តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!
ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់នោះ នៅជុំវិញពិភពលោក។ ដូចគ្នាផងដែរ តំបន់ដែលស្ថិតនៅភូមិភាគពាយ័ព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានក្លាយទៅជាទិសដៅទេសចរ ដ៏សំខាន់មួយ ដោយសារតែទេសភាពព្រៃភ្នំ ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនៅតំបន់នេះ។ តោះ! មកស្គាល់ តំបន់ស្អាតៗមួយចំនួននៅភូមិភាគពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិកទាំងអស់គ្នា ដែលល្បីថាទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ នៅជុំវិញពិភពលោក ឱ្យមកទស្សនា កម្សាន្តនៅទីនេះ ដែលមានដូចជា៖
1. ឆ្នេរ Cannon រដ្ឋ Oregon
ឆ្នេរ Cannon បានក្លាយជាទិសដៅទេសចរ ដ៏ពេញនិយមអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយសារទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាល និងព្រៃឈើនៅជិតមាត់សមុទ្រ ហើយក៏មិនសូវមានឆ្នេរសមុទ្រផ្សេងទៀត អាចមើលឃើញព្រៃឈើ និង សមុទ្រដ៏ស្រស់ស្អាត ដូចនៅទីនេះផងដែរ។
2. ទីក្រុង Manzanita រដ្ឋ Oregon
នៅពេលអ្នកបានមកដល់ទីក្រុង Manzanita ដ៏គួរឱ្យទាក់ទាញនេះ ទិដ្ឋភាពនៅទីនេះនឹងរំឭកអ្នកនូវឆ្នេរ Cannon មិនខានឡើយ។ នៅទីក្រុងដ៏តូចនេះ មិនសូវមានប្រជាជនរស់នៅច្រើនប៉ុន្មានទេ ប្រហែលជា 600 នាក់ប៉ុណ្ណោះ។ ប៉ុន្តែការស្នាក់នៅក្នុងទីក្រុងនេះ គឺមានភាពងាយស្រួល ដូចជាស្នាក់នៅក្នុងទីក្រុងធំៗដទៃទៀតដែរ។
3. ទីក្រុង Leavenworth រដ្ឋ Washington
ទីក្រុងព្រិលនេះគឺមានទេសភាព ផ្ទុយស្រឡះពីឆ្នេរសមុទ្រ Cannon។ ចំពោះរចនាបទរបស់លំនៅដ្ឋានមានលក្ខណៈបែប អ្នកភូមិ Bavarian ហើយសម្រាប់ទីតាំងនៃទីក្រុង គឺស្ថិតនៅចន្លោះកណ្តាលភ្នំ Cascade។ អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចង់មកកាន់ទីក្រុងនេះ ដោយសារតែនៅរដូវរងារទីក្រុងទាំងមូល គឺគ្របដណ្តប់ដោយព្រិលទឹកកកពណ៌សក្បុស ពេញទាំងអស់។
4. ទីក្រុង Poulsbo រដ្ឋ Washington
នៅក្នុងទីក្រុងដ៏តូចនេះ ត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែ ដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារទិដ្ឋភាពនៅពេលល្ងាច (ថ្ងៃរៀបលិច) ដែលទូកទាំងអស់ចតនៅកំពង់ផែ ប្រៀបដូចជារូបគំនូរដ៏ស្រស់ស្អាតមួយផ្ទាំង។
5. ទីក្រុង Port Angeles រដ្ឋ Washington
ទីក្រុងឆ្នេរ Port Angeles ផ្តល់នូវឱកាសដ៏ល្អឥតខ្ជោះ ក្នុងការទស្សនាត្រីបាឡែន និងសត្វរមាស ដែលជាសត្វ ដ៏កម្របានឃើញមាន នៅឆ្នេរសមុទ្រដទៃទៀត។