ចូលចិត្តទំនើប

រណ្តៅធំជាងគេ និងជ្រៅជាងគេបំផុតទាំង 7 នៅលើភពផែនដី

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

នៅសម័យបូរាណ មនុស្សជឿជាក់ថាភពផែនដី មានរូបរាងសំប៉ែត ប៉ុន្តែសម័យក្រោយមក ទើបយើងទាំងអស់គ្នា ដឹងថាភពផែនដីមានរូបរាងមូលដូចទៅនឹងបាល់ ឬផ្លែក្រូច។ ភពផែនដីមានផ្ទៃដីរាបស្មើ ប៉ុន្តែយើងម្នាក់ៗនៅតែមិនទាន់អាចសម្រេចបានថា តើនៅលើភពផែនដីយើងនេះមានភ្នំ និងរណ្តៅ ឬ អន្លង់ ចំនួនប៉ុន្មាននៅឡើយ? យើងទាំងអស់គ្នា ក៏បានស្គាល់ភ្នំ ខ្ពស់ៗ ដោយភ្នែករបស់យើង មើលឃើញផ្ទាល់ ប៉ុន្តែយើងម្នាក់ៗមិនអាចជ្រមុជចូលទៅក្នុងរណ្តៅ ឬ អន្លង់ដ៏សែនជ្រៅនៅលើភពផែនដីនេះបានឡើយ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាននូវរណ្តៅធំជាងគេ និងជ្រៅជាងគេបំផុតចំនួន 7 នៅលើភពផែនដី ដែលមានដូចជា៖
1. រណ្តៅពណ៌ខៀវដ៏ធំបំផុត, ប្រទេស Belize
រណ្តៅនេះមានជម្រៅប្រហែល 124ម៉ែត្រ ហើយវាមានភាពល្បីល្បាញ បន្ទាប់ពីវាត្រូវបានគេរកឃើញថា ជាកន្លែងជ្រមុជទឹកដ៏ល្អបំផុតមួយ។ ម្យ៉ាងទៀត ឥឡូវនេះកន្លែងនេះត្រូវបានគេប្រើប្រាស់ សម្រាប់ការស្រាវជ្រាវ អំពីជីវិតសត្វសមុទ្រ។

2. រណ្តៅដ៏ធំបំផុត, ទីក្រុង Kimberley អាហ្រ្វិកខាងត្បូង
រណ្តៅធំនេះ មានជម្រៅប្រហែល 1097ម៉ែត្រ ហើយរណ្តៅនេះគឺពិតជាអណ្តូងរ៉ែដ៏ធំមួយ ដែលមិនត្រូវបានជីក ដោយម្តាយធម្មជាតិ ប៉ុន្តែ ត្រូវបានជីក ដោយមនុស្ស។

3. រណ្តៅ Glory, ស្ថិតនៅទំនប់ Monticello រដ្ឋកាលីហ្វរញ៉ា
ប្រិយមិត្តអាចសម្លឹងមើលរូបភាព ហើយប្រាកដណាស់ថា អ្នកពិតជាមិនដឹងថារណ្តៅនេះមានជម្រៅប៉ុន្មានឡើយ ប៉ុន្តែរណ្តៅ Glory អាចផ្ទុកទឹកចំនួន 48000 Cubic Feet ក្នុងមួយវិនាទី។

4. រណ្តៅ Berkeley Pit ទីក្រុង Butte រដ្ឋ Montana អាមេរិចភាគខាងលិច
ដើមឡើយ រណ្តៅនេះគឺជាអណ្តូងរ៉ែទង់ដែង ហើយឥឡូវនេះ រណ្តៅនេះក៏ពោរពេញទៅដោយទឹកអាស៊ីត កម្រិតខ្ពស់ ដែលនេះជាមូលហេតុ ដែលទឹកនៅទីនេះមានពណ៌ចម្លែក ហើយមើលទៅដូចជា មានគ្រោះថ្នាក់ខ្លាំងណាស់។ រណ្តៅនេះ មានជម្រៅប្រហែល 543ម៉ែត្រ។

5. រណ្តៅ The Kola Superdeep Borehole, ប្រទេសរុស្ស៊ី
រណ្តៅនេះ មានជម្រៅ 6706ម៉ែត្រ និងត្រូវបានគេជីក ដោយគ្មានហេតុផលអ្វីផ្សេង ក្រៅពីអ្នកវិទ្យាសាស្រ្តចង់សិក្សាស្រាវជ្រាវថាតើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេខួងរន្ធដ៏ជ្រៅនេះ។

6. រណ្តៅ Chand Baori, រដ្ឋ Rajasthan ប្រទេសឥណ្ឌា
រណ្តៅនេះគឺជាជណ្តើរដ៏ជ្រៅមួយ ដែលមានជម្រៅប្រហែល 30ម៉ែត្រ ហើយជណ្តើរនេះ ហាក់ដូចជាកន្លែងដ៏អាក្រក់មួយ ដែលងាយនឹងធ្វើឱ្យ យើងធ្លាក់ចុះចូលទៅក្រោមដ៏ជ្រៅ។

7. រណ្តៅ The Door to Hell, ភូមិ Derweze ប្រទេស Turkmenistan
រណ្តៅនេះ មានជម្រៅត្រឹមតែប្រហែលជា 29ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែរណ្តៅនេះជាអចិន្ត្រៃយ៍ គឺនៅតែជារណ្តៅភ្នំភ្លើងមួយ ហើយវាពិតជាមើលទៅដូចជារណ្តៅ នៅឯឋាននរកអញ្ចឹងដែរ៕

ប្រភព: brainberries ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,...

ជប៉ុន ទៀតហើយ!!! ផលិតការ៉េមកី មិនឆាប់រលាយ

ដោយ: ស. លីង 10 PM, Monday, 14 Aug, 2017

សម្រាប់ទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសដែលចូលចិត្តស្រាវជ្រាវ និងផលិតរបស់ថ្មី ចម្លែកៗ។ ថ្មីៗនេះ ជប៉ុនបានផលិតការ៉េម ដែលអាចរក្សារូបរាងបានយូរ មិនរលាយ ដូចការ៉...

ទស្សនាសណ្ឋាគារដ៏ប្រណិត Mövenpick Hotel Mansour Eddahbi Marrakech

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 13 Dec, 2017

នេះជាសណ្ឋាគារ ដែលច្នៃប្រឌិតឡើង តាមបែបផែនរាជវាំង សម្រាប់ស្តេចស៊ុលតង់។ Mansour Eddahbi មានរហស្សនាមថា Glorious Golden One ជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពល ...

ភោជនីយដ្ឋានប្លែកៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Monday, 17 Jul, 2017

ការទទួលទានអាហារនៅពេលយប់ គឺជាវេលាដ៏ពិសេសមួយ សម្រាប់ទទួលយកបទពិសោធន៍ នៃការដើរកំសាន្ត។ សាកល្បងភ្លក់រសជាតិអាហារ និងមុខម្ហូបថ្មីៗ គឺជាការទទួលយកអនុស្សាវរី...

Tomnerb.Com - YouTube Channel