ចូលចិត្តទំនើប

រឿង 9 យ៉ាង ដែលអ្នកត្រឹមតែអាចមើលឃើញ នៅក្នុងប្រទេសជប៉ុន សូម្បីអ្នកធ្វើដំណើរ ជុំវិញពិភពលោកក៏ភ្ញាក់ផ្អើលដែរ!

ដោយ: ភារុន 8 AM, Friday, 12 Jul, 2019

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើន ដែលចូលចិត្តមើលរឿងតុក្កតាជប៉ុន ឬ រឿងភាគជប៉ុន និងចូលចិត្តញុំាម្ហូបស៊ូស៊ីជប៉ុន និងស្តាប់បទចម្រៀងជប៉ុន…ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានរឿងមួយចំនួន ដែលអ្នកត្រឹមតែអាចមើលឃើញនៅក្នុងប្រទេសជប៉ុន ដែលសូម្បីតែអ្នកធ្វើដំណើរជុំវិញពិភពលោក ក៏មានការភ្ញាក់ផ្អើលផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាន ឱ្យមកស្គាល់រឿងរ៉ាវ 9 យ៉ាង ដែលរឿងទាំងនេះមិនត្រូវបានមើលឃើញនៅកន្លែងផ្សេងទៀតទេ៖
1. ភ្លើងសញ្ញាចរាចរណ៍នៅក្នុងប្រទេសជប៉ុន
អ្នកនឹងមើលឃើញភ្លើងសញ្ញាចរាចរណ៍ សម្រាប់អ្នកថ្ញើរជើង មានរូបរាងជាតុក្កតាសត្វទន្សាយ Miffy ដែលជាតួអង្គមួយនៅក្នុងតុក្កតា Hello Kitty ។

2. ការអង្គុយទទួលទានកាហ្វេ
នៅក្នុងប្រទេសជប៉ុន ការអង្គុយទទួលទានកាហ្វេ គឺដើម្បីបង្កើតភាពស្និទ្ធស្នាល និងអាចទទួលបានភាពកក់ក្តៅនៅគ្រប់ទីកន្លែង ដូច្នេះ ជនជាតិជប៉ុនក៏បានច្នៃប្រឌិតនូវគ្រឿងសង្ហារឹមមួយឈុត ដែលត្រូវបានឱ្យឈ្មោះថា «Izakaya» ដែលអនុញ្ញាតឱ្យអ្នកអង្គុយញុំាកាហ្វេ ប្រកបដោយភាពកក់ក្តៅ ហើយអ្នកអាចមើលឃើញនៅក្នុងរូបភាពខាងក្រោមនេះ។

3. ម៉ាស៊ីនម៉ាស្សា សម្រាប់ជួយបន្ធូរបន្ថយភាពតានតឹង
ដើម្បីកាត់បន្ថយភាពតានតឹង និងបំបាត់ឈឺក្បាល ជាធម្មតា មនុស្សប្រើម៉ាស៊ីនម៉ាស្សាដ៏ពិសេស ប៉ុន្តែម៉ាស៊ីននេះក៏ត្រូវបានរចនាម៉ូតឡើង ដោយភាពសាមញ្ញបំផុតស្រដៀងៗគ្នា។ ប៉ុន្តែនៅក្នុងប្រទេសជប៉ុន ម៉ាស៊ីនម៉ាស្សាប្រភេទនេះ ត្រូវបានច្នៃប្រឌិតឡើងឱ្យមានរូបរាងដូចជា មឹក មានពណ៌ស្រស់ស្អាត ដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពខាងក្រោមនេះ។

4. នំដំឡូងចំណិត «ម៉ាក Pringles»
នំដំឡូងចំណិតម៉ាក Pringles នេះ មានភាពពេញនិយមទូទាំងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងប្រទេសជប៉ុន ម៉ាក Pringles ទៅជាផលិតផលមីកំប៉ុង ដែលប្រជាជនជប៉ុនពេញនិយមញុំា ជាញឹកញាប់ទៅវិញ។

5. ការអង្គុយញុំាកាហ្វេ តែម្នាក់ឯង
ជារឿងធម្មតា មនុស្សគ្រប់រូបជៀសមិនផុត ត្រូវមានពេលវេលាមួយ ដែលត្រូវអង្គុយញុំាកាហ្វេតែម្នាក់ឯង។ ដូច្នេះ ហាង កាហ្វេមួយចំនួន នៅក្នុងប្រទេសជប៉ុន ភ្ញៀវដែលមកអង្គុយញុំាកាហ្វេតែម្នាក់ឯង នឹងទទួលបានតុក្កតាដ៏គួរឱ្យស្រឡាញ់ដ៏ធំមួយ មកអង្គុយក្បែរ ដើម្បីធ្វើឱ្យភ្ញៀវមិនមានអារម្មណ៍ឯកោរ។

6. ម៉ាស៊ីនលក់កាហ្វេចល័ត
ម៉ាស៊ីនលក់កាហ្វេចល័ត នៅទូទាំពិភពលោក គឺមានភាពស្រដៀងគ្នាខ្លាំងណាស់។ ប៉ុន្តែ ម៉ាស៊ីនលក់កាហ្វេចល័តនៅក្នុងប្រទេសជប៉ុន គឺមានសេវាកម្មមួយ ដែលអនុញ្ញាតឱ្យបញ្ជាទិញកាហ្វេ ដូចទៅនឹងហាងលក់កាហ្វេ ដោយអ្នកអាចកុំម៉ង់ពែង ដែលមានពណ៌ស្រស់ស្អាត ជាពិសេសអ្នកក៏អាចប្តូរទៅតាមបំណងរបស់អ្នក ផងដែរ។

7. នំឃូខី
តើអ្នកធ្លាប់ញុំា នំឃូខី រូបរាងសត្វដែរឬទេ? ជាធម្មតា នំឃូខីទូទៅ មានរូបសត្វដ៏សាមញ្ញៗដូចជា សត្វអណ្តើក ឬសត្វក្រពើ…ជាដើម។ ប៉ុន្តែសម្រាប់ នំឃូខី នៅក្នុងប្រទេសជប៉ុន មានរូបរាងជាតុក្កតា Pokémons ។

8. ថ្ងៃបុណ្យណូអែល
តំបន់នានា នៅជុំវិញពិភពលោក បានប្រារព្ធពិធីបុណ្យណូអែល ដោយតែងតែមានការរៀបចំពិធីជប់លៀងដ៏ធំមួយ ជាមួយនឹងគ្រួសារ រួមជាមួយនឹងការចម្អិនម្ហូបអាហារឆ្ងាញ់ៗដោយខ្លួនឯង ប៉ុន្តែដោយឡែកតែ ប្រទេសជប៉ុន គឺចូលចិត្តទិញសាច់មាន់នៅ KFC ដើម្បីទទួលទាននៅក្នុងថ្ងៃពិធីបុណ្យណូអែល។

9. ម្ហូបស៊ូស៊ី
ប្រសិនបើអ្នកញុំាម្ហូបស៊ូស៊ី នៅខាងក្រៅពីប្រទេសជប៉ុន ជាញឹកញាប់អ្នកប្រហែលជាកត់សម្គាល់ឃើញថា ពេលខ្លះ បាយដែលជាប់នឹងសាច់ត្រីស៊ូស៊ី គឺត្រូវបានធ្លាក់ចេញពីបំណែកសាច់ត្រី ខណៈពេលអ្នកចាប់វាឡើងជាមួយនឹងចង្កឹះ។ ទោះបីជាយ៉ាងនេះក្តី ក៏មិនមានបញ្ហាបែបនេះកើតឡើងនៅក្នុងប្រទេសជប៉ុនដែរ ដោយសារតែ នៅទីនេះមានការចម្អិនដោយប្រើរូបមន្តពិសេស និងមានទឹកជ្រលក់ សម្រាប់លាយជាមួយនឹងបាយ ដែលទឹកជ្រលក់នេះមានគ្រឿងផ្សំដូចជា ស្ករ អំបិល និងទឹកខ្មេះអង្ករ៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

សណ្ឋាគារ Marvel ដំបូងគេលើពិភពលោក កំពុងសាងសង់

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

វាទំនងដូចជាក្រុមហ៊ុន Stark Industries បាននឹងកំពុងសាងសង់ អចលនទ្រព្យថ្មីមួយ បន្ថែមទៅក្នុងការរកស៊ីដ៏ធំរបស់ពួកគេ។ នេះជាសណ្ឋាគាររបស់ក្រុមហ៊ុន Disney ឈ្ម...

រឿង 10 យ៉ាងដ៏ល្អបំផុត​ នៅពេលអ្នកមកលេងទីក្រុងហុងកុង

ដោយ: ភារុន 9 AM, Saturday, 27 Oct, 2018

អ្វីដែលល្អបំផុតដែលអ្នកទេសចរគ្រប់គ្នាចង់ធ្វើនៅទីក្រុងហុងកុង មានលក្ខណៈខុសប្លែកគ្នាច្រើនបែបច្រើនយ៉ាងណាស់។ ចាប់តាំងពីការឡើងភ្នំនៅពេលព្រឹកព្រលឹម ការមកលេ...

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

ទីក្រុងលាក់ខ្លួននៅក្នុងតំបន់អាស៊ីទាំង 9 ដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ទីក្រុងតូក្យូ ទីក្រុងប៉េកាំង ទីក្រុងបាងកក និង ទីក្រុងដេលី អាចមានឱកាសធំក្នុ្ងងការជាប់ជាទីក្រុងស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។ ប៉ុន្តែអ្នកប្រហែលជាមិនប...

Tomnerb.Com - YouTube Channel