ចូលចិត្តទំនើប

តោះ! ថ្ងៃនេះមកស្គាល់ ភ្នំខ្ពស់ជាងគេបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Friday, 21 Jun, 2019

ភ្នំ ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ពីទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដីដ៏ស្រស់ស្អាតនេះ។ ភ្នំ ខ្ពស់ៗទាំងអស់នេះ សុទ្ធតែមានទីតាំងនៅក្នុងទ្វីបអាស៊ី ហើយកំពស់នៃភ្នំនីមួយៗ មានជាង 8000 ម៉ែត្រឯណោះ បើធៀបទៅនឹងកម្ពស់នីវ៉ូទឹកសមុទ្រ។ តោះ! កុំទន្ទឹងរង់ចាំយូរ មកស្គាល់ ភ្នំខ្ពស់ជាងគេបំផុតទាំង 10 នៅលើពិភពលោកដែលមាននៅក្នុងបញ្ជីខាងក្រោមនេះ៖
10. ភ្នំ Annapurna (កម្ពស់ 8,078 m)
ភ្នំ Annapurna គឺជាផ្នែកមួយនៃជួរភ្នំ ហិម៉ាឡៃ ដែលស្ថិតនៅភូមិភាគកណ្តាលខាងជើងនៃប្រទេស នេប៉ាល់។ ភ្នំនេះ ត្រូវបានជនជាតិនេប៉ាល់ ឱ្យឈ្មោះថា Annapurna ដែលបកប្រែថា ភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀតការធ្វើដំណើរឡើងភ្នំនេះ គឺមានគ្រោះថ្នាក់បំផុតផងដែរ។ ម្យ៉ាងទៀត ក៏មានអត្រាអ្នកស្លាប់ច្រើន ដោយសារតែពួកគេចង់ឡើងភ្នំនេះ រហូតដល់ 40%។

9. ភ្នំ Nanga Parbat (កម្ពស់ 8,126 m)
ភ្នំ Nanga Parbat គឺជាភ្នំខ្ពស់បំផុតជាងគេ ដែលជាប់ចំនាត់ថ្នាក់ទី 9 នៅលើពិភពលោក។ នៅពាក់កណ្តាលសតវត្សទី 20 វាត្រូវបានគេស្គាល់ថាជា «ភ្នំឃាតករ» ដោយសារការឡើងភ្នំនេះ មានគ្រោះថ្នាក់ខ្លាំងបំផុត។ ភ្នំនេះ មានទីតាំងស្ថិតនៅតំបន់ Diamir និងតំបន់ Gilgit-Baltistan នៃប្រទេសប៉ាគីស្ថាន។

8. ភ្នំ Manaslu (កម្ពស់ 8,163m)
Manaslu គឺជាភ្នំខ្ពស់ជាងគេបំផុត ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 8 នៅលើពិភពលោក ដែលមានទីតាំងនៅក្នុងតំបន់ Mansiri Himal ដែលជាផ្នែកមួយនៃតំបន់ជួរភ្នំ ហិម៉ាឡៃ នៅភូមិភាគខាងលិចផ្នែកកណ្តាលនៃប្រទេសនេប៉ាល់។ ឈ្មោះរបស់ភ្នំនេះ មានន័យថា “ភ្នំនៃវិញ្ញាណ” មកពីពាក្យសំស្រ្កឹត របស់ Manasa ដែលមានន័យថា “បញ្ញា” ឬ “ព្រលឹង” ។

7. ភ្នំ Dhaulagiri (កម្ពស់ 8,172 m)
Dhaulagiri គឺជាភ្នំដែលខ្ពស់ជាងគេបំផុត ទី 7 នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេស នេប៉ាល់ ហើយឈ្មោះរបស់ភ្នំនេះមានន័យថា «ភ្នំស» ។ ជ្រលងភ្នំ Dhaulagiri នេះ ដូចជាជ្រលងភ្នំ Annapurna ដែរ នោះគឺវាមានទស្សនីយភាពដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ជាងគេបំផុត ក្នុងចំណោមភ្នំជាច្រើននៅក្នុងប្រទេសនេប៉ាល់។

6. ភ្នំ Cho Oyu (កម្ពស់ 8,188m)
Cho Oyu មានន័យថា «ទឹកដីរបស់ព្រះ» ដែលមានទីតាំងស្ថិតនៅតំបន់ទីបេ នៃប្រទេសចិន។ ភ្នំដ៏ខ្ពស់ជាងគេនេះក៏ស្ថិតនៅលំដាប់ទី 6 នៅលើពិភពលោក។ ម្យ៉ាងទៀត ទីតាំងដ៏ជាក់លាក់នៃភ្នំនេះ គឺស្ថិតនៅព្រំប្រទល់ រវាងតំបន់ទីបេ (ប្រទេសចិន) និងប្រទេសនេប៉ាល់។

5. ភ្នំ Makalu (កម្ពស់ 8,485m)
Makalu គឺជាភ្នំខ្ពស់ជាងគេបំផុតលំដាប់ទី 5 នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅចំងាយ 19 គីឡូម៉ែត្រ ភូមិភាគ អាគ្នេយ៍នៃភ្នំ Everest និងស្ថិតនៅតាមព្រំដែនរវាង ប្រទេសនេប៉ាល់ និងប្រទេសចិន។ លើសពីនេះ Makalu គឺជាភ្នំដាច់ស្រយាល ដែលរូបរាងជា ពីរ៉ាមីត បួនជ្រុង។

4. ភ្នំ Lhotse (កម្ពស់ 8,516m)
Lhotse គឺជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី 4 នៅលើពិភពលោក ហើយភ្នំនេះត្រូវបានតភ្ជាប់ទៅនឹងភ្នំ Everest តាមរយៈ ខ្សែបណ្តោយនៅភាគខាងត្បូង។ ម្យ៉ាងទៀត អត្ថន័យនៃឈ្មោះភ្នំនេះមានន័យថា «កំពូលភ្នំភាគខាងត្បូង» ដែលស្ថិតនៅតាមព្រំដែន ទីបេ (ប្រទេសចិន) និងតំបន់ Khumbu (ប្រទេសនេប៉ាល់) ។

3. ភ្នំ Kangchenjunga (កម្ពស់ 8,586m)
Kangchenjunga គឺជាភ្នំដែលខ្ពស់ជាងគេបំផុតលំដាប់ទី 3 នៅលើពិភពលោក។ Kangchenjunga ក៏ជាភ្នំខ្ពស់បំផុតប្រចាំប្រទេសឥណ្ឌា ហើយវាត្រូវបានគេឱ្យឈ្មោះ ដែលមានន័យថា «ភ្នំរតនសម្បត្តិទាំង 5 នៃព្រះ» ដោយសារតែវាមានកំពូល 5 និងត្រូវបានគេចាត់ទុកជារតនសម្បត្ដិដ៏មានតម្លៃ និងតំណាងឱ្យឃ្លាំងទ្រព្យសម្បត្តិទាំង 5 របស់ព្រះ នោះគឺ មាស ប្រាក់ ត្បូង គ្រាប់ធញ្ញជាតិ និងសៀវភៅដ៏បរិសុទ្ធរបស់ព្រះ។

2. ភ្នំ K2 (កម្ពស់ 8,611m)
K2 គឺជាភ្នំដែលខ្ពស់ជាងគេបំផុត ទី 2 នៅលើពិភពលោក បន្ទាប់ពីភ្នំ Everest។ ហើយវាមានទីតាំងស្ថិតនៅព្រំដែនរវាង តំបន់ Baltistan និងតំបន់ Gilgit-Baltistan នៃប្រទេសប៉ាគីស្ថាន។ ភ្នំ K2 ត្រូវបានគេស្គាល់ថា «ភ្នំគ្រោះថ្នាក់បំផុត»ដោយសារតែភាពលំបាកនៃការឡើងភ្នំ និងអត្រាស្លាប់ខ្ពស់បំផុតលំដាប់ទី 2 នៅលើពិភពលោកផងដែរ។

1. ភ្នំ Everest (កម្ពស់ 8,848m)
Everest គឺជាភ្នំដែលខ្ពស់បំផុតលំដាប់ទីមួយ នៅលើពិភពលោក។ ហើយជាភ្នំខ្ពស់បំផុតទី 5 ដែលវាស់ពីចំណុចកណ្តាលនៃផែនដី។ Everest មានទីតាំងស្ថិតនៅលើព្រំប្រទល់រវាងតំបន់ Sagarmatha ប្រទេសនេប៉ាល់ និងតំបន់ទីបេ នៃប្រទេសចិន ហើយក៏ជាផ្នែកមួយនៃតំបន់ជួរភ្នំ ហិម៉ាល័យផងដែរ។ ទោះបីជា ភ្នំនេះគឺជាភ្នំ ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកក្តី តែវាក៏នៅតែអាចទាក់ទាញអ្នកឡើងភ្នំដ៏ជំនាញៗជាច្រើននាក់ ដោយសារតែភ្នំនេះ គឺមានភាពងាយស្រួលឡើងជាងភ្នំខ្ពស់បំផុត ទាំង 9 នៅខាងលើនេះ៕

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ...

តោះ! មកស្គាល់ ផ្ទះនៅក្នុងគំនូរជីវចលចំនួន 10 ដែលត្រូវបានគេសាងសង់ឡើងនៅក្នុងជីវិតពិត

ដោយ: ភារុន 8 AM, Friday, 07 Jun, 2019

រឿងគំនូរជីវចល និងគំនូរកំប្លែង គឺនៅតែស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់គ្នា ចាប់តាំងពីកុមារភាពមកម្ល៉េះ។ ដូច្នេះ ក៏មានមនុស្សមួយចំនួនមានបំណងចង់រស់នៅក្នុ...

កន្លែងទាំង 10 នៅប្រទេសនូវែលសេឡង់ បើបានទៅហើយ ដឹងតែមិនខកបំណងទេ

ដោយ: ភារុន 9 AM, Monday, 17 Dec, 2018

ដំណើរកម្សាន្តទៅកាន់ ប្រទេសនូវែលសេឡង់ (New Zealand) ជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសនូវែលសេឡ...

វិស្សមកាល តំបន់ឋានសួរ

ដោយ: H2O 9 PM, Thursday, 05 May, 2016

តំបន់ក្បាលនាគ៧ ជាឈ្មោះ ឬតំបន់ដែលប្រជាជនក្នុងតំបន់ តែងតែហៅ និងនិយាយតៗគ្នាថា មានទេសភាពស្អាត ឆ្នេរខ្សាច់មានពណ៌ស ទឹកសមុទ្រខៀវស្រងាត់ ប៉ុន្តែមិនមានមនុស្...

Tomnerb.Com - YouTube Channel