ចូលចិត្តទំនើប

ស្រាក្រឡុក (Cocktail) មកពីជុំវិញពិភពលោក ឃើញរូបថតហើយចង់សាកហ្មង!!

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

នរណាខ្លះ ចូលចិត្តញុំាស្រាក្រឡុក (Cocktail)? ចង់សាកអ្វីដែលប្លែកមាត់ម្តងអត់? រាល់ដងធ្លាប់តែស្គាល់ និងផឹកស្រា ក្រឡុកនៅខ្មែរយើង។ ដូច្នេះថ្ងៃនេះ សាកល្បងមកស្គាល់ស្រាក្រឡុក ដែលមកពីជុំវិញពិភពលោកម្តងមើល៍៖
1. ស្រាក្រឡុក Il Bombardino (ប្រទេសអ៊ីតាលី)
Il Bombardino គឺជាស្រាក្រឡុកប្រភេទក្តៅ ដែលធ្វើពីស៊ុត លាយជាមួយនឹងស្រាស ដែលមានកម្រិតដឺក្រេខ្ពស់។ ប្រភពដើមនៃស្រាក្រឡុកនេះ ត្រូវបានគេនិយាយថា បានមកពីអ្នកជិះស្គីជនជាតិអ៊ីតាលីម្នាក់ បានរត់គេចពីព្យុះព្រិល មកស្នាក់នៅក្នុងផ្ទះមួយនៅលើភ្នំ ហើយម្ចាស់ផ្ទះបានធ្វើស្រាក្រឡុកក្តៅៗបែបនេះឱ្យគាត់ផឹកដើម្បីបំបាត់ភាពរងារ។

2. ស្រាក្រឡុង Glögi ឬ ស្រាក្រឡុង Mulled (ប្រទេស Scandinavia)

Glögi គឺជាស្រាក្រឡុកបែបប្រពៃណី ដែលធ្វើពីគ្រឿងទេស សម្រាប់ចម្អិនម្ហូបអាហារដូចជា សម្បកឈើអែម, ផ្កា Clove និងខ្ញី លាយបញ្ចូលជាមួយនឹងស្រាស។

3. ស្រាក្រឡុក Irish Coffee (ប្រទេស Irish)

Irish Coffee ត្រូវបានគេស្គាល់ចាប់តាំងពីសតវត្សទី 19 មកម្ល៉េះ។ ម្យ៉ាងទៀតស្រាក្រឡុកប្រភេទនេះ មានភាពស្រដៀងនឹង ស្រាក្រឡុករបស់ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងបារាំងដែរ។

4. ស្រាក្រឡុក Hot Toddy (ប្រទេសស្កុតឡែន)

ស្រាក្រឡុកនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការព្យាបាលជម្ងឺគ្រុន និងជម្ងឺផ្តាសាយ។ គ្រឿងផ្សំនៃស្រាក្រឡុកនេះ គឺស្រាវីស្គី ក្រូចឆ្មា ទឹកឃ្មុំ និងគ្រឿងទេសមួយចំនួនផ្សេងទៀត។

5. ស្រា Sake ក្តៅ (ប្រទេសជប៉ុន)

Sake ក្តៅមិនមែនជាស្រាក្រឡុកទេ ប៉ុន្តែស្រាប្រភេទនេះ គឺមានភាពពេញនិយមខ្លាំង សម្រាប់ជនជាតិជប៉ុន ដោយពួកគេចូលចិត្តផឹកវានៅរដូវរងារ។ ស្រានេះត្រូវបានផលិតឡើងពីអង្ករជប៉ុន ហើយជារឿយៗស្រានេះត្រូវបានបម្រើ នៅភោជនីយដ្ឋានបែបបូរាណនៅក្នុងប្រទេសជប៉ុន។ ម្យ៉ាងទៀតស្រានេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ហើយស្រានេះក៏ផ្តល់ជូនសុខភាពល្អចំពោះរាងកាយមនុស្សផងដែរ។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

ឧទ្យានជាតិ ដ៏ស្រស់ស្អាតទាំង 7 នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

នៅពេលទៅទស្សនាតំបន់អឺរ៉ុប ភាគច្រើនគេចូលចិត្តទស្សនា នៅតាមទីក្រុងធំៗ។ ប៉ុន្តែការកំសាន្តតាមទីប្រជុំជនច្រើនពេក អ្នកនឹងខកខានទស្សនាទេសភាព ដ៏ស្រស់ស្អាតប្រច...

រីករាយជាមួយ ការថតរូប នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 13 Sep, 2017

ដំណើរកំសាន្ត បើគ្មានរូបថត គឺមិនមែនជាដំណើរកំសាន្តពេញលក្ខណៈទេ។ ការផ្តិតយករូបភាព គឺដើម្បីរក្សាទុកអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ។ ដូច្នេះការជ្រើសរើសទី...

ទីក្រុងកំពូលទាំង 15 សម្រាប់អ្នកទេសចរណ៍

ដោយ: ដួងច័ន្ទ 4 PM, Saturday, 29 Jul, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវអត្ថបទមួយ ដែលរៀបរាប់ពីទីក្រុងស្អាត និងល្អបំផុតទាំង 15 នៅជុំវិញ ពិភពលោក មកជូនមិត្តអ្នកអាន។ ចំណាត់ថ្នាក់ទីក្រុងទាំងនេះ ផ្អែក...

តោះ! មកស្គាល់ ផ្ទះនៅក្នុងគំនូរជីវចលចំនួន 10 ដែលត្រូវបានគេសាងសង់ឡើងនៅក្នុងជីវិតពិត

ដោយ: ភារុន 8 AM, Friday, 07 Jun, 2019

រឿងគំនូរជីវចល និងគំនូរកំប្លែង គឺនៅតែស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់គ្នា ចាប់តាំងពីកុមារភាពមកម្ល៉េះ។ ដូច្នេះ ក៏មានមនុស្សមួយចំនួនមានបំណងចង់រស់នៅក្នុ...

Tomnerb.Com - YouTube Channel