ចូលចិត្តទំនើប

រឿង 8 យ៉ាងដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Friday, 03 May, 2019

ការទៅកម្សាន្តនៅប្រទេសជប៉ុន គឺជាបទពិសោធន៍មួយដ៏អស្ចារ្យ។ ក្រៅពីប្រទេស ដែលនៅទ្វីបអ៊ឺរ៉ុប អាស៊ី ប្រទេសជប៉ុនគឺអាចត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលគួរឱ្យចាប់អារម្មណ៍បំផុត និងមានភាពចម្លែកបំផុត ដែលប្រិយមិត្តអាចមិនធ្លាប់បានស្គាល់ និងដឹងពីមុនមក តែវាពិតជាមាននៅប្រទេសជប៉ុនពិតមែន។ ខាងក្រោមនេះជារឿង 8 យ៉ាងដ៏គួរឱ្យចាប់អារម្មណ៍បំផុតដែលមាននៅប្រទេសជប៉ុនដែលរួមមាន៖
1. ម៉ាស៊ីនលក់ទំនិញចល័ត
នៅក្នុងប្រទេសជប៉ុន មានម៉ាស៊ីនលក់ទំនិញចល័តច្រើនបំផុត រហូតទៅដល់ 5លានគ្រឿង ដែលដាក់បម្រើដល់ប្រជាជន ជប៉ុនដ៏ច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេសជប៉ុន ហើយនេះក៏អាចជាចំនួនដ៏ច្រើនមួយ ដែលប្រហែលជាច្រើនជាងចំនួន ប្រជាជននៃប្រទេសតូចមួយក៏អាចនិយាយបានដែរ។ ទាំងភេសជ្ជៈគ្រប់មុខ សម្លៀកបំពាក់ខាងក្នុង បារី ស្រា អាហារក្តៅៗ និង មានរបស់របរផ្សេងៗជាច្រើនប្រភេទទៀត ដែលអ្នកអាចរកទិញបាននៅតាមម៉ាស៊ីនលក់ចល័តទាំងនេះ។

2. ផ្លូវរថភ្លើង

ផ្លូវរថភ្លើងនៅប្រទេសជប៉ុនមានច្រើនខ្សែរ ហើយនៅតំបន់មួយចំនួនផ្លូវរថភ្លើងមានការតភ្ជាប់ពីព្រលានយន្តហោះ រហូតមកដល់សណ្ឋាគារដែលអ្នកស្នាក់នៅផ្ទាល់តែម្តង ដូច្នេះវាផ្តល់ភាពងាយស្រួលខ្លាំងដល់អ្នកធ្វើដំណើរ ម្យ៉ាងទៀតនៅតាមបណ្តាខេត្តមួយចំនួន អ្នកក៏អាចដេកនៅលើរថភ្លើងនេះបានផងដែរ ខណៈពេលអ្នកត្រូវជិះទៅផ្លូវឆ្ងាយ។

3. អាហារក្លែងក្លាយ

ការប្រើប្រាស់អាហារក្លែងក្លាយជំនួសឱ្យម៉ីនុយមុខម្ហូប គឺមានការពេញនិយមខ្លាំងណាស់ នៅតាមភោជនីយដ្ឋាននានានៅក្នុងប្រទេសជប៉ុន ហើយនេះគឺពិតជាភាពទាក់ទាញមួយដ៏អស្ចារ្យរបស់ប្រទេសជប៉ុន។

4. ការគោរពច្បាប់ចរាចរណ៍ដ៏រ៉ឹងមាំរបស់ប្រជាជនជប៉ុន

ការដើរឆ្លងផ្លូវ មិនថាផ្លូវធំ ឬ ផ្លូវលំក្តី ក៏ប្រជាជនជប៉ុនរក្សាការគោរពនូវភ្លើងសញ្ញាចរាចរណ៍ជានិច្ច។ ទោះបីជាសល់មួយនាទីក៏ពួកគេនៅរង់ចាំរហូតដល់សញ្ញាលោត ទៅភ្លើងដែលអនុញ្ញាតឱ្យឆ្លងកាត់ ទើបពួកគេនាំគ្នាឆ្លងកាត់។ លើសពីនេះ អ្នកបើកបររថយន្ត គឺមានការគោរពដល់អ្នកថ្មើរជើង និងអ្នកជិះកង់ខ្លាំងណាស់ ដោយពួកគេតែងអនុញ្ញាតឱ្យអ្នកថ្មើរជើង ឬអ្នកជិះកង់ទៅមុនជានិច្ច។

5. ហ្គេម Pachinko

ហ្គេម Pachinko ត្រូវបានអនុញ្ញាតឱ្យលេងដោយសេរីនៅក្នុងប្រទេសជប៉ុន។ ហ្គេមនេះមិនដូចហ្គេមផ្សេងទៀតនោះទេ គឺអ្នកអាចឈ្នះបានលុយ ដូច្នេះ នេះអាចជាហេតុផល ដែលប្រជាជនជប៉ុនមួយចំនួនញៀន នឹងហ្គេមមួយនេះរហូតភ្លេចធ្វើការងារអស់រលីង។ ម្យ៉ាងទៀត ចំពោះហ្គេម Pachinko នេះ អ្នកដែលមានអាយុក្រោម 20ឆ្នាំ គឺមិនអនុញ្ញាតឱ្យលេងទេ។

6. បង្គន់មានបំពាក់បច្ចេកវិទ្យាទំនើបៗ

បង្គន់ដ៏ទំនើបនៅប្រទេសជប៉ុន អ្នកអាចចាក់តន្រ្តីស្តាប់ផង និងអង្គុយលើចានបង្គន់ដ៏សែនកក់ក្តៅផង ខណៈពេលអ្នកកំពុងអង្គុយបន្ទោរបង់នៅលើបង្គន់នេះ ម្យ៉ាងទៀតវាក៏មានមុខងារពិសេសៗជាច្រើនទៀតផងដែរ។ លើសពីនេះ ការកម្សាន្តនៅ ខណៈពេលនៅក្នុងបង្គន់ គឺពិតជារឿងមួយដ៏គួរឱ្យចាប់អារម្មណ៍ និងចម្លែកបំផុត ដែលយើងម្នាក់ៗមិនធ្លាប់បានជួបពីមុន។

7. នៅតាមផ្ទះប្រជាជនជប៉ុន មានដបទឹកធំៗនៅហ្នឹងរបងខាងក្រៅ
អ្នកពិតជាឆ្ងល់ហើយថា តើហេតុអ្វីប្រជាជនជប៉ុនយកដបទឹកធំៗមករៀបចំនៅជុំវិញរបងខាងក្រៅផ្ទះរបស់ពួកគេ? បើតាមអ្នកស្រុករស់នៅក្នុងតំបន់មួយនៃប្រទេសជប៉ុនបានប្រាប់ថា ពួកគេមានបញ្ហាជាមួយសត្វឆ្មា ព្រោះថាសត្វឆ្មាតែងតែចូលទៅកាយដីលេងនៅក្នុងផ្ទះរបស់ពួកគេ។ ដូច្នេះពួកគេធ្វើបែបនេះព្រោះចង់ពន្លាចសត្វឆ្មា ដោយសារតែសត្វឆ្មាខ្លាចរូបឆ្លុះពីដបទឹកធំៗទាំងអស់នេះ។

8. ម៉ាស៊ីន Rodeo
ម៉ាស៊ីន Rodeo ជាម៉ាស៊ីនកម្សាន្តមួយប្រភេទ ដែលនៅពេលអ្នកជិះពីលើវា នឹងធ្វើឱ្យអ្នកមានអារម្មណ៍ដូចជា បានជិះសត្វគោព្រៃប្រណាំងផ្ទាល់តែម្តង។ ហើយភាគច្រើនម៉ាស៊ីននេះត្រូវបានដាក់នៅតាមសណ្ឋាគារ ផ្សារទំនើប សួនឧទ្យាន ឬ សួនច្បារសាធារណៈមួយចំនួន សម្រាប់ផ្តល់ឱ្យប្រជាជនជប៉ុនទាំងអស់បានជិះលេងកម្សាន្ត។

ប្រភព: anitahendrieka ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទិសដៅកំពូលៗទាំង 10 ដែលអ្នកគួរទស្សនានៅពេល អ្នកទៅលេងប្រទេសសិង្ហបុរី

ដោយ: ភារុន 9 AM, Thursday, 25 Oct, 2018

សង្ហបុរីគឺជាប្រទេសឯករាជ្យមួយដែលមានទីតាំងស្ថិតនៅលើកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបប...

ទីតាំងផ្តិតយកទេសភាពក្នុងតំបន់ Setouchi ប្រទេសជប៉ុន

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

តំបន់ Setouchi មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុង Kyoto ព័ទ្ធជុំវិញតំបន់ Seto Inland Sea និងមានកម្រងកោះប្រមាណ 3000 កោះ ដែលជាទីតាំងដ៏លេចធ្លោមួយ នៃប្រជ...

តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018

សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប...

ចូលឆ្នាំថ្មីបីថ្ងៃ មានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយ ពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយនេះ បានមកដល់ហើយ។ តើអ្នកមានគ...

Tomnerb.Com - YouTube Channel