ចូលចិត្តទំនើប

មកស្គាល់! កំពូល នំ Dampling ទាំង 5 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Friday, 28 Jun, 2019

អ្នកណាមិនចូលចិត្ត នំ Dampling ក្តៅៗហុយៗ និងមានរសជាតិឆ្ងាញ់ជាប់ចិត្តនោះ។ នំ ប្រភេទនេះមានច្រើនរសជាតិ ហើយក៏អាចចម្អិនបានច្រើនរបៀប។ ភាគច្រើនប្រទេសដែលចូលចិត្ត ញុំា និងចម្អិន នំ Dampling គឺប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី។ ប៉ុន្តែតើអ្នកមានដឹងទេថា ក្រៅពីតំបន់អាស៊ី តើមានប្រទេសណាទៀត ដែលចម្អិន និងញុំា នំ Dampling? ហើយអ្នកមានដឹងដែរទេថា នំ Dampling ប្រភេទណាខ្លះ ដែលមានរសជាតិឆ្ងាញ់ជាងគេបំផុត នៅលើពិភពលោក? ដូច្នេះថ្ងៃនេះគេហទំព័រ ទំនើប ចង់ណែនាំកំពូល នំ Dampling ចំនួន 5 ប្រភេទ នៅជុំវិញពិភពលោក ជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា បានស្គាល់ដែលមានដូចជា៖
1. នំ Xiaolongbao
នំ Dampling ប្រភេទនេះ ត្រូវបានជនជាតិចិន ហៅថា នំប៉ាវ មានដើមកំណើតមកពីប្រទេសចិន ហើយនំនេះចម្អិនដោយចំហុយ ដែលមានស្នូលសាច់ជ្រូក ឬ សាច់ក្តាម-បង្គា ហើយត្រូវបានគេយកមកចំហុយក្នុងឡុំាងសឹងធ្វើពីឬស្សីផងដែរ។ នៅពេលអ្នកញុំា នំ Xiaolongbao មួយម៉ាត់ដំបូង អ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើល ពីរសជាតិដ៏សែនឆ្ងាញ់របស់នំនេះ។

2. នំ Ravioli
Ravioli មិនសូវដូចនឹង នំ Damplig ទូទៅទេ។ ហើយវាមានភាពស្រដៀងទៅនឹង នំ Pasta ដែរ។ ប៉ុន្តែ នំនេះមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសបារាំង និងប្រទេសអ៊ីតាលី ដោយសារនំប្រភេទនេះធ្វើពីម៉្សៅ ដូចទៅនឹងនំ Dampling ហើយមានរសជាតិខុសពីនំ Pasta របស់ប្រទេសអ៊ីតាលី។ ដូចដែរ អ្នកបានឃើញក្នុងរូបភាពស្រាប់ ហើយវាពិតជាគួរឱ្យចង់ញុំាខ្លាំងណាស់ បើបានញុំាមិនដឹងថាឆ្ងាញ់ប៉ុនណា?

3. នំ Pierogi
Pierogi គឺមានប្រភពមកពីអ៊ឺរ៉ុបខាងកើត ហើយវាមានរសជាតិឆ្ងាញ់ ម្យ៉ាងទៀត រូបមន្តនៃនំនេះក៏បានធ្វើដំណើរទៅជាច្រើនកន្លែងផងដែរនៅជុំវិញពិភពលោក។ នំ Dampling ប្រភេទនេះ មានរូបរាងជាព្រះច័ន្ទមួយចំហៀង ហើយសម្រាប់គ្រឿងផ្សំនៃនំ Dampling នេះមិនដូចជា នំ Dampling ផ្សេងៗនោះទេ ដោយវាមានគ្រឿងផ្សំដូចជា៖ ស្ពៃក្តោម ផ្សិត ខ្ទឹមបារាំង និងឆៃថាវ និងលាយជាមួយនឹងសាច់គោ ព្រមទាំង លាយជាមួយនឹងឈីសផងដែរ។

4. នំ Modak
Modak មាននៅក្នុងប្រទេស ឥណ្ឌា។ បើអ្នកបានទៅលេងនៅប្រទេសឥណ្ឌា អ្នកមិនគួររំលង នំ Dampling នេះឡើយ។ ភាគច្រើនស្នូលនៃ នំ Dampling នេះមានរសជាតិផ្អែម និងមិនមានស្នូលប្រៃទេ។ លើសពីនេះ នំ Dampling ប្រភេទនេះ ជាទូទៅត្រូវបានធ្វើឡើង ដើម្បីអបអរសាទរ ពិធីបុណ្យ Ganesh នឹងត្រូវបានធ្វើជាសំណែន ដើម្បីថ្វាយជូនដល់ព្រះ Ganesha នៅក្នុងសាសនាហិណ្ឌូ។

5. នំ Empanada
នំ Empanada មានលក្ខណៈមិនសូវដូចនឹងនំ Dampling ខាងលើនេះទេ ដោយសារតែ របៀបនៃការចម្អិនរបស់នំ Empanada នេះ គឺត្រូវចម្អិនឡើងតាមបែបប្រពៃណី គឺការដុត មិនមែនចំហុយ។ ហើយនំ Dampling នេះមានរូបមន្តដើម មកពីប្រទេសអេស្ប៉ាញ ហើយភាគច្រើន អ្នកអាចរកឃើញនំឆ្ងាញ់ៗប្រភេទនេះ នៅក្នុងប្រទេសអាមេរិកឡាទីន៕

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់...

ពិព័រណ៍អន្តរជាតិរវាងអាស៊ាន និងចិន នឹងប្រារព្វឡើងនៅខេត្តសៀមរាប នាខែសីហានេះ

ដោយ: ទំនើប 8 PM, Monday, 17 Jul, 2017

សេចក្តីជូនដំណឹង ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសសមាគមអាស៊ាន និងប្រជាជនចិន សមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមសហការដោយក្រុមហ៊ុន ខេមគ្លូប...

នាវាអស្ចារ្យ ៨ កាលពីមុនដែលត្រូវបាន បោះបង់ចោល

ដោយ: ស. លីង 7 AM, Friday, 18 Aug, 2017

កប៉ាល់ជាច្រើនគ្រឿង ដែលចាត់ជារបស់អស្ចារ្យ សម្រាប់ការងារដឹកជញ្ជូន ចម្បាំង នេសាទជាដើម ត្រូវបានទុកចោលក្លាយជាចាស់ ទ្រុឌទ្រោម និងពុកផុយ។ គ្មានជនណាខ្វាយខ្...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

Tomnerb.Com - YouTube Channel