ចូលចិត្តទំនើប

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្សាដែលមានផ្កា ជាកម្រាលព្រំ។ ចង់ដឹងថា វាស្ថិតនៅទីណាខ្លះ? តោះ! មកស្វែងយល់ជាមួយ ទំនើប! 

ទឹកធ្លាក់ Multnomah: Columbia River Gorge រដ្ឋ Oregon សហរដ្ឋអាមេរិក

ទឹកធ្លាក់កម្ពស់ 186 ម៉ែត្រ បង្កើតបានជាទឹកធ្លាក់ 2 ដំណាក់ ហូរកាត់ទន្លេ Columbia River Gorge ដ៏ខៀវស្រងាត់នៅក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ប្រៀបបាននឹងទីតាំងដែលមាននៅក្នុងប្រលោមលោកបែបទេវកថា។ ទេសភាពដងជ្រោះនេះ ផុសឡើងយ៉ាងច្បាស់ ដែលអ្នកអាចមើលពីទីតាំងទស្សនាទេសភាព នៅក្នុងសួនឧទ្យាននេះបាន ប៉ុន្តែអ្នកទេសចរណ៍ដែលចូលចិត្តទេសភាពបែបព្រឺព្រួច អាចឡើងទៅកាន់ស្ពាន Benson ហើយក្រឡេកមើលទឹកធ្លាក់បែកខ្ចាយក្នុងកម្ពស់ដ៏ខ្ពស់ ពីខាងលើបាន។

Places-That-Are-Straight-Out-Of-Fairy-Tales-Tomnerb-01 

សួនផ្កា Tulip ប្រទេសហូឡង់

មិនថាជាសួននៅក្នុងសួន Keukenhof Gardens នៅក្នុងទីក្រុង Amsterdam ឬសួនផ្កានៅតាមជាយក្រុង Hillegom និង Warmond ទេ សួនផ្កា Tulip នៃប្រទេសហូឡង់ គឺពោរពេញដោយភាពស្រស់ត្រកាលដូចសួនផ្កាក្នុងក្តីសុបិន្ត។ បន្ថែមជាមួយនឹងសម្រស់នៃផ្ទះកង្ហារ (Windmill) បែបជនជាតិហូឡង់ និងមនុស្សម្នាជិះកង់កំសាន្ត រឹតតែផ្តល់សោភណ្ឌភាពកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។

Places-That-Are-Straight-Out-Of-Fairy-Tales-Tomnerb-02 

ប្រាសាទ Bojnice ប្រទេសស្លូវ៉ាគី

ដើមឡើយត្រូវបានកសាងឡើង ជាបន្ទាយធ្វើពីឈើ នៅក្នុងសតវត្សទី 12 ក្រោយមកប្រាសាទ Bojnice បានប្រែក្លាយជាប្រាសាទដ៏ស្រស់ស្អាតបំផុត នៅក្នុងតំបន់អឺរ៉ុបកណ្តាល និងជាតំបន់ទេសចរណ៍ធំជាងគេ នៅក្នុងប្រទេសស្លូវ៉ាគី។ ជាមួយនឹងដំបូលចោតពណ៌ខៀវខ្ចី និងរូងក្រោមដី បានធ្វើឱ្យប្រាសាទនេះ ប្រៀបបាននឹងប្រាសាទដ៏អាថ៌កំបាំង នៅក្នុងសៀវភៅរឿងនិទាន ដែលធ្វើអ្នកទេចរណ៍ចង់ស្វែងយល់ពីវា។

Places-That-Are-Straight-Out-Of-Fairy-Tales-Tomnerb-03 

តំបន់ Colmar ទីក្រុង Alsace ប្រទេសបារាំង

ក្រុមហ៊ុន Walt Disney ពិតជាយល់ស្របទាំងស្រុង ថាតំបន់ Colmar គឺជាទីតាំងមួយប្រៀបបាននឹងទីក្រុងតូចមួយក្នុងរឿងព្រេង។ នៅទីនេះមានគេហដ្ឋានសង់ពីគ្រោងឈើ ជាមួយនឹងពណ៌ចម្រុះលាបពីខាងក្រៅ និងការតុបតែងផ្កា នៅតាមបណ្តោយប្រឡាយទឹក នៅក្នុងទីក្រុង។ គ្រាន់តែ ឃើញត្រឹមរូបភាព ក៏អាចនាំអារម្មណ៍អ្នកឱ្យអណ្តែតអណ្តូង នឹងភាពស្រស់ត្រកាលនេះបានដែរ។

 Places-That-Are-Straight-Out-Of-Fairy-Tales-Tomnerb-04

ស្ពាន Rakotz (Rakotzbrücke) ទីក្រុង Kromlau ប្រទេសអាល្លឺម៉ង់

ស្ពានដែលសាងសង់ឡើងក្នុងសតវត្សទី 19 បង្កើតបានជារង្វង់មូលធ្វើពីថ្ម នៅពេលវាចាំងឆ្លុះជាមួយផ្ទៃទឹកនឹងថ្កល់នៅពីខាងក្រោម។

អត្ថបទអ្នកចង់អាន

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាប...

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

ព្រែកជីក ល្បីល្បាញទាំង 10 ក្នុងលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ព្រែកជីក មានជាច្រើនប្រភេទ និងទំហំ រាប់ចាប់ពីផ្លូវទឹក ដែលភ្ជាប់ជាមួយសមុទ្រ រហូតដល់ផ្លូវទឹក តូចៗនៅក្នុងទីក្រុង។ សម្រស់របស់ព្រែកជីកទាំងនោះ ជាទីចាប់អារ...

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន...

Tomnerb.Com - YouTube Channel