ចូលចិត្តទំនើប

9 ទិសដៅ នៅជុំវិញពិភពលោក មានតែអ្នកមានចិត្តក្លាហានទេ ទើបហ៊ានទៅលេង

ដោយ: ភារុន 8 AM, Friday, 10 May, 2019

ការស្វែងរកដំណើរកម្សាន្តរបស់មនុស្សម្នាក់ៗ មិនសុទ្ធតែដូចគ្នានោះទេ មានអ្នកខ្លះស្វែករកការកម្សាន្តបែបស្ងប់ស្ងាត់ ជាមួយនឹងធម្មជាតិ អ្នកខ្លះទៀតស្វែងរកការកម្សាន្តជាមួយនឹងភាពអ៊ូអរ នៅក្នុងទីក្រុងស្អាតៗ និងអ្នកខ្លះទៀតចង់ដោះស្រាយនឹងភាពភ័យខ្លាចរបស់ខ្លួន ដោយស្វែកងរកការកម្សាន្តជាមួយនឹងទិសដៅរន្ធត់ៗ និងគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក។ ប្រសិនបើអ្នក គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ដូច្នេះនៅមួយជីវិតរបស់អ្នក គួរតែទៅទស្សនា យ៉ាងហោច ក៏បានទៅទិសដៅមួយក្នុងចំណោមទិសដៅទាំង 9 កន្លែងដូចខាងក្រោមនេះ ដើម្បីជួបនឹងភាពរំជើបរំជួលអារម្មណ៍៖
1. ព្រះវិហារ ឆ្អឹងខ្មោច ប្រទេស ព័រទុយហ្គាល់
ព្រះវិហារ ឆ្អឹងខ្មោច នេះបានកសាងឡើងនៅស.វទី 6 ដោយមានការបំផុសគំនិតចេញពីសម្តេចសង្ឈ Franciscan ដែលគាត់ចង់ណែនាំប្រាប់មនុស្សថា «ជីវិតគឺខ្លីណាស់»។ ដូច្នេះ ក៏មានការសាងសង់ព្រះវិហារឆ្អឹងខ្មោចនេះឡើងមក ដោយជញ្ជាំងព្រះវិហារ ត្រូវបានគ្របដណ្តប់ ដោយគ្រោងឆ្អឹងមនុស្ស សូម្បីសរសរខាងក្នុងក៏ធ្វើឡើងពីឆ្អឹងរបស់មនុស្សផងដែរ តើវាគួរឱ្យខ្លាចណាស់មែនទេ? ប៉ុន្តែអ្នកដែលចូលចិត្តភាពរន្ធត់ ប្រាកដជាចាប់អារម្មណ៍ទីនេះ មិនខាន។

2. ព្រៃ Hoia (ទិសដៅផ្សងព្រេងរកខ្មោច)

ព្រៃ Hoia មានទីតាំងស្ថិតនៅ Transylvania និងមានភាពល្បីល្បាញសម្រាប់រឿងរ៉ាវជាច្រើន ទាក់ទិននឹងព្រឹត្ដិការណ៍ ដ៏អាថ៌កំបាំងជាច្រើន។ យោងតាមរឿងព្រេង ព្រៃនេះត្រូវបានគេដាក់ឈ្មោះទៅតាមអ្នកគង្វាលម្នាក់ ដែលធ្លាប់ចូលមកក្នុងព្រៃជាមួយនឹងសត្វចិញ្ចឹមរបស់គាត់ ហើយគាត់បានបាត់ខ្លួន ទៅក្នុងអ័ព្ទដ៏ក្រាស់នៅក្នុងព្រៃនេះ ដ៏អាថ៌កំបាំង ទើបធ្វើឱ្យទីនេះក្លាយជាទិសដៅដ៏គួរឱ្យខ្លាចបំផុត សម្រាប់ការធ្វើដំណើរទេសចរណ៍ទៅលេងនៅក្នុងព្រៃនេះ។

3. កូនភ្នំ Crosses (ឈើឆ្កាង) ប្រទេស Lithuania

កូនភ្នំ ឈើឆ្កាង គឺជាកន្លែងពិសិដ្ឋមួយក្នុងប្រទេស Lithuania ហើយវាក៏ជាកូនភ្នំមួយ ដែលមានច្រកទ្វារឆ្លងកាត់ជាច្រើន។ ម្យ៉ាងទៀត កាលពីទសវត្សរ៍ទី90 ត្រូវបានគេគណនាឃើញនូវចំនួនឈើឆ្កាងប្រហែល 50,000 ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គេមិនទាន់ដឹងច្បាស់ថា ឈើឆ្កាងទាំងអស់ប៉ុន្មានដែរ? តាមរយៈជំនឿរបស់អ្នកស្រុករស់នៅទីនេះ ប្រសិនបើទុកឈើឆ្កាងនៅលើកូនភ្នំនេះ អ្នកអាចជួបនឹងសំណាងល្អ។ ប៉ុន្តែ មិនមានព័ត៌មានលម្អិតណាមួយ ដែលនិយាយពីកាលបរិច្ឆេទ និងមូលហេតុ ដែលកូនភ្នំនេះត្រូវបានបង្កើតជាលើកដំបូងឡើយ។

4. ផ្លូវ El Caminito del Rey (ផ្លូវរបស់ស្តេច) ប្រទេសអេស្ប៉ាញ

ផ្លូវនេះត្រូវបានកសាងឡើងនៅឆ្នាំ 1905 ដែលគេសង់ឡើង ជាផ្លូវជំនួយសម្រាប់កម្មករឡើង នៅពេលកំពុងសាងសង់ ទំនប់ទឹក។ ផ្លូវនេះត្រូវបានប្រើ ដើម្បីធ្វើដំណើរពីជ្រុងម្ខាង ទៅជ្រុងម្ខាងទៀតនៃជ្រលងភ្នំ ហើយផ្លូវនេះត្រូវបានគេដាក់ឈ្មោះ ដែលបកប្រែមកថា «ផ្លូវរបស់ស្តេច»។ ផ្លូវនេះ ត្រូវបានគេចាត់ទុកជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។

5. តំបន់ Sagada (ទីលានព្យួរមឈូស) ប្រទេសហ្វីលីពីន
Sagada គឺបានទាក់ទាញភ្ញៀវទេសចរជាច្រើន មកកាន់ប្រទេសហ្វីលីពីន ដើម្បីមកទស្សនា ទីលានព្យួរមឈូស នៅទីនេះ ដោយសារតែ តំបន់នេះមានរោងភ្នំស្អាតៗជាច្រើនកន្លែង ហើយក្រៅពីរោងភ្នំស្អាតៗទាំងនេះហើយ ក៏មានកន្លែងសម្រាប់ ព្យួរមឈូសជាច្រើនរណេងរណោងផងដែរ។ តាមជំនឿ ការព្យួរមឈូស នៅតាមជញ្ជាំងភ្នំ គឺជាប្រពៃណីចាស់បូរាណរបស់អ្នកស្រុករស់នៅក្នុងតំបន់នេះ។

6. ពិធីបុណ្យ Encierro (ការរត់ដេញ គោព្រៃ) ប្រទេសអេស្ប៉ាញ

Encierro គឺជាប្រពៃណី ដែលអ្នកចូលរួមលេងកម្សាន្ត ត្រូវរត់ដេញឡើងជិះលើខ្នងគោព្រៃ ហើយនេះក៏ជាពិធីបុណ្យដែលត្រូវបានអនុញ្ញាតឱ្យលេងដោយសេរី និងជាការកម្សាន្តដ៏ពេញនិយមមួយ នៅតាមភូមិជាច្រើន នៅក្នុងប្រទេសអេស្ប៉ាញ។ លើសពីនេះ វាក៏ជាល្បែងមួយ ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។

7. ផ្នូរ The Capuchin Catacombs ប្រទេសអ៊ីតាលី

នៅភូមិ Palermo មានផ្នូរបញ្ចុះសព មួយកន្លែងដែលត្រូវបានគេឱ្យឈ្មោះថា The Capuchin Catacombs។ សាកសពជាង 800 នាក់ត្រូវបានគេបញ្ចុះនៅទីនោះ។ ផ្នូរនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី 16 ដោយសារតែចំនួនមនុស្សស្លាប់មានការកើនឡើង នេះជាហេតុដែលត្រូវការទីបញ្ចុះសពកាន់តែធំ។ ដូច្នេះ នៅស.វទី18 មកដល់ស.វទី19 ទីកន្លែងនេះបានក្លាយជាកន្លែង សម្រាប់បញ្ចុះសពរបស់ពួកបុព្វជិត និងក្រុមគ្រួសាររបស់ពួកគេ។ រហូតមកដល់ឆ្នាំ 1882 គេបានបិទទ្វារ Catacombs ហើយក៏គ្មាននរណាម្នាក់ យកសាកសពមកបញ្ចុះនៅទីនេះទៀតដែរ។

8. កោះ Solomon (ទីតាំងកាប៉ាល់លិច ញឹកញាប់)

កោះ Solomon សម្បូរផ្កាថ្មច្រើនបំផុតនៅក្រោមទឹកសមុទ្រ។ នៅឆ្នាំ 2000 នាវាចម្បាំងមួយមានឈ្មោះថា World Discoverer បានជាប់នៅឆ្នេរសមុទ្រកោះ Solomon នេះ ប៉ុន្តែមិនមាននរណាម្នាក់នៅក្នុងនាវាមានរបួស ឬស្លាប់ឡើយ ប៉ុន្តែពុំមានមធ្យោយានអាចទាញនាវានេះចេញពីទីនេះបានទេ ដូច្នេះ នាវានេះក៏បានក្លាយជាសម្រករបស់សត្វត្រី និងសត្វ សមុទ្រដទៃទៀតជាច្រើនប្រភេទ រស់នៅ។

9. ព្រៃបញ្ចុះសព រថយន្ត ស្ថិតនៅប្រទេសប៊ែលហ្ស៊ិក

បើយើងមើលរូបភាព ទីតាំងនេះហាក់ដូចជាកន្លែងនៅក្នុងខ្សែភាពយន្ត Zombie ប៉ុន្តែកន្លែងនេះពិតជាមានមែន នៅក្នុងប្រទេសប៊ែលហ្ស៊ិក។ យោងតាមពាក្យដំណាលតៗគ្នានៅតាមទីក្រុង បាននិយាយថា បន្ទាប់ពីសង្រ្គាមលោកលើកទី 2 ទាហានអាមេរិកបានចាកចេញ និងទុករថយន្តជាច្រើនគ្រឿងនៅក្នុងព្រៃនេះ។ ជាច្រើនឆ្នាំក្រោយមក ព្រៃនេះ ក៏បានកាន់កាប់ដោយធម្មជាតិទាំងស្រុង ហើយរថយន្តទាំងអស់សុទ្ធតែមានដើមឈើដុះព័ទ្ធជុំវិញ។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈម...

ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយគឺភាគច្រើនសត្វដំរីប្រភេទនេះ អាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូ...

ម៉ាកផលិតផលអុីតាលីថ្មីមួយ កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 20 Jul, 2017

ម៉ាកផលិតផល សម្លៀកបំពាក់ថ្មីរបស់អ៊ីតាលី Brandy Melville គឺជាម៉ាកសញ្ញាដែលកំពុងមានភាពពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យ។ ក្រុមហ៊ុននេះ ផ្គត់ផ្តង់ផលិតផលសម...

ចូលឆ្នាំថ្មីបីថ្ងៃ មានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយ ពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយនេះ បានមកដល់ហើយ។ តើអ្នកមានគ...

Tomnerb.Com - YouTube Channel