ចូលចិត្តទំនើប

EDEN ECO VILLAGE កន្លែងលំហែកាយ បណ្ដែតអារម្មណ៍បែបធម្មជាតិ

ដោយ: ដាលីស 5 PM, Tuesday, 16 Jun, 2015

EDEN ECO VILLAGE គឺជាឈ្មោះតំបន់កម្សាន្តបែបធម្មជាតិ មានសភាពស្ងប់ស្ងាត់ ប្របនឹងមាត់ទឹកនៃដៃសមុទ្រ អម​ទៅ​ដោយ​ដើម​​រុក្ខជាតិ​​ព្រៃតូចធំ ដុះប្រជ្រៀតគ្នាឈរជាជួរយ៉ាងស្រស់ស្អាត ពណ៌ខៀវស្រងាត់លាយឡំ ជាមួយសូរសំឡេង​សត្វចាបស្រែកបន្ទរ​តិចៗ​ប្រៀប​​ដូច​បទ​ភ្លេង ព្រមទាំងមាន​ខ្យល់​ជំនោរបក់ផាយរំភើយៗ ពីសមុទ្រដ៏សែនត្រជាក់ ដែលកាន់តែអំណោយផល ដល់បណ្តា​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​ជាខ្លាំង។ តំបន់ដែលពោរពេញ​ទៅដោយ សម្រស់ធម្មជាតិបែបរ៉ូមែនទិកមួយនេះ បានលាក់ខ្លួនពួនអាត្មានៅ​ឆ្ងាយពីទី​ប្រជុំ​ជន​ នៃខេត្តកំពតប្រមាណជាជាង 10គីឡូម៉ែត្រ ឬគ្រាន់តែចំណាយ​ពេលធ្វើដំណើរប្រមាណ 2ម៉ោង 30នាទី ចេញពីរាជធានីភ្នំពេញ ដែលស្ថិត​នៅ​ក្នុងភូមិម៉ាក់ប្រាំង ឃុំកំពង់ក្រែង ស្រុកកំពត។

EDEN-ECO-VILLAGE-03

នៅទីនេះក្រៅពីមានទេសភាព ដ៏ស្រស់ស្អាតដែលជាសម្បត្តិធនធានធម្មជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ភ្ញៀវដែលទៅកម្សាន្តនៅទី​នោះ​នឹងបាន​សម្រាកកាយបន្ធូរអារម្មណ៍ ស្រូបយកខ្យស់អាកាសបរិសុទ្ធបក់ផាត់ ពីដៃសមុទ្រជាលក្ខណៈអេកូទេសចរណ៍ ​ជាមួយនឹងបន្ទប់ស្នាក់​នៅ​ដែល​ត្រូវបានគេសាងសង់ឡើង ធ្វើអំពីឈើប្រកស្បូវ​ដ៏តូចច្រឡឹង នៅជាប់នឹងមាត់ច្រាំងយ៉ាងមានរបៀប ដោយមានគ្រែគេងចំនួន1 នឹងអង្រឹង​សម្រាប់​តម្រេតខ្លួនលំហែកាយចំនួន1 ដោយគ្រាន់តែចំណាយថវិកា​ប្រមាណជា 15-18ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់ ហើយថែមទាំង​ទទួល​បាន​អាហារពេលព្រឹកសម្រាប់មនុស្ស 2នាក់ ​ដោយ​ឥត​គិតថ្លៃថែមទៀតផង។ ក្រៅពីនេះ EDEN ECO VILLAGE ក៏មានទីតាំងសម្រាប់​ភ្ញៀវ​ទេសចរ​ជា​ក្រុម (មិនលើសពី 20នាក់) ក្នុងការអង្គុយជួប​ជុំ​ជជែកគ្នា​លេង ឬទទួលទានអាហារយ៉ាង​សប្បាយរីករាយ ហើយលោកអ្នកក៏អាចធ្វើដំណើរ​កម្សាន្ត​​ ជា​លក្ខណៈ​ឯកជន ដោយ​ការជិះទូកលេងនៅលើដៃសមុទ្រ គយគន់​ទេសភាព​​ដ៏ស្រស់ស្អាត​ប្លែកភ្នែក​ចម្លែក​អារម្មណ៍ ក្រោមការឈរបង្ហាញ​រាង​​របស់​ពពួក​រុក្ខជាតិតូចធំ យ៉ាងស្អេកស្កះដែលដុះនៅតាមមាត់ច្រាំង ក៏ដូចជាដើម​រុក្ខជាតិស្មៅដុះក្នុងទឹកតូចៗជាច្រើន ជាពិសេសថែមទាំង​បាន​ទស្សនា​​ហ្វូង​ត្រីទឹកប្រៃ រាប់រយក្បាលហែលបណ្តែតខ្លួន បង្អួតភ្នែកអ្នកទេសចរយ៉ាងអស្ចារ្យ។ ដោយឡែសម្រាប់ការទទួលទានអាហារ​វិញ ភ្ញៀវ​ទេសចរ​​ទាំង​អស់​ ក៏អាចកុម្ម៉ង់មុខម្ហូប តាមចំណូលចិត្ត ដែលក្នុងនោះរួមមានទាំងប្រភេទអាហារ​ទឹកសាប និងអាហារ​គ្រឿងសមុទ្រ ព្រមទាំងមាន​ភេសជ្ជៈ​​យ៉ាង​សម្បូរ​បែប ស្របទៅតាមតម្រូវការផងដែរ៕

EDEN-ECO-VILLAGE-02

EDEN-ECO-VILLAGE-05

EDEN-ECO-VILLAGE-04

អត្ថបទអ្នកចង់អាន

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្ន...

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឺត បង្ហាញបច្ចេកទេសសម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន

ដោយ: ស៊ីវងីម 10 PM, Wednesday, 06 Jun, 2018

ក្នុងឱកាសនៃទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឹត បង្ហាញនូវ បច្ចេកទេស សម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន និង ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ សន្សំ...

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austr...

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុង...

Tomnerb.Com - YouTube Channel