ចូលចិត្តទំនើប

តោះ! មកស្គាល់ តំបន់កម្សាន្តថ្មីទាំង 9 ដែលលាក់ខ្លួននៅក្នុងទីក្រុង ក្យូតុ ប្រទេសជប៉ុន

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ជាការពិតដែលទីក្រុងក្យូតុ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត ដោយសារតែទីក្រុងមួយនេះ គឺជានិមិត្តរូបខាងផ្នែកវប្បធម៌ប្រពៃណីរបស់ប្រទេសជប៉ុន ហើយវាក៏មានបរិយាកាសបែបស្ងប់ស្ងាត់ និងសម្បូរទៅដោយអគារបែបប្រវត្តិសាស្រ្ត ខណៈពេលដែលទីក្រុងតូក្យូបានធ្វើទំនើបកម្មទាំងស្រុង។


ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំនូវតំបន់កម្សាន្តថ្មីចំនួន 9 ដែលលាក់ខ្លួននៅក្នុងទីក្រុង ក្យូតុ សម្រាប់អ្នកដែលចូលចិត្តការកម្សាន្តជាមួយនឹងភាពស្ងប់ស្ងាត់ និងលក្ខណៈបែបធម្មជាតិពិតៗនោះ តំបន់កម្សាន្តទាំងនេះ នឹងធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាក់ជាមិនខាន។ តោះ! មកស្គាល់ តំបន់សម្សាន្តថ្មីៗនេះជាមួយនឹងយើង៖
1. ពិធីជប់លៀងទឹកតែ Maikoya
ពិធីជប់លៀងទឹកតែ Maikoya គឺជាកន្លែងដ៏ល្អបំផុតមួយ ដែលអ្នកអាចមកទស្សនា មើលឃើញពីវប្បធម៌ប្រពៃណីរបស់ ជនជាតិជប៉ុនដ៏ពិតប្រាកដ ដែលមាននៅក្នុងតំបន់ Sanjo នៃទីក្រុងក្យូតុ។ នៅពេលអ្នកបានមកដល់ទីនេះ អ្នកនឹងអាចរីករាយជាមួយនឹង ពិធីឆុងតែបែបប្រពៃណីជប៉ុន រួមនឹងការស្លៀកសម្លៀកបំពាក់ គីម៉ូណូដ៏ស្រស់ស្អាតបែបប្រពៃណីជប៉ុនផងដែរ។

2. រីស៊ត SAGANOYU

រីស៊តនេះ ផ្តល់ជូននូវអាហារបែបជប៉ុន និងបង្អែម ដែលមានគ្រឿងផ្សំនៅក្នុងស្រុក ដូចជាតៅហ៊ូ និង Matcha …ជាដើម។ កាលដើមឡើយ អ្នកកសាង រីស៊តនេះ គឺរចនាទីនេះជាកន្លែងត្រាំទឹកក្តៅសាធារណៈ សម្រាប់បម្រើដល់ប្រជាជនក្នុងស្រុក ហើយរហូតដល់ឆ្នាំ 2014 ទីនេះក៏ត្រូវបានផ្លាស់ប្តូរទៅជារីស៊ត ដែលមានស្ទាយដូចជាហាងលក់កាហ្វេ ដូចសព្វថ្ងៃនេះ។

3. សារមន្ទីរ សាមូរ៉ៃ និង Ninja

ចង់ដឹងអំពី តិចនិចនៃការប្រយុទ្ធរបស់ សាមូរ៉ៃ និង Ninja ដែរឬទេ? បើចង់ដឹង អ្នកអាចមកទស្សនានៅសារមន្ទីរ សាមូរ៉ៃ និង Ninja ក្យូតុ ដែលទីនេះនឹងបង្ហាញពី ការប្រយុទ្ធ រួមទាំងសម្លៀកបំពាក់របស់សាមូរ៉ៃ និងបង្ហាញពីក្បាច់គប់អាវុធផ្កាយ របស់ពួក Ninja ដែលត្រូវបានលក់ក្នុងសំបុត្រតែមួយ។ លើសពីនេះ សារមន្ទីរនេះក៏មានជម្រើស អនុញ្ញាតឱ្យកាន់ដាវសាមូរ៉ៃពិតៗផងដែរ។

4. ស្ពាន Aqueduct នៅក្នុងប្រាសាទ Nanzenji

ស្ពាន Aqueduct ធ្វើពីឥដ្ឋ ដ៏ចំណាស់ ដែលត្រូវបានគេកសាងឡើងឆ្លងកាត់ប្រាសាទ Nanzenji ។ លើសពីនេះ ស្ពានដ៏ចំណាស់នេះ ត្រូវបានរចនាឱ្យមានជើងទម្រស្ពានដ៏ស្រស់ស្អាត និងមានលក្ខណៈជាប្រហោង ដើម្បីផ្គូរផ្គងនឹងទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទនេះផងដែរ។ ឥដ្ឋពណ៌ក្រហម ដែលគេយកមកសាងសង់ស្ពាននេះ គឺតំណាងឱ្យសម័យ Meiji ។

5. ប្រាសាទ Rurikoin

ប្រាសាទ Rurikoin មានទីតាំងយ៉ាងស្ងប់ស្ងាត់ នៅឯភាគខាងជើងនៃទីក្រុងក្យូតុ។ ប្រាសាទនេះ ក៏ជាទិសដៅដ៏ល្អបំផុត ក្នុងការគយគន់មើលសម្រស់នៃដើម ម៉ូមីជិ ដ៏ស្រស់ស្អាត។ ជាពិសេស នៅពេលអ្នកមកលេងនៅទីនេះ នារដូវស្លឹកឈើជ្រុះ អ្នកប្រាកដជាលង់ស្នេហ៍ ជាមួយនឹងទេសភាពនៃ ស្លឹកម៉ូមីជិ ដែលជ្រុះពាសពេញដី នៃបរិវេណប្រាសាទ Rurikoin នេះពុំខាន។

6. ហាងកាហ្វេ Starbucks នៅ Sanjo Ohashi
ហាងកាហ្វេ Starbucks នៅ Sanjo Ohashi គឺជាហាងកាហ្វេតែមួយគត់ ដែលត្រូវបានសាងសង់ឡើងនៅតាមបណ្តោយទន្លេ Kamogawa ។ ហាងកាហ្វេនេះ មានម៉ីនុយធម្មតាៗដូចនឹងហាងកាហ្វេ Starbucks ដទៃទៀត ប៉ុន្តែនៅទីនេះ អ្នកអាចគយគន់មើលទេសភាពដ៏ស្រស់ស្អាតនៃទន្លេ Kamogawa និងស្ពាន Sanjo Ohashi ពីរានហាលនៃហាងកាហ្វេ Starbucks មួយនេះ។

7. គយគន់ទេសភាព ពីដំបូលនៃ Shogun Mound និងប្រាសាទ Seiryuden
Shogun Mound គឺជាផ្នែកមួយនៃតំបន់ប្រាសាទ Seiryuden ដែលជាទិសដៅដ៏ល្អបំផុត សម្រាប់គយគន់សម្រស់នៃទីក្រុង ក្យូតុទាំងមូល រួមទាំងអាចមើលឃើញដល់ទីក្រុងអូសាកាផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏អាចអង្គុយផឹកតែដ៏ឆ្ងាញ់បណ្តើរ និងគយគន់ទេសភាពនៃទីក្រុងក្យូតុទាំងមូលបណ្តើរផងដែរ។

8. ភូមិ Dreamton

ភូមិមួយនេះ គឺជាភូមិដែលបានគេបោះពុម្ពចេញផ្សាយនៅចក្រភពអង់គ្លេស កាលពីឆ្នាំ 2014 ។ ហើយទីតាំងរបស់ភូមិនេះ គឺស្ថិតនៅជាយទីក្រុង ក្យូតុ (នោះគឺស្ថិតនៅរវាងព្រំដែនទីក្រុងក្យូតុ និងទីក្រុងអូសាកា)។ ម្យ៉ាងទៀត សំណង់អគារនៅក្នុងភូមិនេះត្រូវបានរចនាឡើង ឱ្យដូចទៅនឹងស្ថាបត្យកម្ម នៅចក្រភពអង់គ្លេស ដូច្នេះអ្នកមិនចាំបាច់ទាល់តែទៅដល់ចក្រភពអង់គ្លេសទេ អ្នកក៏អាចទស្សនាស្ថាបត្យកម្មទាំងនេះ នៅក្នុងភូមិ Dreamton នៃទីក្រុងក្យូតុ ប្រទេសជប៉ុនផងដែរ។

9. សួនឧទ្យានរុក្ខសាស្រ្ត ក្យូតុ

សួនឧទ្យាននេះ គឺជាសួនច្បារដ៏ចំណាស់ជាងគេបំផុត ប្រចាំប្រទេសជប៉ុន ដែលនៅទីនេះមានដាំនូវរុក្ខជាតិ ប្រភេទផ្សេងៗគ្នាជាច្រើន នៅលើផ្ទៃដីដ៏ធំល្វឹងល្វើយមួយនេះ ហើយមានតែអ្នករស់នៅក្នុងស្រុកទេ ទើបស្គាល់ទីនេះ ព្រោះថាវាជាកន្លែងដែលលាក់ខ្លួនដ៏ល្អបំផុត។ អ្វីដែលពិសេស នោះគឺអ្នកអាចគយគន់ ទេសភាពដ៏ស្រស់ត្រកាលនៃផ្កា និងរុក្ខជាតិផ្សេងៗជាច្រើននៅក្នុង សួនឧទ្យាន រុក្ខសាស្រ្តក្យូតុ។

ប្រភព: jw-webmagazine ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ដំបូន្មាន សម្រាប់អ្នកទៅកំសាន្ត នៅបារាំងលើកទីមួយ

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ប្រទេសបារាំង គឺជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងពិភពលោក។ នៅទីនេះមានរឿងរ៉ាវជាច្រើន ដែលអ្នកនឹងបានជួបប្រទះ រួមមានសិល្បៈ សំណង់ស្ថាបត្យកម្មធំ...

Blue Moon ទឹកជ្រោះ ស្ថានទេពនិម្មិត

ដោយ: ដាលីស 9 PM, Monday, 08 Jun, 2015

នៅពេលនិយាយពីទឹកជ្រោះ លោកអ្នកមួយចំនួនពិតជានឹកគិតថា ជាទឹកដែលហូរទម្លាក់ខ្លួន ចុះពីលើដំណាក់ខ្ពស់ៗ ប្រមាណជា 3-4​​ម៉ែត្រ ឬអាចខ្ពស់ជាងនេះរហូតដល់ 7-10ម៉ែត្...

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្...

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

Tomnerb.Com - YouTube Channel