ចូលចិត្តទំនើប

ចូលឆ្នាំខ្មែរ! មិនដឹងថាទៅកម្សាន្តនៅឯណា? សាកទៅលេងសង្រ្កាន្ត នៅខេត្តព្រៃវែង ម្តងមើល៍!!!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ គឺនៅខែក្រោយនេះ ដែលជាហេតុ នៅតាមបណ្តា ខេត្ត/ក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំខេត្ត/ក្រុងរបស់ខ្លួន ដើម្បីអបអរសាទរដល់ពិធីបុណ្យថ្នាក់ជាតិដ៏ធំមួយនេះ។ យ៉ាងណាមិញ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសផែនការស្តីអំពី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តព្រៃវែង ប្រចាំឆ្នាំ 2019 នេះផងដែរ។ ម្យ៉ាងទៀតព្រឹត្តិការណ៍មួយនេះ នឹងត្រូវបានរៀបចំធ្វើឡើងកាន់តែធំ និងកាន់តែសប្បាយ ជាងឆ្នាំណាៗទាំងអស់ថែមទៀតផងដែរ។

បន្ថែមលើនេះ ព្រឹត្តិការណ៍សង្ក្រាន្ត នៅខេត្តព្រៃវែង ឆ្នាំ2019 នេះ នឹងត្រូវបានរៀបចំធ្វើឡើង នៅក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជារុងរឿង» ដែលនឹងប្រព្រឹត្តទៅ ចាប់តាំងពីថ្ងៃទី 13 ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ 2019 ខាងមុខនេះ។ ដូច្នេះប្រិយមិត្តអ្នកអានទាំងអស់គ្នា នៅចាំអីទៀត ណាត់គ្នាជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារ ទៅចូលរួមលេងកម្សាន្ត នៅសង្រ្កាន្តខេត្តព្រៃវែង ឲ្យបានច្រើនកុះករ ដើម្បីបង្កើនបរិយាកាសកាន់តែសប្បាយរីករាយ នៅអំឡុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាឆ្នាំ 2019 នេះ៕

ប្រភព: tourismcambodia ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រឿងនឹកស្មានមិនដល់ ពេលនៅក្នុង អាកាសយានដ្ឋាន

ដោយ: ដាលីស 10 PM, Sunday, 16 Aug, 2015

អាកាសយានដ្ឋាន គឺជាទីកន្លែងមួយដែលពេញទៅដោយ​មនុស្សម្នា ដែលមាន​គោលដៅ​ក្នុងការធ្វើដំណើរ​ផ្សេង​ៗ​ពីគ្នា តែ​នៅក្នុងចំនួនមនុស្សទាំងនោះ មិនមែនមានតែអ្នកធ្វើដ...

ទិសដៅទេសចរណ៍កំពូលៗទាំង 5 នៅកម្ពុជា

ដោយ: ភារុន 9 AM, Tuesday, 18 Sep, 2018

កម្ពុជាត្រូវបានគេស្គាស់ថាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានល្បីល្បាញដោយសារជាប្រទេសដែលសម្បូរទៅដោយប្រាសាទបូរាណជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកពីអា...

ដំណើរកំសាន្ត តាមរថភ្លើងដ៏អស្ចារ្យ និងមានតម្លៃថោក

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

អ្នកតែងស្រមៃចង់ធ្វើដំណើរកំសាន្ត ឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត គយគន់ទេសភាពដ៏ស្រស់ត្រកាល។ អ្នកនៅតែស្ទាក់ស្ទើរនឹងឈានជើង ធ្វើដំណើរកំសាន្តដ៏អស្ច...

អគារទាំង 9 បង្ហាញពីឥទ្ធិពល នៃស្ថាបត្យកម្មបៃតង

ដោយ: ដួងច័ន្ទ 9 PM, Friday, 11 Aug, 2017

រាប់ចាប់ពីដីរាប រហូតដល់ទីខ្ពស់ និងប្រើប្រាស់ស្ថាបត្យកម្មជាយាន នេះគឺជាគំនិតដែលបានអូសទាញពេលវេលាត្រឡប់ ទៅរកសួនច្បារដ៏អស្ចារ្យ Hanging Garden of Babylo...

Tomnerb.Com - YouTube Channel