ចូលចិត្តទំនើប

ច្បាស់ជាភ្ញាក់ផ្អើល! ប្រសិនបើទៅដល់ជប៉ុនលើកទីមួយ ជួបរឿងទាំង 8 យ៉ាងនេះ

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រសិនបើអ្នកបានទៅដល់ប្រទេសជប៉ុនលើកទីមួយ ទំនងជាអ្នកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងអ្វីៗដែលអ្នកបានជួប នៅក្នុងប្រទេសជប៉ុនហើយ ខណៈពេលនៅក្នុងប្រទេសយើងមិនមាន។ ជាការពិតណាស់ ប្រទេសដទៃទៀត ក៏ប្រហែលជាមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មិនខុសពីប្រទេសជប៉ុនប៉ុន្មានដែរ ប៉ុន្តែសម្រាប់រឿងរ៉ាវនៅក្នុងប្រទេសជប៉ុន គឺនៅតែមានលក្ខណៈពិសេសជាងគេបំផុត។ ដូច្នេះថ្ងៃនេះ ទំនើប បានប្រមែប្រមូលនូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ចំនួន 8 យ៉ាងដើម្បី ជាប្រយោជន៍ដល់អ្នក នៅពេលអ្នកមានឱកាសទៅលេងលើកទីមួយនៅប្រទេសជប៉ុន។
1. សណ្ឋាគារ Capsule
ដូចដែលអ្នកធ្លាប់បានដឹងហើយ ថាសណ្ឋាគារនៅក្នុងប្រទេសជប៉ុនមានតម្លៃថ្លៃ ប៉ុន្តែអ្នកច្បាស់ជាភ្ញាក់ផ្អើល ប្រសិនបើនៅទីនេះក៏មានសណ្ឋាគារ ដែលមានតម្លៃថោកសមរម្យ នោះគឺសណ្ឋាគារ Capsule។ សណ្ឋាគារនេះ មិនត្រឹមតែមានតម្លៃថោកសមរម្យទេ ថែមទាំងផ្តល់ឱ្យអ្នកនូវលក្ខណៈឯកជនគ្រប់គ្រាន់ថែមទៀត។

2. ហាងលក់ទំនិញ នៅតាមដងផ្លូវ

ហាងលក់ទំនិញទាំងអស់ ដែលលក់នៅគ្រប់ដងផ្លូវនៅក្នុងប្រទេសជប៉ុន គឺផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ថ្មីថ្មោងដែលបានទៅដល់ទីនេះ ហើយចង់ទិញទំនិញនៅក្នុងហាងលក់ទំនិញចម្រុះ។ លើសពីនេះ ទីនេះក៏មានផ្តល់សេវាកម្មមួយចំនួន ដូចជាការថតចម្លងឯកសារ និងទទួលបង់ថ្លៃវិក័យប័ណ្ណផ្សេងៗ ទិញសបុត្រយន្តហោះ ព្រមទាំងសបុត្រប្រគុំតន្ត្រី។

3. ហាងលក់ទំនិញ តម្លៃ100 យ៉េន

ហាងលក់ទំនិញមានលក់គ្រប់ទំនិញទាំងអស់មានតម្លៃត្រឹមតែ 100យ៉េន គ្រាន់តែមានបូកបញ្ចូលនឹងពន្ធ 10% ប៉ុណ្ណោះ។ នៅទីនេះ អ្នកក៏អាចទិញទំនិញគ្រប់ប្រភេទ មិនថាអាហារសម្រន់ ភេសជ្ជៈ គ្រឿងសំអាង ស្បែកជើងពាក់ក្នុងផ្ទះ វត្ថុអនុ ស្សាវរីយ៍ និងរបស់របរផ្សេងៗទៀតជាច្រើន។ ប្រសិនបើអ្នកចង់សន្សំថវិកា ក្នុងពេលដើរកម្សាន្តនៅប្រទេសជប៉ុន ហាងលក់ទំនិញ 100 យ៉េនគឺពិតជាសក្តិសមបំផុត។

4. ពេលទិញទំនិញ កុំភ្លេចមើលពន្ធ

នៅពេលទិញទំនិញនៅក្នុងប្រទេសជប៉ុន ត្រូវចងចាំថា ត្រួតពិនិត្យមើលពន្ធនៅក្នុងវិក័យប័ណ្ណ ពីព្រោះតម្លៃនៅលើទំនិញខ្លះមិនទាន់មានបូកពន្ធនៅក្នុងនោះទេ ប៉ុន្តែនៅពេលគិតលុយទើបមានការកាត់ពន្ធ ដូច្នេះអ្នកកុំមានការភ្ញាក់ផ្អើលអី។ ប៉ុន្តែមិនមែននៅគ្រប់ហាងទំនិញទាំងអស់ សុទ្ធតែគិតពន្ធនោះទេ ក៏មានហាងទំនិញមួយចំនួន ដែលទំនិញមិនគិតពន្ធផងដែរ។

5. ត្រូវដោះស្បែកជើង មុនចូលផ្ទះគេ និងព្រះវិហារសាសនា នានា

ប្រជាជនជប៉ុនគិតថានៅខាងក្រៅគឺមានភាពកខ្វក់ណាស់ ដូច្នេះអ្នកត្រូវដោះស្បែកជើង មុននឹងចូលផ្ទះរបស់អ្នកដទៃ។ ដូចគ្នាដែរ ទីកន្លែងមួយចំនួន ដែលតម្រូវឱ្យដោះស្បែកជើង មុនពេលចូលទៅខាងក្នុង ដូចជា៖ សណ្ឋាគារបែបជប៉ុន ប្រាសាទ ព្រះវិហារសាសនា ភោជនីយដ្ឋាន និងសាលារៀន…ជាដើម។ ម្យ៉ាងទៀត នៅក្នុងប្រទេសជប៉ុនមានប្រភេទស្បែកជើងម្យ៉ាង ដែលអ្នកឃើញមាននៅក្នុងបន្ទប់ទឹក។ លើសពីនេះ នៅតាមព្រះវិហារមួយចំនួនក៏មិនអនុញ្ញាតឱ្យពាក់ស្បែកជើង ឬបាតជើងទទេដើរចូលទៅខាងក្នុងនោះដែរ លុះត្រាតែអ្នកពាក់ស្រោមជើងទើបអនុញ្ញាតឱ្យដើរចូលបាន។

6.
ប្រសិនបើអ្នកមានគម្រោងចំណាយពេល ស្នាក់នៅប្រទេសជប៉ុនយូរ អ្នកត្រូវត្រៀម «កញ្ចប់សង្រ្គោះបន្ទាន់»
ប្រសិនបើអ្នកមានគម្រោងទៅកម្សាន្តនៅប្រទេសជប៉ុនរយៈពេលយូរ អ្នកគួរតែគិតអំពីការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយធម្មជាតិ ដូចជា៖ ខ្យល់ព្យុះ រញ្ជួយដី និងទឹកជំនន់…ជាដើម។ ជាធម្មតា ជនជាតិជប៉ុនភាគច្រើន មានកញ្ចប់សង្រ្គោះបន្ទាន់របស់ពួកគេ ត្រៀមទុករួចជាស្រេច ដើម្បីការពារក្រែងមានកើតនូវគ្រោះមហន្តរាយធម្មជាតិ។ អ្នកអាចឃើញ កញ្ចប់សង្រ្គោះបន្ទាន់ ដូចរូបភាពខាងក្រោមនេះថាតើនៅក្នុងនោះមានអ្វីខ្លះ?

7.
គ្រប់សង្កាត់ទាំងអស់ មានស្ថានីយ៍ប៉ូលីស ដែលមានឈ្មោះថា KOBAN ដែលបម្រើប្រជាជន 24 ម៉ោង
តាំងពីជាង 100 ឆ្នាំមុន នៅក្នុងទីក្រុងតូក្យូ បានបង្កើតស្ថានីយ៍ប៉ូលីសដែលមានឈ្មោះថា KOBAN និងបានរីករាលដាលពាសពេញប្រទេសជប៉ុន ដោយសារស្ថានីយ៍ប៉ូលីស ដែលបម្រើការនៅក្នុង KOBAN មិនត្រឹមតែមានតួនាទីចាប់ជនឧក្រិដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយដល់អ្នកដែលមិនស្គាល់ផ្លូវ ដូចជាអ្នកទេចរ ដែលមកលេងប្រទេសជប៉ុនលើកទីមួយ ឬ អ្នកស្រវឹងស្រា រកផ្ទះមិនឃើញ ឬ ទទួលទុករបស់បាត់ (ប្រជាជនជប៉ុនមិនចូលចិត្តយករបស់អ្នកដទៃ ដូច្នេះនៅពេលឃើញរបស់គេជ្រុះគឺតែងយកទៅប៉ិស្តិ៍ប៉ូលីសជានិច្ច)។ ទាំងអស់នេះហើយដែលជាមូលហេតុដែល KOBAN ត្រូវបានរាជរដ្ឋាភិបាលជប៉ុនបង្កើតឱ្យមាននៅគ្រប់ទីកន្លែង។

8.
ចំណុចសំខាន់ ដែលអ្នកត្រូវចងចាំបំផុត អំពីប្រទេសជប៉ុននោះគឺ គោលការណ៍ «មិនរំខានដល់អ្នកដទៃ»
ជនជាតិជប៉ុនគឺជាជនជាតិមួយ ដែលមិនចូលចិត្តបង្កបញ្ហាដល់អ្នកដទៃ ពីព្រោះតាំងពីបូរាណទឹកដីប្រទេសជប៉ុនមានទំហំតូច ដូច្នេះប្រជាជនជប៉ុនមានរបៀបរបបរស់នៅ មិនរំខានដល់អ្នកដទៃ ជាពិសេសអ្នកមិនស្គាល់តែម្តង។ ឧទាហរណ៍៖ នៅទីសាធារណៈកម្រនឹងមានជនជាតិជប៉ុនណា និយាយទូរស័ព្ទបញ្ចេញសម្លេងខ្លាំងៗ និងនៅពេលទិញទំនិញ ក៏ដូចជាជិះ រថភ្លើងពួកគេតែងតែឈរតម្រង់ជួរមិនប្រជែងគេទៅមុនឡើយ នេះជាគុណសម្បតិ្តមួយ ដែលប្រទេសដទៃទៀត គួរយកតម្រាប់តាម។

ប្រិយមិត្តយល់យ៉ាងណាដែរ? តើរឿងទាំងនេះធ្វើឱ្យអ្នកភ្ញាក់ផ្អើលកម្រិតណាដែរ? សូមចែករំលែកគំនិតរបស់អ្នកជាមួយយើង នៅក្នុងផ្នែកបញ្ចេញមតិយោបល់!

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ...

រូបថតកន្លែងស្អាតៗ ដូចឋានសួគ៌ទាំង 10 ដែលអ្នកមិនជឿថាមាននៅលើផែនដី នៅក្នុងនោះក៏មានខ្មែរយើងមួយផងដែរ!

ដោយ: ភារុន 8 AM, Wednesday, 15 May, 2019

នៅលើភពផែនដីយើងនេះ គឺស្រស់ស្អាត និងពោរពេញដោយភាពអស្ចារ្យ ទាំងកន្លែងដែលគេទើបតែរកឃើញថ្មីៗ និងកន្លែងដែលមានប្រជាប្រិយភាពផ្សេងៗទៀត នៅលើពិភពលោក។ ហើយវាពិតជា...

Toto បង្ហាញពីស្នាដៃ ស្ថាបត្យកម្មជប៉ុន

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

ផលិតផលបន្ទប់ទឹកម៉ាកសញ្ញា Toto របស់ប្រទេសជប៉ុន បានរៀបចំការតាំងពិពណ៌មួយ នៅទីក្រុង ឡុងដ៍ ដោយធ្វើការស្វែងយល់ពីផលប៉ះពាល់ នៃការសិក្សាពីការងាររបស់និស្សិតស...

Tomnerb.Com - YouTube Channel