ចូលចិត្តទំនើប

នៅប្រទេសប៉េរូ ល្បីមានទិសដៅដ៏អស្ចារ្យជាច្រើនទៀត ក្រៅពីទីក្រុងខ្មោច Machu Picchu

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ទីក្រុងខ្មោច Machu Picchu គឺជាទីក្រុងដែលមានភាពល្បីល្បាយខ្លាំងណាស់ សូម្បីសៀវភៅរៀនភាសាអង់គ្លេសក៏បានលើកយកនូវទិដ្ឋភាពនៃទីក្រុងខ្មោចនេះមកពិពណ៌នាផងដែរ។ ហើយវាក៏ជាទីក្រុងដំបូងដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍ទៅលើប្រទេសប៉េរូ។ ម្យ៉ាងទៀតប្រទេសប៉េរូក៏នៅមានកន្លែងដ៏អស្ចារ្យជាច្រើនទៀត ដើម្បីទាក់ទាញអារម្មណ៍សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងស្វែងរកទិសដៅដ៏អស្ចារ្យនៅលើពិភពលោក។ ដូច្នេះថ្ងៃនេះ ទំនើប នឹងមិនធ្វើឱ្យប្រិយមិត្តអ្នកអានខកបំណងក្នុងការស្គាល់នូវទិសដៅដ៏អស្ចារ្យផ្សេងទៀតក្រៅទីក្រុងខ្មោច Machu Picchu នៅប្រទេស ប៉េរូ ឡើយ ដែលទិសដៅទាំងនេះមានដូចជា៖
1. ទន្លេ Amazon
ប្រទេសប៉េរូ គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលជាកន្លែងធ្វើឱ្យអ្នកជួបប្រទះនូវបទពិសោធន៍យ៉ាងពេញលេញនៅលើទន្លេ Amazon។ ភាពស្ងប់ស្ងាត់នៅក្នុងព្រៃដែលដុះនៅអមសងខាងទន្លេ ផ្តល់ជូននូវទស្សនីយភាពដ៏អស្ចារ្យនៃធម្មជាតិនៅជុំវិញទន្លេនេះ ។

2. ស្ពានខ្សែពួរ Q’Eswachaka

ប្រសិនបើអ្នកស្ថិតនៅប្រទេសប៉េរូ អ្នកអាចមានឱកាសក្នុងការដើរឆ្លងស្ពានខ្សែពួរ Q’Eswachaka ដែលមានប្រវែង 118 ហ្វីត ហើយនៅខាងក្រោមជាទន្លេដែលគិតចាប់ពីក្រោមមកមានកម្ពស់ 60 ហ្វីត លើសពីនេះស្ពាននេះមានអាយុកាលប្រហែល 500 ឆ្នាំមកហើយ។

3. ដែនដីថ្ម Huayllay

ព្រៃថ្មធម្មជាតិ គឺជាដែនដីដែលកកើតឡើងតាំងពី 75 លានឆ្នាំមុនមកម៉្លេះ ទីនេះប្រៀបដូចជាកន្លែងនៅក្នុងព្រេងនិទានដែលមានសុទ្ធតែដំថ្មធំៗដុះចេញពីដីជាច្រើននៅជាប់ៗគ្នា។

4. ភ្នំពណ៌ឥន្ទធនូ

Vinicunca គឺជាភ្នំមួយក្នុងចំណោមភ្នំផ្សេងទៀតដែលមានភាពលេចធ្លោបំផុត និង មានភាពទាក់ទាញបំផុតនៅក្នុងតំបន់ជួរភ្នំ Ausengate។ ដោយសារតែភាពរង្គោះរង្គើរនៃដុំថ្មគ្រប់ប្រភេទប៉ះជាមួយបរិយាកាស ក៏បានបង្កើតជាទិដ្ឋភាពពណ៌ជា ច្រើនដ៏សម្បូរបែប។ លើសពីនេះនៅទីនេះអ្នកនឹងអាចពិបាកក្នុងការស្វែងរកបន្តិច ប៉ុន្តែបើអ្នកមានមគ្គុទេសក៍ទេសចរណ៍ប្រហែលមានភាពងាយស្រួលជាង។

5. ទីបញ្ចុះសព Chauchilla

សាកសពដែលបានបញ្ចុះនៅទីនេះគឺត្រូវបានអភិរក្សបានយ៉ាងល្អតាំងពីសតវត្សទី 9 ។ កន្លែងបញ្ចុះសពនេះមិនទាន់ត្រូវបានគេរកឃើញរហូតដល់ឆ្នាំ 1920។ នៅពេលដែលទីតាំងនេះត្រូវបានកើតសោកនាដកម្មដោយសារមានចោរប្លន់ផ្នូរ ហើយចាប់ពីពេលនោះមកវាក៏ត្រូវបានគេយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ក្នុងការមើលថែរក្សាយ៉ាងជិតស្និទ្ធតាមដែលអាចធ្វើទៅបានហើយវាជាទីកន្លែងដ៏អស្ចារ្យ ដែលសក្តិសមសម្រាប់អ្នកធ្វើដំណើរផ្សេងព្រេងរុករកទីកន្លែងដ៏អស្ចារ្យនៅលើពិភពលោក។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018

សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប...

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន...

តោះទៅភោជនីយដ្ឋាន Cowboy!

ដោយ: អ្នកនាង 10 PM, Friday, 22 Apr, 2016

Cowboy? គ្រាន់តែ​បានឮ​ឈ្មោះ​ភ្លាម អ្នកនិពន្ធយើងក៏​នឹកបណ្តែតអារម្មណ៍ ទៅកាន់ក្រុមមនុស្សសម័យដើមរបស់អាមេរិក ដែលមានការស្លៀកពាក់តុបតែងខ្លួន ដោយខោអាវខាវប៊...

ភោជនីយដ្ឋាន លើដំបូលអគារ នៅទីក្រុង Athens

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

រយៈពេលជាង 2500 ឆ្នាំមកហើយ ដែលទីក្រុងបូរាណ Athens ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំថ្ម ដែលសព្វថ្ងៃនេះ ជារដ្ឋធានីរបស់ប្រទេសក្រិច ដែលមានទីក្រុងទំនើបៗរីកដ...

Tomnerb.Com - YouTube Channel