ចូលចិត្តទំនើប

Skyli ផ្ទះសំណាក់លើភ្នំ អាចទ្រាំទ្រនឹងអាកាសធាតុអាក្រក់

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 10 Jan, 2018

ក្រុមហ៊ុន Utopia Arkitekter បានរចនាម៉ូដផ្ទះសំណាក់ ទម្រង់ដូចជាតង់ ដែលអាចផ្តល់នូវទីស្នាក់ អាស្រ័យដ៏កក់ក្តៅ សម្រាប់អ្នកដំណើរនៅតាមតំបន់ភ្នំ។
ផ្ទះសំណាក់ច្នៃប្រឌិតថ្មីនេះមានឈ្មោះថា Skyli ដែលមានន័យថាកន្លែងស្នាក់អាស្រ័យនៅក្នុងតំបន់ Icelandic។ គម្រោងស្ថាបត្យកម្មនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Utopia Arkitekter ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត។ សំណង់ទីលំនៅមួយនេះសាងសង់ ឡើងដើម្បីទប់ទល់ ជាមួយនឹងអាកាសធាតុអាក្រក់ៗ នៃតំបន់ភ្នំក្នុងប្រទេស Iceland។
គេហដ្ឋានមួយនេះសាងសង់ឡើងពីដែក និងឈើប្រភេទ Cross-Laminated ដែលអាចផ្ទុកចំនួន មនុស្សបានរហូតដល់ 15 នាក់ និងមានបន្ថែមកន្លែង សម្រាប់ចម្អិនម្ហូបអាហារ កន្លែងសម្ងួតសម្លៀកបំពាក់ និង កន្លែងទុកដាក់សម្ភារៈ។ បង្អួចធំៗនៅតាមហោជាង នឹងផ្តល់នូវទីតាំងសម្រាប់គយគន់ ទេសភាពនៅខាងក្រៅផ្ទះ។

Skyli-mountain-shelter-is-designed-to-withstand-extreme-weather-conditions_decor_news_cambodia_tomnerb-03
ម្ចាស់ក្រុមហ៊ុន Utopia Arkitekter និងជានាយកផ្នែកតុបតែង មានឈ្មោះថា Mattias Listrom បានពន្យល់ថា «Skyli ត្រូវបានផលិតឡើង សម្រាប់ផ្តល់បរិស្ថានល្អ ជាទីកន្លែងដែលមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តន៍ភាព ជាកត្តាដែលត្រូវបានចាត់ទុកថា មានសារៈសំខាន់កម្រិតខ្ពស់បំផុត។ សមាសភាពសម្រាប់ការសាងសង់ ត្រូវការគិតគូរដិតដល់ពីបរិស្ថាន ខណៈដែលវាអាចទប់ទល់ ជាមួយអាកាសធាតុអាក្រក់ៗបាន។»
គម្រោងនៃការសាងសង់សំណង់មួយនេះ គឺសម្រាប់ការប្រកួតប្រជែង កោះហៅគ្រប់សំណង់លំនៅ ដ្ឋានដែលអាចប្រើប្រាស់បាន ដោយអ្នកធ្វើដំណើរពនេចរ និងអ្នកដែលផ្លាស់ប្តូរទីលំនៅញឹកញាប់ នៅ ក្នុងប្រទេស Iceland។
ថ្វីត្បិតគម្រោងសាងសង់មួយនេះ មិនបានឈ្នះការប្រកួតក្តី តែពេលនេះវាត្រូវបានជាប់ឈ្មោះប្រកួតប្រជែងយកពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ World Architecture Festival 2017 ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។

Skyli-mountain-shelter-is-designed-to-withstand-extreme-weather-conditions_decor_news_cambodia_tomnerb-05
អគារមួយនេះត្រូវបានសាងសង់ឡើង ក្នុងទម្រង់ពីរ៉ាមីតដ៏មុតស្រួច ចំនួន 4 សាងសង់ឡើងក្នុងគោល បំណងផ្តល់នូវលំនឹងដល់សំណង់ ហើយធ្វើឱ្យវាលេចរូបរាង មើលឃើញពីចម្ងាយ។ ដំបូលរបស់អគារត្រូវបានសង់ឡើង ក្នុងទម្រង់ដូចជា តង់។ ទម្រង់អគារនេះ ក៏ជាតំណាងដល់ផ្ទះប្រពៃណីរបស់ជនជាតិ Iceland ហើយពណ៌ខៀវភ្លឺ គឺជានិមិត្តរូបបង្ហាញពីស្ថាបត្យកម្ម ចម្រុះពណ៌នៃទីក្រុង Reykjavik រដ្ឋធានីរបស់ប្រទេស Iceland។
សម្បកលោហៈលាបថ្នាំពណ៌ផ្នែកខាងក្រៅ ត្រូវបានរចនាឡើង ដោយសហការជាមួយក្រុមហ៊ុន SSAB ជាក្រុមហ៊ុនផលិតលោហៈធាតុ របស់ប្រទេសស៊ុយអែត។ ថ្នាំពណ៌មានឈ្មោះថា GreenCoat គឺជាសមាសភាពម្យ៉ាង ដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាជីវសាស្រ្ត ប្រើប្រាស់ប្រេងរុក្ខជាតិ Rapeseed ជំនួសឱ្យការប្រើប្រាស់ប្រេងផូស៊ីល។ វាអាចទប់ទល់ជាមួយអាកាសធាតុត្រជាក់ ស្ថិតនៅកម្រិតទាបជាងកំណកទឹក អាចទប់ទល់នឹងរលកកាំរស្មី UV និងអាច ធន់ជាមួយសំណឹក និងច្រេះ ធ្វើឱ្យវាក្លាយជាសំណង់ទីស្នាក់អាស្រ័យ ដ៏សមស្របនៅក្នុងតំបន់ខ្ពង់រាបខ្ពស់ៗ និងអាកាសធាតុនៅតំបន់ភ្នំ។

Skyli-mountain-shelter-is-designed-to-withstand-extreme-weather-conditions_decor_news_cambodia_tomnerb-02
គំរូសំណង់អគារនេះ មានបំពាក់ច្រកចូលចំនួន 2 ដែលត្រូវបានតំឡើងនៅចំណុចទិសខាងជើង និង ទិសខាងត្បូង ដូច្នេះអគារមួយនេះ អាចក្លាយជារបាំងខ្យល់បានគ្រប់ពេល។ ទ្វារត្រូវបានច្នៃប្រឌិតឡើងក្នុងទម្រង់ផ្តេកចូលក្នុង ដូច្នេះទ្វារទាំងនោះតែងត្រូវបានបិទដោយស្វ័យប្រវត្តិ រក្សានូវកម្តៅនៅក្នុងអគារទាំងមូល។
នៅខាងក្នុងគេហដ្ឋាន Skyli ត្រូវបានបែងចែកជា 4 ផ្នែក។ ផ្នែកចំនួន 2 សម្រាប់ជាកន្លែងសម្រាក និងគេង បំពាក់ជាមួយគ្រែរាបស្មើ និងកៅអីអង្គុយអាចបត់បាន ដែលអាចក្លាយជាគ្រែគេងបន្ថែម។ ផ្នែកទីបី គឺជាស្លាបនៃអគារ ជាបន្ទប់ញ៉ាំអាហារ ដែលមានផ្ទុកតុ និងកៅអីវែង ខណៈដែលផ្នែកទីបួន ជាបន្ទប់ដែលមានបំពាក់ឧបករណ៍ សម្រាប់ចម្អិនអាហារ ប្រើប្រាស់ថាមពលហ្គាស។ ឧបករណ៍ទាំងនោះក៏អាចប្រើប្រាស់សម្រាប់ផ្តល់កម្តៅ នៅក្នុងអគារនៅពេលមានអាសន្ន ទោះបីជាកម្តៅដែលផលិតដោយអ្នកស្នាក់នៅអាចនឹងគ្រប់គ្រាន់ ក្នុងការរក្សាសីតុណ្ហភាពល្អនៅក្នុងអគារក្តី នេះបើយោងតាមអ្នកស្ថាបត្យករ។

Skyli-mountain-shelter-is-designed-to-withstand-extreme-weather-conditions_decor_news_cambodia_tomnerb-06
ទំពក់ដែលមានបំពាក់នៅតាមជញ្ជាំង ជួយទុកដាក់សម្ភារៈ ឧបករណ៍នានាឱ្យមានរបៀបរៀបរយ និងមិនរាយបាយនៅលើឥដ្ឋ ហើយរូបត្រីវិស័យ ដែលមានគូរនៅលើឥដ្ឋ ផ្តល់នូវការបង្ហាញទិសដៅយ៉ាង ងាយស្រួល។
នៅក្នុងចន្លោះរវាងដែកផ្នែកខាងក្រៅ និងឈើផ្នែកខាងក្នុងជញ្ជាំង អ្នកច្នៃម៉ូដអគារបានរួមបញ្ចូលទីតាំង សម្រាប់អ្នកដំណើរព្យួរសម្លៀកបំពាក់សើម ឬកង្វក់ ក៏ដូចជាបន្ទប់សម្រាប់ជាបង្គន់ជីវសាស្រ្តកំប៉ុស។
ទឹកភ្លៀងដែលហូរកាត់ដំបូលជម្រាល អាចប្រមូលផ្តុំនៅក្នុងធុងតម្រង់ទឹក នៅផ្នែកសម្បកខាងក្រៅ ផ្តល់នូវទឹក ដែលអាចប្រើប្រាស់សម្រាប់លាងសម្អាត ឬបន្សុទ្ធសម្រាប់ចម្អិនអាហារ និងបរិភោគ។
ផ្ទាំងសូឡា និងថ្មសូឡា ផ្តល់នូវថាមពលគ្រប់គ្រាន់ សម្រាប់បញ្ចូលថាមពលឧបករណ៍អេឡិចត្រូនិច និងផ្តល់ពន្លឺនៅក្នុងអគារ នៅពេលមានអាកាសធាតុល្អ។ ម៉ាស៊ីនភ្លើងដែលដំណើរការដោយដៃ អាច ផ្តល់ថាមពលនៅពេលណា ដែលមិនមានពន្លឺព្រះអាទិត្យ ប៉ុន្តែក៏អាចប្រើប្រាស់ជាចង្កៀងប្រកាសអាសន្ន បើសិនជាអ្នកនៅក្នុងផ្ទះត្រូវការស្វែងរកជំនួយ។
នៅក្នុងករណីមានគ្រោះអាសន្ន នៅក្នុងអគារស្នាក់នៅមួយនេះ មានផ្តល់នូវឱសថ និងអាហារក្រៀម ដែលរក្សាទុកនៅក្នុងកៅអីវែង នៅក្នុងបន្ទប់ទទួលទានអាហារ។
ទាំងសម្បកខាងក្នុង និងសង្ហារឹម ដែលផលិតឡើងសម្រាប់បត់ឱ្យរាបស្មើ ងាយស្រួលសម្រាប់ការធ្វើ ដំណើរ ត្រូវបានផលិតពីប្រភេទឈើ Cross-Laminated-Timber (CLT) ជាប្រភេទឈើដែលមាន កម្លាំងរឹងមាំ។ រួមផ្សំជាមួយសម្បកដែកទម្ងន់ស្រាល វាធ្វើឱ្យអគារស្នាក់នៅមួយនេះងាយស្រួល សម្រាប់ការបត់បែនបានគ្រប់ទីតាំង។ ឈើប្រភេទ CLT និងដែក ក៏អាចផ្តល់នូវអ៊ីសូឡង់ ព្រមជាមួយនឹងបង្អួចប្រភេទ Triple-Glazed។
លោក Listrom បានពន្យល់ថា «គោលគំនិតដំបូងត្រូវបានរៀបចំឡើង ដើម្បីងាយស្រួលសម្រាប់ការបម្លាស់ទីទៅកាន់តំបន់ដាច់ស្រយាល ដូចនេះការប្រើប្រាស់សមាសភាពផ្សំមានទម្ងន់ស្រាល គឺជាកត្តាសំខាន់បំផុត ក្នុងការសាងសង់ Skyli។»

Skyli-mountain-shelter-is-designed-to-withstand-extreme-weather-conditions_decor_news_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែរទេ?

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើ...

ដឹងអត់! ក្រៅពីប្រទេសជប៉ុន ផ្កាសាគូរ៉ា ឬ ផ្កា ឈើរី មាននៅប្រទេសណាខ្លះ?

ដោយ: ភារុន 8 AM, Saturday, 29 Jun, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមាន ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀត ដើមផ្កាសាគូរ៉ា ឬ ឈើរី ត្រូវបានដាំនៅពាសពេញដែនដីប្រទេសជប៉ុន។ ...

ដំណើរកម្សាន្ត ទៅកាន់កោះ Maldives

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

ម៉ាល់ឌីវ (Maldives) មានឈ្មោះជាផ្លូវការថា សារធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេសដីកោះមួយ ដែលមានទីតាំងនៅ​មហាសមុទ្រឥណ្ឌា និងសមុទ្រអារ៉ាប់។ បច្ចុប្បន្ននេះការធ្...

Tomnerb.Com - YouTube Channel