ចូលចិត្តទំនើប

អស់បារម្ភ! មានរបស់ទាំង 9 យ៉ាងដាក់តាមខ្លួន ដើរលេងមិនខ្លាចឈឺទេ!

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

អ្នកបានរង់ចាំរយៈពេលពេញមួយឆ្នាំសម្រាប់ការដើរកម្សាន្តនៅទីកន្លែងឆ្ងាយៗ មិនថាតែនៅក្នុងស្រុក ឬក្រៅស្រុកឡើយ។ ដូច្នេះហេតុអ្វីបានបំផ្លាញវា ដោយសារអ្នកឈឺក្នុងកំឡុងពេលធ្វើដំណើរ? ការបន្ថែមរបស់របរមួយចំនួនទៅក្នុងបញ្ជីវេចខ្ចប់របស់អ្នក អាចជួយអ្នកទប់ស្កាត់មេរោគអាឡែហ្ស៊ីស្បែក និងជៀសវាងការមិនស្រួលខ្លួនក្នុងកំឡុងពេលធ្វើដំណើរជាដើម។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំរបស់ទាំង 9 យ៉ាង ដែលរៀបរាប់នៅក្នុងអត្ថបទខាងក្រោមនេះ នឹងជួយអ្នកឱ្យមានសុខភាពល្អក្នុងពេលធ្វើដំណើរ៖
1. កញ្ចប់សង្រ្គោះបន្ទាន់ (First-Aid Kit)
កញ្ចប់សង្រ្គោះបន្ទាន់ខ្នាតតូច មានប្រដាប់ប្រដាពេទ្រដូចជា៖ ថ្នាំសម្លាប់មេរោគ បង់រុំរបួស បង់បិទរបួស និងថ្នាំបំបាត់ការឈឺចាប់ជាដើម ដែលងាយស្រួលដាក់តាមវ៉ាលីធ្វើដំណើររបស់អ្នក យ៉ាងណាមិញអ្នកត្រូវពិចារណាថាតើអ្វីខ្លះ ដែលអាចយកឆ្លងកាត់ព្រលានយន្តហោះបាន?

2. ឧបករណ៍ស៊កត្រចៀក (Flight Ear Plugs)
ប្រសិនបើអ្នកមានបញ្ហា ត្រចៀកមិនអាចទ្រាំនឹងសម្លេងយន្តហោះ នៅពេលហោះឡើង និងចុះចតជាដើម អ្នកគួរមាន ឧករណ៍ស៊កត្រចៀក ដើម្បីខ្ទប់សម្លេងទាំងនេះ។ ឧបករណ៍ជំនួយត្រចៀកនេះអាចជួយអ្នកទប់ទល់នឹងសម្ពាធផ្សេងៗ លើសពីនេះវានឹងធ្វើឱ្យអ្នកអាចដេកលក់ស្រួល នៅពេលជិះនៅលើឡាន ឬយន្តហោះក្នុងរយៈពេលយូរផងដែរ។

3. ប្រអប់ដាក់ថ្នាំ
ប្រសិនបើអ្នកពិបាកក្នុងការតាមដានកាលវិភាគនៃការលេបថ្នាំរបស់អ្នកប្រចាំថ្ងៃ អ្នកនឹងមិនមានបញ្ហាទៀតឡើយ ដោយសារតែប្រអប់ដាក់ថ្នាំ ដែលត្រូវបានគេសរសេរពេលវេលាច្បាស់លាស់នៅលើប្រអប់ ដូច្នេះអ្នកអាចរៀបចំថ្នាំដាក់ទៅតាមកាលវិភាគរបស់អ្នកបានកាន់តែងាយស្រួលជាង ការដាក់ថ្នាំរប៉ាត់រប៉ាយ។ ជាពិសេសនៅពេលកំពុងធ្វើដំណើរ ដែលមានឥវ៉ាន់ជាច្រើនផងនោះ។

4. ឡេការពារកម្តៅថ្ងៃ
ជាធម្មតាការដើរកម្សាន្ត ចៀសមិនផុតត្រូវតែប៉ះនឹងពន្លឺថ្ងៃនោះទេ ដូច្នេះដើម្បីជៀសវាងការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ អ្នកគួរដាក់ឡេការពារកម្តៅថ្ងៃតាមខ្លួនជានិច្ច។

5. Spray បាញ់ច្រមុះ
ការយក Spray បាញ់ច្រមុះដាក់តាមខ្លួននៅពេលដើរកម្សាន្ត គឺការពារនឹងជម្ងឺផ្សេងៗ ដែលទាក់ទងនឹងអាកាសធាតុត្រជាក់ ។ ម្យ៉ាងទៀតនៅក្នុងកាប៊ីនយន្តហោះមានអាកាសធាតុត្រជាក់ និងស្ងួត គឺវាអាចប៉ះពាល់ដល់ច្រមុះរបស់អ្នកបាន ដូច្នេះនៅពេលអ្នកចុះពីយន្តហោះ អ្នកអាចបាញ់ថ្នាំទៅក្នុងច្រមុះអ្នកភ្លាម ដើម្បីការពារកុំឱ្យកើតជម្ងឺផ្តាសាយជាដើម។

6. ជែលសម្អាតដៃ និងក្រដាសសើម
នៅពេលអ្នកចង់ញុំាអាហារភ្លាមៗ ប៉ុន្តែគ្មានបន្ទប់ទឹកនៅក្បែរខ្លួន អ្នកចង់លៀងដៃវាពិតជាពិបាក ដូច្នេះប្រសិនបើមាន ជែលសម្អាតដៃ អ្នកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាក្នុងការដើររកបន្ទប់ទឹកនោះទេ។ ជាពិសេសនៅលើយន្តហោះ អ្នកមិនអាចប្រើជែលសម្អាតដៃបានទេ ប៉ុន្តែអ្នកអាចប្រើក្រដាសសើមបាន។ ប៉ុន្តែអ្នកត្រូវប្រាកដថា ទាំងជែលសម្អាតដៃ និងក្រដាសសើម គឺជាផលិតផលដែលមានសារធាតុសម្លាប់មេរោគដ៏ល្អ។
7. ដបទឹកសុវត្តិភាព ឬ (Water Purifier)
សម្រាប់អ្នកឡើងភ្នំ គឺមានការពិបាកក្នុងការស្វែងរកទឹកស្អាតទទួលទាន ដូច្នេះការយកដបទឹកសុវត្តិភាពតាមខ្លួន គឺផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឡើងភ្នំរបស់អ្នក។ ម្យ៉ាងទៀតនៅពេលអ្នកធ្វើដំណើរទៅកាន់ទីជនបទ ដែលមិនមានទឹកស្អាតសម្រាប់ទទួលទាននោះ ដបទឹកសុវត្តិភាពក៏អាចជួយបានផងដែរ។

8. Spray បាញ់ ឬឡេការពារសត្វល្អិត
សត្វមូស សត្វសង្កើយ ឬសត្វល្អិតផ្សេងៗ អាចចម្លងជម្ងឺជាច្រើនដូចជា៖ គ្រុនចាញ់ គ្រុនឈាម ឬជម្ងឺរមាស់ជាដើម។ ការធ្វើដំណើរទៅកាន់តំបន់ព្រៃភ្នំ ច្បាស់ណាស់គឺចៀសមិនផុត នឹងការទិច ឬខាំពីពពួកសត្វល្អិតទាំងនេះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយការទិច ឬខាំពីសត្វល្អិតទាំងនេះ ត្រូវចេះការពារខ្លួនដោយការប្រើ Spray បាញ់ ឬឡេការពារសត្វល្អិតនៅពេលធ្វើដំណើរ។
9. ស្រោមជើង Compression
ស្រោមជើងប្រភេទនេះ ជួយឱ្យសរសៃឈាមនៅក្នុងរាងកាយ អាចដំណើរការបានស្រួលនៅពេលដើរច្រើន ឬក៏ ស្ពឹកស្រពន់ ដោយសារតែមិនបានធ្វើចលនាអស់រយៈពេលយូរដូចជា នៅពេលអ្នកជិះយន្តហោះជាដើម គឺជើងរបស់អ្នកមិនអាចកម្រើកបានស្រួលនោះទេ ដូច្នេះការពាក់ស្រោមជើងនេះ មិនត្រឹមតែជួយឱ្យចរន្តឈាមនៅជើងដំណើរការបានស្រួលប៉ុណ្ណោះ វាថែមទាំងអាចជួយធ្វើឱ្យសុខភាពនៅចំណុចសរីរាង្គផ្សេងៗទៀតរបស់អ្នក ល្អផងដែរ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តើទីណាស័ក្តិសម សម្រាប់អ្នកនិពន្ធ និងអ្នកគំនូរ?

ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017

ប្រសិនបើអ្នកជាអ្នកនិពន្ធ ឬអ្នកគំនូរ ហើយអ្នកចង់បានកន្លែង សម្រាប់តែងនិពន្ធ និងបណ្តុះគំនិតរបស់អ្នក ដូច្នេះអ្នកអាចពិចារណានូវតំបន់ទាំង ១១ ខាងក្រោមនេះ ដែ...

ពិពណ៏ទេសចរណ៍កម្ពុជា២០១៨ CATA Travel Fair

ដោយ: ទំនើប 8 AM, Friday, 13 Jul, 2018

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ដែលពុំធ្លាប់មាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២០ ដល់ថ្...

ល្បីថាទីក្រុង Seattle ជាប្រភពដើមនៃហាងកាហ្វេ Starbuck ហើយក៏នៅមានហាងកាហ្វេល្បីៗផ្សេងទៀត?

ដោយ: ភារុន 8 AM, Saturday, 22 Dec, 2018

ទីក្រុង Seattle ជាទីក្រុងកំពង់ផែមួយដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៅក្នុងរដ្ឋ Washington នៃសហរដ្ឋអាមេរិក ហើយល្បីថាទីក្រុងនេះគឺត្រូវបានស្គាល់ថាជាប្រភ...

ស្អែកថ្ងៃអុំទូកហើយ អ្នកណាខ្លះចង់ទៅលេងតាមខេត្តខ្លះ ក្នុងចំណោម 5 ខេត្តនេះ? ណាត់គ្នាដើរម្តងទៅ…

ដោយ: ភារុន 10 AM, Saturday, 01 Dec, 2018

ទីបំផុតថ្ងៃបុណ្យអុំទូក ដែលម្នាក់ៗ ទន្ទឹងរង់ចាំជាយូរមកហើយនោះបានឈានចូលមកដល់ហើយ។ បន្ទាប់ពីអ្នកបានធ្វើការដ៏មមាញឹករាល់ថ្ងៃ ដល់ពេលដែលអ្នកគួរដើរលេងម្តងហើយ...

Tomnerb.Com - YouTube Channel