ចូលចិត្តទំនើប

ឆ្នេរសមុទ្រស្អាតៗបំផុតទាំង 10 ក្នុងប្រទេសអូស្រ្តាលី ឃើញហើយចង់ទៅភ្លាម!

ដោយ: ភារុន 8 AM, Wednesday, 30 Jan, 2019

តោះ ថ្ងៃនេះ ទំនើប ចង់ណែនាំឆ្នេរសមុទ្រស្អាតៗចំនួន 10 ដែលមាននៅក្នុងប្រទេសអូស្រ្តាលី ដល់ប្រិយមិត្តអ្នកអានបានស្គាល់ ក្រែងល៍ បានទៅលេងប្រទេសអូស្ត្រាលីនៅថ្ងៃណាមួយ ហើយមិនដឹងថាគួរទៅលេងនៅឯណាល្អ នៅក្នុងប្រទេសអូស្រ្តាលីនេះ។ ដូចដែរ អ្នកធ្លាប់បានស្គាល់ហើយថាប្រទេសអូស្ត្រាលី គឺជាប្រទេសដីកោះ និងមានភាពល្បីល្បាញបំផុត ជាមួយនឹងឆ្នេរសមុទ្រស្អាតៗ នៅលើពិភពលោក។ ដូចនេះ សូមប្រិយមិត្តអ្នកអាន មកតាមដានទស្សនារូបភាព និងអានអត្ថបទរបស់ឆ្នេរសមុទ្រស្អាតៗទាំង 10 នេះដែលមាននៅខាងក្រោមជាមួយនឹង ទំនើប ទាំងអស់គ្នា៖
1. ឆ្នេរ Whitehaven ស្ថិតនៅលើកោះ Whitsunday
កោះ Whitsunday គឺជាកោះធំជាងគេ នៅក្នុងប្រជុំកោះស្ថិតនៅសមុទ្រ Queensland ភាគកណ្តាលនៃប្រទេសអូស្ត្រាលី។ ឆ្នេរខ្សាច់ Whitehaven ត្រូវបានគេចាត់ទុកជាឆ្នេរមាសដ៏ស្រស់ស្អាតបំផុត និងមានសម្រស់ដ៏អស្ចារ្យនៃថ្មប៉ប្រះទឹក ជាមួយនឹងកូនកោះផ្កាថ្មតូចៗ ដែលមាននៅទីនេះ។

2. ឆ្នេរ Cottesloe ទីក្រុង Perth
Cottesloe គឺជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាតៗនៅក្នុងប្រទេសអូស្ត្រាលី ដែលមានភាពពេញនិយមបំផុត កំឡុងរដូវក្តៅ។ ម្យ៉ាងទៀតឆ្នេរនេះ ក៏ជាឆ្នេរដ៏វែងមួយក្នុងចំណោមឆ្នេរវែងដទៃទៀតនៅក្នុងប្រទេសអូស្ត្រាលីដែរ និងមានតំបន់ហែលទឹក ដែលផ្តល់ការកម្សាន្តតាមបែបខុសៗគ្នាជាច្រើន។

3. ឆ្នេរ Cable ទីក្រុង Broome
ឆ្នេរសមុទ្រនេះ ត្រូវបានគេស្គាល់ថាជាឆ្នេរខ្សាច់ ដ៏ស្រស់បំព្រងបំផុតមួយ នៅលើពិភពលោក ដោយសារតែឆ្នេរខ្សាច់ពណ៌-សដ៏វែងបំផុត ដែលមានប្រវែងរហូតដល់ 22 គីឡូម៉ែត្រ។ ម្យ៉ាងទៀតមាត់ឆ្នេរត្រូវបានលាងសម្អាតជារៀងរាល់ថ្ងៃ ដោយសារកម្រិតនៃទឹកសមុទ្រដែលបានជោរឡើងរហូតដល់ ជាង 9 ម៉ែត្រ ដែលនេះជាកត្តាធ្វើឱ្យឆ្នេរនៅទីនេះ មានបរិស្ថានស្អាត សម្រាប់ការហែលទឹកលេងកម្សាន្ត និងការសម្រាកលម្ហែកាយ។

4. ឆ្នេរ Burleigh Heads ទីក្រុង Queensland
Burleigh Heads គឺជាតំបន់ឆ្នេរជាយក្រុងមួយ ដែលស្ថិតនៅសមុទ្រ Queensland ភាគកណ្តាល របស់ប្រទេសអូស្រ្តាលី។

5. ឆ្នេរ Ninety Mile រដ្ឋ Victoria
ឆ្នេរនេះមានទីតាំងស្ថិតនៅ ចម្ងាយជាង 250គីឡូម៉ែត្រពីទីក្រុង មែលប៊ន ហើយឆ្នេរ Ninety Mile គឺជាកន្លែងនេសាទត្រីដ៏ធំបំផុតមួយនៅក្នុងប្រទេសអូស្រ្តាលី។

6. ឆ្នេរ Noosa Main នៅក្នុងសួន Noosa នៃរីស៊ត Sunshine Coast
នៅឆ្នេរនេះ មានកន្លែងកម្សាន្តជាច្រើន ភោជនីយដ្ឋានទំនើបៗ ព្រមជាមួយសួនឧទ្យានដែលមានទេសភាពដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់។

7. ឆ្នេរ 75 Mile កោះ Fraser
ឆ្នេរនេះត្រូវបានគេឱ្យឈ្មោះបែបនេះ ដោយសារតែវាមានប្រវែងប្រហែល 75 ម៉ាយ។ ម្យ៉ាងទៀតនៅឆ្នេរនេះមិនមែនជាកន្លែងដ៏ល្អ សម្រាប់ការហែលទឹកលេងកម្សាន្តនោះទេ ព្រោះថាឆ្នេរនេះមានត្រីឆ្លាមរស់នៅ និងមានស្ថានភាពទឹកមិនអំណោយផលក្នុងការហែលទឹកឡើយ។ ប៉ុន្តែសម្រាប់ទេសភាពនៅទីនេះ គឺអស្ចារ្យ ដូច្នេះអ្នកអាចសម្រាកលម្ហែមើលទេសភាពនៅទីនេះបាន។

8. ឆ្នេរ Bells រដ្ឋ Victoria
ឆ្នេរ Bells គឺជាឆ្នេរស្អាតបំផុត ដែលស្ថិតនៅលំដាប់លេខ 8 នៅក្នុងប្រទេសអូស្ដ្រាលី។ ទីតាំងរបស់ឆ្នេរនេះ គឺមានចម្ងាយ 100ម៉ែត្រពីទីក្រុងម៉ែលប៊ន ហើយត្រូវបានគេស្គាល់ថា ជាកន្លែងប្រកួតកីឡាជិះក្តារ លើរលកសមុទ្រដ៏ធំបំផុត នៅក្នុងប្រទេសអូស្រ្តាលី។

9. ឆ្នេរ Byron Bay រដ្ឋ New South Wales
ឆ្នេរ Byron គឺជាឆ្នេរស្ថិតនៅភាគពាយព្យនៃរដ្ឋ New South Wales ដែលរដ្ឋនេះមានទីតាំងស្ថិតនៅចម្ងាយ 722គីឡូម៉ែត្រ ភាគខាងជើងទីក្រុងរបស់ស៊ីដនី ហើយចម្ងាយ 162គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Brisbane ផងដែរ។ ម្យ៉ាងទៀតក្នុង រយៈពេល 40 ឆ្នាំចុងក្រោយនេះឆ្នេរ Byron Bay បានផ្លាស់ប្តូរ ទៅជារមនីយដ្ឋាន ឆ្នេរដ៏មានប្រជាប្រិយភាព និងជាកន្លែងសដ៏គួរឱ្យទាក់ទាញមួយ។ លើសពីនេះឆ្នេរសមុទ្រ Byron Bay ក៏មានភាពល្បីល្បាញ ទាក់ទងនឹងការកំសាន្តនៅតាមមាត់ឆ្នេរ សមុទ្រ និងការទស្សនាទេសភាពព្រៃភ្នំធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណឆ្នេរនេះផងដែរ។

10. ឆ្នេរ Bondi រដ្ឋ New South Wales
ឆ្នេរនេះមានទីតាំងស្ថិតនៅ 7 គីឡូម៉ែត្រ ភាគខាងកើតនៃមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល របស់ទីក្រុងស៊ីដនី ប្រទេស អូស្ត្រាលីនេះ ម្យ៉ាងទៀតឆ្នេរ Bondi នេះគឺជានិមិត្តសញ្ញានៃឆ្នេរវប្បធម៌របស់ប្រទេសអូស្រ្តាលី។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុង...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

ស្រស់ស្រាយតែម្តង! ទេសភាពដើម ម៉ូមីជិ ពីទិសដៅទាំង 10 នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 02 May, 2019

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសជប៉ុនបានទាក់ទាញ ភ្ញៀវទេសចរទាំងអ្នកនៅប៉ែកអ៊ឺរ៉ុប និងអាស៊ី មកកម្សាន្តនៅទីនេះមិនតិច ជាងលាននាក់នោះទេ។ ដោយសារតែនៅក្នុងទិសដៅទេ...

រូបថត 10 សន្លឹកដ៏អស្ចារ្យបង្ហាញពីទេសភាព នៅក្នុងប្រទេសអ៊ីស្លង់ ឃើញហើយធានា ថាគេងស្រមៃចង់ទៅហ្មង!

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

ប្រទេស អ៊ីស្លង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អ៊ីស្លង់) គឺជាប្រទេសដីកោះ Nordic ស្ថិតនៅចន្លោះតំបន់ អាត្លង់ទិកខាងជើង និងតំបន់មហាសមុទ្រអាកទិក។ ប្រទេសន...

Tomnerb.Com - YouTube Channel