ចូលចិត្តទំនើប

តោះ! មកស្គាល់ 7 ទិសដៅដ៏ល្អបំផុត ដែលត្រូវបានគេហាមឃាត់ មិនឱ្យទៅលេង!!!

ដោយ: ភារុន 8 AM, Wednesday, 10 Apr, 2019

តោះ! មកស្គាល់ 7 ទិសដៅដ៏ល្អបំផុត ដែលត្រូវបានគេហាមឃាត់ មិនឱ្យទៅលេង!!!មិនថាដើម្បីការពារធម្មជាតិ ឬក៏ រក្សាមនុស្សដែលជាជនជាតិដើមឱ្យសុវត្ថិភាព ឬក៏លាក់ការពិត ដែលរដ្ឋាភិបាលមិនចង់អ្នកដទៃដឹង ដែលទាំងនេះសុទ្ធតែជាហេតុធ្វើឱ្យទិសដៅមួយចំនួននៅលើពិភពលោកយើងនេះ ត្រូវបានហាមឃាត់ មិនឱ្យទៅលេងកម្សាន្ត គឺត្រឹមតែអនុញ្ញាតឱ្យអ្នកទស្សនាពីចម្ងាយប៉ុណ្ណោះ។ ជាការពិត មិនមានអ្វីប្លែកទេ ដែលទិសដៅទេសចរណ៍ទាំង 7 នេះ ត្រូវបានគេហាមឃាត់មិនឱ្យទៅលេងកម្សាន្តនោះ ប្រសិនបើអ្នកបានអានអត្ថបទខាងក្រោមនេះ៖
1. កោះពស់ ប្រទេសប្រេស៊ីល
ក្រុមអ្នកស្រាវជ្រាវមួយ បានដឹងយ៉ាងច្បាស់អំពីកោះពស់ នៅប្រទេសប្រេស៊ីលនេះ ដែលមនុស្សធម្មតាមិនត្រូវបានអនុញ្ញាតឱ្យចូលទៅលេងកម្សាន្តនៅទីនេះឡើយ ដោយសារតែកោះពស់នេះ មានសត្វពស់រស់នៅរហូតដល់ 2,000-4,000 ក្បាល ហើយសត្វពស់ទាំងនេះក៏មិនមែនសុទ្ធតែជាពស់ធម្មតា ហើយមានខ្លះត្រូវបានគេស្គាល់ថា ជាសត្វពស់ពណ៌មាស ដែលមានភាពល្បីល្បាញខ្លាំង ត្រង់ថាវាជាសត្វពស់ដែលមានជាតិពិសខ្លាំងបំផុត ក្នុងចំណោមសត្វពស់មានពិសទាំងអស់រស់នៅលើផែនដីនេះ។ ដូច្នេះ ការលេងនៅលើកោះពស់នេះ គឺពិតជាគ្រោះថ្នាក់បំផុត នោះទើបត្រូវបានគេហាមឃាត់ មិនឱ្យទៅលេង។

2. រូងភ្នំ Lascaux ប្រទេសបារាំង

រូងភ្នំ Lascaux ដែលស្ថិតនៅភាគនារតីនៃប្រទេសបារាំង គឺបានផ្តល់ជាសំណាកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺគំនូរ បុរេប្រវត្តិសាស្រ្ត ដែលត្រូវបានគូរនៅជាប់ជញ្ជាំងនៅក្នុងរូងភ្នំនេះ។ គំនូរបុរេប្រវត្តិទាំងនេះ មានអាយុកាលប្រហែល 20,000ឆ្នាំមកហើយ ដែលបង្ហាញពីរូបភាពនៃ សត្វក្របីព្រៃ សត្វឈ្លូស សត្វរមាំង និងសត្វគោព្រៃ…ដែលរស់នៅក្នុងសម័យបុរេប្រវត្តិ។ លើសពីនេះ សំណាកដ៏អស្ចារ្យនេះ ក៏អាចបង្ហាញពីការរស់នៅរបស់មនុស្ស សម័យបុរេប្រវត្តិផងដែរ ដើម្បីឱ្យមនុស្សសម័យថ្មីបានស្វែងយល់។ ប៉ុន្តែ សំណាងអាក្រក់មនុស្សបានបំផ្លិចបំផ្លាញគំនូរទាំងនេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរូងភ្នំក៏ត្រូវបានញាំញី ដោយផ្សិត និងផ្សិតខ្មៅថែមទៀត ទើបទីនេះត្រូវបានគេ ហាមឃាត់មិនឱ្យមនុស្សចូលទៅ ទស្សនាតាំងពីទសវត្សរ៍ឆ្នាំ 1960 មកម្ល៉េះ។

3. តំបន់លេខ 51 សហរដ្ឋអាមេរិច

តំបន់លេខ 51 ដែលស្ថិតនៅលើវាលខ្សាច់នៃរដ្ឋ Nevada សហរដ្ឋអាមេរិច នោះគឺទីនេះគឺជាមូលដ្ឋានយោធា ដែលលាក់បាំងដ៏សម្ងាត់ ហើយគ្មានមនុស្សទូទៅបានដឹង ពីអ្វីដែលបានកើតឡើងនៅទីនេះឡើយ។ ដូច្នេះ ទីនេះក៏ត្រូវបានគេហាមឃាត់ និងការពារយ៉ាងខ្លាំង ជាមួយនឹងគ្រាប់មីន និងបច្ចេកវិទ្យាសន្តិសុខកម្រិតខ្ពស់ផ្សេងទៀត។

4. កោះ Sentinel ភាគខាងជើង ប្រទេសឥណ្ឌា

ជនជាតិភាគតិចនៅលើកោះ Sentinel ភាគខាងជើងស្ថិតនៅឈូងសមុទ្រ Bengal ប្រទេសឥណ្ឌា ដែលត្រូវបានការពារយ៉ាងដាច់ខាតនូវភាពឯកជននៃជនជាតិនេះ អស់រយៈពេល 60,000ឆ្នាំមកហើយ។ ប្រជាជនរស់នៅលើកោះ Sentinel បដិសេធការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកខាងក្រៅ ហើយនឹងសម្លាប់នរណាម្នាក់ ដែលហ៊ានឈា្លនពានចូលទៅក្នុងកោះនេះ។

5. កោះ Poveglia ប្រទេសអ៊ីតាលី
នាពេលសព្វថ្ងៃនេះ កោះដ៏តូចមួយនេះ ដែលស្ថិតនៅប្រទេសអ៊ីតាលី ត្រូវបានគេបោះបង់ចោល ដោយសារតែនៅទីនេះមានប្រវត្តិសាស្រ្តដ៏គួរឱ្យខ្លាចមួយ ដែលដឹកនាំឱ្យរដ្ឋាភិបាលអ៊ីតាលី ហាមឃាត់ការមកលេងកម្សាន្តនៃអ្នកទេសចរទាំងឡាយ។ កោះនេះស្ថិតនៅចន្លោះរវាងទីក្រុង Venice និងទីក្រុង Lido នៅភាគខាងជើងប្រទេសអ៊ីតាលី។ កោះនេះមានឈ្មោះថា Poveglia ដែលត្រូវបានដាក់ជាតំបន់ដាច់ដោយឡែកពីគេ។ នៅសតវត្សរ៍ទី 14 ក៏មានការបោះបង់មនុស្ស ដែលមានជម្ងឺ Bubonic Plague នៅលើកោះនេះ បន្ទាប់មកនៅស.វទី19 ទីនេះក៏ត្រូវបានសុំសិទ្ធជ្រកកោនសម្រាប់មនុស្ស ដែលមានជម្ងឺផ្លូវចិត្តផងដែរ ហើយក្រោយមកក៏មានពាក្យចចាមអារ៉ាមថា មានគ្រូពេទ្រដ៏ឃោរឃៅម្នាក់ បានធ្វើការពិសោធន៍ដ៏ឈឺចាប់ទៅលើអ្នកជម្ងឺរបស់គាត់។ ដូច្នេះទើបបណ្តាលឱ្យទីនេះ ត្រូវបានហាមឃាត់រហូតមកដល់សព្វថ្ងៃនេះ និងល្បីថាទីនេះមាន សម្លេងខ្មោច នៃអ្នកស្លាប់ ដោយសារតែរងការឈឺចាប់ពីទារុណកម្មដ៏ឃោរឃៅនៅទីនេះ។

6. បណ្ណាគារដ៏អាថ៌កំបាំង Vatican ស្ថិតនៅក្នុងទីក្រុង Vatican

បណ្ណាគារដ៏អាថ៌កំបាំងនេះ ត្រូវបានការពារ និងហាមឃាត់មិនឱ្យចូល ដោយសារតែ អាថ៌កំបាំងរបស់សាសនាកាតូលិក ពី បូរាណ ត្រូវបានលាក់ទុកនៅទីនេះ។ ដូច្នេះ ទីនេះត្រូវបានអនុញ្ញាតឱ្យចូលមើលបាន ត្រឹមតែអ្នកប្រាជ្ញ ដែលមានគុណសម្បត្តិ និងអ្នកមានកេរ្តិ៍ឈ្មោះ នៅលើពិភពលោកប៉ុណ្ណោះ។

7. ផ្នូររបស់ស្តេច Qin Shi Huang ប្រទេសចិន

ព្រះចៅអធិរាជទីមួយរបស់ប្រទេសចិន ដែលត្រូវបានឱ្យឈ្មោះថា Qin Shi Huang ។ ផ្នូររបស់ស្តេចអង្គនេះ គឺមានស្ថាបត្យកម្មដ៏ឆ្លាតវៃ និងអស្ចារ្យដែលកន្លែងដទៃមិនមាន ទើបធ្វើឱ្យទីនេះមានប្រជាប្រិយភាពខ្លាំងប្រចាំប្រទេសចិន។ ប៉ុន្តែនៅទីនេះត្រូវបានគេហាមឃាត់មិនឱ្យចូលទស្សនា ដោយសារតែ ទីនេះនៅមានបន្សល់ទុកនូវអន្ទាក់នៃក្បួនយុទ្ធសាស្រ្ត ដែលរារាំងការពារ ចំពោះអ្នកឈ្លានពាន មិនឱ្យចូលទៅដល់ផ្នូរបញ្ចុះសពរបស់ស្តេច។

ប្រភព: relocationtarget ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈម...

សម្រាប់អ្នកចូលចិត្តញុំា ទីក្រុងទាំង10 នៅលើពិភពលោកនេះ ពិតជាមិនធ្វើឱ្យ អ្នកខកបំណងឡើយ!

ដោយ: ភារុន 8 AM, Sunday, 10 Mar, 2019

ជាធម្មតាមានហេតុផលជាច្រើន ដែលយើងម្នាក់ៗជ្រើសរើសទិសដៅមួយសម្រាប់ដើរកម្សាន្តដូចជា៖ អាកាសធាតុដ៏ល្អ, ប្រវត្តិសាស្រ្តដ៏អស្ចារ្យ, ប្រើភាសាងាយស្រួលទំនាក់ទំន...

ទីក្រុងទិសដៅ ទេសចរណ៍កំពូលទាំង 5

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Sep, 2017

ដំណើរកំសាន្តពិតជាសំខាន់ សម្រាប់ការសម្រាកលំហែពីការនឿយហត់ទាំងឡាយ។ ប៉ុន្តែ ដើម្បីឱ្យ ដំណើរកំសាន្តរបស់អ្នកប្រព្រឹត្តដោយរលូន និងរីករាយ អ្នកគួរស្វែងយល់ពី...

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

Tomnerb.Com - YouTube Channel