ចូលចិត្តទំនើប

ទិសដៅប៉ុន្មានកន្លែងនេះ មានទេសភាពស្រស់ស្អាតបំផុត នៅពេលថតពីលើអាកាស

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

មានមនុស្សជាច្រើន តែងមានក្តីប្រាថ្នាចង់ដើរកម្សាន្តជុំវិញពិភពលោក យ៉ាងហោចណាស់ក៏ទៅឱ្យបានមួយកន្លែងដែរ។ កន្លែងដែលមានទេសភាពអគារខ្ពស់ៗ ឬមានទេសភាពធម្មជាតិស្រស់ស្អាតដូចជាព្រៃភ្នំ ទឹកជ្រោះជាដើម ហើយពេលខ្លះទោះជាយើងមិនទាន់មានឱកាសទៅលេង ក៏យើងអាចមើលរូបថត ឬក៏ឆែកមើលតាមអ៊ីនធឺណិត ដើម្បីឱ្យយើងយល់ដឹងខ្លះៗពីកន្លែងទាំងអស់នោះផងដែរ។ ពិតជាប្លែកភ្នែក និងប្លែកអារម្មណ៍ នៅពេលបានឃើញរូបថតប៉ុន្មានសន្លឹកដ៏ស្រស់ស្អាតខាងក្រោមនេះ ដែលគេថតពីលើអាកាស នៅពេលអ្នកទស្សនា អ្នកគួរតែកត់ទុកក្នុងសៀវភៅដើរលេងរបស់អ្នកឱ្យហើយទៅ។
1. ទីក្រុងឌូបៃ ប្រទេសអារ៉ាប់
Dubai គឺជាទីក្រុងមួយ របស់ ប្រទេសអារ៉ាប់ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ ដោយសារតែសំណង់អាគារដ៏អស្ចារ្យ និងល្អប្រណីតៗ ដែលខ្ពស់កប់ពពក ជាមួយនិងបច្ចេកវិទ្យាដ៏ទំនើបៗ ដែលបង្កើតឡើងសម្រាប់បំពេញ តម្រូវការរបស់ មនុស្សរស់នៅទីនោះ មិនឱ្យទើសចិត្ត។

2. ទីក្រុង Dubrovnik ប្រទេសក្រូអាត
នៅខាងក្រៅជញ្ជាំងនៃទីក្រុងចំណាស់ Dubrovnik អ្នកនឹងបានឃើញមានយានយន្តជាច្រើនបើកបរនៅតាមដងផ្លូវ ប៉ុន្តែនៅផ្នែកខាងក្នុងគឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលអង្គការ UNESCO បានចុះក្នុងបញ្ជីពិភពលោក ដូច្នេះនៅក្នុងតំបន់នេះ យានយន្តគ្រប់ប្រភេទត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ឡើយ។ ទីក្រុងនេះត្រូវបានគេដាក់រហស្សនាមថា Pearl of the Adriatic ដោយសារទីក្រុងនេះ បានសម្រិតសម្រាំងយកវប្បធម៌លាយបញ្ចូលគ្នារបស់ Gothic, Renaissance និងព្រះវិហារ Baroque ហើយដំបូលផ្ទះដ៏ស្រស់ស្អាត ដែលមានពណ៌ក្រហម បានផ្តល់នូវសម្រស់ដ៏ស្រស់ស្អាត ក្រៃលែងនៅពេលថ្ងៃលិច។

3. ទីក្រុងឡុងដ៍ ចក្រភពអង់គេ្លស
ទីក្រុង ឡុងដ៍ គឺជារាជធានីរបស់ចក្រភពអង់គ្លេស ហើយជាទីក្រុងដ៏ធំមួយស្ថិតនៅក្នុងសហភាពអ៊ឺរ៉ុប។ ទីក្រុងនេះគឺជា មជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិដ៏ធំបំផុតនៅលើពិភពលោក។ ទីក្រុងឡុងដ៍ ក៏ជា មជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ អាជីវកម្ម ជាប្រវត្តិសាស្រ្តពិភពលោកផងដែរ។ ផលិតផលក្នុងស្រុកសរុបក្នុងទីក្រុងឡុងដ៍មាន 19,5% សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនរស់នៅប្រទេសអង់គ្លេស ដែលមានប្រជាជន ប្រមាណ 12 – 14 លាននាក់ ប្រសិនបើសរុបទាំងនៅក្នុងក្រុង និងតំបន់ជាយក្រុង ហើយប្រជាជនមានចម្រុះជាតិសាសន៍។ នៅក្នុងលក្ខខណ្ឌនៃ វប្បធម៌ សាសនា និងភាសា ត្រូវបានគេប៉ាន់ប្រមាណថា មានជាង 300 ភាសាដែលប្រើក្នុងទីក្រុងឡុងដ៍។

4. ទីក្រុង ប៉ារីស ប្រទេសបារាំង
ជាញឹកញាប់ទីក្រុងប៉ារីស តែងជាប់ឈ្មោះក្នុងបញ្ជី ជាទីក្រុងមួយដែលមានរូបសម្រស់ស្រស់ស្អាតជាងគេបង្អស់ ក្នុងចំណោមទីក្រុងនានា នៅលើពិភពលោក។ ខណៈបច្ចុប្បន្ន ទីក្រុងពោរពេញទៅដោយសំណង់អគារខ្ពស់ៗជាច្រើន នឹងមានក្បូរក្បាច់រចនាស្អាតៗ ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញ ហើយនឹងកំពុងតែបន្ថែមនូវគុណភាពសម្រស់ខ្លួន ដើម្បីទទួលបានប្រជាប្រិយកាន់តែទាក់ទាញបន្ថែមទៀត ពីសំណាក់មហាជន និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន តាមរយៈការដាំដុះរុក្ខជាតិបៃតងនៅពាសពេញទីក្រុងផងដែរ។

5. ទីក្រុង Venice ប្រទេសអ៊ីតាលី
អ្នកណាមិនល្បីថាក្រុង Venice ប្រទេសអ៊ីតាលី គឺជាក្រុងដែលសាងសង់លើកោះចំនួន 118 កោះ និងហ៊ុំព័ទ្ធទៅដោយប្រព័ន្ធប្រឡាយទឹកដ៏ស្រស់ស្អាតអស្ចារ្យជាងគេ។ ទីក្រុងនេះមានប្រឡាយទឹកចំនួន 170 និងមានស្ពានថ្មើរជើងដល់ទៅជាង 400 ដើម្បីឆ្លងកាត់ទៅវិញទៅមកទៅកាន់គេហដ្ឋាន និងទីកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុង ដោយសារតែទីក្រុងនេះមានទេសភាពដ៏ស្រស់ស្អាត និងមានបរិយាកាសល្អ ធ្វើឱ្យទីក្រុង Venice ក្លាយទៅជាទីក្រុង លើទឹកដែលមានសម្រស់ស្រស់ស្អាតដាច់គេ ដោយមានអ្នកទេសចរមកកម្សាន្តកាន់តែច្រើនៗឡើងក្នុងមួយឆ្នាំៗ។

សូមប្រិយមិត្តទស្សនារូបថត ដែលថតពីលើអាកាស នៅតាមទិសដៅនិមួយៗខាងលើនេះ វាពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់។ ប្រសិនបើយើងបានទៅលេងផ្ទាល់ មិនដឹងថាមានទេសភាពស្រស់ស្អាត និងអស្ចារ្យប៉ុណ្ណានោះទេ។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ផែនការអាពាហ៍ពិពាហ៍គឺជាគម្រោងដ៏ស្មុគស្មាញមួយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដ៏រវល់នេះមក អ្នកក៏គួរមានគម្រោងសម្រាកលំហែតូចៗ ដើម្បីបង្កើនភាព ផ្អែមល្ហែមក្នុងជីវិតគ...

រីករាយជាមួយ ការថតរូប នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 13 Sep, 2017

ដំណើរកំសាន្ត បើគ្មានរូបថត គឺមិនមែនជាដំណើរកំសាន្តពេញលក្ខណៈទេ។ ការផ្តិតយករូបភាព គឺដើម្បីរក្សាទុកអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ។ ដូច្នេះការជ្រើសរើសទី...

ស្ទើរមិនគួរឱ្យជឿ! កោះតូចៗដ៏អាថ៌កំបាំងបំផុតទាំង 10 មានពិតនៅលើភពផែនដី!!!

ដោយ: ភារុន 6 AM, Thursday, 16 May, 2019

នៅពេលយើងគិតដល់ដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដ៏ល្អឥតខ្ជោះរបស់យើង គឺតែងតែនឹកឃើញការដើរកម្សាន្តនៅលើកោះដ៏ស្រស់ស្អាតមុនគេ មិនថាតែកោះស្ថិតនៅក្នុងស្រុក ឬ ក្...

ម៉ាកផលិតផលអុីតាលីថ្មីមួយ កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 20 Jul, 2017

ម៉ាកផលិតផល សម្លៀកបំពាក់ថ្មីរបស់អ៊ីតាលី Brandy Melville គឺជាម៉ាកសញ្ញាដែលកំពុងមានភាពពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យ។ ក្រុមហ៊ុននេះ ផ្គត់ផ្តង់ផលិតផលសម...

Tomnerb.Com - YouTube Channel