ចូលចិត្តទំនើប

គន្លឹះ 5 យ៉ាង អំពីរបៀបធ្វើដំណើរកម្សាន្ត ដូចជាអ្នកនៅស្រុក ឬតំបន់នោះ

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

«ធ្វើខ្លួនជាអ្នកដំណើរ មិនមែនជាអ្នកទេសចរណ៍ទេ» ពាក្យនេះចង់បានន័យថា ទោះបីជាយើងជាអ្នកទេសចរ ដែលធ្វើដំណើរកម្សាន្តទៅកាន់តំបន់របស់ណាមួយក៏ដោយ ក៏យើងមិនត្រូវតាំងខ្លួនជាអ្នកទេសចរដែរ យើងត្រូវចាត់ទុកខ្លួនឯងដូចជាអ្នករស់នៅក្នុងស្រុក ឬតំបន់ ដែលយើងចង់ធ្វើដំណើរទៅកម្សាន្តនៅទីនោះ។ ការធ្វើបែបនេះ អ្វីដែលលទ្ធផលនោះគឺយើងបានទទួលបទពិសោធន៍ដ៏សម្បូរបែបជាមួយនឹងការធ្វើដំណើររបស់យើងនេះ។ ខាងក្រោមនេះជាគន្លឹះចំនួន 5 យ៉ាង ដែលអាចឱ្យការធ្វើដំណើររបស់អ្នក កាន់តែមានភាពសម្បូរបែបឡើង៖
1. ធ្វើការស្រាវជ្រាវមុននឹង ទៅកាន់ទិសដៅទេសចរណ៍
មុនពេលអ្នកចាប់ផ្តើមត្រៀមខ្លួនធ្វើទេសចរ អ្នកត្រូវធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ពីទិសដៅទេសចរណ៍នោះ ហើយអ្នកអាចធ្វើការស្រាវជ្រាវតាមវិបសាយ Wikipedia ជាវិបសាយដ៏ល្អបំផុត ដែលបានរៀបរាប់ពីតំបន់ភូមិសាស្រ្ត និងវប្បធម៌ប្រពៃណីនៃតំបន់នោះ។ ប៉ុន្តែដើម្បីបន្ថែមនូវការយល់ដឹង អ្នកអាចស្វែងរកតាមរយះគេហទំព័រនៃទិសដៅនោះផ្ទាល់តែម្តង។

2. សង្កេតទៅលើទំនៀមទម្លាប់ អ្នកនៅក្នុងស្រុក

ការដឹងពីទំនៀមទម្លាប់នៃអ្នករស់នៅក្នុងស្រុក ឬតំបន់ ដែលអ្នកចង់ទៅកម្សាន្ត នឹងធ្វើឱ្យអ្នកមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើង ជាងអ្នកមិនបានដឹងអ្វីសោះពីតំបន់នោះ។ ម្យ៉ាងទៀតក៏ធ្វើឱ្យអ្នកមានភាពងាយស្រួល និងសុវត្តិភាពកាន់តែខ្លាំងជាងមុនផងដែរ។

3. ធ្វើខ្លួនជាអ្នកចូលរួម មិនមែនជាអ្នកវាយតម្លៃ

វាអាចជារឿងខុសឆ្គងនៅពេលអ្នកធ្វើការវាយតម្លៃទៅលើការសម្តែង ឬ របាំនានា ដែលទាក់ទងទៅនឹងវប្បធម៌ប្រពៃណីនៃអ្នកស្រុកនោះផ្ទាល់ ហើយមិនបានចូលរួមដោយខ្លួនឯង មានន័យថានៅពេលមានពិធីបុណ្យនៅតំបន់នោះ អ្នកត្រូវស្វែងរក ឱកាសចូលរួមជាមួយនឹងអ្នកស្រុកនោះ នេះគឺជាការបោះជំហានមួយដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ការធ្វើដំណើរផ្សងព្រេងរបស់អ្នកទៅកាន់តំបន់ផ្សេងៗនៅលើពិភពលោក។

4. ស្នាក់នៅកន្លែងណា ដែលនៅជិតអ្នកស្រុក

ទោះបីជាការធ្វើដំណើរទៅកាន់ទិសដៅទេសចរណ៍ណាមួយ ដែលតម្រូវឱ្យអ្នកត្រូវស្វែងរកសណ្ឋាគារ ឬកន្លែងស្នាក់នៅក្នុងរមណីយដ្ឋាននោះក្តី ក៏មានទិសដៅទេសចរណ៍មួយចំនួនផ្តល់ជូន នូវកម្មវិធីស្នាក់នៅតាមផ្ទះជាមួយនឹងអ្នកស្រុក ដូច្នេះអ្នកក៏ត្រូវបានចាត់ទុក ដូចជាផ្នែកមួយនៃគ្រួសាររបស់ពួកគេផងដែរ។ ម្យ៉ាងទៀតការស្នាក់នៅជាមួយនឹងអ្នកស្រុក នឹងធ្វើឱ្យអ្នកអាចទទួលបាននូវទស្សនៈល្អៗ អំពីវប្បធម៌ ទំនៀមទម្លាប់នៅក្នុងតំបន់ ដើម្បីផ្តល់ឱ្យអ្នកនូវការយល់ដឹងកាន់តែច្បាស់ពីភាពពិតរបស់ប្រជាជនក្នុងស្រុកនោះ។

5. បង្កើតភាពស្និទ្ធស្នាល ជាមួយនឹងអ្នកស្រុក

ការជជែកជាមួយអ្នកបើកបរតាក់ស៊ី និងបុគ្គលិកសណ្ឋាគារ នឹងធ្វើឱ្យអ្នកកាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងជាមួយនឹងអ្នករស់នៅក្នុងតំបន់នោះ ហើយក៏ធ្វើឱ្យអ្នកទទួលបានចំណេះដឹងជាច្រើន ខណៈពេលដែលអ្នកស្រុកមានទឹកចិត្តបើកចំហ នោះហើយដែលអ្នកនឹងមានភាពភ្ញាក់ផ្អើលទៅនឹងរឿង ដែលអ្នកនឹងបានឮ និងទទួលបទពិសោធន៍ ដែលអ្នកនឹងត្រូវធ្វើទៅតាមការណែនាំរបស់ពួកគេបានប្រាប់អ្នក។

ប្រភព: greenglobaltravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

ទិសដៅទេសចរណ៍កំពូលៗទាំង 5 នៅកម្ពុជា

ដោយ: ភារុន 9 AM, Tuesday, 18 Sep, 2018

កម្ពុជាត្រូវបានគេស្គាស់ថាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានល្បីល្បាញដោយសារជាប្រទេសដែលសម្បូរទៅដោយប្រាសាទបូរាណជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកពីអា...

ទីក្រុងនៅលើចំណោតថ្ម ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 06 Jan, 2018

សំណង់ស្ថាបត្យកម្មអស្ចារ្យជាច្រើន នៅក្នុងពិភពលោក មិនត្រឹមតែជាសំណង់អគារស្អាតៗ ប៉ុន្តែមាន ទាំងសំណង់អគារដែលសាងសង់ឡើង នៅលើទីតាំងខុសគ្នាដ៏អស្ចារ្យ។ ថ្ងៃន...

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាប...

Tomnerb.Com - YouTube Channel