ចូលចិត្តទំនើប

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរបស់ប្រទេសរបស់ពួកគេរៀងៗខ្លួន។ ដូចជាពិធីបុណ្យណូ អែល ដែលជាពិធីបុណ្យដ៏ធំបំផុតមួយរបស់ប្រទេសប៉ែកអ៊ឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅប៉ែកអាស៊ី ក៏មានប្រទេសមួយចំនួនបានធ្វើការប្រារព្ធពិធីបុណ្យនេះផងដែរ។ ថ្ងៃនេះ ទំនើប សូមបង្ហាញប្រិយមិត្តអ្នកអាន ឱ្យមកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃបុណ្យណូអែលខុសៗគ្នា ពីបណ្តាប្រទេសផ្សេងគ្នា នៅលើពិភពលោក ដែលមានដូចជា៖
1. ប្រទេសបារាំង
នៅក្នុងប្រទេសបារាំង បង្អែមប្រពៃណី សម្រាប់ថ្ងៃបុណ្យណូអែល ត្រូវបានគេឱ្យឈ្មោះថា «Yule log»។ អ្នកអាចឃើញបង្អែមនេះនៅក្នុងរូបភាពខាងក្រោម ថាតើវាទំនង និងគួរឱ្យចង់ញុំាប៉ុណ្ណា?

2. ប្រទេសអង់គ្លេស
ខែធ្នូ គឺជាពេលដែលគ្រប់គ្រួសារជនជាតិអង់គ្លេសទាំងអស់ ជួបជុំគ្នាបរិភោគនំ Christmas pudding។ នំនេះត្រូវបានគេចម្អិនទុកមុនជាច្រើនសបា្តហ៍ ហើយវាត្រូវបានគេយកទៅរក្សាទុកនៅកន្លែងត្រជាក់មួយ មុននឹងយកវាមកបរិភោគនៅថ្ងៃបុណ្យណូអែល។
3. ប្រទេស អ៊ីស្លង់
បង្អែម សម្រាប់ថ្ងៃបុណ្យណូអែល នៅប្រទេសអ៊ីស្លង់ គឺនំខេក Vínarterta និងនំ Pie ដែលមានច្រើនស្រទាប់។
4. ប្រទេសស្កុនឡែន
ប្រជាជនស្កុនឡែន ចូលចិត្តអាហារផ្អែមៗ។ នៅក្នុងថ្ងៃបុណ្យនីមួយៗរបស់ពួកគេ គឺតែងតែធ្វើនូវប្រភេទ បង្អែម ខុសៗគ្នាជានិច្ចដូចទៅនឹង បង្អែម សម្រាប់បរិភោគនៅថ្ងៃបុណ្យណូអែលនេះផងដែរដូចជា ប្រភេទនំ Pudding ដុត និងនំខេកផ្លែប៉ោមជាដើម។

5. ប្រទេសអៀរឡង់
នៅលើតុអាហារ នៅថ្ងៃបុណ្យណូអែលរបស់ជនជាតិអៀរឡង់ អ្នកអាចឃើញបង្អែម មិនធម្មតាមួយនោះគឺនំខេក Guinness ដ៏ធំមួយនេះ។ ប្រសិនបើយើងប្រាប់អ្នក អ្នកពិតជាមិនជឿទេថា គ្រឿងផ្សំរបស់នំខេកនេះគឺជាស្រាបៀរពណ៌ខ្មៅនោះទេ ម្យ៉ាងទៀតសម្រាប់រសជាតិនៃនំខេកនេះ គឺមិនមានរសជាតិល្វីងរបស់ស្រាបៀរខ្មៅនេះឡើយ។
6. ប្រទេសអូស្រ្តាលី
នៅប្រទេសអូស្រ្តាលី ពិធីបុណ្យណូអែលមកដល់នៅពាក់កណ្តាលរដូវក្តៅ ដូច្នេះជាមូលហេតុដែលបង្អែមរបស់ពួកគេ មិនមានពាក់ព័ន្ធនឹងរដូវរងារ។ នំឃូខី ដែលគេឱ្យហៅថា Rocky road គឺជាបង្អែមដែលធ្វើពី សូកូឡា ទឹកដោះគោ និងMarshmallow ពណ៌ចម្រុះ ជួនកាលនំប្រភេទនេះ ត្រូវបានគេធ្វើទៅជានំខេក ឬ ការ៉េម ជាដើម។
7. ប្រទេសម៉ិចស៊ីកូ
នៅប្រទេសម៉ិចស៊ីកូ មាននំដ៏ពេញនិយមមួយ ដែលគេឱ្យឈ្មោះថា «Tres Leches» ដែលនំនេះធ្វើពី ទឹកដោះគោ 3 ប្រភេទរួមមាន ទឹកដោះគោម៉្សៅ ទឹកដោះគោខាប់ និងទឹកដោះគោគ្រីម។
8. ប្រទេសព័រទុយហ្គាល់
នំប្រពៃណីរបស់ប្រទេសព័រទុយហ្គាល់ គឺនំខេក Bolo Rei ដែលនំខេកនេះគឺជានិមិត្តរូបនៃរដូវរងារនៅព័រទុយហ្គាល់ ហើយនំខេកនេះនឹងត្រូវបានបរិភោគពេញមួយខែ ធ្នូ រហូតដល់ថ្ងៃទី 6 ខែមករា។
9. ប្រទេសក្រិក
Melomakarona គឺជាឈ្មោះបង្អែមប្រពៃណីរបស់ជនជាតិក្រិក សម្រាប់ថ្ងៃបុណ្យណូអែល។ ជាធម្មតានំនេះ គឺជានំប្រភេទ នំឃូខីផ្អែមៗលាយជាមួយនឹងទឹកឃ្មុំ។

10. ប្រទេសហុងគ្រី
នៅក្នុងប្រទេស ហុងគ្រី មាននំប្រពៃណី ដែលមានឈ្មោះថា «Dobos Cake»។ នំខេកនេះ ត្រូវបានគេកាត់ជាបំណែកចំនួន 6 ដុំ ដូចនឹងបំណែករបស់នំភីហ្សាដែរ។ នំខេក Dobos ត្រូវបានបំផុសគំនិតធ្វើជាបង្អែម សម្រាប់ថ្ងៃបុណ្យណូអែល តាំងពីឆ្នាំ 1885 មកម្ល៉េះ ដោយដារនំខេកនេះ អាចបរិភោគបានរហូតដល់ 10 ថ្ងៃ។
11. ប្រទេសឡាតវី
នៅប្រទេសឡាតវី ក៏ដូចជាប្រទេសអេស្តូនី និងប្រទេសហ្វាំងឡង់ដែរ នៅថ្ងៃបុណ្យណូអែល ជនជាតិឡាតវីទាំងអស់ នឹងមានឱកាសបរិភោគនំឃូខីក្តៅៗ ដែលមានឈ្មោះថា «Piparkūkas» ហើយគ្រឿងផ្សំរបស់នំឃូខីនេះមានដូចជា៖ ខ្ញី ម្រេច និងគ្រឿងទេសផ្សេងៗទៀតជាច្រើនមុខ។

12. ប្រទេសលីទុយអានី
នំឃូខី Kūčiukai គឺជាបង្អែមប្រពៃណី សម្រាប់ថ្ងៃបុណ្យណូអែលរបស់ជនជាតិលីទុយអានី។ វាជាប្រភេទនំឃូខីតូចៗ ដែលធ្វើពីម៉្សៅនំបុ័ង និងគ្រាប់ធញ្ញជាតិ។
13. ប្រទេសអ៊ីតាលី
នៅថ្ងៃបុណ្យណូអែល អ្នកអាចបរិភោគនំ Panettone ឬ Pandoro។ ដើមកំណើតនៃបង្អែមនេះ គឺមានប្រភពមកពីរឿងស្នេហាដ៏រ៉ូមែនទិចមួយនៅក្នុងប្រទេសអ៊ីតាលី។

តើអ្នកបានធ្វើបង្អែម ឬ នំ អ្វីខ្លះ សម្រាប់ទទួលទាននៅក្នុងគ្រួសាររបស់អ្នកសម្រាប់ឆ្នាំថ្មី និងថ្ងៃបុណ្យណូអែល? សូមប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាច...

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និ...

តោះទៅលេង គីរីរម្យ ទាន់អាកាសធាតុត្រជាក់!

ដោយ: អ្នកនាង 8 PM, Wednesday, 20 Dec, 2017

មានមនុស្សមួយចំនួន មិនចូលចិត្តកន្លែងត្រជាក់នៅរដូវរងាទេ ព្រោះយល់ថាវាពិបាកទ្រាំ ប៉ុន្តែខ្ញុំបែរជាយល់ថាបទពិសោធ និងអារម្មណ៍រងាបូករងានេះ វាពិសេសម្យ៉ាងខុស...

Tomnerb.Com - YouTube Channel