ទៅ 98 ហ្វីតប៉ុណ្ណោះ។ ដោយសារតែបែបនេះ ទើបធ្វើឱ្យទឹកជ្រោះពណ៌ល្បឿននេះ កាន់តែមានពណ៌លឿនជាងមុន។

កំលាំងនៃការហូរដ៏លឿនរបស់ទឹកជ្រោះ បានធ្វើឱ្យទឹកដែលហូរធ្លាក់មក មានសភាពបែកត្រែង បណ្តលឱ្យកើតមានផ្សែងពណ៌លឿងដ៏ស្រស់ស្អាតអស្ចារ្យ នេះជាទិដ្ឋភាព ដែលភ្ញៀវទេសចរជាច្រើននាក់ចង់ឃើញ ខណៈពេល ពួកគេមកកាន់ទីនេះ។
យោងទៅតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យដ៏ល្បីមួយក្នុងប្រទេសចិន ដែលបានសិក្សាទៅលើពណ៌នៃទឹកជ្រោះនេះ បានរកឃើញថា ពណ៌លឿង គឺមកពីបរិមាណដ៏ច្រើននៃល្បាប់នៅក្នុងទន្លេលឿង បានហូរនាំមកជាមួយ ខណៈពេលទន្លេលឿងនេះបានហូរ វៀងភ្នំ Hukou នឹងបានបង្កើតជាទឹកជ្រោះ Hukou នេះឯង។ ម្យ៉ាងទៀត ទឹកជ្រោះ Hukou ក៏ត្រូវបានគេចាត់ទុកថា ជាទិសដៅទេសចរណ៍កំពូលមួយ សម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ចង់មកកាន់ប្រទេសចិន និងចង់មកទស្សនាទេសភាពដ៏អស្ចារ្យ នៃទឹកជ្រោះពណ៌លឿងនេះ។

បន្ថែមលើនេះ នៅឆ្នាំ 1991 ទឹកជ្រោះនេះ ត្រូវបានគេរាប់បញ្ចូលថាជាទឹកជ្រោះ ដែលមានទេសភាពស្អាតបំផុតមួយ នៅក្នុងចំណោមទេសភាពកំពូលៗទាំង 40 នៅក្នុងប្រទេសចិន។ យោងទៅតាមទិន្នន័យ របស់ក្រុមហ៊ុនទេសចរណ៍បានបង្ហាញថា ទឹកជ្រោះ Hukou ទទួលបានភ្ញៀវទេសចរជាង 10 ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀតភ្ញៀវទេសចរ ជាទូទៅមកទស្សនាទឹកជ្រោះនេះ ចាប់ផ្តើមពីខែមេសា រហូតដល់ឧសភា និង ខែកញ្ញា រហូតដល់ខែវិច្ឆកា។

ប្រភព: worldatlas ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018

សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប...

Blue Moon ទឹកជ្រោះ ស្ថានទេពនិម្មិត

ដោយ: ដាលីស 9 PM, Monday, 08 Jun, 2015

នៅពេលនិយាយពីទឹកជ្រោះ លោកអ្នកមួយចំនួនពិតជានឹកគិតថា ជាទឹកដែលហូរទម្លាក់ខ្លួន ចុះពីលើដំណាក់ខ្ពស់ៗ ប្រមាណជា 3-4​​ម៉ែត្រ ឬអាចខ្ពស់ជាងនេះរហូតដល់ 7-10ម៉ែត្...

តោះមកស្គាល់! សួនសត្វទឹកសមុទ្រទាំង 5 ដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Wednesday, 19 Jun, 2019

ប្រទេសជប៉ុនគឺជាប្រទេសកម្រងកោះ ដែលមានន័យថាប្រទេសនេះ គឺសម្បូរកោះជាច្រើន នឹងហ៊ុំព័ទ្ធដោយទឹកសមុទ្រ។ ដូច្នេះ សត្វសមុទ្រ គឺប្រាកដជាមានច្រើនប្រភេទ និងសម្ប...

១២ ចំណុច ដែលអ្នកមិនគួរធ្វើ នៅលើយន្តហោះ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

ការធ្វើដំណើរតាមយន្តហោះ ជារឿងសំខាន់មួយ ដែលយើងគួរយកចិត្តទុកដាក់ ព្រោះវាជាដំណើរ រយៈពេលវែង និងជាដំណើរ ដែលងាយនឹងជួបប្រទះនឹងបញ្ហា ជាយថាហេតុ។ ដើម្បីកាត់បន...

Tomnerb.Com - YouTube Channel