ចូលចិត្តទំនើប

តិចណូឡូជីថ្មី សម្រាប់កែបញ្ហា អ្នកលោតពីលើស្ពាន ធ្វើអត្តឃាត

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

នេះគឺ ជាការព្យាយាមមួយរបស់ប្រទេស ​កូរ៉េខាងត្បូង ដែលខឹតខំនាំយកតិចណូឡូជី មកជួយកែបញ្ហាការធ្វើអត្តឃាតរបស់ប្រជាជន ក្នុងប្រទេសនេះ។​

តាមរយៈឯកសារព័ត៌មានរបស់ Organisation for Economic Co-operation and Development របស់ប្រទេសកូរ៉េខាងត្បូង បានរកឃើញថា អត្រាការធ្វើអត្តឃាត បានកើនឡើងខ្ពស់បំផុតគឺ 28.4នាក់ ក្នុងចំនួនប្រជាជន 100,000នាក់ ក្នុងមួយឆ្នាំៗ ដោយអ្នកដែលធ្វើអត្តឃាតភាគច្រើន ច្រើនតែមានអាយុទាបជាង 40ឆ្នាំ។

កន្លែងមួយក្នុងចំណោម កន្លែងធ្វើអត្តឃាតដ៏ល្បីល្បាញនោះគឺ ស្ពាន Mapo Bridge​ ជាស្ពានឆ្លងកាត់ទន្លេ ហាន់ចុន ដែលត្រូវបានទទួលរហស្សនាមថា ជាស្ពាននៃសេចក្តីស្លាប់ ព្រោះបើរាប់ចាប់តាំងពីឆ្នាំ 2007–2012​ មានអ្នកមកព្យាយាមធ្វើអត្តឃាត នៅលើស្ពានមួយនេះ ចំនួនច្រើនជាង 100នាក់ឯណោះ។

BridgeofLife-01

ចំពោះការទប់ទល់នឹងហេតុការណ៍នេះ ក្រុមមន្ត្រីរបស់ទីក្រុង សេអ៊ូល បានចាប់ដៃគ្នាជាមួយ Samsung Life Insurance ដើម្បីរិះរកវិធីកែបញ្ហា ដោយមិនមែនត្រឹមតែជាការព័ទ្ធរបងការពារប៉ុណ្ណោះទេ តែបាន​កែរច្នៃបង្កាន់ដៃ​ស្ពាន បន្ថែម​ប្រព័ន្ធ អ៊ីនធើរ៍ អ៊ែកធីហ្វ ចូលទៅទៀត ដើម្បីឱ្យអាចនិយាយជាមួយនឹងមនុស្ស ដែលដើរទៅមកបានទៀតផង។​ ពួកគេបានបំពាក់ តួសេនស៊ើរ៍ សម្រាប់ការងារនេះ ដើម្បីចាប់សកម្មភាពអ្នកធ្វើដំណើរឆ្ឆងទៅមក បន្ទាប់ពីនោះ អំពូលភ្លើងក៏ភ្លឺឡើងព្រម​ជាមួយនឹងតួអក្សរ ដែលមានអត្ថន័យខ្លីៗ ក្នុងន័យផ្តល់កម្លាំងចិត្ត ដែលបានធ្វើការគិតរួច ហើយយ៉ាងល្អិតល្អន់ដោយអ្នកចិត្ត​វិទ្យា​ ​ដើម្បី​ជួយឱ្យអ្នក ដែលចង់ធ្វើអត្តឃាត បោះបង់ការសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីនោះទៀត ក៏នឹងមានសំឡេងនិយាយ​ចេញពីតួស្ពាន ជា​សំនួរដែលសម្តែងពីភាពជួយឈឺឆ្អាល កង្វល់បារម្ភ ព្រមទាំងប្រាប់លេខទូរស័ព្ទ Hot Line ទទួលប្រឹក្សាពី​បញ្ហាដែលនាំឱ្យចង់ធ្វើអត្តឃាតនេះទៀតផង។

តាមរយៈសេចក្តីរាយការណ៍ ពីក្រុមមន្ត្រីរបស់ទីក្រុង សេអ៊ូល បានឱ្យដឹងថា ក្រោយពីបានបំពាក់ប្រព័ន្ធ​នេះរួច​ហើយ អត្រាការធ្វើអត្តឃាតបានថយចុះ ដល់ទៅ 77%​ បើប្រៀបធៀបទៅនឹងឆ្នាំទៅ ដែលមិនទាន់បាន​ការបំពាក់ប្រព័ន្ធនេះ។ ក្រៅពីនោះ ស្ពានមួយនេះថែមទាំង បានក្លាយទៅជាកន្លែងដើរទស្សនាទេសភាពដ៏ពេញនិយមមួយទៀត រហូតដល់ឥឡូវបានទទួលរហស្សនាមថ្មីថាជា Bridge of Life ទៀតផង។

ចំណែកឯតំណាក់កាលបន្តទៅទៀតនោះគឺ ការសិក្សាស្រាវជ្រាវបែបស៊ីជម្រៅរកមើលថា តើហេតុអ្វីបានជាអត្រា​ការធ្វើអត្តឃាត នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើងខ្ពស់ និងមូលហេតុពិតប្រាកដនោះ គឺមកពីអ្វី?​

BridgeofLife-02

អត្ថបទអ្នកចង់អាន

ទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការធ្វើដំណើរមកកាន់ទីក្រុងដែលមានពណ៌បែតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ទីក្រុងដែលមានពណ៌បៃតងមិនសំដៅទៅលើពណ៌នៃទីក្រុងន...

ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល...

តោះ! មកស្គាល់រថយន្តដ៏ចម្លែកបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

រថយន្ត ដែលមនុស្សយើងបើកបរនៅតាមដងផ្លូវនានា មើលទៅហាក់បីដូចជាមានការរចនាម៉ូដស្រដៀងៗគ្នា។ ដូចគ្នាផងដែរ ប្រអប់ដ៏ធំសម្បើមមួយនៅលើកង់បួន គឺជាអ្វីដែលយើងភាគច្រ...

វិថីដ៏អស្ចារ្យទាំង ៨ ក្នុងមួយជីវិតគួរបានទៅដល់ម្តង

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ដំណើរកំសាន្តដ៏រីករាយមួយ ចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្ត ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្...

Tomnerb.Com - YouTube Channel