ចូលចិត្តទំនើប

តោះមកស្គាល់! សួនសត្វទឹកសមុទ្រទាំង 5 ដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Wednesday, 19 Jun, 2019

ប្រទេសជប៉ុនគឺជាប្រទេសកម្រងកោះ ដែលមានន័យថាប្រទេសនេះ គឺសម្បូរកោះជាច្រើន នឹងហ៊ុំព័ទ្ធដោយទឹកសមុទ្រ។ ដូច្នេះ សត្វសមុទ្រ គឺប្រាកដជាមានច្រើនប្រភេទ និងសម្បូរបែប នៅដែនទឹកសមុទ្រនៅទីនេះ។ ដោយសារតែ បែបនេះបានធ្វើឱ្យក្រុមហ៊ុនជប៉ុនធំៗមួយចំនួន បានធ្វើវិនិយោគទុនបង្កើតនូវ សួនសត្វទឹកសមុទ្រជាច្រើនកន្លែង សម្រាប់បង្ហាញឱ្យប្រជាជនជប៉ុនទាំងអស់បានស្គាល់ ក៏ដូចជាសម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាសួនសត្វសមុទ្រទាំងអស់នេះផងដែរ។ ខាងក្រោមនេះ ជាសួនសត្វទឹកសមុទ្រចំនួន 5 ទីតាំង ដែលមានទស្សនីយភាពដ៏ស្រស់ស្អាតបំផុត នៅក្នុ្ងងប្រទេស ជប៉ុន៖
1. សួនសត្វសមុទ្រ Sumida ទីក្រុងតូក្យូ
សួនសត្វដ៏ស្រស់ស្អាតនេះ ត្រូវបានសម្ពោធរួមជាមួយ Tokyo Sky Tree របស់ប្រទេស ដែលស្ថិតនៅក្នុងតំបន់ Soramachi។ បើទោះបីជាវាមិនមែន ជាសួនសត្វសមុទ្រដ៏ធំជាងគេក្តី តែការយកចិត្តទុកដាក់ក្នុងស្ថាបនា និងការថែរក្សា គឺពិតជាម៉ត់ចត់យ៉ាងខ្លាំងដូចជា ការរៀបចំតុបតែងភ្លើងពណ៌ សម្រាប់បំភ្លឺនៅខាងក្នុងសួន ព្រមទាំងរុក្ខជាតិសមុទ្រ ដែលដាំនៅក្នុងអាង និងជីវិតសត្វសមុទ្រទាំងតូច ទាំងធំ គឺត្រូវបានចិញ្ចឹមថែរក្សា ដោយយកចិត្តទុកដាក់បំផុត។

2. សួនសត្វសមុទ្រ Epson Shinagawa Aqua Park ទីក្រុងតូក្យូ
អាងចិញ្ចឹមសត្វសមុទ្រនេះ បើទោះបីជាវាមិនមានទំហំធំក្តី ប៉ុន្តែវាក៏ផ្តល់ជូនការបង្ហាញ នៃការសម្តែងរបស់ត្រី Dolphin យ៉ាងសម្បូរបែប ព្រមទាំងមានការតាំងបង្ហាញសត្វ Jellyfish ដ៏ធំបំផុត។ ទីតាំងនៃអាងចិញ្ចឹមសត្វសមុទ្រនេះ ត្រូវបានសង់ឡើងនៅក្នុងសណ្ឋាគារ Prince ដែលជាមានទីតាំងស្ថិតនៅក្នុងតំបន់ Shinagawa ទីក្រុងតូក្យូប្រទេសជប៉ុន។

3. សួនសត្វសមុទ្រ Sea Paradise Hakkejima ទីក្រុង Yokohama
សួនសត្វសមុទ្រនេះ មិនមែនត្រឹមតែ ជាអាងចិញ្ចឹមសត្វសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាជាកោះសិប្បនិមិ្មតមួយ ដែលមានទីតាំងនៅក្បែរទីក្រុង Yokohama ប្រទេសជប៉ុន។ សួនសត្វសមុទ្រដ៏ធំនេះ ត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាសារមន្ទីសត្វសមុទ្រ និងសម្រាប់ផ្តល់ការយល់ដឹងផ្សេងៗទាក់ទិននឹងសត្វសមុទ្រ ព្រមទាំងផ្តល់ការកម្សាន្តបែបចម្រុះផងដែរ ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅក្នុងសួនសត្វសមុទ្រនេះ។

4. សួនសត្វសមុទ្រ Kayuukan ទីក្រុងអូសាកា
សួនសត្វសមុទ្រ Kayuukan ត្រូវបានសា្ថបនាឡើងជាពីរផ្នែកផ្សេងគ្នា ប៉ុន្តែវាបង្ហាញពីជីវិតសត្វរស់នៅក្នុងសមុទ្រជាច្រើនប្រភេទ ដែលបានមកពីមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វើងល្វើយ តាំងពីត្រីតូចៗ រហូតដល់ត្រីធំៗរូមមាន៖ ត្រីឆ្លាម ត្រីបាឡែន និងឆ្មាសមុទ្រ…ជាដើម។ ទាំងនេះ គឺជាផ្នែកមួយនៃភាពទាក់ទាញ ដ៏ល្អបំផុតនៃទីក្រុងអូសាកា។ អាងចិញ្ចឹមសត្វសមុទ្រ មានកម្ពស់រហូតដល់ 30 ម៉ែត្រនេះ គឺជាហេតុផល ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើននាក់ឱ្យមកទស្សនាសួនសត្វសមុទ្រដ៏ធំនេះ។ លើសពីនេះនៅទីនេះ ក៏អនុញ្ញាតឱ្យភ្ញៀវទេសច អាចប៉ះសត្វសមុទ្រមួយចំនួន ដើម្បីបង្កើតភាពជិតស្និទ្ធជាមួយសត្វសមុទ្រទាំងអស់នេះផងដែរ។

5. សួនសត្វសមុទ្រ Okinawa Churaumi កោះ Okinawa
សួនសត្វសមុទ្រ Churaumi ដ៏ស្រស់ស្អាតនេះ មានរុក្ខជាតិពណ៌បៃតង នៅពាសពេញសួន ហើយនិងអាងចិញ្ចឹមសត្វ សមុទ្រដ៏ធំបំផុតលំដាប់ទី 2 នៅលើពិភពលោក។ សួននេះត្រូវបានស្ថាបនាឡើង នៅភូមិភាគខាងជើងនៃកោះ Okinawa ហើយវាក៏បានបង្ហាញពីភាពអស្ចារ្យ នៃទិដ្ឋភាពរបស់កោះដ៏ធំមួយនេះ ព្រមទាំងជាមជ្ឈមណ្ឌល សិក្សាសត្វសមុទ្រដ៏ធំបំផុតនៃប្រទេសជប៉ុនផងដែរ។ អាងចិញ្ចឹមសត្វសមុទ្រ ក៏ជាផ្នែកមួយនៃសួនឧទ្យានដ៏ធំមួយនេះ ហើយនៅទីនេះក៏មានភូមិប្រពៃណី សារមន្ទីរ និងព្រៃកោងកាង ដែលដុះនៅតាមឆ្នេរសមុទ្រនៅតំបន់នេះផងដែរ៕

ប្រភព: japan-experience ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

គន្លឹះទាំង 5 សម្រាប់ការជិះកង់ លើផ្លូវនៅជនបទ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ការជិះកង់លើស្ថានភាពផ្លូវក្នុងក្រុង និងនៅតាមទីជនបទ មានលក្ខណៈខុសគ្នា ដែលទាមទារនូវគន្លឹះ សំខាន់ៗ ដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពរីករ...

ច្បាស់ជាភ្ញាក់ផ្អើល! ប្រសិនបើទៅដល់ជប៉ុនលើកទីមួយ ជួបរឿងទាំង 8 យ៉ាងនេះ

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រសិនបើអ្នកបានទៅដល់ប្រទេសជប៉ុនលើកទីមួយ ទំនងជាអ្នកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងអ្វីៗដែលអ្នកបានជួប នៅក្នុងប្រទេសជប៉ុនហើយ ខណៈពេលនៅក្នុងប្រទេសយើងម...

គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018

មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់កា...

Blue Moon ទឹកជ្រោះ ស្ថានទេពនិម្មិត

ដោយ: ដាលីស 9 PM, Monday, 08 Jun, 2015

នៅពេលនិយាយពីទឹកជ្រោះ លោកអ្នកមួយចំនួនពិតជានឹកគិតថា ជាទឹកដែលហូរទម្លាក់ខ្លួន ចុះពីលើដំណាក់ខ្ពស់ៗ ប្រមាណជា 3-4​​ម៉ែត្រ ឬអាចខ្ពស់ជាងនេះរហូតដល់ 7-10ម៉ែត្...

Tomnerb.Com - YouTube Channel