ចូលចិត្តទំនើប

សណ្ឋាគារដ៏ល្អប្រណីតបំផុតទាំង 8 នៅលើពិភពលោក

ដោយ: ភារុន 1 PM, Tuesday, 07 May, 2019

រចនាបថ នៃការរៀបចំរបស់សណ្ឋាគារនីមួយៗ គឺជាចំណុចដែលធ្វើឲ្យសណ្ឋាគារទាំងអស់នេះ មានលក្ខណៈខុសប្លែក និងមានភាពទាក់ទាញ ខុសពីកន្លែងដទៃទៀត។ គ្រាន់តែមានបន្ទប់ដ៏ល្អប្រណីត នោះគឺនៅមិខទាន់គ្រប់គ្រាន់ ដែលអាចក្លាយជាសណ្ឋាគារដ៏ល្អឥតខ្ចោះបាននោះទេ គឺវាគួបផ្សំទៅនឹងទីតាំងរបស់សណ្ឋាគារ រួមជាមួយនឹងទេសភាពនៅជុំវិញសណ្ឋាគារផងដែរ ដូចជាសណ្ឋាគារខ្លះមានទីតាំងនៅលើកំពូលភ្នំ នៅលើកោះ និងនៅចំកណ្តាលទីក្រុង…ជាដើម។ ដូចនេះ ទំនើប ចង់ណែនាំប្រិយមិត្តអ្នកអានទាំងអស់ ឲ្យបានស្គាល់សណ្ឋាគារចំនួន 8 ដ៏ល្អឥតខ្ចោះនៅលើពិភពលោក រួមមាន៖
1. Emirates Palace, ទីក្រុង Abu Dhabi ប្រទេស អារ៉ាប់រួម
សណ្ឋាគារនេះត្រូវបានចំណាយប្រាក់ 3 ពាន់លានដុល្លារ សម្រាប់ការសាងសង់ ហើយលទ្ធផលដូចការរំពឹងទុក នោះគឺសណ្ឋាគារដ៏ប្រណិតមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ជាពិសេសអ្នកមានទ្រព្យសម្បិត្តស្តុកស្តម្ភជាច្រើន នៅជុំវិញពិភពលោក ឱ្យមកស្នាក់នៅសណ្ឋាគារនេះ នៅពេលពួកគេមកទេសចរណ៍នៅប្រទេសអារ៉ាប់រួម។

2. The Boulders, រដ្ឋ Arizona, សហរដ្ឋអាមេរិក

សណ្ឋាគារដ៏ល្អប្រណីតនេះ គឺជាសណ្ឋាគារផ្ទាំងថ្ម ដោយសារតែសណ្ឋាគារនេះកសាងឡើងនៅក្នុងចន្លោះដុំថ្មធំៗ។ ម្យ៉ាងទៀត នៅបរិវេណសណ្ឋាគារ ក៏មានទីលានវាយកូនហ្គោល នឹងផ្តល់ជូនស៉្បាដល់ភ្ញៀវ ដែលមកស្នាក់នៅសណ្ឋាគារផងដែរ។

3. Belmond, ភាគខាងកើតរដ្ឋ Maryland សហរដ្ឋអាមេរិក

អ្នកអាចក្រឡេកមើលរូបភាពខាងក្រោមនេះ សណ្ឋាគារដ៏ប្រណិតនេះពិតជាសក្តិសម នឹងទទួលបានការសរសើរពិតមែន។ ភាគច្រើនភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារ គឺជាអ្នកមានស្តុកស្តម្ភ និងអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ នៅបរិវេណសណ្ឋាគារនេះមានបឹងធំដ៏ស្រស់ស្អាតមួយ ដែលអនុញ្ញាតឱ្យភ្ញៀវ អាចជិះទូកលេងកម្សាន្តបណ្តើរ និងទទួលទានអាហារដ៏សែនឆ្ងាញ់បណ្តើរ នៅក្នុងបរិយាកាសដ៏សែនស្ងប់ស្ងាត់ និងរ៉ូមែនទិចផងដែរ។

4. The Orient Express ប៉ែកអ៊ឺរ៉ុប

សណ្ឋាគារនេះមិនស្ថិតនៅមួយកន្លែងនោះទេ ដោយសារតែវាគឺជាសណ្ឋាគាររថភ្លើង ដែលអនុញ្ញាតឱ្យភ្ញៀវស្នាក់នៅអាចធ្វើដំណើរពីទិសដៅមួយទៅទិសដៅមួយទៀតបាននៅទ្វីបអ៊ឺរ៉ុប។ ម្យ៉ាងទៀត ការតុបតែងនៅក្នុងរថភ្លើង គឺត្រូវបានរៀបចំ ដូចជាសណ្ឋាគារដ៏ល្អប្រណីត ដែលមានទាំងភោជនីយដ្ឋាន និងបន្ទប់ស្នាក់នៅដ៏ល្អឥតខ្ចោះផងដែរ។

5. Mardan Palace, ទីក្រុង Antalya, ប្រទេស Turkey

សណ្ឋាគារនេះ មានអាងហែលទឹកដ៏ធំបំផុតប្រចាំតំបន់ ដូចនៅក្នុងរូបភាពខាងក្រោមនេះ នៅពេលអ្នកបានឃើញហើយ ពិតជាចង់ទៅស្នាក់នៅ និងហែលទឹកលេងកម្សាន្តនៅក្នុងសណ្ឋាគារដ៏ប្រណីតនេះភ្លាមៗ។

6. The Westin Excelsior, ទីក្រុង Rome, ប្រទេស អ៊ីតាលី

ប្រសិនបើបានទៅលេងកម្សាន្តនៅទីក្រុង រ៉ូម កុំភ្លេចទៅស្នាក់នៅសណ្ឋាគារដ៏ល្អប្រណីតមួយនេះ ឱ្យសោះ។ ពីព្រោះសណ្ឋាគារនេះ មានទីតាំងនៅចំកណ្តាលទីក្រុង ហើយពិតជាផ្តល់ភាពរស់រវើកនៃទិដ្ឋភាពនៃទីក្រុង រ៉ូម។ ហើយលើសពីនេះ សម្រាប់បន្ទប់ស្នាក់នៅគឺល្អឥតខ្ចោះ ព្រមទាំងមានទីធ្លាវេរ៉ងដា ខាងក្រៅបន្ទប់ ដែលមានសួនច្បារដ៏តូច ដែលអនុញ្ញាតឱ្យអ្នកអាចអង្គុយលេង នឹងគយគន់មើលទេសភាព រួមជាមួយនឹងញុំាកាហ្វេដ៏សែនឆ្ងាញ់ផងដែរ។

7. Marquis Los Cabos, ប្រទេស ម៉ិកស៊ីកូ
សណ្ឋាគារនេះត្រូវបានសាងសង់ឡើង នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយនៅប្រទេសម៉ិកស៊ីកូ។ ម្យ៉ាងទៀត សណ្ឋាគារនេះមានស្ថាបត្យកម្ម និងរចនាបថដ៏អស្ចារ្យ ដែលបានដកចេញពីរឿងព្រេងនិទានទេវតា 2 អង្គ ស្វែងរកឋានសួគ៌នៅលើផែនដី។

8. The Las Vegas Palms, ទីក្រុង Nevada, សហរដ្ឋអាមេរិក
ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង Nevada ដែលអាចមើលឃើញពីសណ្ឋាគារ គឺពិតជាទស្សនីយភាពដ៏អស្ចារ្យ ជាពិសេសទេសភាពនាពេលរាត្រីនៅទីក្រុងនេះតែម្តង គឺកាន់តែមានភាពស្រស់ស្អាត ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពខាងក្រោមនេះ។

ប្រភព: youqueen ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ស្រាក្រឡុក (Cocktail) មកពីជុំវិញពិភពលោក ឃើញរូបថតហើយចង់សាកហ្មង!!

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

នរណាខ្លះ ចូលចិត្តញុំាស្រាក្រឡុក (Cocktail)? ចង់សាកអ្វីដែលប្លែកមាត់ម្តងអត់? រាល់ដងធ្លាប់តែស្គាល់ និងផឹកស្រា ក្រឡុកនៅខ្មែរយើង។ ដូច្នេះថ្ងៃនេះ សាកល្បង...

សួនទឹកកម្សាន្តទាំង 10 នៅជុំវិញពិភពលោក បើមិនបានទៅលេង ពិតជាស្តាយក្រោយ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

អ្នកប្រហែលជាធ្លាប់បានទៅលេងនៅសួនទឹកកម្សាន្តនានា នៅក្នុងប្រទេសខ្មែរយើងហើយ តើអ្នកមានភាពសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ? តើអ្នកចង់ដឹងដែរទេថា សួនទឹកកម្សាន្...

ទៅទស្សនា តំបន់ជ្រោះទឹកកក នៅប្រទេសចិន

ដោយ: ដាលីស 5 PM, Tuesday, 16 Jun, 2015

គ្រាន់តែបានឃើញចំណងជើងធំ នៅខាងលើនេះ ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានភាពភ្ញាក់ផ្អើលណាស់មែនទេ ដ្បិតអី​កាល​ពី​ដើម​ឡើយ​ធ្លាប់​តែឭ និងឃើញតំបន់ជ្រោះតូចធំ...

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុច...

Tomnerb.Com - YouTube Channel