ចូលចិត្តទំនើប

មកស្គាល់! ប្រាសាទ និងសួនច្បារ ដ៏ស្រស់ស្អាតបំផុតទាំង 5 របស់ប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ការជ្រើសរើសកំពូលប្រាសាទ និងសួនច្បារដ៏ស្រស់ស្អាតទាំង 5 នៅក្នុងទឹកដីប្រទេសជប៉ុន គឺរឿងមួយដែលមិនងាយស្រួលទេ ពីព្រោះគ្រាន់តែទីក្រុងក្យូតូមួយប៉ុណ្ណោះ មានប្រាសាទ និងទីសក្ការបូជាច្រើនជាង 2000 កន្លែង ហើយភាគច្រើនជាតំបន់បេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ។ បើនិយាយពីសួនច្បារវិញ នៅក្នុងប្រទេសជប៉ុន ក៏មានភាពល្បីល្បាញដូចគ្នាផងដែរ។
1. ប្រាសាទ Kotoku-in
ប្រាសាទនេះត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ល្បីល្បាញបំផុតមួយ របស់ប្រទេសជប៉ុន។ នៅក្នុងរូបភាព អ្នកនឹងបានឃើញរូបសំណាកព្រះពុទ្ធធ្វើសំរិទ្ធ ដែលមានកម្ពស់ 12ម៉ែត្រ និងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ 1252។ លើសពីនេះរូបសំណាកនេះ តំណាងឱ្យនិមិត្តរូបនៃវប្បធម៌របស់ជនជាតិជប៉ុន ហើយនឹងត្រូវបានស្នើរឡើង ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

2. ប្រាសាទ Kiyomizu-dera
ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 778 មុននឹងការបង្កើតទីក្រុងក្យូតូ ដែលជារាជធានីដើមរបស់ប្រទេសជប៉ុន។ ម្យ៉ាងទៀតទីតាំងប្រាសាទនេះ ត្រូវបានព័ទ្ធជុំវិញដោយទឹកជ្រោះ Otowa ហើយនៅពេលអ្នកឡើងទៅដល់កំពូលប្រាសាទធំ អ្នកនឹងអាចមើលឃើញទេសភាពភ្នំ ដែលគ្របដណ្តប់ដោយដើមឈើរី និងដើម Maple ជាច្រើននៅពាសពេញភ្នំនេះ។

3. ប្រាសាទ Ryoan-ji និងសួនច្បារដុំថ្ម
នៅទីសក្ការបូជានេះ ត្រូវបានស្គាល់ថា ជាប្រាសាទនាគសន្តិភាព ជាពិសេសនៅក្នុងបរិវេណប្រាសាទនេះ មានសួនច្បារដុំថ្មដ៏ល្បីល្បាញបំផុតមួយ។ សម្រាប់សួនច្បារដុំថ្មនេះ មានលក្ខណៈសាមញ្ញ គឺមានដុំថ្ម និងខ្សាច់ពណ៌-ស ដែលអ្នកអាចមើលឃើញដូចនៅក្នុងរូបភាព។ ទាំងដុំថ្ម និងខ្សាច់ពណ៌-ស ត្រូវបានប្រមូលផ្តុំដោយប្រុងប្រយ័ត្ន ពីព្រះសង្ឈ ជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀតប្រាសាទ Ryoan-ji និងប្រាសាទ Kiyomizu-dera គឺជាផ្នែកមួយនៃវិមានប្រវត្តិសាស្រ្ត និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

4. សួនច្បារ នៃសារមុន្ទីរសិល្បៈ Adachi
សារមុន្ទីរសិល្បៈ Adachi នេះព័ទ្ធជុំវិញដោយសួនច្បារ ដ៏ស្រស់ស្អាតបំផុតប្រចាំប្រទេសជប៉ុន ដែលទទួលត្រូវបានទទួលស្គាល់ 9ឆ្នាំជាប់ៗគ្នា ដោយ The Journal of Japanese Gardening។

5. សួនច្បារ Kenroku-en
សួនច្បារនេះមិនមានរចនាបថដូចសួនច្បាររបស់សារមុន្ទីរសិល្បៈ Adachi ទេ អ្នកអាចឃើញនៅក្នុងរូបភាព វាពិតជាមានទេសភាពស្រស់ស្អាតប្លែកម្យ៉ាង ពីសួនច្បារផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុន។

ប្រភព: travelchannel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រឿងដ៏ល្អបំផុតទាំង 10 ដែលអ្នកគួរមកកម្សាន្ត និង ធ្វើនៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ហេតុផលដែលថាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ដើម្បីថតខ្សែវីឌីអូទាក់ទងទៅនឹង ប្រាសាទអង្គរវត្ត និង ទេសភាពដ៏ អស្ចារ្យដែលស្ថិតនៅខេត្តសៀមរាបក្នុងរយៈពេលពីរបីថ...

ស្ទើរមិនគួរឱ្យជឿ! កោះតូចៗដ៏អាថ៌កំបាំងបំផុតទាំង 10 មានពិតនៅលើភពផែនដី!!!

ដោយ: ភារុន 6 AM, Thursday, 16 May, 2019

នៅពេលយើងគិតដល់ដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដ៏ល្អឥតខ្ជោះរបស់យើង គឺតែងតែនឹកឃើញការដើរកម្សាន្តនៅលើកោះដ៏ស្រស់ស្អាតមុនគេ មិនថាតែកោះស្ថិតនៅក្នុងស្រុក ឬ ក្...

ប្រាសាទបន្ទាយឆ្មារ មិនគួរមើលរំលង

ដោយ: H2O 9 PM, Thursday, 05 May, 2016

ទិសដៅទេសចរណ៍ ឬដំណើរកំសាន្តមិនគួរមើលរំលង ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ និងចង់ទស្សនាប្រាសាទ ដែលស្រដៀងគ្នា និងតំបន់អង្គរ និងមានសភាពស្ងប់ស្ងាត់ អាកាសធា...

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ...

Tomnerb.Com - YouTube Channel