ចូលចិត្តទំនើប

ខណៈពេលដើរកម្សាន្ត អ្នកបាត់វ៉ាលី តើគួរដោះស្រាយយ៉ាងណា?

ដោយ: ភារុន 8 AM, Saturday, 02 Mar, 2019

តើអ្នកកំពុងឈរនៅត្រង់កន្លែងទទួលយកវ៉ាលី នៅក្នុងព្រលានយន្តហោះមែនទេ យូរៗទៅនៅតែមិនឃើញវ៉ាលីរបស់អ្នក? នេះមានន័យថាវ៉ាលីរបស់អ្នក ទំនងជាបាត់ពីទីនេះហើយ ដូច្នេះតើនរណាជាអ្នកទទួលខុសត្រូវ? ប្រសិនបើវ៉ាលីរបស់អ្នកពិតជាបាត់មែន ក្រុមហ៊ុនអាកាសចរណ៍ នឹងពិតជាផ្តល់សំណង សម្រាប់ការខូចខាតឱ្យអ្នក។ ប៉ុន្តែប្រសិនបើវ៉ាលីរបស់អ្នកគ្រាន់តែមានការភ័នច្រឡំ ផ្ញើទៅកាន់ទីកន្លែងផ្សេងមួយទៀត អ្នកមិនចាំបាច់បារម្ភឡើយ ដោយសារក្រុមហ៊ុនអាកាសចរណ៍ ជាធម្មតា មានមធ្យោបាយ ដើម្បីតាមដានវ៉ាលីរបស់អ្នក នឹងត្រឡប់មកឱ្យអ្នកវិញ នៅពេលរកឃើញវា។

មួយវិញទៀត ប្រសិនបើវ៉ាលីរបស់អ្នកត្រូវបានគេលួច ក៏កុំបារម្ភអី! ជាធម្មតានៅពេលអ្នកចូល Check-in នៅព្រលានយន្តហោះ គេតែងស្កេនរបស់របរនៅក្នុងវ៉ាលី ដូច្នេះនៅពេលវ៉ាលីត្រូវបានគេលួច ក្រុមហ៊ុនអាកាសចរណ៍ នឹងសងសំណងទៅឱ្យអ្នក។ ប៉ុន្តែប្រសិនបើវ៉ាលីរបស់អ្នក ត្រូវបានគេលួចនៅខាងក្រៅព្រលានយន្តហោះវិញ ប្រហែលជាអ្នកត្រូវប្តឹងប៉ូលីសនៅតំបន់នោះហើយ។

• ខាងក្រោមនេះ គឺជាតិចនិចទាំង 8 ដើម្បីការពារ ការបាត់បង់វ៉ាលី
1. រៀបចំក្រដាសមួយសន្លឹក ដែលបានសរសេឈ្មោះ និងលេខទូរស័ព្ទរបស់អ្នក អ៊ុតវាឱ្យរឹង បន្ទាប់មកយកវាទៅព្យួរនៅ នឹងដៃយួរខាងក្រៅរបស់វ៉ាលី និងដាក់មួយសន្លឹកទៀតនៅខាងក្នុងវ៉ាលី។

2. មូលហេតុចម្បងនៃការបាត់បង់វ៉ាលី ទំនងជាមកពីអ្នកចូល Check-in យឺត ឬ ការប្តូរជើងយន្តហោះ ដូច្នេះបើអ្នកមិនចង់បាត់បង់វ៉ាលីរបស់អ្នកនោះទេ អ្នកគួរតែជៀសវាងនូវមូលហេតុចម្បងនេះ។

3. វេចខ្ចប់វត្ថុមានតម្លៃទាំងអស់ទៅក្នុងកាបូបដៃរបស់អ្នក ដូចជា កាមេរ៉ា កុំព្យូទ័រ ថ្នាំពេទ្យ កាបូបលុយ គ្រឿងអលង្ការ លិខិតឆ្លងដែន និងឯកសារសំខាន់ៗ…ជាដើម។

4. ខណៈពេល Check-in នៅក្នុងព្រលានយន្តហោះ អ្នកត្រូវបង្ហាញវត្ថុមានតម្លៃ ដល់មន្ត្រីត្រួតពិនិត្យបានឃើញ។ ម្យ៉ាងទៀតប្រសិនបើអ្នករៀបចំក្រដាស ដែលបានសរសេ របស់របរជាបញ្ជីឈ្មោះ នឹងអ៊ុតឱ្យរឹង មួយសន្លឹក ដូច្នេះអ្នកគួរតែព្យួរ នៅនឹងដៃយួររបស់វ៉ាលី ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការចងចាំរបស់របរទាំងអស់នៅក្នុងវ៉ាលីនេះ។

5. អ្នកត្រូវប្រាកដថា អ្នកបានពិនិត្យវ៉ាលីទាំងអស់របស់អ្នក ថាតើវាមានភ្ជាប់សំបុត្រទិសដៅដ៏ត្រឹមត្រូវដែរឬទេ?

6. វេចខ្ចប់សម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរនៅក្នុងកាបូបយួរដៃរបស់អ្នក ដូច្នេះអ្នកនឹងមានសម្លៀកបំពាក់សម្រាប់ពាក់ ខណៈពេលដែលវ៉ាលីរបស់អ្នក ត្រូវបានពន្យាពេលយូរ។ ម្យ៉ាងទៀតប្រសិនបើអ្នកធ្វើដំណើររួម ជាមួយនឹងគ្រួសារ ឬមិត្តភក្តិ អ្នកគួរពិចារណាបែងចែកសម្លៀកបំពាក់មួយចំនួនរបស់អ្នក និងមួយចំនួនរបស់អ្នករួមដំណើរជាមួយនឹងអ្នក នៅក្នុងកាបូបយួរដៃរៀងៗខ្លួន។ ធ្វើដូចនេះ នៅពេលវ៉ាលីមួយបាត់ ក៏នៅមានវ៉ាលីមួយទៀត ដែលមាន សម្លៀកបំពាក់មួយចំនួនរបស់អ្នកផងដែរ។

7. ទិញធានារ៉ាប់រងក្នុងពេលធ្វើដំណើរ គឺជាការធានាដ៏ល្អបំផុត ដូចនេះអ្នកនឹងអាចទទួលបានសំណង នៅពេលដែលអ្នកមានការខាតបង់ទៅលើអ្វីមួយ។

8. ពិចារណាប្រើប្រាស់សេវាកម្ម ដាក់ស្លាកឥវ៉ាន់ដូចជា SuperSmartTag ឬក៏ ReboundTAG។ សេវាកម្មទាំងនេះ ផ្តល់ជូនស្លាកឥវ៉ាន់ ជាមួយនឹង លេខរៀងតែមួយគត់ ដែលអាចភ្ជាប់នឹងវ៉ាលីរបស់អ្នក។ តាមរយៈ Online Database ប្រសិនបើអ្នកមានការបាត់បង់វ៉ាលី ប្រព័ន្ធបណ្តាញនេះនឹងទាក់ទងទៅអ្នក នៅពេលគេរកឃើញវ៉ាលីដែលបានបាត់ទៅនោះ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

សោភណ្ឌភាពទីក្រុងតូចៗ នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 3 PM, Saturday, 30 Sep, 2017

អត្ថបទជាច្រើនបានបកស្រាយ អំពីទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់អឺរ៉ុប ទាំងនៅក្នុងទីក្រុងធំៗ តំបន់ទេសចរណ៍ ឆ្នេរសមុទ្រជាដើម។ ប៉ុន្តែ ថ្ងៃនេះ គេហទំព័រទំនើប...

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន...

ទៅលេងប្រទេសសឹង្ហបុរីកុំភ្លេចទៅភ្លក់អាហាររបស់ Michelin Star ទាំង 10 មុខនេះគឺមានតម្លៃតិចជាង 5$ លុយសិង្ហបុរីប៉ុណ្ណោះ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ប្រទេសសឹង្ហបុរី អ្នកទាំងអស់ពិតជាដឹងថាជាប្រទេសមួយនេះ អ្នកត្រូវចំណាយប្រាក់ច្រើនបំផុតក្នុងការធ្វើទេសចរណ៍នៅទីនេះ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថាវាក៏ជាប...

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ...

Tomnerb.Com - YouTube Channel