ចូលចិត្តទំនើប

តោះ! មកស្គាល់ ទន្លេដ៏វែងជាងគេបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Friday, 05 Jul, 2019

ទន្លេ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិ ដែលរស់នៅលើភពផែនដីនេះ។ ពីព្រោះ ទន្លេ ជាអ្នកផ្តល់នូវប្រភពអាហារ ទឹកស្អាតសម្រាប់បរិភោគ ផ្តល់ដីដ៏មានជីជាតិសម្រាប់ការដាំដុះផ្សេងៗ ហើយក៏ជាផ្លូវសម្រាប់ការដឹកជញ្ជូន នូវវត្ថុដ៏មានតម្លៃផ្សេងៗ ពីតំបន់មួយទៅតំបន់មួយទៀត តាំងពីសម័យបូរាណមកម្ល៉េះ។ រហូតមកដល់សព្វថ្ងៃនេះ ការដឹកជញ្ជូនតាមផ្លូវទឹកក៏នៅតែទីពេញនិយម សម្រាប់ប្រជាជនរស់នៅជុំវិញពិភពលោក។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំប្រិយមិត្តអ្នកអានឱ្យមកស្គាល់ទន្លេ ដ៏វែងជាងគេបំផុតទាំង 10 នៅលើពិភពលោក៖
10. ទន្លេ អាម័រ (ប្រវែង៖ 4,444 គីឡូម៉ែត្រ)
ទន្លេ អាម័រ មានទីតាំងស្ថិតនៅតាមព្រំដែននៃប្រទេសរុស្ស៊ី និងប្រទេសចិន។ វា គឺជាជម្រកបស់សត្វស្លាបជាច្រើនក្បាល និងមានត្រីចំនួនជាង 120 ប្រភេទរស់នៅក្នុងទន្លេនេះផងដែរ។

9. ទន្លេ កុងហ្គោ (ប្រវែង៖ 4,700 គីឡូម៉ែត្រ)
ទន្លេ កុងហ្គោ គឺជាទន្លេដ៏ជ្រៅបំផុត ដែលមានជម្រៅរហូតដល់ 230 ម៉ែត្រ ហើយវាត្រូវបានគេឱ្យឈ្មោះមួយទៀតថា ទន្លេ «Zaire» ។ ហើយទន្លេនេះ មានទីតាំងស្ថិតនៅក្នុងទ្វីបអាហ្វ្រិក និងហូរកាត់ព្រៃត្រូពិច ធំលំដាប់ទី 2 នៅលើពិភពលោក។

8. ទន្លេ ប៉ារ៉ាណា (ប្រវែង៖ 4,880 គីឡូម៉ែត្រ)
ទន្លេ ប៉ារ៉ាណា មានដើមកំណើតមកពីភាសារបស់ Tupi ដែលមានន័យថា “សមុទ្រ” ។ វាហូរកាត់ប្រទេស 3 គឺ ប្រទេសប៉ារ៉ាហ្គាយ ប្រទេសអាហ្សង់ទីន និងប្រទេសប្រេស៊ីល បន្ទាប់មកក៏ហូរទៅកាន់មហាសមុទ្រអាត្លង់ទិច។

7. ទន្លេ Ob (ប្រវែង៖ 5,410 គីឡូម៉ែត្រ)
ទន្លេ Ob គឺជាទន្លេមួយដ៏សំខាន់ នៅក្នុងចំណោមទន្លេ ស៊ីបេរី ដែលហូរចូលទៅក្នុង មហាសមុទ្រអាក់ទិក។

6. ទន្លេ លឿង (ប្រវែង៖ 5,464 គីឡូម៉ែត្រ)
ទន្លេ លឿង មានទីតាំងស្ថិតនៅក្បាលទឹកនៃភ្នំ Kunlun ក្នុងខេត្ត ឈីងហៃ ភាគខាងពាយព្យ និងហូរទៅកាន់ ខេត្ត Hekouzhen ប្រទេសចិន។ ប្រជាជន រស់នៅតំបន់នេះប្រើទឹកពីទន្លេនេះ សម្រាប់ការស្រោចស្រពដំណាំ និងស្រែចម្ការ។

5. ទន្លេ Yenisei (ប្រវែង៖ 5,539 គីឡូម៉ែត្រ)
ទន្លេ Yenisei គឺជាទន្លេធំបំផុតលំដាប់ទី 2 នៅក្នុងប្រទេសចិន ហើយទន្លេនេះ ក៏ត្រូវបានប្រជាជនចិនហៅថា ទន្លេលឿងផងដែរ ដោយសារដីភក់ពណ៌លឿងនៅក្នុងទន្លេ ដែលមានបរិមាណកំហាប់រហូតដល់ 1,6 លានតោននៃដីធម្មតា ហើយដីភក់នេះ គឺសម្បូរទៅដោយជីជាតិ ដែលអំណោយផលសម្រាប់ការដាំដុះដំណាំកប្បាស និងស្រូវសាលីរបស់ប្រទេសចិន។

4. ទន្លេ Mississippi (ប្រវែង៖ 6,275 គីឡូម៉ែត្រ)
Mississippi គឺជាប្រព័ន្ធបង្ហូរទឹកធំជាងគេបំផុតនៅក្នុងទ្វីបអាមេរិកខាងជើង ដែលហូរកាត់រដ្ឋចំនួន 31 នៅសហរដ្ឋអាមេរិកនិងខេត្តចំនួន 2 មកពីប្រទេសកាណាដា។ វាក៏ជាផ្លូវទឹកពាណិជ្ជកម្មមួយ ដែលសកម្មបំផុតនៅលើពិភពលោក។

3. ទន្លេ Yangtze (ប្រវែង៖ 6,300 គីឡូម៉ែត្រ)
ទន្លេ Yangtze មានប្រភពមកពីតំបន់ Tanggula នៅភាគខាងលិចប្រទេសចិន។ ហើយស្ថិតនៅក្នុងខេត្ត Qinghai និងឆ្លងកាត់តំបន់ចំនួន 11 ផ្សេងៗទៀតដូចជា៖ សៀងហៃ, ឆុងឈីង, យុនណាន, ហ៊ូណាន, ទីបេ, ជៀងស៊ូ, ស៊ីឈួន, ហ៊ូប៊ី, ឈីហៃ និងអានហ៊ួយ។

2. ទន្លេ នីល (ប្រវែង៖ 6,853 គីឡូម៉ែត្រ)
ទន្លេ នីល ហូរកាត់វាលខ្សាច់សាហារ៉ា និងហូរចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ ហើយមានដៃទន្លេ ចំនួន 2 ប៉ុណ្ណោះ គឺទន្លេ នីលពណ៌ខៀវ ស្ថិតនៅក្នុងប្រទេសអេត្យូពី និងទន្លេ នីលពណ៌ស នៅក្នុងប្រទេស Rwanda ហើយបានជួបប្រសព្វគ្នានៅប្រទេសស៊ូដង់។ សម្រាប់ប្រភពទឹករបស់វា គឺហូរកាត់ប្រទេសចំនួន 11 គឺប្រទេសតង់សានី អូហ្គង់ដា ប៊ូរុនឌី កេនយ៉ា អេហ្ស៊ីប ស៊ូដង់ សូដង់ខាងត្បូង អេត្យូពី អេរីត្រេ Uganda និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

1. ទន្លេ Amazon (ប្រវែង៖ 6,992 គីឡូម៉ែត្រ)
ទន្លេ Amazon គឺជាទន្លេដ៏ធំបំផុតលំដាប់ ទីមួយ នៅលើពិភពលោក។ ទន្លេនេះគឺជាទីជម្រកសម្រាប់ពូជត្រីជាច្រើនប្រភេទ ដើមឈើ រុក្ខជាតិ និងប្រភេទសត្វផ្សេងៗទៀតជាច្រើន។

ដោយសារតែ ការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ ហើយក៏បានគំរាមគំហែងចំពោះធនធានទន្លេ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់មនុស្សរាប់ពាន់លាននាក់ នៅទូទាំងពិភពលោក។ ម្យ៉ាងទៀតការកើនឡើងកម្តៅផែនដី ក៏បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងកង្វះខាតទឹកប្រើប្រាស់ នៅទូទាំងពិភពលោក ហើយក៏បង្កជាគ្រោះរាំងស្ងួតជារៀងរាល់ឆ្នាំ ដូច្នេះហើយសកម្មភាពជាច្រើនគួរតែត្រូវបានអនុវត្ត ដើម្បីបញ្ឈប់ការបំពុលបន្ថែមទៀត ដើម្បីឱ្យទន្លេ ដ៏មានតម្លៃរបស់ភពផែនដីយើងនេះ អាចរក្សាបានគង់វង្សតទៅ៕

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

ការណែនាំ ដើម្បីទប់ស្កាត់បញ្ហាបំលាស់ប្តូរ ល្វែងម៉ោងពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

មានយន្តហោះ មានការធ្វើដំណើរ។ មានការធ្វើដំណើរ នឹងអាចកើតមានបញ្ហាបំលាស់ប្តូរលែ្វងម៉ោង ឬភាសាអង់គ្លេសហៅថា Jet Lag។ បើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានេះ អ្នកអា...

ពីរ៉ាមីតធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត និងស្វែងយល់ពីចំណុចសំខាន់ៗ របស់តំបន់និមួយៗ ពិតជាចង់ ស្វែងយល់ពីអ្វីដែលលេចធ្លោជាងគេ នៅទីនោះ។ ថ្ងៃនេះ ទំនើប សូមនាំអារម...

រូបថតកន្លែងស្អាតៗ ដូចឋានសួគ៌ទាំង 10 ដែលអ្នកមិនជឿថាមាននៅលើផែនដី នៅក្នុងនោះក៏មានខ្មែរយើងមួយផងដែរ!

ដោយ: ភារុន 8 AM, Wednesday, 15 May, 2019

នៅលើភពផែនដីយើងនេះ គឺស្រស់ស្អាត និងពោរពេញដោយភាពអស្ចារ្យ ទាំងកន្លែងដែលគេទើបតែរកឃើញថ្មីៗ និងកន្លែងដែលមានប្រជាប្រិយភាពផ្សេងៗទៀត នៅលើពិភពលោក។ ហើយវាពិតជា...

Tomnerb.Com - YouTube Channel