ចូលចិត្តទំនើប

រឿង 5 យ៉ាងដ៏ល្អបំផុត ដែលអ្នកគួរធ្វើនៅទីក្រុង Nice ប្រទេស បារាំង ចង់ដឹងអត់ ថាមានអ្វីខ្លះ?

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

អ្នកណាក៏ដឹងដែរថា ទីក្រុង Nice របស់ប្រទេសបារាំង គឺជាទីក្រុងមួយ ដ៏រ៉ូមែនទិច ដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តនៅទីនេះ។ ថ្ងៃនេះ ទំនើប ក៏នឹងលើកយកកន្លែងស្អាតៗ ទាក់ទាញខ្លាំង និងរឿងដ៏ល្អបំផុតចំនួន 5 យ៉ាងដែលអ្នកគួរធ្វើនៅពេលអ្នកបានទៅដល់ទីក្រុងនេះ៖
1. ស្នាក់នៅសណ្ឋាគារដ៏ប្រណិត Promenade D’Anglais
ទីនេះ គឺជាបេះដូងនៃទីក្រុង Nice ដ៏ល្បីល្បាញអស់រយៈពេលជាច្រើនសតវត្សមកហើយ ម្យ៉ាងទៀតការដើរកម្សាន្តដ៏សំខាន់បំផុតនៅក្នុងទីក្រុង Nice នេះ គឺការទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដូចឋានសួគ៌ និងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ដូចជាសណ្ឋាគារ Promenade D’Anglais។

2. ភ្លក្សរសជាតិអាហារតាមចិញ្ចឹមផ្លូវ នៅជុំវិញផ្សារ Cours Saleya
ផ្សារនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Nice ហើយវាក៏ជាកន្លែងដ៏ល្អបំផុតក្នុងការដើរភ្លក្សអាហារ ដែលមានរសជាតិឆ្ងាញ់ៗ នៅជុំវិញផ្លូវនៃផ្សារ Cours Saleya នេះ។

3. ទស្សនាវិចិត្រសាលសិល្បៈ នៅសាមុន្ទីរ នៃទីក្រុង Nice
នៅក្នុងទីក្រុង Nice មានសាមុន្ទីរសិល្បៈ ដែលដាក់តាំងពិព័រណ៍គំនូរស្អាតៗ របស់វិចិត្រដ៏ល្បីល្បាយជាច្រើនរូប ដូចជាលោក Matisse ឬលោក Warhol ជាដើម។

4. ស្វែងយល់ពីភូមិចាស់ ស្ថិតនៅក្នុងទីក្រុង Nice
កាលសម័យមុន ទីក្រុង Nice បានទទួលឥទ្ធិពលដ៏ខ្លាំងក្លាពីប្រទេសអ៊ីតាលី តែវាមិនមែនផ្លូវការទាំងស្រុងទេ រហូតដល់ឆ្នាំ1860។ នេះជាហេតុដែលតំបន់មួយ ស្ថិតនៅក្នុងទីក្រុងនេះ ដែលគេហៅថាទីក្រុងចាស់ នៅបន្សល់ទុក ពាសពេញតំបន់នៃទីក្រុង Nice។ ទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺអគារ ដែលជាទីលំនៅរបស់ប្រជាជនរស់នៅទីនេះ ដូច្នេះប្រសិនបើអ្នកចង់ថតរូប Sefies ជាមួយនឹងអគារស្អាតៗទាំងនេះ ដើម្បីបង្ហោះលេងនៅក្នុង Instagram របស់អ្នក គឺមានតែនៅទីក្រុងចាស់នេះទេ ដែលមិនធ្វើឱ្យអ្នកខកបំណងនោះ។

5. អ្នកគួរចំណាយពេលមួយរសៀលនៅតំបន់ Cimiez នៃទីក្រុង Nice
ចាប់ពីស.វទី 14 តំបន់ Cimiez ត្រូវបានគ្រប់គ្រងដោយពួករ៉ូមុំាង ដូចនេះទើបធ្វើឱ្យអគារបូរាណជាច្រើន នៅក្នុងតំបន់នេះមានរចនាបថបែបរ៉ូមុំាងរហូតមកដល់សព្វថ្ងៃនេះ។ ប្រិយមិត្តអាចទស្សនារូបភាពខាងក្រោមនេះ ប្រិយមិត្តនឹងអាចឃើញសម្រស់នៃអគារចាស់ៗទាំងនេះ ថាតើវាអស្ចារ្យយ៉ាងណា?

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូ...

ដំណើរកំសាន្តអស្ចារ្យ នៅអាស៊ី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 19 Jan, 2017

អ្នកកំពុងមានផែនការ ដើរកំសាន្តមែនទេ? មិនទាន់សម្រេចចិត្តបាន ថាអ្នកគួរទៅកំសាន្តនៅទីណាមែនទេ? គេហទំព័រទំនើប អាចផ្តល់ជាចម្លើយ សម្រាប់ការសម្រេចចិត្តរបស់អ្...

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ...

ទីក្រុងលាក់ខ្លួននៅក្នុងតំបន់អាស៊ីទាំង 9 ដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ទីក្រុងតូក្យូ ទីក្រុងប៉េកាំង ទីក្រុងបាងកក និង ទីក្រុងដេលី អាចមានឱកាសធំក្នុ្ងងការជាប់ជាទីក្រុងស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។ ប៉ុន្តែអ្នកប្រហែលជាមិនប...

Tomnerb.Com - YouTube Channel