ចូលចិត្តទំនើប

តោះ! មកស្គាល់ ទឹកជ្រោះដ៏អស្ចារ្យទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 4 PM, Monday, 24 Jun, 2019

ទឹកជ្រោះ គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានបង្កើតមកពីមាតាធម្មជាតិដ៏ស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដី។ លើសពីនេះ នៅលើភពផែនដីនេះ គឺសម្បូរទៅដោយទឹកជ្រោះដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅតាមទិសដៅមួយចំនួន ដែលមនុស្សមួយចំនួន ប្រហែលជាមិនធ្លាប់បានឃើញ ឬស្គាល់ពីមុនមកនៅឡើយ។ ដូច្នេះ ថ្ងៃនេះគេហទំព័រ ទំនើប នឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យមកស្គាល់នូវទឹកជ្រោះដ៏អស្ចារ្យទាំង ១០ នៅលើពិភពលោក៖
1. ទឹកជ្រោះ Iguazu ប្រទេស អាហ្សង់ទីន
ទឹកជ្រោះធម្មជាតិដ៏អស្ចារ្យមួយនេះ ត្រូវបានអង្គការយូនីស្កូចាត់ចូលជាតំបន់បេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ 1986 ។ ទឹកជ្រោះ Iguazu គឺជាឈ្មោះរបស់ភាសាអេស្ប៉ាញ ដោយបានកំណត់លើទឹកធ្លាក់ដ៏ធំសម្បើមរបស់ទឹកជ្រោះនេះ។ ពិតណាស់ វាគឺជាទឹកជ្រោះមួយក្នុងចំណោមទឹកជ្រោះដ៏អស្ចារ្យជាច្រើន នៅលើពិភពលោក។ ប្រសិនបើអ្នកបានទៅទស្សនាទឹកជ្រោះនេះ វានឹងផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុត ហាក់បីដូចជាការធ្វើដំណើរផ្សងព្រេងទៅកាន់ទិសដៅធម្មជាតិដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី។

2. ទឹកជ្រោះ Victoria ស្ថិតនៅតំបន់អាហ្រ្វិកខាងត្បូង
ភាពអស្ចារ្យនៃទឹកជ្រោះ Victoria គឺត្រូវបានគេទទួលស្គាល់ថា ជាតំបន់បេតិកភណ្ឌពិភពលោកមួយទៀត របស់អង្គការយូនីស្កូ។ វាមានទីតាំងជាមូលដ្ឋាន ដែលនៅចន្លោះទន្លេ Zambezi ហូរចុះយ៉ាងខ្លាំងក្លា និងព្រំប្រទល់ប្រទេស Zimbabwe។

3. ទឹកជ្រោះ Niagara ស្ថិតនៅអាមេរិកខាងជើង
ទឹកជ្រោះ Niagara គឺជាទឹកជ្រោះដ៏ល្បីល្បាញបំផុត និងធំបំផុត នៅអាមេរិកខាងជើង។ ទឹកជ្រោះនេះ មានទឹកធ្លាក់ 3 ដំណាក់ ដែលលាតសន្ធឹងតាមបណ្តោយព្រំដែនអន្តរជាតិរវាង ប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ហើយកម្ពស់នៃទឹកធ្លាក់មានរហូតដល់ទៅជាង 50 ម៉ែត្រឯណោះ។

4. ទឹកជ្រោះ Angel ប្រទេសវេណេហ្ស៊ុយអេឡា
ទឹកជ្រោះ Angel គឺជាទឹកជ្រោះខ្ពស់ជាងគេបំផុត នៅលើពិភពលោក ដែលមានកម្ពស់ទឹកធ្លាក់ ជិតមួយគីឡូម៉ែត្រ ពីកំពូលភ្នំ។ ទឹកជ្រោះ Angel គឺជារមណីយដ្ឋានទេសចរណ៍កំពូលមួយរបស់ ប្រទេសវេណេហ្ស៊ុយអេឡា។

5. ទឹកជ្រោះ Kaieteur តំបន់ត្រូពិច Guyana
ទឹកជ្រោះនេះត្រូវបានគេកំណត់ថា ជាទឹកជ្រោះដែលមានកម្ពស់ខ្ពស់បំផុតទីពីរ បន្ទាប់ពីទឹកជ្រោះ Angel ហើយក៏ត្រូវបានចាត់ទុកថាជាកន្លែងទេសចរណ៍មួយដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ ជាពិសេស សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង នៅជុំវិញពិភពលោក។

6. ទឹកជ្រោះ Yosemite នៅសហរដ្ឋអាមេរិក
ទឹកជ្រោះនេះ គឺជានិមិត្តរូបនៃភាពធំធេង និងភាពស្រស់ស្អាតនៃឧទ្យានជាតិ Yosemite សហរដ្ឋអាមេរិក។ ទឹកធ្លាក់មានដំណាក់កាលសំខាន់ចំនួនបី។ ដំណាក់ទី 1 គឺធ្លាក់ពីផ្នែកខាងលើបំផុតកម្ពស់ 1430 ហ្វីត។ ដំណាក់ទីពីរ គឺកម្ពស់ 675 ហ្វីត និងដំណាក់ចុងក្រោយ គឺធ្លាក់ចុះមកដល់ផ្នែកខាងក្រោមបំផុតតែម្តង។ ដូច្នេះ ទឹកជ្រោះ Yosemite ត្រូវបានគេរាយការណ៍ថាអាចមានកម្ពស់ 2425 ហ្វីត នេះជាអ្វីដែលធ្វើឱ្យវាក្លាយជាទឹកជ្រោះ ដែលមានទឹកធ្លាក់ខ្ពស់បំផុតមួយទៀត នៅលើពិភពលោក។

7. ទឹកជ្រោះ Gullfoss ឬ ទឹកជ្រោះ Golden ប្រទេស Iceland
ទឹកជ្រោះនេះ អាចជាទឹកជ្រោះដ៏ពេញនិយមបំផុតរបស់ប្រទេសអ៊ីស្លង់។ ទឹកធ្លាក់លើខាងលើ ត្រូវបានគេនិយាយថាមានកម្ពស់ 11 ម៉ែត្រ ខណៈពេលដែលទឹកធ្លាក់រហូតមកដល់ខាងក្រោមបន្តិចទៀត ត្រូវបានគេនិយាយថាមានកម្ពស់ 21 ម៉ែត្រសរុបមកកម្ពស់ទឹកធ្លាក់ប្រហែល 32 ម៉ែត្រ។

8. ទឹកជ្រោះ Dettifoss ប្រទេស Iceland
ទឹកជ្រោះ Dettifoss គឺជាទឹកជ្រោះមួយ ដែលនៅក្នុងឧទ្យានជាតិ Vatnajökull នៅភាគឦសាន ហើយក៏ជាទឹកជ្រោះធំជាងគេបង្អស់នៅក្នុងប្រទេសអ៊ីស្លង់ ហើយត្រូវបានគេចាត់ទុកថាជាទឹកជ្រោះ ដែលមានកំលាំងទឹកធ្លាក់ខ្លាំងបំផុតនៅក្នុងទ្វីប អឺរ៉ុប។ ទឹកធ្លាក់នេះមានទទឹង 100 ម៉ែត្រ និងមានកម្ពស់ 44 ម៉ែត្រ ហើយទឹកធ្លាក់ហូរទៅកាន់ជ្រលង Jökulsárgljúfur។

9. ទឹកជ្រោះ Plitvice ប្រទេសក្រូអាត
ទឹកជ្រោះនេះ ស្ថិតនៅក្នុងឧទ្យានជាតិ Plitvice Lakes គឺជាឧទ្យានជាតិដ៏ចំណាស់បំផុតមួយ និងជាឧទ្យានជាតិដ៏ធំបំផុតនៅក្នុង ប្រទេសក្រូអាត។ នៅឆ្នាំ 1979 ឧទ្យានជាតិ Plitvice Lakes ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូផងដែរ។

10. ទឹកជ្រោះ Sutherland ប្រទេស New Zealand
ទឹកជ្រោះ Sutherland គឺជាទឹកជ្រោះមួយដែលមានទីតាំងក្បែរនឹងកោះ Milford Sound ខាងត្បូងនៃប្រទេស New Zealand ដែលមានកម្ពស់ 580 ម៉ែត្រ។ ទឹកជ្រោះនេះ ត្រូវបានគេជឿថាជាទឹកធ្លាក់ ដែលខ្ពស់ជាងគេប្រចាំប្រទេស New Zealand។ សម្រាប់ទឹកធ្លាក់ គឺហូរពីបឹង Quill ដែលមាន 3 ដំណាក់៖ កម្ពស់ 229 ម៉ែត្រ, កម្ពស់ 248 ម៉ែត្រ, និងកម្ពស់ 103 ម៉ែត្រ៕

ប្រភព: world-of-waterfalls ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាច...

ទីក្រុងកំពូលទាំង 15 សម្រាប់អ្នកទេសចរណ៍

ដោយ: ដួងច័ន្ទ 4 PM, Saturday, 29 Jul, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវអត្ថបទមួយ ដែលរៀបរាប់ពីទីក្រុងស្អាត និងល្អបំផុតទាំង 15 នៅជុំវិញ ពិភពលោក មកជូនមិត្តអ្នកអាន។ ចំណាត់ថ្នាក់ទីក្រុងទាំងនេះ ផ្អែក...

ទេសភាពថ្ងៃអស្តង្គត ក្នុងទ្វីបអាស៊ី

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

បើអ្នកចូលចិត្តគយគន់ទេសភាពថ្ងៃលិច ទោះនៅតាមឆ្នេរសមុទ្រ ឬក្នុងទីក្រុង ទំនើប នោះជីវិតនឹងកាន់តែមានន័យ បើសិនជាអ្នកបានទស្សនាទេសភាពថ្ងៃលិច នៅក្នុងដំណើរកំសា...

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូ...

Tomnerb.Com - YouTube Channel