ចូលចិត្តទំនើប

ល្បីថាទីក្រុង Seattle ជាប្រភពដើមនៃហាងកាហ្វេ Starbuck ហើយក៏នៅមានហាងកាហ្វេល្បីៗផ្សេងទៀត?

ដោយ: ភារុន 8 AM, Saturday, 22 Dec, 2018

ទីក្រុង Seattle ជាទីក្រុងកំពង់ផែមួយដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៅក្នុងរដ្ឋ Washington នៃសហរដ្ឋអាមេរិក ហើយល្បីថាទីក្រុងនេះគឺត្រូវបានស្គាល់ថាជាប្រភពដើមនៃហាងកាហ្វេ Starbuck ដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក។ ខណៈដែលអ្នកធ្វើដំណើរចង់ទៅភ្លក់មើលកាហ្វេ Original ក្នុងហាងកាហ្វេ Starbuck ក្នុងទីក្រុង Seattle នេះ។ ទំនើប សូមណែនាំប្រិយមិត្តអ្នកអានឱ្យស្គាល់ហាងកាហ្វេផ្សេងទៀតល្បីៗដទៃទៀត ដែលអ្នកអាចមកសាកល្បងភ្លក់កាហ្វេដ៏សែនឆ្ងាញ់។ នៅពេលអ្នកមកដល់ទីក្រុង Seattle នេះ អ្នកប្រហែលជាត្រូវឈរតម្រង់ជួរយូរជាងធម្មតា ទើបអាចទទួលទានកាហ្វេដ៏សែនឆ្ងាញ់បំផុតប្រចាំហាងទាំងនេះបាន។ ដែលហាងកាហ្វេល្បីៗទាំងនេះមានដូចខាងក្រោម៖
1. ហាងផ្ទះកាហ្វេ និង សូកូឡា (Intrigue Chocolate And Coffee House)
ហាងនេះមានទីតាំងស្ថិតនៅលើផ្លូវ Pioneer Square នៃទីក្រុងកំពង់ផែដ៏ធំនេះ។ ហើយនៅទីនេះមិនត្រឹមតែមានកាហ្វេដ៏សែនឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសូកូឡាដែលមានរសជាតិតែមួយគត់ នឹងត្រូវបានគេទទួលស្គាល់ថាជាសូកូឡាដ៏ល្អបំផុតនៅលើពិភពលោក លើសពីនេះប្រសិនបើចង់បានរសជាតិកាន់តែអស្ចារ្យនោះគឺអ្នកអាចកុម៉ងកាហ្វេលាយជាមួយនឹងសូកូឡា។

2. ហាងកាហ្វេកាពីតូល (Capitol Coffee Works)
ហាងកាហ្វេនេះមានទីតាំងនៅលើផ្លូវនៃទីប្រជុំជន Pike នៅក្នុងទីក្រុង Seattle។ នៅលើផ្លូវនេះមិនត្រឹមតែអ្នកអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងប៉ុណ្ណោះទេ អ្នកក៏អាចភ្លក់រសជាតិកាហ្វេដ៏សម្បូរបែប និងមានរសជាតិឆ្ងាញ់ប្រចាំតំបន់ ព្រមជាមួយនឹងលក្ខណៈពិសេស គឺការបន្ថែម Latte នៅក្នុងកាហ្វេដើម្បីបង្កើតចេញជាសិល្បៈដ៏ស្រស់ស្អាតផងដែរ។

3. ហាងកាហ្វេ Bellden
ហាងកាហ្វេត្រូវបានបង្កើតឡើងដោយអង្គការមួយ ហើយបុគ្គលិកក្នុងហាងសុទ្ធតែជាអ្នកស្ម័គ្រចិត្ត ដែលជួយផ្តល់ជាកាហ្វេសម្រាប់អ្នកនៅក្នុងតំបន់ទទួលទានដោយមិនយកប្រាក់ចំណេញអ្វីទាំងអស់។ ហើយសម្រាប់ទីតាំងហាងកាហ្វេនេះ គឺស្ថិតនៅលើផ្លូវនៃទីប្រជុំជន Bellevue ដែលជាតំបន់មួយនៅតាមបណ្តោយបឹង Washington នៃទីក្រុង Seattle។

4. ហាងកាហ្វេ Dubsea
ហាងកាហ្វេនេះមិនត្រឹមតែត្រូវបានគេស្គាល់ថាមានកាហ្វេដ៏ឆ្ងាញ់ពិសេសនោះទេ ប៉ុន្តែចំពោះសេវាកម្មក៏ល្អបំផុត ដែលបុគ្គលិកហាងមានភាពរស់រាយរាក់ទាក់ និងការស្វាគមន៍ភ្ញៀវក៏ល្អបំផុតផងដែរ។ ហាងកាហ្វេត្រូវបានតុបតែងដោយវត្ថុសិល្បៈ និងគំនូរសិល្បៈរបស់វិចិត្រករក្នុងតំបន់ ហើយក៏ត្រូវបានផ្លាស់ប្តូរគំនូរជាញឹកញាប់ ដូច្នេះអ្នកនឹងមើលឃើញនូវគំនូរសិល្បៈថ្មីដែលគួរឱ្យចាប់អារម្មណ៍ជានិច្ច។

5. ហាងនំបុ័ង Le Panier French
ហាងនំបុ័ងនេះត្រូវបានតុបតែងនិងរចនាម៉ូដដ៏គួរឱ្យស្រលាញ់ និងទាក់ទាញ ដែលមានទីតាំងស្ថិតនៅចំកណ្តាលផ្សារ Pikes Place ដ៏ល្បីល្បាញនៅក្នុងទីក្រុង Seattle ដូច្នេះអ្នកមិនគួរខកខានឡើយក្នុងការមកភ្លក់រសជាតិកាហ្វេដ៏សែនឆ្ងុយឆ្ងាញ់នៅក្នុងហាងនំបុ័ង Le Panier French នេះ។

6. ហាងកាហ្វេ Espresso Vivace
ហាងកាហ្វេ Espresso Vivace នេះមានសាខាចំនួន 5 កន្លែងដែលរីករាលដាលនៅជុំវិញទីក្រុង Seattle ។ ហាងកាហ្វេនេះត្រូវបានគេកោតសរសើរអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយអ្នកនិយមទទួលទានកាហ្វេ។ ហាងកាហ្វេនេះមានរចនាបថ បែបអ៊ីតាលីភាគខាងជើង។ ចំពោះកាហ្វេដែលលាយជាមួយនឹង Latte ដែលត្រូវបានគេរចនាម៉ូដបែបសិល្បៈដ៏ស្រស់ស្អាតនឹងគួរឱ្យទាក់ទាញ នៅពេលអ្នកបានទទួលទានកាហ្វេនេះហើយ នឹងមិនអាចបំភ្លេចនូវរសជាតិវាបានឡើយ។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល...

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរប...

ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ផែនការអាពាហ៍ពិពាហ៍គឺជាគម្រោងដ៏ស្មុគស្មាញមួយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដ៏រវល់នេះមក អ្នកក៏គួរមានគម្រោងសម្រាកលំហែតូចៗ ដើម្បីបង្កើនភាព ផ្អែមល្ហែមក្នុងជីវិតគ...

Tomnerb.Com - YouTube Channel