ចូលចិត្តទំនើប

រឿងរ៉ាវ 7 យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនត្រូវបានចាត់ទុកថា «មិនគួរសម» នៅក្នុងប្រទេសជប៉ុន

ដោយ: ចរិយា 9 AM, Saturday, 07 Sep, 2019

ថ្ងៃនេះគេហទំព័រ ទំនើប ចង់បង្ហាញជូនប្រិយមិត្តអ្នកអាន នូវរឿងរ៉ាវចំនួន 7 យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនត្រូវបានចាត់ទុកថា «មិនគួរសម» ប្រសិនបើប្រិយមិត្តធ្វើនៅក្នុងប្រទេសជប៉ុន ប៉ុន្តែប្រសិនបើអ្នកធ្វើនៅក្នុងប្រទេសយើង ត្រូវបានគេចាត់ទុកថា «មិនគួរសម ឬ គួរឱ្យរំខាន»។ ចង់ដឹងថាមានអ្វីខ្លះ? តោះ! មកតាមដានជាមួយយើង៖
1. ស្រែកលឺៗ នៅក្នុងភោជនីយដ្ឋាន
នៅពេលអ្នកត្រូវការហៅអ្នករត់តុ ដើម្បីកុំម៉ង់មុខម្ហូប អ្នកអាចស្រែកលឺៗបាន នៅក្នុងភោជនីយដ្ឋានក្នុងប្រទេសជប៉ុន។

2. រុញ ឡើងជិះរថភ្លើង
រថភ្លើងនៅក្នុងទីក្រុងតូក្យូ មានមនុស្សឡើងជិះកកកុញណាស់ ដូច្នេះ រាល់ពេលឡើងជិះរថភ្លើង អ្នកត្រូវបានគេរុញច្រានឱ្យឡើងរថភ្លើង។

3. មិនឱ្យលុយធីប
អតិថិជនជនជាតិជប៉ុន មានទម្លាប់មិនឱ្យលុយធីបទៅអ្នកផ្តល់សេវាផ្សេងៗនោះទេ នៅក្នុងប្រទេសជប៉ុន។ ដូច្នេះ សេវាកម្មបម្រើនៅក្នុងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាសេវាកម្មដ៏ល្អបំផុតនៅលើពិភពលោក។

4. បុរសមិនបើកទ្វារឱ្យស្រ្តី
នៅក្នុងប្រទេសជប៉ុន មានវប្បធម៌ដែលបុរសមិនបើកទ្វារឱ្យស្រ្តី នេះមិនមែនមានន័យថាបុរសជនជាតិជប៉ុន «មិនចេះគួរសម» នោះទេ វាគ្រាន់តែ «ភាពមិនចេះគួរសមនេះ» មិនបានផ្សារភ្ជាប់ជាមួយនឹងការបើកទ្វារនោះទេ។

5. គេចវេះ ក្នុងការសួរសំណួរ
ជនជាតិជប៉ុនជៀសវាងពីការមានជម្លោះ ពួកគេមិនផ្តល់ព័ត៌មានអាក្រក់របស់អ្នកដទៃ ដោយផ្ទាល់នោះទេ។ ម្យ៉ាងទៀត ការរិះគន់ជាធម្មតា ត្រូវបានធ្វើឡើងដោយសម្តីទន់ភ្លន់ នៅក្នុងភាសាជប៉ុន។ នៅក្នុងប្រទេសជប៉ុន ការរិះគន់ដោយផ្ទាល់គឺត្រូវបានចាត់ទុកថា ម្នាក់នោះគឺជាមនុស្សមិនចេះគួរសម នៅក្នុងទំនាក់ទំនងរវាងមនុស្សជាមួយនឹងមនុស្ស។

6. ញុំាស៊ូស៊ី ដោយដៃផ្ទាល់
អ្នកអាចញុំាម្ហូបស៊ូស៊ីគ្រប់ប្រភេទ ដោយដៃរបស់អ្នកផ្ទាល់។ ជាធម្មតា ការញុំាម្ហូបស៊ូស៊ីដោយដៃ ភាគច្រើនជាបុរស។

7. ហ៊ុតទឹកស៊ុប បញ្ចេញសំឡេងលឺខ្លាំង
នៅពេលដែលអ្នកញុំាទឹកស៊ុបមី អ្នកអាចហ៊ុតទឹកស៊ុប ដោយបញ្ចេញសំឡេងលឺខ្លាំងបាន (ឧទាហរណ៍៖ រ៉ាមែន, Soba និង Udon…)។ ការធ្វើបែបនេះ ត្រូវបានគេចាត់ទុកថាគួរសម ពីព្រោះខណៈពេលដែលអ្នកញុំាទឹកស៊ុប ដែលមានរសជាតិឆ្ងាញ់ អ្នកគួរតែហ៊ុតទឹកស៊ុបនេះ ដោយបញ្ចេញសំឡេងលឺខ្លាំង ដើម្បីផ្តល់ជាសញ្ញាថា »ទឹកស៊ុបនេះពិតជាឆ្ងាញ់អស្ចារ្យ»៕

ប្រភព: japan-talk ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ប៉ុន្មានចំណុចត្រូវដឹង! មុននឹងទៅកម្សាន្តនៅ «កន្លែងត្រាំទឹក្តៅ ឬ ONSEN» ប្រទេសជប៉ុន

ដោយ: ចរិយា 9 AM, Saturday, 03 Aug, 2019

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយអ្នកចង់មានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនេះ ឧទាហរណ៍ដូច...

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុច...

ទីកន្លែងកម្សាន្តដ៏ល្អបំផុតទាំង 7 នៅក្បែរៗទីក្រុងភ្នំពេញយើងហ្នឹង!

ដោយ: ភារុន 8 AM, Thursday, 30 May, 2019

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ដូច្នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក៏អាចធ្វើដំណើរកម្សាន្តបានគ្រប់ទិសទី នៅក្នុងតំបន់ទេសចរណ៍ដ...

រឿង 10 យ៉ាងដ៏ល្អបំផុត​ នៅពេលអ្នកមកលេងទីក្រុងហុងកុង

ដោយ: ភារុន 9 AM, Saturday, 27 Oct, 2018

អ្វីដែលល្អបំផុតដែលអ្នកទេសចរគ្រប់គ្នាចង់ធ្វើនៅទីក្រុងហុងកុង មានលក្ខណៈខុសប្លែកគ្នាច្រើនបែបច្រើនយ៉ាងណាស់។ ចាប់តាំងពីការឡើងភ្នំនៅពេលព្រឹកព្រលឹម ការមកលេ...

Tomnerb.Com - YouTube Channel