ចូលចិត្តទំនើប

កំពូលទិសដៅដ៏ល្អបំផុតទាំង 5 នៅក្នុងប្រទេសជប៉ុន សម្រាប់ការថតរូប Selfie ដ៏ស្រស់ស្អាតបំផុត!!

ដោយ: ភារុន 8 AM, Friday, 14 Jun, 2019

ប្រទេសជប៉ុន សម្បូរទិសដៅដ៏ស្រស់ស្អាត ជាច្រើនកន្លែង ក្នុងការថតរូប Selfie ដ៏ស្រស់ស្អាតបំផុត ដើម្បី Post នៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក។ ដូច្នេះ ជារឿងធម្មតាទេ ដែលនៅក្នុងគណនីហ្វេសប៊ុករបស់ជនជាតិជប៉ុន គឺពោរពេញទៅដោយរូបថតដ៏ស្រស់ស្អាត ពីទិដ្ឋភាពដ៏ស្រស់ត្រកាល អស្ចារ្យ និងគួរឱ្យទាក់ទាញ ខណៈពេលយើងបានមើលឃើញរូបថតទាំងនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។ ជាការពិតណាស់ អ្វីដែលជាភាពអស្ចារ្យ ដែលត្រូវបានលាក់ខ្លួន នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសជប៉ុន គឺនឹងអាចអនុញ្ញាតឱ្យអ្នកមានឱកាស ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះ បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនផងដែរ។
1. ហាង La Collina Omihachiman (Omihachiman, ខេត្ត Shiga)
ទីនេះ គឺជាហាងនំបុ័ង ដែលមានសោភ័ណភាពស្រស់ស្អាតបំផុតនៅលើពិភពលោក។ La Collina ស្ថិតនៅលើទីតាំងមួយ ដែលជាបំណែកនៃដីស្រែចម្ការដ៏ធំសម្បើមមួយកន្លែង។ ភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក គឺចង់ទៅឃើញផ្ទាល់នឹងភ្នែក ពីទិដ្ឋភាពដ៏ស្រស់ស្អាត របស់ហាងនេះ។

2. សារមន្ទីរសិល្បៈសហសម័យទី 21 «Kanazawa» (Kanazawa, ខេត្ត Ishikawa)
សារមន្ទីរ ដ៏ល្បីល្បាញមួយនេះ គឺបានតាំងបង្ហាញនូវរតនសម្បត្តិនៃទស្សនីយភាពសិល្បៈ បែបសហសម័យរបស់ Kanazawa ។ នៅពេលអ្នកចូលទៅទស្សនា នៅក្នុងសារមន្ទីរនេះ អ្នកនឹងទទួលបានបទពិសោធន៍ផ្ទាល់ ពីភាពអស្ចារ្យនៃ បច្ចេកវិទ្យាដ៏ទំនើប នាសម័យបច្ចេកវិទ្យា។

3. កោះ Sarushima (Yokosuka, ខេត្ត Kanagawa)
កោះដ៏ស្រស់ស្អាតនេះ មានស្ថាបត្យកម្មដ៏ល្អបំផុត ដែលបានបន្សល់ទុកតាំងពីពេល ដែល កោះ Sarushima ត្រូវបានធ្វើជាមូលដ្ឋានយោធាមកម្ល៉េះ ហើយក៏រួមជាមួយនឹងទេសភាពធម្មជាតិពណ៌បៃតង ដ៏ស្រស់ត្រកាលនៃព្រៃភ្នំ នៅលើកោះផងដែរ។

4. ទីសក្ការៈ Sanko Inari (Inuyama, ខេត្ត Aichi)
ប្រាសាទ Sanko Inari គឺជាទីសក្ការៈបូជាដ៏ពិសេសមួយ សម្រាប់អ្នកចង់ស្វែងរកស្នេហា។

5. Yorotenmei Hant

ប្រភព: japaninsides ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទីតាំងផ្តិតយកទេសភាពក្នុងតំបន់ Setouchi ប្រទេសជប៉ុន

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

តំបន់ Setouchi មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុង Kyoto ព័ទ្ធជុំវិញតំបន់ Seto Inland Sea និងមានកម្រងកោះប្រមាណ 3000 កោះ ដែលជាទីតាំងដ៏លេចធ្លោមួយ នៃប្រជ...

ស្ថាបត្យកម្មសម័យទំនើប ដ៏អស្ចារ្យទាំង១០

ដោយ: ដួងច័ន្ទ 7 AM, Sunday, 19 Feb, 2017

១. Capital Gate ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម អគារទ្រេតនៅក្នុងទីក្រុងអារ៉ាប់រួមមួយនេះ នឹងធ្វើឱ្យប៉ម Tower of Pisa អែបទៅម្ខាង។ អគារ Capital Ga...

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

10 រូបចម្លាក់ដែលមានទំហំដ៏ធំ បើមិនបានឃើញផ្ទាល់ ច្បាស់ជាមិនជឿ!

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

រូបចម្លាក់ទាំង 10 ខាងក្រោមនេះគឺជារូបចម្លាក់ដែលមានទំហំធំ និងមានរូបរាងគួរឱ្យចាប់អារម្មណ៍បំផុត ហើយត្រូវបានសាងសង់ឡើងនៅតាមតំបន់ នៅក្នុងប្រទេសមួយចំនួននៅជ...

Tomnerb.Com - YouTube Channel