ចូលចិត្តទំនើប

តោះ! មកស្គាល់ រុក្ខជាតិនៅក្នុងព្រៃចំនួន 5 ប្រភេទ អាចសម្លាប់អ្នក និងចំនួន 5 ប្រភេទផ្សេងទៀត អាចជួយសង្រ្គោះជីវិតរបស់អ្នក

ដោយ: ភារុន 8 AM, Saturday, 25 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាន ឱ្យមកស្គាល់នូវរុក្ខជាតិដុះនៅក្នុងព្រៃចំនួន 5 ប្រភេទដែលអាចសម្លាប់អ្នក និងចំនួន 5 ប្រភេទផ្សេងទៀត គឺអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន ខណៈពេល ដែលអ្នកកំពុងធ្វើដំណើរកម្សាន្តនៅក្នុងព្រៃ។ ជាធម្មតា រុក្ខជាតិនៅក្នុងព្រៃមិនមែនសុទ្ធតែគ្រោះថ្នាក់ទាំងអស់ ក៏មិនមែនសុទ្ធតែសុវត្ថិភាពទាំងអស់ដែរ ដូច្នេះ យើងម្នាក់ៗគួរតែស្គាល់ឱ្យហើយ ថាតើរុក្ខជាតិណាខ្លះគ្រោះថ្នាក់ និងរុក្ខជាតិណាខ្លះផ្តល់សុវត្ថិភាពដល់យើង។ តោះ! មកតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នា៖
1. ផ្កា Rafflesia (សុវត្ថិភាព)
ផ្កាដ៏ធំនៅក្នុងរូបភាព នោះគឺជាផ្កា Rafflesia ដែលជាប្រភេទផ្កាដ៏ស្រស់ស្អាត និងផ្តល់សុវត្ថិភាពដល់អ្នក មិនត្រឹមប៉ុណ្ណឹងផ្កានេះក៏មានប្រយោជន៍ផងដែរ។ ជាធម្មតា ផ្កានេះត្រូវបានរកឃើញនៅក្នុងព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ ហើយផ្កានេះមានប្រយោជន៍ជាថ្នាំសម្រាប់ស្រី្ត ដែលទើបនឹងសម្រាលកូនរួច (បញ្ឈប់ការធ្លាក់ឈាមពីផ្នែកខាងក្នុងនៃរាងកាយរបស់ស្រ្តី និងជួយបង្រួមស្បូន)។

2. Wolffia Globosa (សុវត្ថិភាព)
រុក្ខជាតិតូចៗ ដែលគ្របដណ្តប់នៅលើស្រះ ឬ បឹង ដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ គឺមានឈ្មោះថា Wolffia Globosa ។ រុក្ខជាតិនេះអាចយកធ្វើជាអាហារបាន ម្យ៉ាងទៀត វាមានរសជាតិ ដូចជាស្ពៃក្តោមផ្អែមដែរ ហើយវាក៏សម្បូរវីតាមីន A, B2, B6, C, និងជាតិអាស៊ីត Nicotinic ព្រមទាំងមានជាតិខ្លាញ់ត្រឹមតែ 5% ប៉ុណ្ណោះ។

3. ប្រទាលកន្ទុយក្រពើ (សុវត្ថិភាព)

4. Bull Thistle (សុវត្ថិភាព)
ប្រសិនបើអ្នកវង្វេងនៅក្នុងព្រៃ ហើយកំពុងតែឃ្លានខ្លាំង ប៉ុន្តែប្រសិនបើបានឃើញរុក្ខជាតិនេះ អ្នកច្បាស់ជាសំណាងធំ ព្រោះថារុក្ខជាតិនេះអ្នកអាចញុំាបាន ដើម្បីជួយបំបាត់ការស្រេកឃ្លានរបស់អ្នកបានមួយរយៈ ម្យ៉ាងទៀត រុក្ខជាតិនេះក៏អាចធ្វើជា ឱសថសម្រាប់ព្យាបាលជម្ងឺឫសដូងបាត ហើយវាក៏មានប្រយោជន៍ក្នុងការបង្កាត់ភ្លើង ដោយសារតែវាងាយឆេះបានល្អ។

5. ស្មៅ ម្នាស់ ឬ Pineapple Weed (សុវត្ថិភាព)
គួរឱ្យសោកស្តាយ ស្មៅម្នាស់ មិនមានរសជាតិដូចជា ផ្លែម្នាស់នោះទេ ប៉ុន្តែវាក៏ជាអាហារដ៏អស្ចារ្យ ដែលអាចញុំាបាន សម្រាប់អ្នកឡើងភ្នំ ព្រោះថាវាផ្តល់នូវថាមពលពេញមួយថ្ងៃ និងពោរពេញដោយសារជាតិបំប៉នផងដែរ។

6. ផ្សិតធ្មេញពណ៌ឈាម ឬ Bleeding Tooth (គ្រោះថ្នាក់)
ផ្សិតប្រភេទនេះ ត្រូវបានគេរកឃើញនៅទ្វីបអ៊ឺរ៉ុប និងប៉ាស៊ីភិចនៅភាគពាយ័ព្យ នៃអាមេរិចខាងជើង។ ប្រសិនបើអ្នកបានឃើញផ្សិតពុលនេះ អ្នកកុំញុំាវាឱ្យសោះ ទោះបីជាវាមិនធ្វើឱ្យអ្នកពុលស្លាប់ ប៉ុន្តែក៏បណ្តាលឱ្យអ្នកក្អួតចង្អោរ និងខ្សោះជាតិទឹកនៅក្នុងខ្លួនផងដែរ។

7. ផ្សិតពែងក្រហម ឬ Red Cup Mushroom (គ្រោះថ្នាក់)
ផ្សិតនេះ មានសម្រស់ស្រស់ស្អាត ប៉ុន្តែអ្នកមិនអាចញុំាវាបានឡើយ។ ជាទូទៅ ផ្សិតនេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ជាច្រើននៅអាមេរិចខាងជើង។

8. White Snakeroot (គ្រោះថ្នាក់)
រុក្ខជាតិប្រភេទនេះ មានជាតិពុលខ្ពស់ ម្យ៉ាងទៀត ប្រសិនបើសត្វគោយកទឹកដោះ ស៊ីរុក្ខជាតិនេះ ហើយអ្នកផឹកទឹកដោះគោនោះ អ្នកក៏ទទួលជាតិពុលរបស់រុក្ខជាតិនេះផងដែរ ដោយសារតែវាអាចចម្លងទៅសត្វបាន។ មកដល់ពេលឥឡូវនេះ ក៏នៅតែមានអ្នកពុល ដោយសារតែផឹកទឹកដោះគោ ដែលមានជាតិពុលរបស់រុក្ខជាតិនេះដែរ។

9. ផ្កា Angel’s Trumpet (គ្រោះថ្នាក់)
បើទោះបីជាអ្នកស្ថិតនៅក្នុងកាលៈទេសៈបែបណា ក៏អ្នកមិនត្រូវផឹកទឹកលម្អងផ្កានេះដែរ។ លទ្ធផល ដែលផឹកទឹកលម្អងផ្កានេះគឺ៖ ពិការភាព, ស្រមើស្រមៃខុសធម្មតា, កើតហឹង្សាគ្មានហេតុផល និងឈានដល់បាត់បង់ជីវិតក៏មាន។ ថ្វីត្បិតតែផ្កានេះមានសម្រស់ស្អាត ដែលអ្នកអាចដាំដុះលម្អនៅក្នុងសួន ក្នុងផ្ទះរបស់អ្នក ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ កុំឱ្យក្មេងប៉ះ ឬ សត្វចិញ្ចឹមរបស់អ្នកស៊ីផ្កានេះឱ្យសោះ។

10. Deadly Nightshade (គ្រោះថ្នាក់)
ចូរប្រុងប្រយ័ត្នចំពោះរុក្ខជាតិប្រភេទនេះ ប្រសិនបើកូនក្មេងញុំាផ្លែរបស់វា ត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ គឺបណ្តាលឱ្យក្មេងពុលស្លាប់ភ្លាមតែម្តង។ មិនត្រឹមតែផ្លែនោះទេ សូម្បីស្លឹក និងឫសរបស់រុក្ខជាតិនេះ ក៏មានជាតិពុលខ្លាំង ដូច្នេះ កុំញុំាវាប្រសិនបើអ្នកបានឃើញវានៅក្នុងព្រៃ។

តើរុក្ខជាតិមួយណា ដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល ដូច្នេះ ប្រសិនបើបានឃើញរុក្ខជាតិទាំងនេះ អ្នកគួរតែណែនាំប្រាប់ទៅអ្នកដទៃទៀត ឱ្យយល់ដឹងពីគុណសម្បត្តិរបស់រុក្ខជាតិមានសុវត្ថិភាព និងប្រុងប្រយ័ត្នចំពោះរុក្ខជាតិ មានគ្រោះថ្នាក់ទាំងអស់ ខាងលើនេះ៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទេសភាពថ្ងៃអស្តង្គត ក្នុងទ្វីបអាស៊ី

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

បើអ្នកចូលចិត្តគយគន់ទេសភាពថ្ងៃលិច ទោះនៅតាមឆ្នេរសមុទ្រ ឬក្នុងទីក្រុង ទំនើប នោះជីវិតនឹងកាន់តែមានន័យ បើសិនជាអ្នកបានទស្សនាទេសភាពថ្ងៃលិច នៅក្នុងដំណើរកំសា...

អាផាតមិនក្នុងទីក្រុង មើលឃើញទេសភាព នៅទីខ្ពស់យ៉ាងស្រស់ស្អាត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅទស្សនាការតុបតែងគេហដ្ឋានបែប អាផាតមិននៅក្នុងទីក្រុងធំៗ ដែលតុបតែងឡើងសម្រាប់គយគន់ទេសភាព នៅទីខ្...

Skyli ផ្ទះសំណាក់លើភ្នំ អាចទ្រាំទ្រនឹងអាកាសធាតុអាក្រក់

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 10 Jan, 2018

ក្រុមហ៊ុន Utopia Arkitekter បានរចនាម៉ូដផ្ទះសំណាក់ ទម្រង់ដូចជាតង់ ដែលអាចផ្តល់នូវទីស្នាក់ អាស្រ័យដ៏កក់ក្តៅ សម្រាប់អ្នកដំណើរនៅតាមតំបន់ភ្នំ។ផ្ទះសំណាក់ច...

ទីក្រុងលាក់ខ្លួននៅក្នុងតំបន់អាស៊ីទាំង 9 ដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ទីក្រុងតូក្យូ ទីក្រុងប៉េកាំង ទីក្រុងបាងកក និង ទីក្រុងដេលី អាចមានឱកាសធំក្នុ្ងងការជាប់ជាទីក្រុងស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។ ប៉ុន្តែអ្នកប្រហែលជាមិនប...

Tomnerb.Com - YouTube Channel