ចូលចិត្តទំនើប

សួនទឹកកម្សាន្តទាំង 10 នៅជុំវិញពិភពលោក បើមិនបានទៅលេង ពិតជាស្តាយក្រោយ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

អ្នកប្រហែលជាធ្លាប់បានទៅលេងនៅសួនទឹកកម្សាន្តនានា នៅក្នុងប្រទេសខ្មែរយើងហើយ តើអ្នកមានភាពសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ? តើអ្នកចង់ដឹងដែរទេថា សួនទឹកកម្សាន្តនៅប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ផ្តល់ភាពសប្បាយរីករាយខ្លាំងផងដែរ ប្រសិនបើប្រិយមិត្តអ្នកអាន មានឱកាសគួរទៅលេងឱ្យបានម្តងក្នុងមួយជីវិត។ ខាងក្រោមនេះ គឺជាសួនទឹកកម្សាន្ត ចំនួន 10 ដែលមានប្រជាប្រិយភាពបំផុត នៅជុំពិភពលោក៖
1. សួនទឹក Beach (ទីក្រុង Fortaleza ប្រទេសប្រេស៊ីល)
សួនទឹកកម្សាន្ត Beach ដ៏ធំនេះ គឺមានភាពល្បីល្បាញបំផុត ដោយសារតែនៅសួនទឹកនេះ មានបំពង់ទឹករំអិលកម្សាន្ត ដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក ដែលវាមានកម្ពស់រហូតដល់ 135 ហ្វីត និងមានល្បឿនរអិលរហូតដល់ 65 ម៉ាយក្នុងមួយម៉ោង។

2. សួនទឹក Siam (ទីក្រុង Adeje ប្រទេសអេស្ប៉ាញ)

បរិយាកាសល្អៗ ទេសភាពស្អាតៗ នៅក្នុងសួនទឹក Siam គឺផ្តល់ភាពរីករាយដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅ ទីនេះ។ លើសពីនេះ សួនទឹកកម្សាន្តនេះបានទទួលពានរង្វាន់ជាច្រើនដូចជា៖ រលកសិប្បនិម្មិត្តដ៏ធំបំផុតនៅលើពិភពលោក, រូបចម្លាក់នាគធំជាងគេបំផុតនៅលើលោក, និងរចនាបថបែបថៃ ដ៏ស្រស់ស្អាតបំផុត តែមិនមែនស្ថិតនៅក្នុងប្រទេសថៃ។

3. រមណីយដ្ឋាន កោះត្រូពិច (ទីក្រុង Krausnick ប្រទេសអាល្លឺម៉ង់)

កាលដើមឡើយទីនេះជាអតីតក្លិប Brand-Briensen Airfield ប៉ុន្តែមកដល់សព្វថ្ងៃនេះ ក៏ក្លាយជារមណីដ្ឋានកោះត្រូពិចនេះឯង។ រមណីយដ្ឋាន កោះត្រូពិចក៏មានអាងហែលទឹកធំបំផុតនៅលើពិភពលោក ដែលមានប្រវែងរហូត 200 ម៉ែត្រ និងទំហំធំប៉ុននឹងទំហំសួនទឹកកម្សាន្តមួយដែរ។

4. សួនទឹក Yas Waterworld (ទីក្រុង Abu Dhabi ប្រទសអារ៉ាប់រួម)

អ្នកអាចក្រឡេកមើលរូបភាពរបស់សួនទឹកកម្សាន្តនេះ ថាតើវាស្រស់ស្អាតប៉ុនណា និងមានភាពទាក់ទាញប៉ុនណានោះ? ម្យ៉ាងទៀត ការកម្សាន្តនៅសួនទឹកកម្សាន្តនេះ គឺមានភាពសក្តិសមបំផុតសម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ។

5. សួនទឹក Aquaventure (កោះ Atlantis ប្រទេសបាហាម៉ា)

ការកម្សាន្តជាមួយនឹង អាងហែលទឹក ជាច្រើនកន្លែង និងបំពង់ទឹករំអិល ដែលត្រូវបានគេរចនា ជាស្ទាយប្លែកៗ និងគួរឱ្យទាក់ទាញដល់អ្នកចូលចិត្តភាពរជើបរំជួល និងរន្ធត់។

6. សួនទឹក Waterbom (កោះបាលី ប្រទេសឥណ្ឌូនេស៊ី)

កោះបាលី មិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់ ដែលអ្នកអាច ហាត់យូហ្គា នៅក្រោមពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ទីនេះក៏នៅមានសួនទឹកកម្សាន្ត ដ៏ល្បីល្បាញប្រចាំកោះបាលី នោះគឺ Waterbom ដែលជាសួនទឹក ដ៏ស្រស់ស្អាតបំផុតក្នុងចំណោមសួនទឹកស្អាតៗនៅលើពិភពលោកផងដែរ។

7. សួនទឹក Wet ‘N’ Wild (ទីក្រុង Honolulu កោះហាវៃ)

សួនទឹកកម្សាន្តនេះមានទំហំ 25 ហិចតា និងមានកម្មវិធីកម្សាន្តជាច្រើន ដែលផ្តល់ភាពសប្បាយរីករាយ និងអារម្មណ៍រំភើបដល់អតិថិជនដូចជា៖ ការជិះបំពង់រំអិលដែលមានល្បឿន 30 ម៉ាយក្នុងរយៈមួយម៉ោង ការកម្សាន្តជាមួយនឹងទឹករលក ហាក់បីដូចជាខណៈពេលកំពុងមានព្យុះកំបិតត្បូង។

8. សួនទឹក Aquaventure (ទីក្រុងឌូបៃ ប្រទេសអារ៉ាប់)

សួនទឹកកម្សាន្តដ៏គួរឱ្យទាក់ទាញនៃទីក្រុងឌូបៃនេះ ទទួលស្គាល់នៅក្នុងកំណត់ត្រាពិភពលោក សម្រាប់បំពង់ទឹករំអិល ដែលមានប្រវែងវែងបំផុត។ នៅទីនេះ ក៏មានសួនទឹកកម្សាន្ត សម្រាប់កុមារតូចៗលេងកម្សាន្ត ម្យ៉ាងទៀតក៏មានកន្លែងស្ប៉ា និងផ្សារទំនើប ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដើរទិញឥវ៉ាន់យ៉ាងសេរីផងដែរ។

9. សួនទឹក Volcano Bay (ទីក្រុង Orlando រដ្ឋហ្វូរីដា)

ឈ្មោះរបស់សួនទឹកកម្សាន្តនេះត្រូវបានបកប្រែថា «ឆ្នេរភ្នំភ្លើង»។ ឧបករណ៍កម្សាន្តរបស់ក្រុមហ៊ុន TapuTapu™ បានផ្តល់ឱ្យសួនទឹកនេះ គឺបានធ្វើឱ្យសួននេះក្លាយជាតំបន់មួយ ដ៏គួរឱ្យទាក់ទាញបំផុត ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តនៅ ទីនេះហើយ សរសើរមិនដាច់ពីមាត់។

10. សួនទឹក Watercube (ទីក្រុងប៉េកាំង ប្រទេសចិន)

ជាមួយការកម្សាន្តគ្រប់បែបយ៉ាងនៅក្នុងសួនទឹកកម្សាន្តនេះ គឺផ្តល់ភាពសប្បាយរីករាយ និងអារម្មណ៍រំភើប ដូចជាការរំពឹងទុករបស់អតិថិជន។ ការទាក់ទាញដ៏សំខាន់នៅទីនេះ គឺការប្រយុទ្ធប្រឆាំងទៅនឹងរលកទឹក ហាក់បីដូចជានៅពេលកំពុងមានព្យុះកំបិតត្បូង ឬក៏ដូចជាកំពុងធ្វើដំណើរផ្សងព្រេង នៅលើទឹកសមុទ្រដ៏ធំល្វីងល្វើយផងដែរ។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018

មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់កា...

ដឹងអត់! រូបថតទេសភាព18 សន្លឹកនៅកម្ពុជានេះ ធ្វើឱ្យភ្ញៀវបរទេសលង់ស្នេហ៍

ដោយ: ភារុន 9 AM, Monday, 24 Dec, 2018

ទេសភាពនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់អ្នកថតរូបទាំងខ្មែរ និងបរទេសទាំងឡាយណា ដែលចង់ថតផ្តិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងស្ថាបត្យកម្មបូរាណៗដ៏អស្...

ដំណោះស្រាយ ៩យ៉ាង សម្រាប់ការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

តើការធ្វើដំណើរ ធ្លាប់ផ្តល់បទពិសោធន៍អាក្រក់ ចំពោះអ្នកមែនទេ? សូមកុំទាន់រាថយនឹងបញ្ហា ព្រោះនៅទីនេះ ទំនើប នឹងនាំមកនូវដំណោះស្រាយ ចំពោះបញ្ហាក្នុងពេលដើរកំស...

ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ផែនការអាពាហ៍ពិពាហ៍គឺជាគម្រោងដ៏ស្មុគស្មាញមួយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដ៏រវល់នេះមក អ្នកក៏គួរមានគម្រោងសម្រាកលំហែតូចៗ ដើម្បីបង្កើនភាព ផ្អែមល្ហែមក្នុងជីវិតគ...

Tomnerb.Com - YouTube Channel