ចូលចិត្តទំនើប

ទៅដល់កោះ Jeju បើមិនបានចូលលេង សារមុន្ទីរ Hello Kitty Island នេះ ដឹងតែ ស្តាយក្រោយហ្មង!

ដោយ: ភារុន 8 AM, Tuesday, 25 Dec, 2018

សម្រាប់អ្នក ដែលចូលចិត្ត Hello Kitty គឺដឹងតែត្រូវចិត្តតែម្តង។ ពិភពតុក្កតា Hello Kitty ដ៏គួរឱ្យស្រឡាញ់ដ៏ធំបំផុតនៅទ្វីបអាស៊ី ដែលស្ថិតនៅលើកោះ Jeju ប្រទេសកូរ៉េខាងត្បូង។ សារមុន្ទីរ Hello Kitty Island គឺជាកន្លែងមួយ ដែលអ្នកទេសចរជាច្រើនធ្លាប់បានទៅលេងកម្សាន្តនៅទីនោះ ហើយសុទ្ធតែបានអះអាងថាជា «ដំណើរកម្សាន្តដ៏សប្បាយរីករាយបំផុតនៅលើពិភពលោក» តើដំណើរកម្សាន្តនៅសារមុន្ទីរនេះ ពិតជាសប្បាយរីករាយខ្លាំងបំផុតមែនដែរឬទេ? ជាការពិតគំនូរជីវចលឆ្មា Hello Kitty បានទាក់ទាញយកចំនាប់អារម្មណ៍របស់មនុស្សជាច្រើនសន្ធឹកសន្ធាប់នៅជុំវិញពិភពលោកជាពិសេសគឺកុមារ តូចៗតែម្តង តាំងពីឆ្នាំ1974 មកម៉្លេះ។

ការចូលទស្សនានៅក្នុងសារមុន្ទីរ Hello Kitty Island មានតម្លៃសំបុត្រត្រឹមតែ 10$ ប៉ុណ្ណោះ។ បើទោះជា ភាគច្រើនអ្នកដែលចូលទៅកម្សាន្តនៅក្នុងសារមុន្ទីរ សុទ្ធតែកូនក្មេងតូចៗ ក៏ដោយ ប៉ុន្តែយើងជឿជាក់ថាអ្នកគាំទ្រ Hello Kitty ដែលជាមនុស្សពេញវ័យ ក៏នៅតែមានវ័យក្មេងគ្រប់គ្រាន់ក្នុងចិត្ត ដើម្បីទទួលអារម្មណ៍រីករាយ និងបទពិសោធន៍ប្លែកៗក្នុងជីវិតបន្ថែម ។ នៅក្នុងសារមុន្ទីរ អ្នកអាចថតរូបជាមួយតុក្កតា Hello Kitty ដែលអ្នកពេញចិត្ត, ញុំានំរូប Hello Kitty, ផឹកកាហ្វេដាក់ក្នុងកែវរូប Hello Kitty និងទិញវត្ថុអនុស្សាវរីយ៍ជាតុក្កតា Hello Kitty ជាដើម។

សារមុន្ទីរ Hello Kitty Island មាន 3 ជាន់ និងមានទាំងបន្ថែមការតាំងពិព័រណ៍នៅខាងក្រៅ និងលើដំបូលផងដែរ។ នៅខាងក្នុងនោះមាន សាលប្រវត្តិសាស្រ្ត, វិមាន Hello Kitty, សាលសិល្បៈ, សាលតន្ត្រី, សាលតាំងរូបគំនូរ Hello Kitty, សាលណែនាំតួអង្គ Hello Kitty, និងមានហាងកាហ្វេ ព្រមទាំងមានសម្ភារតុបតែងលម្អ គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិចទាំងអស់ គឺរចនាឡើងដោយរូប Hello Kitty ទាំងអស់។ សម្រាប់ការរចនាពណ៌ ភាគច្រើនគឺយកពណ៌ផ្កាឈូក និងពណ៌-ស ជាមូលដ្ឋាន ព្រមទាំងមានពណ៌ស្រស់ស្អាតផ្សេងៗទៀតទៅតាមតួអង្គរបស់ Hello Kitty នេះជាភាពលេចធ្លោបំផុតដែលបានធ្វើឱ្យទីនេះមានភាពទាក់ទាញខ្លាំងបំផុតចំពោះភ្ញៀវទេចរនៅជុំវិញពិភពលោក។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញា...

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្...

តោះទៅលេង គីរីរម្យ ទាន់អាកាសធាតុត្រជាក់!

ដោយ: អ្នកនាង 8 PM, Wednesday, 20 Dec, 2017

មានមនុស្សមួយចំនួន មិនចូលចិត្តកន្លែងត្រជាក់នៅរដូវរងាទេ ព្រោះយល់ថាវាពិបាកទ្រាំ ប៉ុន្តែខ្ញុំបែរជាយល់ថាបទពិសោធ និងអារម្មណ៍រងាបូករងានេះ វាពិសេសម្យ៉ាងខុស...

ដំណោះស្រាយ ៩យ៉ាង សម្រាប់ការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

តើការធ្វើដំណើរ ធ្លាប់ផ្តល់បទពិសោធន៍អាក្រក់ ចំពោះអ្នកមែនទេ? សូមកុំទាន់រាថយនឹងបញ្ហា ព្រោះនៅទីនេះ ទំនើប នឹងនាំមកនូវដំណោះស្រាយ ចំពោះបញ្ហាក្នុងពេលដើរកំស...

Tomnerb.Com - YouTube Channel