ចូលចិត្តទំនើប

តោះ! មកស្គាល់ 8 ទីក្រុង នៅជុំវិញពិភពលោក ដែលអាចទិញផ្ទះរស់នៅបាន ក្នុងតម្លៃត្រឹមតែ មួយដុល្លារប៉ុណ្ណោះ

ដោយ: ភារុន 8 AM, Monday, 25 Mar, 2019

មនុស្សមួយចំនួន សុបិន្តចង់បានផ្ទះតូចមួយដ៏កក់ក្តៅ ហើយអ្នកខ្លះទៀតក៏សុបិន្តរស់នៅក្នុងផ្ទះវីឡាដ៏ធំ នៅក្បែរមាត់សមុទ្រ…ជាដើម។ ជាការពិតណាស់ តម្លៃអចលនទ្រព្យនាពេលសព្វថ្ងៃនេះ មិនថាតែប្រទេសយើង ឬក៏ ប្រទេសដទៃទៀតនៅលើពិភពលោក គឺសុទ្ធតែមានតម្លៃថ្លៃដ៏គួរខ្លាច។ ប៉ុន្តែប្រិយមិត្តអ្នកអានច្បាស់ជាភ្ញាក់ផ្អើល នៅពេលបានដឹងថា មានទីក្រុងមួយចំនួន នៅលើពិភពលោក ដែលអាចទិញផ្ទះរស់នៅបាន ក្នុងតម្លៃដ៏មិនគួរឱ្យជឿ លើសពីនេះផ្ទះមួយចំនួនទៀត ក៏ត្រូវបាន ផ្តល់ឱ្យ ដោយឥតគិតថ្លៃថែមទៀតផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំប្រិយមិត្តអ្នកអានទាំងអស់ឱ្យស្គាល់ ទីក្រុងចំនួន 8 នៅទូទាំងពិភពលោក ដែលអ្នកអាចរកទិញផ្ទះរស់នៅបាន ត្រឹមតែតម្លៃមួយដុល្លារប៉ុណ្ណោះ៖
1. ទីក្រុង Sambuca ប្រទេសអ៊ីតាលី
ប្រទេសអ៊ីតាលី បានចាប់ផ្តើម មានការផ្ទុះដ៏ធំមួយនៅលើទីផ្សារអចលនទ្រព្យ នៅពេលទីផ្សារនេះបានផ្តល់ជូន នូវផ្ទះមួយចំនួន ដែលមានតម្លៃត្រឹមតែ មួយដុល្លារ ដែលមាននៅក្នុងទីក្រុង Sambuca ប្រទេសអ៊ីតាលី។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ម្ចាស់ផ្ទះថ្មី ត្រូវបានគេតម្រូវឱ្យកែប្រែផ្ទះនេះ ឱ្យមានភាពស្រស់ស្អាត ក្នុងរយះពេល 3 ឆ្នាំ ហើយម្ចាស់ផ្ទះត្រូវបានរំពឹងថា នឹងចំណាយយ៉ាងហោចណាស់ $15,000 ក្នុងការជួសជុល។

2. ទីក្រុង Roubaix ប្រទេសបារាំង

ប្រសិនបើអ្នកចូលចិត្តរស់នៅប្រទេសបារាំង ទំនងជាអ្នកនឹងរីករាយ ដោយសារតែទីក្រុង Roubaix ដែលស្ថិតនៅភូមិភាគខាងជើងនៃប្រទេសបារាំង គឺមានតម្លៃផ្ទះ ត្រឹមតែមួយដុល្លារប៉ុណ្ណោះ។ ម្យ៉ាងទៀតទីក្រុងនេះ ក៏មានស្ថិរភាពសេដ្ឋកិច្ចល្អ ហើយក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។ សម្រាប់អ្នកទិញផ្ទះនៅទីនេះ ត្រូវបានគេសន្មតថា នឹងរស់នៅក្នុងផ្ទះនេះ យ៉ាងហោចណាស់ 5 ឆ្នាំ ហើយនឹងត្រូវចំណាយពេល និងប្រាក់កាសក្នុងការជួសជុល ផ្ទះ ដែលគេបោះបង់ចោលទាំងអស់នេះផងដែរ។

3. ទីក្រុង តូក្យូ ប្រទេសជប៉ុន

សូម្បីតែទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាទីប្រជុំជន ដែលមានប្រជាជនច្រើនសន្ធឹកសន្ធាប់ ក៏នៅមានផ្ទះ ដែលមានតម្លៃត្រឹមតែមួយដុល្លារ ឬក៏ មិនគិតថ្លៃតែម្តង។ មូលហេតុ ដែលផ្ទះទាំងនេះមានតម្លៃថោកដល់ថ្នាក់នេះ ដោយសារតែជំនឿ ចម្លែកៗរបស់ជនជាតិជប៉ុនដូចជា ផ្ទះដែលធ្លាប់មានគ្រោះមហន្តរាយ ឬ ឧក្រិដ្ឋកម្មជា ដែលត្រូវបានគេចាត់ទុកថាជាផ្ទះ បណ្តាសារ។ ដោយសារតែអបិយជំនឿទាំងនេះ ត្រូវបានរីករាលនៅពាសពេញប្រទេសជប៉ុន ដូច្នេះទើបធ្វើឦឱ្យទីក្រុងតូក្យូ មានផ្ទះលក់ក្នុងតម្លៃបែបនេះ ម្យ៉ាងទៀតទីក្រុងតូក្យូ ក៏មិនមែនជាទីក្រុងតែមួយគត់ ដែលមានតម្លៃផ្ទះថោកបែបនេះដែរ។ ម្យ៉ាងទៀតជនជាតិជប៉ុន ក៏បានបង្កើតទីផ្សារអនឡាញដ៏ពិសេសមួយ ដែលមានឈ្មោះថា អាគីយ៉ា នឹងអនុញ្ញាតឱ្យអ្នកទិញ អាចទិញអចនទ្រព្យ ដែលគេបោះបង់ចោលបាន។

4. ទីក្រុង Okutama ប្រទេសជប៉ុន
ប្រសិនបើអ្នកស្រឡាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់ មានជម្រើសមួយផ្សេងទៀត សម្រាប់អ្នកនោះគឺទីក្រុង Okutama ដែលជាទីក្រុងខ្មោចមួយនៅក្នុងប្រទេសជប៉ុន ប៉ុន្តែទេសភាពដ៏អស្ចារ្យនៅទីនេះ គឺនឹងធ្វើឱ្យអ្នកមិនជឿថា វាពិតជាមាននោះទេ។ អាជ្ញាធរនៅក្នុងតំបន់នេះ បានកត់សម្គាល់ និងមានចំណាប់អារម្មណ៍ ក្នុងចំណោមមនុស្សវ័យក្មេង នៅកន្លែងដាច់ស្រយាលនេះ ដែលពួកគេបានបង្កើតកម្មវិធីដ៏ពិសេសមួយ ដើម្បីធ្វើឱ្យទីនេះកាន់តែមានប្រជាប្រិយភាព និងបង្កើតតម្រូវការដ៏ពិសេសមួយសម្រាប់អ្នកទិញផ្ទះ នោះគឺមានតែមនុស្សអាយុ 43 ឆ្នាំ ឬក៏អាយុក្មេងជាងនេះទេ ទើបអាចរស់នៅទីនេះបាន។ ម្យ៉ាងទៀតដើម្បីក្លាយជាម្ចាស់ផ្ទះពេញសិទ្ធនៅទីនេះ អ្នកត្រូវរស់នៅទីនេះយ៉ាងហោចណាស់ ក៏បាន 22 ឆ្នាំដែរ។

5. ទីក្រុង Buffalo សហរដ្ឋអាមេរិច

អាជ្ញាធរនៃទីក្រុង Buffalo នឹងផ្តល់ជូននរណាម្នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃត្រឹមតែ មួយដុល្លារប៉ុណ្ណោះ។ កម្មវិធីនេះត្រូវបានគេឱ្យឈ្មោះថាកម្មវិធី Urban Homestead ដែលវាជាកម្មវិធីទូទៅនៅសហរដ្ឋអាមេរិច ដែលត្រូវបានផ្តល់ជូន ដីដែលគ្មានមនុស្សរស់នៅ។ អ្វីដែលគេត្រូវការ គឺត្រូវឱ្យអ្នកក្លាយជាពលរដ្ឋស្របច្បាប់ជាមុនសិន និងរស់នៅទីក្រុងនេះយ៉ាងហោចណាស់ 3 ឆ្នាំ ព្រមទាំងត្រូវចំណាយប្រាក់ជាច្រើនទៅលើការជួសជុលផងដែរ។

6. ទីក្រុង Detroit សហរដ្ឋអាមេរិច

ប្រជាជនអាមេរិច ដែលរស់នៅទីក្រុង Detroit បានបាត់បង់ក្តីសង្ឈឹម ដោយសារតែទីក្រុងនេះ ស្ថិតនៅក្នុងស្ថានភាព ដ៏អាក្រក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូចជា ភាពគ្មានការងារធ្វើ ភាពក្ស័យធន ឧក្រិដ្ឋកម្ម និងអ្វីៗផ្សេងៗទៀត។ ដូច្នេះឥឡូវនេះពួកគេ បានត្រៀមខ្លួន លក់ផ្ទះក្នុងតម្លៃដ៏ថោកបំផុត។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏គ្មាននរណាម្នាក់ត្រូវការផ្ទះទាំងនេះដែរ លើកលែងតែមនុស្សគ្មានទីលំនៅប៉ុណ្ណោះ។

7. ទីក្រុង Liverpool ចក្រភពអង់គ្លេស

បញ្ហាផ្ទះ ដែលគ្មានមនុស្សរស់នៅ ក៏មាននៅចក្រភពអង់គ្លេសផងដែរ។ ទោះបីជាចក្រភពអង់គ្លេស មានការរីកចម្រើនខ្លាំងក្តី ប៉ុន្តែក៏នៅតែមានប្រជាជនកាន់តែច្រើនឡើងៗ នាំគ្នាផ្លាស់ទីទៅរករាជធានី ដែលអាចកសាងភាពជោគជ័យរបស់ពួកគេ។ យោងទៅតាមស្ថិតិនៅចក្រភពអង់គ្លេស ផ្ទះចំនួន 200,000 ត្រូវបានគេទុកចោលអស់រយះពេល យ៉ាងហោចណាស់ 6 ខែ។ ភាគច្រើននៃផ្ទះទាំងនេះ ត្រូវបានបោះបង់ចោល ដោយក្រុមពលករ នៅអំឡុងឆ្នាំនៃភាពអត់ការងារធ្វើ នៅទសវត្សរ៍ទី 70, 80 និងទសវត្សរ៍ទី90។ នេះជាហេតុធ្វើឱ្យរដ្ឋាភិបាល កំពុងព្យាយាមធ្វើឱ្យប្រជាជន ត្រឡប់មករស់នៅទីនេះវិញ ដោយប្រកាសលក់ផ្ទះក្នុងតម្លៃត្រឹមតែ មួយដុល្លារប៉ុណ្ណោះ។

8. ទីក្រុង Candela ប្រទេសអ៊ីតាលី

យោងតាមស្ថិតិ ក្នុងឆ្នាំ 1990 មានប្រជាជន 9000 នាក់ ដែលរស់នៅក្នុងទីក្រុង Candela នៃប្រទេសអ៊ីតាលី ហើយនៅឆ្នាំ 2019 គឺមាននៅសល់ត្រឹមតែ 2700 នាក់ប៉ុណ្ណោះ ដោយសារតែមនុស្សមួយចំនួនធំ បានចំណាកស្រុក ដើម្បីមកស្វែងរកការងារធ្វើនៅទីប្រជុំជន នៅក្នុងទីក្រុងផ្សេងទៀត ដែលនេះជាហេតុធ្វើឱ្យផ្ទះនៅទីនេះ ត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុង ដូច្នេះអាជ្ញាធរនៅទីនេះ ក៏បានធ្វើការផ្លាស់ប្តូរ ដោយបានផ្សព្វផ្សាយតម្លៃផ្ទះនៅទីនេះ លក់ត្រឹមតែមួយដុល្លារ ដើម្បីឱ្យទីក្រុងនេះត្រឡប់មកមានជ្រជាជន រស់នៅកាន់តែច្រើនឡើងៗ។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

មកមើលរូបថត 10សន្លឹក បង្ហាញថាជ្រលងភ្នំធម្មជាតិ ពិតជាអស្ចារ្យជាងអ្វី ដែលគ្រប់គ្នាធ្លាប់បានគិត

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

ធម្មជាតិ គឺពិតជាអស្ចារ្យ ដោយវាតែងតែបំផុសគំនិតរបស់មនុស្សយើង ឱ្យមានទំនោរទៅរកអារម្មណ៍សុខស្រួល នៅពេលដែលស្ថិតនៅកន្លែង ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ម្យ៉ាងទៀត...

ពពករាង UFO ដ៏កម្រ ត្រូវបានឃើញនៅរដ្ឋ California

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

ពពករាងដូចយានអវកាស UFO ដ៏អាថ៌កំបាំង ត្រូវបានប្រទះឃើញ នៅលើផ្ទៃមេឃក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ រូបភាពដ៏អស្ចារ្យបានលេចឡើង នៅពេលដែលពពករសាត់ក្នុងល...

៤ រមណីយដ្ឋាន ក្នុងសហរដ្ឋ ដែលអ្នកទេសចរមិនគួររំលង

ដោយ: ស. លីង 6 PM, Friday, 07 Apr, 2017

អាមេរិកជាប្រទេសមហាអំណាចមួយ សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងសិប្បនិម្មិត គួរឲ្យទាក់ទាញជាច្រើន។ ក្នុងចំណោមរមណីយដ្ឋានធម្មជាតិទាំងឡាយ មានរមណីយដ្ឋានធម្...

Tomnerb.Com - YouTube Channel