ចូលចិត្តទំនើប

បើបានទៅដល់ទីក្រុង Takamatsu នៃប្រទេសជប៉ុន កុំភ្លេចទៅកម្សាន្តនៅ សារមុន្ទីរទាំង 3 នេះ!

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

នៅខេត្ត Kagawa ប្រទេសជប៉ុន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា Takamatsu ។ នៅទីនេះអ្នកអាចនឹងរកឃើញសារមុន្ទីរ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែង ដែលអាចធ្វើឱ្យអ្នកពិបាកក្នុងការគិតណាស់ ថាតើគួរទៅកន្លែងណា? ពីព្រោះសារមុន្ទីរនីមួយៗនៅទីក្រុងនេះ សុទ្ធតែមានភាពទាក់ទាញរៀងៗគ្នា។ ប៉ុន្តែសូមកុំបារម្ភ ថ្ងៃនេះ វិបសាយរបស់យើងចង់ណែនាំនូវសារមុន្ទីរដ៏ស្រស់ស្អាតចំនួន 3 ប្រចាំទីក្រុង Takamatsu នេះ ជូនប្រិយមិត្តអ្នកអានទាំងអស់ បានស្គាល់៖
1. សារមុន្ទីរ Shikoku Mura
សារមុន្ទីរ Shikoku Mura គឺមានលក្ខណៈជាឧទ្យានស្ថាបត្យកម្មបែបប្រវត្តិសាស្រ្ត ដ៏បើកចំហរមួយ នៅតំបន់ Takamatsu ស្ថិតនៅខេត្ត Kagawa នៃប្រទេសជប៉ុន។ នៅទីនេះ មានសំណង់អគារជាង 20 ដែលមានស្ថាបត្យកម្មដ៏វិចិត្រ ដែលបានសាងសង់ឡើងនៅពាសពេញបរិវេណនៃសារមុន្ទីរ Shikoku Mura នេះ។ លើសពីនេះ ទីនេះ ក៏មានស្ពានយោលដ៏ចំណាស់ ដែលបានបន្សល់ទុកមក តាំងពីសម័យ Edo មកម្ល៉េះ។ ម្យ៉ាងទៀត ប្រសិនបើអ្នកសំណាងល្អ អ្នកក៏អាចបានមើលការសម្តែង ល្ខោន Kabuki ផ្ទាល់នៅរោងមហោស្រព នៅសារមុន្ទីរ Shikoku Mura នេះផងដែរ។

2. សារមុន្ទីរសិល្បៈ Takamatsu
នៅក្នុងសារមុន្ទីរនេះ មានការតាំងពិព័រណ៍ស្នាដៃសិល្បៈ សម័យថ្មី ដ៏អស្ចារ្យជាច្រើន ក៏ប៉ុន្តែស្នាដៃទាំងអស់នេះ ក៏នៅតែគោរពរក្សា ឫសគល់នៃវប្បធម៌បូរាណរបស់ជនជាតិជប៉ុនផងដែរ។

3. សារមុន្ទីរ Kagawa
សារមុន្ទីរនេះ គឺជាសារមុន្ទីរថ្នាក់ជាតិនៃទីក្រុង Takamatsu ខេត្ត Kagawa ប្រទេសជប៉ុន។ សារមុន្ទីរនេះត្រូវបានបង្កើតឡើងសម្រាប់ឧទ្ទិសដល់ប្រវត្តិសាស្រ្ត និងស្នាដៃសិល្បៈសម័យទំនើប ប្រចាំខេត្ត Kagawa ។ ម្យ៉ាងទៀត ការពិព័រណ៍វត្ថុបែបប្រវត្តិសាស្រ្ត ដែលសារមុន្ទីរនាំមកឱ្យអ្នក នោះគឺនឹងធ្វើឱ្យ អ្នកដែលបានមកទស្សនានៅទីនេះ បានស្គាល់ពីទិដ្ឋភាពនៃសម័យកាលដ៏ចលាចល ដែលជាសម័យសង្រ្គាមបង្ហូរឈាមដ៏ខ្លាំងក្លា នៅក្នុងប្រទេសជប៉ុន កាលពីសម័យបូរាណ។ ចំណែកពិព័រណ៍សិល្បៈវិញ គឺជាការបង្ហាញពីស្នាដៃសិល្បៈបែបសម័យទំនើប មកពីជុំវិញពិភពលោក។ ដូច្នេះការពិព័រណ៍វត្ថុទាំងសម័យបូរាណ និងសម័យទំនើប នឹងធ្វើឱ្យអ្នកទស្សនាទាំងអស់ កាន់តែមានការយល់ដឹងច្រើនពីប្រទេសជប៉ុនបន្ថែមទៀត។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទីតាំងដ៏ល្អបំផុត សម្រាប់រាត្រីទឹកឃ្មុំ

ដោយ: ដាលីស 9 PM, Friday, 05 Jun, 2015

បន្ទាប់ពីភាពហត់នឿយ និងមមាញឹកយ៉ាងវីវក់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានបញ្ចប់ជាស្ថាពរ ពេលវេលា​ដែល​អ្នកត្រូវគិតដល់សេចក្តីសុខ នៃការបង្កើតអនុស្សាវរ...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយគឺភាគច្រើនសត្វដំរីប្រភេទនេះ អាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូ...

កន្លែងទាំង 10 នៅប្រទេសនូវែលសេឡង់ បើបានទៅហើយ ដឹងតែមិនខកបំណងទេ

ដោយ: ភារុន 9 AM, Monday, 17 Dec, 2018

ដំណើរកម្សាន្តទៅកាន់ ប្រទេសនូវែលសេឡង់ (New Zealand) ជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសនូវែលសេឡ...

Tomnerb.Com - YouTube Channel