ចូលចិត្តទំនើប

សញ្ញាទាំង 8 ដែលការធ្វើដំណើរជាមួយនឹងមិត្តភក្តិ មិនមែនជាគំនិតល្អបំផុតនោះទេ!

ដោយ: ចរិយា 8 AM, Monday, 16 Sep, 2019

វាហាក់បីដូចជាគំនិតដ៏ល្អឥតខ្ចោះមួយ ដែលអ្នក និងមិត្តភក្តិរបស់អ្នក ធ្វើដំណើរកម្សាន្តរួមគ្នានៅទិសដៅទេសចរណ៍ណាមួយ។ ប៉ុន្តែ ការធ្វើដំណើរកម្សាន្តជាមួយនឹងនរណាម្នាក់ ដែលមិនមែនជាសាច់ញាតិ គឺដូចគ្នាទៅនឹងការធ្វើដំណើរក្រេបចន្ទទឹកឃ្មុំរបស់ប្តី-ប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងនោះដែរ។ ដូច្នេះ វាអាចនឹងមានបញ្ហាប្រឈមមួយចំនួន ដែលអាចបណ្តាលអ្នក និងមិត្តភក្តិឈ្លោះគ្នា ដែលមិនអាចផ្សះផ្សាបាន ហើយវាក៏អាចបង្កើនភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅជាងមុន រវាងអ្នក និងមិត្តភក្តិរបស់អ្នកផងដែរ។ ថ្ងៃនេះ ទំនើប សង្ឃឹមថាអ្នក និងមិត្តភក្តិរបស់អ្នក នៅតែជាមិត្តល្អបំផុតជារៀងរហូត ប្រសិនបើអ្នកកត់សម្គាល់ឃើញពីសញ្ញាទាំង 8 ដែលធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកជាមួយនឹងមិត្តភក្តិ មិនមានភាពប្រសើរ។ ដូច្នេះ វាប្រហែលជាប្រសើរជាង ប្រសិនបើអ្នកមិនធ្វើដំណើរជាមួយគ្នាមិត្តភក្តិរបស់អ្នក។ តោះ! មកតាមដានជាមួយនឹងយើង៖
1. ទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក និងមិត្តភក្តិ គឺខុសគ្នា
វាមើលទៅហាក់ដូចជាគ្មានអ្វីពិសេសទេ បើនិយាយពីទម្លាប់រស់នៅប្រចាំថ្ងៃខុសៗគ្នារបស់មនុស្សម្នាក់ៗ ប៉ុន្តែនៅពេលមនុស្សម្នាក់ក្រោកពីគេងនៅម៉ោង7ព្រឹក នឹងធ្វើសកម្មភាពផ្សេងៗ ហើយម្នាក់ទៀតចង់គេងឱ្យយូរជាងនេះ នេះអាចជាបញ្ហាដ៏ធំ ខណៈពេលអ្នកកំពុងធ្វើដំណើរកម្សាន្តរួមគ្នាជាមួយនឹងមិត្តរបស់អ្នក។ ហើយនេះគ្រាន់តែទម្លាប់ក្រោកពីគេងមួយប៉ុណ្ណោះ ចុះទម្រាំទម្លាប់ខុសគ្នាផ្សេងៗទៀត ថាតើការធ្វើដំណើរកម្សាន្តរបស់អ្នក និងមិត្ត នឹងត្រូវប្រឈមបញ្ហាអ្វីខ្លះតទៅទៀត?

2. បុគ្គលិកលក្ខណៈខុសគ្នា
អ្នកគឺជាមនុស្សចូលចិត្តភាពជាឯកជន ដូច្នេះ អ្នកគ្រាន់តែត្រូវការពេលវេលាញុំាអាហារពេលព្រឹក និងពេលល្ងាចជាមួយនឹងមិត្ត ហើយក៏ចំណាយពេលខ្លះ ដើម្បីធ្វើអ្វីមួយតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯ មិត្តរបស់អ្នកចូលចិត្តធ្វើអ្វីៗរួមគ្នាជាមួយនឹងមិត្តជាច្រើន សូម្បីតែចំណាយពេលមួយវិនាទីក៏ចង់នៅជាមួយនឹងមិត្តភក្តិ ហើយធ្វើអ្វីៗទាំងអស់ក៏ជាមួយនឹងមិត្ត។ ដូច្នេះ បុគ្គលិកលក្ខណៈនៃការគិតផ្ទុយគ្នា រវាងអ្នក និងមិត្តរបស់អ្នក ទាំងនេះអាចផ្តល់ជាបញ្ហាធំ។

3. ប្រាក់សម្រាប់ធ្វើដំណើរកម្សាន្ត ខុសគ្នា
វាមិនល្អទេ នៅពេលដែលមិត្តរបស់អ្នក នាំអ្នកចូលទៅក្នុងភោជនីយដ្ឋានថ្លៃៗ ដោយសារតែ ពួកគេមានប្រាក់ចាយច្រើនជាងអ្នក ប៉ុន្តែអ្នកវិញមានប្រាក់តិចតួច ដូច្នេះ អ្នកមិនមានលទ្ធភាពញុំាអាហារថ្លៃៗទាំងនេះដូចនឹងមិត្តរបស់អ្នកនោះទេ។ ហើយពេលខ្លះអ្នកប្រហែលជាមានគំនិតអាត្មានិយមមួយ ដោយយល់ឃើញថាមិត្តរបស់អ្នកចាយធំ ប៉ុន្តែជាការពិត នេះជាប្រាក់របស់ពួកគេ ពួកគេមានសិទ្ធក្នុងការចាយប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើស្ថានភាពបែបនេះកើតឡើងញឹកញាប់ពេក ក្នុងអំឡុងពេលធ្វើដំណើរនោះ គំនិតអាត្មានិយមរបស់អ្នក នឹងអាចធ្វើឱ្យផ្ទុះជាកំហឹងចេញមកខាងក្រៅ ក៏ថាបាន។

4. មិនបានរៀបផែនការ សម្រាប់ដំណើរកម្សាន្ត

5. ម្នាក់មានបទពិសោធន៍ក្នុងការធ្វើដំណើរ ហើយម្នាក់ទៀតគ្មានបទពិសោធន៍ទាល់តែសោះ
មិត្តរបស់អ្នកធ្លាប់បានទៅដើរលេងនៅបរទេសម្តង ហើយសម្រេចចិត្តនាំអ្នក ដែលមិនធ្លាប់បានចាកចេញពីប្រទេស សូម្បីតែម្តង ទៅកាន់ទិសដៅកម្សាន្តនោះរួមគ្នា។ ជាដំបូង អ្នកត្រូវការជំនួយពីមិត្តរបស់អ្នក នៅក្នុងព្រលានយន្តហោះ បន្ទាប់មកពួកគេត្រូវជួយណែនាំនូវរឿងរ៉ាវជាច្រើនដល់អ្នក ហាក់បីដូចជារូបអ្នកគ្រាន់តែកូនក្មេងម្នាក់ប៉ុណ្ណោះ។ ដូច្នេះ វានឹងធ្វើឱ្យមិត្តរបស់អ្នកមានការធុញថប់ខ្លាំង ពីព្រោះពួកគេត្រូវមានទំនួលខុសត្រូវខ្ពស់លើរូបអ្នក។

6. អ្នកមានអាកប្បកិរិយាខុសប្លែក ចំពោះអ្នកស្គាល់គ្នាថ្មីថ្មោង
មិត្តរបស់អ្នកមានដៃគូ ចំណែកអ្នកគ្មាន ដូច្នេះ ពួកគេប្រហែលជាត្រូវឧស្សាហ៍ទំនាក់ទំនងមកកាន់ប្តី ឬ ប្រពន្ធរបស់ពួកគេ នៅលើបណ្តាញអ៊ីនធឺណិតជានិច្ចហើយ ខណៈពេលកំពុងធ្វើដំណើរកម្សាន្តជាមួយនឹងអ្នក។

7. អ្នកក្លាយជាអ្នកថតរូបស៊ែលហ្វីផ្ទាល់ខ្លួន សម្រាប់មិត្តរបស់អ្នក
ជាការពិត មនុស្សមួយចំនួនចូលចិត្តការថតរូបស៊ែលហ្វី ប៉ុន្តែនៅពេលអ្នកក្លាយជាអ្នកថតរូបស៊ែលហ្វីផ្ទាល់ខ្លួន សម្រាប់មិត្តរបស់អ្នក ហើយអ្នកក៏ត្រូវទទួលការរិះគន់ឥតឈប់ឈរ ដោយសារតែ អ្នកមិនដឹងពីរបៀបថតរូបស៊ែលហ្វីដ៏ត្រឹមត្រូវ នេះជាមូលហេតុដ៏ចម្បង ដែលអាចធ្វើឱ្យកើតមានជម្លោះបាន។

8. តែងតែរអ៊ូរទាំ ឬក៏ ត្អូញត្អែរទៅលើរឿងកំប៉ិកកំប៉ុក ជានិច្ច
ប្រសិនបើអ្នកកំពុងជ្រើសរើសផ្លូវធ្វើដំណើររួមគ្នា ប៉ុន្តែយាន្តជំនិះក្នុងការធ្វើដំណើរទៅកាន់ទិសដៅនោះ ក្លាយជាភ្នាក់ងារមួយជម្រុញឱ្យកើតមានជម្លោះ នេះគឺមិនមែនជាសញ្ញាល្អទេ ដើម្បីធ្វើដំណើរកម្សាន្តរួមគ្នាជាមួយនឹងមិត្តរបស់អ្នក។ ហើយនេះក៏អាចជាការចាប់ផ្តើម ត្រឹមតែទាស់សម្តីគ្នាតិចតួច ប៉ុន្តែវាក៏អាចបញ្ចប់ទៅជាឈ្លោះគ្នា និងមើលមុខគ្នាលែងចំ ក៏មាន។ ការត្អូញត្អែរ ឬ រអ៊ូរទាំទៅលើមធ្យោបាយធ្វើដំណើរជាប្រចាំ ក៏អាចធ្វើឱ្យអ្នកមិនសូវសប្បាយចិត្ត ហើយក៏ធ្វើឱ្យការដើរលេងវិស្សមកាលរបស់អ្នក ប្រែក្លាយជាសុបិន្តដ៏អាក្រក់មួយ នៅក្នុងជីវិតរបស់អ្នកផងដែរ៕

តើអ្នកធ្លាប់មានបទពិសោធន៍ជាមួយនឹងមិត្តដ៏ល្អបំផុតរបស់អ្នកដែរឬទេ? តើវាដំណើរការល្អដែរឬទេ? សូមពិចារណាទៅលើសញ្ញាទាំង 8 ដែលបានរៀបរាប់ខាងលើនេះ ពីព្រោះនេះអាចជាគន្លឹះជំនួយដល់អ្នក ក្នុងការសម្រេចចិត្ត ថាតើគួរតែធ្វើដំណើរកម្សាន្តជាមួយនឹងមិត្តជិតស្និតរបស់អ្នកដែរឬទេ? ប្រសិនបើ អ្នកកត់សម្គាល់ឃើញថា អ្នក និងមិត្តរបស់អ្នក មានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងអស់ខាងលើនេះ៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ទឹកជ្រោះដ៏អស្ចារ្យទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 4 PM, Monday, 24 Jun, 2019

ទឹកជ្រោះ គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានបង្កើតមកពីមាតាធម្មជាតិដ៏ស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដី។ លើសពីនេះ នៅលើភពផែនដីនេះ គឺសម្បូរទៅដោយទឹកជ្រោះដ៏ស្រ...

តោះ! មកស្គាល់ ទន្លេដ៏វែងជាងគេបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Friday, 05 Jul, 2019

ទន្លេ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិ ដែលរស់នៅលើភពផែនដីនេះ។ ពីព្រោះ ទន្លេ ជាអ្នកផ្តល់នូវប្រភពអាហារ ទឹកស្អាតសម្រាប់បរិភោគ ផ្តល់ដីដ៏មានជីជាត...

ជីវភាពរស់នៅ ឯលំហអាវកាស តើគេរស់នៅបែបណាដែរ?

ដោយ: ភារុណ 11 PM, Thursday, 08 Dec, 2016

តើហេតុអ្វីបានជា នៅក្នុងយានអាវកាស (Space Shuttle) គឺយើងតែងតែហោះ នៅលើលំហ? ពីព្រោះនៅលំហអាកាស គ្មានទំនាយផែនដីទេ ដូច្នេះហើយ យើងមិនអាចដើរបានទេ យើងមិនបាច់...

តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់...

Tomnerb.Com - YouTube Channel