ចូលចិត្តទំនើប

តើអ្វីទៅ ដែលមាននៅខាងក្នុងរថភ្លើង របស់ប្រទេសជប៉ុន ធ្វើឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលខ្លាំងបំផុត?

ដោយ: ភារុន 8 AM, Friday, 07 Jun, 2019

ផ្លូវដែក គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ សម្រាប់អ្នកធ្វើដំណើរ នៅទូទាំងប្រទេសជប៉ុន។ ម្យ៉ាងទៀត 45 ស្ថានីយ៍នៅក្នុងប្រទេស គឺមានភាពជាប់រវស់ខ្លាំងបំផុត ក្នុងចំណោមស្ថានីយ៍ទាំង 51 ប្រចាំប្រទេសជប៉ុន ដែលពិភពលោកមានការភ្ញាក់ ផ្អើលខ្លាំង។ ប៉ុន្តែនេះវាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលមានវឌ្ឍនភាព និងមិនបញ្ឈប់នៅត្រឹមតែ ផ្នែកបច្ចេកវិទ្យានោះទេ ក៏នៅមានផ្នែកផ្សេងៗទៀត ដែលអភិវឌ្ឍន៍ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនជប៉ុន។ ឧទាហរណ៍ដូចជា រថភ្លើង…ជាដើម។ តោះ! មកទស្សនានូវទស្សនីយភាពនៅខាងក្នុងរថភ្លើងទំនើបៗ របស់ជប៉ុន ជាមួយនឹង ទំនើប ទាំងអស់គ្នា ថាតើវាមានអ្វីខ្លះ? ដែលអាចធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល៖
1. រថភ្លើង Sunrise Express
រថភ្លើង Sunrise Express គឺជារថភ្លើង ដែលអនុញ្ញាត ឱ្យអ្នកធ្វើដំណើរអាចគេងសម្រាកបាន ពេញមួយយប់នៅលើរថភ្លើង ។ ហើយរថភ្លើង Sunrise Express មានពីរគឺ Sunrise Izumo និង Sunrise Seto ដែលរថភ្លើងទាំង 2 នេះត្រូវបានបើកបម្រើការ រួមគ្នានៅតាមខ្សែផ្លូវពីទីក្រុង តូក្យូ ទៅកាន់ខេត្ត អូកាយ៉ាម៉ា ។ ប៉ុន្តែ រថភ្លើង Sunrise Izumo ទៅ Izumoshi ខណៈរថភ្លើង Sunrise Seto ទៅកាន់ Takamatsu ប៉ុន្តែនៅពេលខ្សែផ្លូវត្រឡប់ពីខេត្ត អូកាយ៉ាម៉ាទៅកាន់ទីក្រុងតូក្យូ នោះរថភ្លើងទាំងពីរនេះ នឹងជួបគ្នាម្តងទៀត។

2. រថភ្លើង លំដាប់ថ្នាក់ទីមួយ (First Class)
មិនដូចរថភ្លើងទំនើបៗជាច្រើនផ្សេងទៀតទេ រថភ្លើងនេះមានកន្លែងស្នាក់នៅច្រើនជាង 6 ប្រភេទ។ បន្ទប់បែប Single Deluxe ឬ First Class មើលទៅគឺជាបន្ទប់ដ៏កក់ក្តៅសម្រាប់មនុស្សម្នាក់។ ហើយបន្ទប់នេះក៏មានតុមួយ កៅអីមួយ និងមានឡាប៊ូមួយ នៅក្បែរគ្រែគេងផ្ទាល់ខ្លួនផងដែរ ដែលហាក់បីដូចជាបន្ទប់សណ្ឋាគារលំដាប់ខ្ពស់។ ប្រសិនបើ អ្នកចូលចិត្តភាពជាឯកជន អ្នកអាចបិទទ្វារបន្ទប់នេះបាន ដោយសារតែគ្រប់បន្ទប់ គឺសុទ្ធតែអាចចាក់សោរបាន ម្យ៉ាងទៀត បន្ទប់នៅលើរថ ភ្លើងនេះ មានលក្ខណៈដាច់ដោយឡែកថែមទៀត នេះគឺពិតជាសក្តិសមសម្រាប់អ្នក ដែលត្រូវការភាពជាឯកជន។

3. រថភ្លើង លំដាប់ថ្នាក់លេខពីរ (Second Class)
ប្រភេទរថភ្លើងមួយទៀត ក៏សក្តិសមទៅនឹងចំណូលចិត្តរបស់អ្នកផងដែរ នោះគឺរថភ្លើង លំដាប់ថ្នាក់លេខពីរ (Second Class) ឬក៏ហៅថា ហ្គេត B ដែលមានឈ្មោះដូចជា Sunrise Twin, Single Twin, Single, និង Solo ។ រថភ្លើងទាំងនេះមានបន្ទប់ ដែលមិនត្រឹមតែអាចស្នាក់នៅបានម្នាក់ឯងនោះទេ ក៏អាចស្នាក់នៅបានពីរនាក់ផងដែរ។ ម្យ៉ាងទៀត ទ្វារក៏អាចបិទដោយប្រើសោរបានថែមទៀត នោះគឺជាការផ្តល់ភាពជាឯកជនសម្រាប់អ្នកដំណើរ លើសពីនេះ រថភ្លើងនេះក៏មានបន្ទប់ដែលអាចស្នាក់នៅបានច្រើននាក់ផងដែរ។

4. រថភ្លើង Nobinobi
រថភ្លើង Nobinobi គឺជារថភ្លើងប្រភេទចុងក្រោយ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាចគេងសម្រាកបាន។ កន្លែងគេងសម្រាក ត្រូវបានបែងចែក ដោយជញ្ជាំងឈើ និងមានបង្អួច ដែលអាចគយគន់ទេសភាពធម្មជាតិនៅតាមដងផ្លូវនានា ដែលរថភ្លើងបានឆ្លងកាត់។ សូម្បីកន្លែងសម្រាប់អង្គុយ ក៏គ្រប់គ្រាន់សម្រាប់ការគេងសម្រាកបាន យ៉ាងងាយស្រួលផងដែរ។ លើសពីនេះ ការធ្វើដំណើរតាមរថភ្លើង Nobinobi គឺជាឱកាសដ៏ល្អមួយ ដើម្បីអនុញ្ញាត ឱ្យអ្នកធ្វើដំណើរមានអារម្មណ៍ដូចជា អ្នករស់នៅក្នុងស្រុក មិនមែនជាអ្នកទេសចរ ព្រមទាំងជួយជម្រុញឱ្យវប្បធម៌ទំនាក់ទំនង កាន់តែល្អប្រសើរឡើង។ សូមបញ្ជាក់ផងដែរ សូម្បីតែនៅក្នុងរថភ្លើង ប្រពៃណីទំនៀមទម្លាប់ ក៏ត្រូវបានជនជាតិជប៉ុនគោរពយ៉ាងខ្ជាប់ខ្ជួនផងដែរ គឺអ្នកត្រូវដោះស្បែកជើង មុនពេលឡើងនៅលើកម្រាល កន្លែងអង្គុយសម្រាកលម្ហែនៅក្នុងរថភ្លើង។

5. ងូតទឹក 6 នាទី
ប្រិយមិត្តអ្នកអាន ស្តាប់មើលទៅ ប្រាកដជាភ្ញាក់ផ្អើល ជាក់ជាមិនខាន «ងូតទឹក 6 នាទី» គឺរៀងចម្លែកបន្តិច ប៉ុន្តែកុំភ្ញាក់ផ្អើលអី ព្រោះថានៅក្នុងរថភ្លើងមួយចំនួន មានកន្លែងសម្រាប់ផ្តល់ ឱ្យអ្នកធ្វើដំណើរអាចងូតទឹកបាន ប៉ុន្តែអ្នកធ្វើដំណើរត្រូវទិញកាតពិសេស ដើម្បីអាចងូតទឹកផ្កាឈូកនៅលើរថភ្លើង។ ម្យ៉ាងទៀត «ងូតទឹក 6 នាទី» មានន័យថា លម្ហូរទឹកនឹងចេញមកត្រឹមតែរយៈពេល 6នាទីប៉ុណ្ណោះ ដូច្នេះ បញ្ហាប្រឈមដ៏តូចមួយនោះ គឺអ្នកត្រូវសម្អាតសាប៊ូ ឱ្យអស់ពីរាងកាយរបស់អ្នក មុននឹងរយៈពេលនេះ។ លើសពីនេះ នៅក្នុងប្រពៃណី ដែលទាក់ទងនឹងភាពស្អាតអនាម័យ ដ៏ល្អបំផុតរបស់ជប៉ុន មុននឹងអ្នកចាកចេញពីបន្ទប់ងូតទឹក អ្នកត្រូវតែចុចប៊ូតុង សម្អាតដោយស្វ័យប្រវត្តិ។

តើប្រិយមិត្តអ្នកអានចង់ធ្វើដំណើរ ទៅតាមរថភ្លើងមួយណាជាងគេ ក្នុងចំណោមរថភ្លើង ដែលយើងបានរៀបរាប់ខាងលើនេះ? ឬក៏ អ្នកធ្លាប់ធ្វើដំណើរ តាមរថភ្លើងនៅប្រទេសផ្សេងទៀតហើយ ដែលមានអ្វីប្លែក ធ្វើឱ្យអ្នកភ្ញាក់ផ្អើលខ្លាំង? សូមចែករំលែកគំនិត របស់អ្នកជាមួយនឹងយើង៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្ន...

ច្បាស់ជាភ្ញាក់ផ្អើល! ប្រសិនបើទៅដល់ជប៉ុនលើកទីមួយ ជួបរឿងទាំង 8 យ៉ាងនេះ

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រសិនបើអ្នកបានទៅដល់ប្រទេសជប៉ុនលើកទីមួយ ទំនងជាអ្នកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងអ្វីៗដែលអ្នកបានជួប នៅក្នុងប្រទេសជប៉ុនហើយ ខណៈពេលនៅក្នុងប្រទេសយើងម...

Tomnerb.Com - YouTube Channel