ចូលចិត្តទំនើប

តោះ! មកស្គាល់ ផ្កាកុលាបដ៏ស្រស់ស្អាតបំផុតទាំង 10 មកពីជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ផ្កាកុលាប គឺជាផ្កាដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក។ លើសពីនេះផ្កាកុលាប ត្រូវបានគេចាត់ទុកថាជានិមិត្តរូប នៃ សេចក្តីស្រឡាញ់ និងសុភមង្គល។ សព្វថ្ងៃនេះ មនុស្សម្នាក់ៗ ដាំដុះផ្កាកុលាបស្អាតៗនៅក្នុងផ្ទះ ឬនៅតាមសួនច្បារ សាធារណៈនានា គឺដើម្បីលម្អទីកន្លែងនោះ។ តើអ្នកដឹងទេថា ផ្កាកុលាបមានពណ៌ និងរូបរាងបែបណាខ្លះ? ភាគច្រើនផ្កាកុលាបទាំងអស់មានរូបរាង និងពណ៌មិនសូវដូចគ្នាទេ ក្រៅពីពណ៌ធម្មជាតិដូចជា ពណ៌ក្រហម និងពណ៌សរបស់វា នោះនៅមានពណ៌ផ្សេងៗទៀតជាច្រើន ដែលត្រូវបានគេច្នៃបង្កើតឡើងដោយការបន្សំពណ៌ដូចជា ពណ៌បៃតង ពណ៌ខៀវ និងពណ៌ខ្មៅ…ជាដើម។ ដូច្នេះកុំឱ្យរង់ចាំយូរ មកតាមដានទាំងអស់គ្នាជាមួយនឹង ទំនើប ដែលណែនាំពីផ្កាកុលាបដ៏ស្រស់ស្អាតបំផុតទាំង 10 ដែលត្រូវបានគេចុះនៅក្នុងបញ្ជីពិភពលោក៖
1. ផ្កាកុលាប Hybrid Tea
Hybrid Tea គឺជាកុលាបស្អាតបំផុត ដែលឈរនៅលេខរៀងទីមួយនៅក្នុងបញ្ជីពិភពលោក។ ម្យ៉ាងទៀត Hybrid Tea ត្រូវបានគេស្គាល់ ឈ្មោះជាភាសាបារាំងថា «La France» ហើយផ្កាកុលាបប្រភេទនេះត្រូវបានគេ ផ្សាំពូជ ដោយម្ចាស់ចម្ការជនជាតិបារាំងម្នាក់នៅក្នុងឆ្នាំ1867 គឺខណៈពេលនោះគាត់ បានធ្វើការផ្សាំពូជរវាងផ្កាកុលាប Madame Bravy ជាមួយនឹងផ្កាកុលាប Hybrid perpetual ក៏បានធ្វើឱ្យផ្កាកុលាបនេះ មានពណ៌ដូចទៅនឹងផ្លែប៉េងប៉ោះទុំដូចទៅនឹងរូបភាពនេះ។

2. ផ្កាកុលាប Damask

Damask មានប្រភពដើមនៅប្រទេសស៊ីរី ហើយក៏ត្រូវបានគេនាំយកមកកាន់ទ្វីបអ៊ឺរ៉ុបនៅសតវត្សទី 16 ។ ផ្កាកុលាបនេះមានប្រជាប្រិយភាពខ្លាំង ដោយសារក្លិនដ៏ក្រអូបរបស់វា ដូច្នេះភាគច្រើនផ្កាកុលាបប្រភេទនេះ ត្រូវបានគេចំរាញ់វាធ្វើជាប្រេងក្រអូប ឬក៏យកវាទៅធ្វើជាទឹកអប់ផងដែរ។

3. ផ្កាកុលាប Bourbon

Bourbon ត្រូវបានគេទទួលស្គាល់ជាបេតិកភ័ណ្ឌតែមួយគត់របស់ពិភពលោក ដោយសារតែ Bourbon គឺជាផ្កាតំណាងឱ្យភាពខ្លាំង និងសម្រស់រួមបញ្ចូលគ្នា។ សំខាន់ជាងនេះទៅទៀត វាក៏ឆ្លុះបញ្ចាំងរវាង ផ្កាកុលាបរបស់ប្រទេសចិន និងផ្កាកុលាប Damask នារដូវស្លឹកឈើជ្រុះផងដែរ។ ម្យ៉ាងទៀត ដើមផ្កាកុលាបនេះ ត្រូវបានបង្ហាញខ្លួនជាលើកដំបូង នៅប្រទេសបារាំងនៅក្នុងឆ្នាំ 1820 នាំយកមកដោយលោក Henri Antoine Jacques ។ ហើយដើមកំណើតរបស់វា គឺស្ថិតនៅលើកោះមួយនៃមហាសមុទ្រឥណ្ឌា។

4. ផ្កាកុលាប Banksiae

Banksiae មិនដូចនឹងផ្កាកុលាបដទៃទៀតទេនៅក្នុងបញ្ជីពិភពលោក ព្រោះថាផ្កាកុលាបនេះដុះលូតលាស់បានល្អ ដោយសារតែពន្លឺព្រះអាទិត្យ និងលក្ខខ័ណ្ឌនៃអាកាសធាតុក្តៅប៉ុណ្ណោះ។ បើនិយាយពីសម្រស់របស់វា នោះគឺផ្កាកុលាបនេះមានស្រទាប់ផ្កាពណ៌លឿងដ៏ស្រស់ស្អាត ដែលគួរឱ្យទាក់ទាញចិត្ត។

5. ផ្កាកុលាប Alba
Alba គឺជាពូជផ្កាកុលាបកូនកាត់ ដែលត្រូវបានបង្កាត់រវាងពូជ Rosa canina និង Rosa Damascena ហើយផ្កាកុលាបនេះត្រូវបានដាំនៅទ្វីបអ៊ឺរ៉ុប តាំងពីសតវត្សទី 1 មកម្ល៉េះ។ ម្យ៉ាងទៀតផ្កាកុលាបនេះ មានពណ៌-ស ហើយអាចប្រែទៅជាពណ៌ផ្កាឈូកស្រាល ម្យ៉ាងទៀតភាគច្រើននៃផ្កាកុលាបនេះ គឺមានក្លិនក្រអូបខ្លាំង។

6. ផ្កាកុលាប Foetida

ផ្កាកុលាប Foetida ឬ Rosa Foetida ត្រូវបានគេស្គាល់ផងដែរ ជាឈ្មោះរួមគ្នាមួយ ដែលបានមកពីការផ្សាំចូលគ្នារវាងពូជផ្កាកុលាបពណ៌លឿងរបស់ប្រទេស Persia និងផ្កាកុលាបពណ៌លឿងចាស់របស់ប្រទេសអូទ្រីស។ ឈ្មោះ Foetida នេះដែលប្រែមកពីអក្សរឡាតាំង ដែលមានន័យថា «ក្លិនស្អុយ»។

7. ផ្កាកុលាប Gallic

Gallic ត្រូវបានគេចាត់ទុកថាជាផ្កាកុលាប ដែលមានអាយុកាលចំណាស់ជាងគេបំផុត ហើយមានដើមកំណើតនៅទ្វីបអ៊ឺរ៉ុបភាគខាងជើង និងភាគកណ្តាល ដែលវាត្រូវបានគេនាំយកមកកាន់ប្រទេសទួរគី និងតំបន់ Caucasus ។ ម្យ៉ាងទៀត ផ្កាកុលាប Gallic មានក្លិនក្រអូបស្រាល និងស្រទាប់ផ្កាក្រាស់ ហើយអ្នកក៏អាចញុំាផ្កាកុលាបនេះផងដែរ។

8. ផ្កាកុលាប Floribunda

Floribunda ត្រូវបានផ្សាំពូជរវាងផ្កាកុលាប Hybrid tea និងផ្កាកុលាប Polyantha ហើយវាក៏មានប្រភពមកពីកាផ្សាំចូលគ្នារវាងផ្កាកុលាបរបស់ប្រទេសចិន និងផ្កាកុលាបរបស់ប្រទេសជប៉ុន នោះទើបធ្វើឱ្យផ្កាកុលាបនេះ មានទំហំតូចជាងផ្កាកុលាប Hybrid tea ប៉ុន្តែមានស្រទាប់ក្រាស់ជាងផ្កាកុលាប Polyantha ។

9. ផ្កាកុលាប Eglanteria

Rosa Rubiginosa ឬក៏ផ្កាកុលាប Eglanteria គឺជាពូជផ្កាកុលាប ដែលមានប្រភពដើមនៅប៉ែកអ៊ឺរ៉ុប និងប៉ែកអាស៊ីខាង លិច។ Eglanteria មានសន្លឹកផ្កាត្រឹមតែ 5 ប៉ុណ្ណោះ ហើយមានពណ៌ផ្កាឈូក លាយជាមួយនឹងពណ៌-ស រួមជាមួយនឹង បណ្តូលពណ៌លឿងចាស់ ម្យ៉ាងទៀតសន្លឹកនីមួយៗនៃផ្កាកុលាបនេះ គឺមានរូបរាងស្រដៀងនឹងរូបបេះដូង។

10. ផ្កាកុលាប Moss

Moss គឺជាផ្កាកុលាបដែលមានទំហំតូច តែមានសម្រស់ស្រស់ស្អាតបំផុត។ ជាធម្មតា ផ្កាកុលាបប្រភេទនេះ មានពណ៌ រៀងឌិតខ្លាំង ដែលមានដូចជាពណ៌លឿង ផ្កាឈូក ក្រហម និងស្វាយ…ជាដើម ដូចដែលបានអ្នកបានឃើញនៅក្នុង រូបភាព។ លើសពីនេះផ្កាកុលាបនេះត្រូវបាន គេណែនាំជាលើកដំបូងនៅទីក្រុង Normandy នៅក្នុងឆ្នាំ 1746 នឹងបន្តណែនាំជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេសនៅឆ្នាំ 1724 នាសម័យកាលរបស់ម្ចាស់ក្សត្រី Victoria ផងដែរ។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ រាជធានី និងទីក្រុង ដ៏ស្រស់ស្អាតបំផុតទាំង 10 នៅទ្វីបអាស៊ី

ដោយ: ភារុន 7 AM, Thursday, 20 Jun, 2019

ទ្វីបអាស៊ីដ៏ធំៗមួយនេះ គឺមានរាជធានី និងទីក្រុងស្រស់ស្អាតជាច្រើនរួមមាន៖ រាជធានីនៃអាណាចក្របូរាណ ដូចជាក្រុងអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា...

កន្លែងទាំង 10 នៅប្រទេសនូវែលសេឡង់ បើបានទៅហើយ ដឹងតែមិនខកបំណងទេ

ដោយ: ភារុន 9 AM, Monday, 17 Dec, 2018

ដំណើរកម្សាន្តទៅកាន់ ប្រទេសនូវែលសេឡង់ (New Zealand) ជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសនូវែលសេឡ...

ស្ថាបត្យកម្មសម័យទំនើប ដ៏អស្ចារ្យទាំង១០

ដោយ: ដួងច័ន្ទ 7 AM, Sunday, 19 Feb, 2017

១. Capital Gate ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម អគារទ្រេតនៅក្នុងទីក្រុងអារ៉ាប់រួមមួយនេះ នឹងធ្វើឱ្យប៉ម Tower of Pisa អែបទៅម្ខាង។ អគារ Capital Ga...

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាច...

Tomnerb.Com - YouTube Channel