ចូលចិត្តទំនើប

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអច្ឆរិយវត្ថុដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ ខាងក្រោមនេះ ទំនើបនឹងរៀបរាប់ឱ្យប្រិយមិត្តអ្នកអានបានស្គាល់អំពីទិសដៅក៏ដូចជាអច្ឆរិយវត្ថុទាំង 7 នៅលើពិភពលោក៖
1. មហាកំពែង ប្រទេសចិន
មហាកំពែងប្រវត្តិសាស្រ្តនៃប្រទេសចិននេះ គឺត្រូវបានគេសង់ឡើងដើម្បីការពារអាណាចក្រចិនពីការឈ្លានពានពីសត្រូវខាងក្រៅ។ មហាកំពែងនេះមានប្រវែងលាតសន្ធឹងប្រហែល 6440 គីឡូម៉ែត្រ ដែលធ្វើឱ្យមហាកំពែងនេះក្លាយជាស្ថាបត្យកម្មដែលមានប្រវែង វែងជាងគេបំផុត នៅលើពិភពលោក។ អ្នកគ្រាន់ចំណាយរយះពេល 1-2 ម៉ោងប៉ុណ្ណោះ ចេញពីទីក្រុង ប៉េកាំង អ្នកនឹងអាចទៅដល់មហាកំពែងប្រទេសចិននេះហើយ។

2. រូបសំណាកព្រះយីស៊ូគ្រីស្ត ត្រដាងដៃទាំងសងខាង ប្រទេសប្រេស៊ីល
រូបសំណាកនេះ ទើបតែត្រូវបានក្លាយជាអច្ឆរិយវត្ថុមួយ ក្នុងចំណោមអច្ឆរិយវត្ថុទាំង 7 លើពិភពលោកនេះទេ ដែលវាត្រូវបានសាងសង់ឡើង កាលពីជាង100 ឆ្នាំមុន ដោយជាងចម្លាក់ជនជាតិបារាំង Paul Landowski ។ រូបចម្លាក់នេះមានកម្ពស់ 130 ហ្វីត ហើយឈរនៅលើកំពូលភ្នំមួយ ដែលអាចមើលឃើញមហាសមុទ្រ និង ទេសភាពនៃទីក្រុង Rio de Janeiro ដ៏ស្រស់ស្អាត។

3. ទីក្រុងខ្មោច Machu Picchu ប្រទេស ប៉េរូ
បន្ទាប់ពីបានស្វែងយល់ពីទីក្រុង Cusco ប្រទេសប៉េរូ អ្នកគួរមកកាន់ទីក្រុងខ្មោច Machu Picchu នៃប្រទេសប៉េរូនេះ។ ទីក្រុងខ្មោចនេះត្រូវបានសាងសង់ឡើងនៅចំកណ្តាលកំពូលភ្នំ Andes ដែលត្រូវបានគេបោះបង់ចោលដោយជនជាតិ Incas នឹងមិនទាន់មានអ្នកខាងក្រៅណាបានស្គាល់រហូតមកដល់ឆ្នាំ 1911 ក៏មានក្រុមអ្នកបូរាណវិទ្យាបានទៅស្រាវជ្រាវទៅដល់ទីនោះ។ ការធ្វើដំណើរទៅកាន់ទីក្រុងខ្មោច Machu Picchu គឺមិនភាពងាយស្រួលនោះទេ គឺអ្នកមិនអាចធ្វើដំណើរដោយជើងដើម្បីឡើងដល់កំពូលភ្នំ Andes បានឡើយ លុះត្រាតែអ្នកជិះ Helicopter ឬ រថភ្លើងដែលចេញពីទីក្រុង Cusco។

4. ប្រាសាទពីរ៉ាមីត Chichen Itza ប្រទេសអេហ្ស៊ីប
គ្មានអ្វីគួរឱ្យសង្ស័យទេដែលកន្លែងនេះត្រូវបានចាត់ចូលជាអច្ឆរិយវត្ថុទាំង 7 នៅលើពិភពលោក។ ស្ទើរតែមនុស្សគ្រប់គ្នាបានឃើញរូបភាពនៃប្រាសាទពីរ៉ាមីត Chichen Itza គឺសុទ្ធតែមានការស្ងើចសរសើរថាវាពិតជាបូរាណវត្ថុវិទ្យាដ៏អស្ចារ្យបំផុត នៅលើពិភពលោកពិតមែន។

5. ស្តាតបូរាណ Colosseum ទីក្រុង រ៉ូម ប្រទេសអ៊ីតាលី
ស្តាតបូរាណ Roman Colosseum គឺជាកន្លែងដ៏អស្ចារ្យបំផុត ប្រសិនបើអ្នកមានឱកាសមកលេងទីក្រុង រ៉ូម អ្នកគួរមក ទស្សនាស្តាតបូរាណនេះ ដែលកាលពីសម័យបូរាណ វាគឺជាស្តាតសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបែបប្រយុទ្ធតស៊ូ។ ឥឡូវនេះទីនេះបានបន្សល់ទុកដោយមានរចនាសម្ព័ន្ធមិនពេញលេញទេ ហើយវាក៏ក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញអ្នកទេសចរ រាប់ពាន់នាក់មកពីគ្រប់ទិសទីមកកាន់ស្តាតបូរាណ Colosseum នេះ។ ម្យ៉ាងទៀតមានអ្នកបូរាណវិទ្យាជាច្រើនមានការងឿងឆ្ងល់នឹងរចនាសម្ព័ន្ធពេញលេញនៃស្តាតនេះខ្លាំងណាស់ តើកាលពីសម័យបូរាណវាគួរតែមានរូបរាងពេញលេញបែបណា?

6. ប្រាសាទ Taj Mahal ទីក្រុង Agra ប្រទេសឥណ្ឌា
ប្រាសាទនេះត្រូវបានកសាងឡើងនៅឆ្នាំ 1632 ដោយព្រះមហាក្សត្រ Mughal ដើម្បីតម្កល់សពព្រះមហេសីជាទីស្រលាញ់របស់ព្រះអង្គដែលបានសោយទីវង្គត់ទៅ។ ស្ថាបត្យកម្មនៃប្រាសាទនេះត្រូវបានគេចាត់ទុកថាវាល្អឥតខ្ពោះ ពីព្រោះវាមានសិល្បៈបែបមូស្លីមប្រចាំឥណ្ឌាផង និង បែបទួរគីផង។ ថ្ម marble ពណ៌ស ដែលដូចទៅនឹងគ្រីស្តាស់ពណ៌សដ៏ភ្លឺចែងចាំង លើសពីនេះ ថ្មនេះនៅពេលប៉ះនឹងពន្លឺថ្ងៃវាក៏ប្តូរពណ៌ ដូច្នេះប្រសាទទាំងមូលក៏ផ្លាស់ប្តូរពណ៌ នេះជាភាពអស្ចារ្យនៃប្រាសាទ Taj Mahal នេះ។

7. ទីក្រុង Petra ប្រទេសហ្សកដានី
ទីក្រុងថ្ម Petra ត្រូវបានគេបោះបង់ចោលកាលពីសតវត្សរ៍ទី 7 ហើយឥឡូវវាក្លាយជាទីក្រុងមួយនៃប្រទេសហ្សកដានី នឹងត្រូវបានគេប្រកាសជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ 1985។ កាលនៅសតវត្សរ៍ទី 4 ទីក្រុង Petra ជារដ្ឋធានីនៃអាណាចក្រ Nabataean របស់ពួកអារ៉ាប់ ហើយត្រូវបានគេទទួលស្គាល់ថាជាទីក្រុងបូរាណដ៏ល្អបំផុតខាងបច្ចេកវិទ្យាប្រព័ន្ធទឹក លើសពីនេះភាពអស្ចារ្យផ្សេងទៀតនៃ Petra នោះគឺការឆ្លាក់រូបនៅលើថ្ម និង ចំណោតច្រាំងថ្មនៃជញ្ជាំងបញ្ឈរនៃប្រាសាទ Petra ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

Style ដូចគ្នា និងខុសគ្នារវាងយុវវ័យភ្នំពេញ និងហុងកុង

ដោយ: ស. លីង 10 PM, Tuesday, 14 Feb, 2017

ពេលវេលាដ៏ល្អមួយ នាំឲ្យខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។ នោះជាទីក្រុង ដែលល្បីលើពិភពលោកពីរបៀបរបបរស់នៅ និងការស្លៀកពាក់បែបស៊ីវិល័យ។ ពេលទៅដល់ទីនោះហើ...

តំបន់ទេចរណ៍ដ៏ល្អបំផុតទាំង 6 នៅខេត្តកោះកុង

ដោយ: ភារុន 8 AM, Tuesday, 25 Sep, 2018

ខេត្តកោះកុងត្រូវបានគេស្គាល់ថា “កោះធំបំផុតរបស់ប្រទេសកម្ពុជា” ។ នៅពាក់កណ្តាលឆ្នាំ2018នេះ ចំនួនភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានមកលេងកម្ស...

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួ...

តំបន់ផលិតស្រាក្រហមដ៏ល្អបំផុត តែអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានឮ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ភាគច្រើនតំបន់ដែលផលិតស្រាដ៏ល្អបំផុតនៅលើពិភពលោក គឺជាកន្លែងវិស្សមកាលដ៏មានប្រជាប្រិយភាពបំផុតដែលមានដូចជាប្រទេស កាលីហ្វញ៉ា បារាំង អាហ្រ្វិកខាងត្បូង និង ញ...

Tomnerb.Com - YouTube Channel