ចូលចិត្តទំនើប

13 ទិសដៅដ៏ល្អបំផុត និងមានតម្លៃបំផុតសម្រាប់ពិភពលោក ហើយនៅក្នុងនោះក៏មានប្រាសាទអង្គរវត្តរបស់ខ្មែរយើងផងដែរ

ដោយ: ភារុន 10 AM, Thursday, 23 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញទិសដៅទេសចរណ៍ដ៏ល្អបំផុតចំនួន 13 កន្លែង ដែលប្រៀបបាននឹងឋានសួគ៌នៅលើដី និងមានតម្លៃបំផុតសម្រាប់ពិភពលោក ហើយនៅក្នុងនោះក៏មានប្រាសាទអង្គរវត្តរបស់ខ្មែរយើង ក៏ស្ថិតនៅក្នុងបញ្ជីខាងក្រោមនេះ៖
1. ប្រាសាទ Acropolis
ស្ថាបត្យកម្មបែបប្រវត្តិសាស្រ្ត ជាពិសេសស្ថាបត្យកម្មនៃប្រាសាទ Acropolis នេះតែម្តង។ ប្រាសាទបូរាណរបស់ក្រិចមួយនេះ នឹងផ្តល់ជាការសិក្សាដ៏ល្អបំផុតមួយ សម្រាប់អ្នកដែលចូលចិត្តរចនាបថនៃស្ថាបត្យកម្មបែបបូរាណ។ ម្យ៉ាងទៀត ប្រាសាទបូរាណមួយនេះ ត្រូវបានគេសាងសង់ឡើងនៅលើកំពូកភ្នំថ្ម និងមានរចនាសម័្ពន្ធដ៏ស្មុគ្រស្មាញ ដែលត្រូវបានចាត់ទុកថាជាប្រាសាទដ៏មានតម្លៃបំផុតនៅលើពិភពលោក។

2. ប្រសាទ អង្គរវត្ត
ការស្វែងយល់ពីអាថ៌កំបាំងនៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយ ត្រូវបានអង្គការយូណេស្កូកត់ចូលទៅក្នុងបញ្ជីបេតិក ភ័ណ្ឌពិភពលោក នេះជារឿងដ៏គួរឱ្យស្ញប់ស្ញែងសម្រាប់ប្រទេសកម្ពុជាយើងទាំងមូល។ ដើមឡើយ ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូ និងដោយការគោរពបូជាដល់ព្រះវិស្ណុ។ រហូតមកដល់សព្វថ្ងៃនេះ ប្រាសាទអង្គរវត្ត បានក្លាយជាប្រាសាទដ៏ល្បីល្បាញបំផុតនៅជុំវិញពិភពលោក។ ម្យ៉ាងទៀត ជនបរទេសក៏ស្គាល់ប្រទេសកម្ពុជាយើង តាមរយៈប្រាសាទអង្គរវត្តផងដែរ។

3. ទឹកធ្លាក់ Niagara
ទិដ្ឋភាពនៃទឹកធ្លាក់មួយនេះ គឺជាទស្សនីយភាពធម្មជាតិមួយដ៏ស្រស់ស្អាតបំផុត ដែលអ្នកគួរទៅទស្សនាឱ្យបានម្តងក្នុងមួយជីវិត។

4. ប្រាសាទ Taj Mahal
ប្រាសាទ Taj Mahal គឺជាចេតិយថ្ម Marble ពណ៌-សដ៏ស្រស់ស្អាត ដែលមានទីតាំងនៅផ្នែកខាងស្តាំនៃច្រាំងទន្លេ Yamuna នៅក្នុងទីក្រុង Agra ប្រទេសឥណ្ឌាភូមិភាគខាងជើង ហើយត្រូវបានសាងសង់ឡើងដោយស្តេច Mughal ព្រះនាម Shah Jahan សម្រាប់ជាការចងចាំទៅដល់ព្រះមហេសីជាទីស្រឡាញ់របស់ព្រះអង្គ។ ម្យ៉ាងទៀត ស្ថាបត្យកម្មនៃប្រាសាទ ត្រូវបានទទួលស្គាល់ថា ជាស្នាដៃដ៏អស្ចារ្យបំផុតនៅក្នុងស្ថាបត្យកម្មឥណ្ឌូ-អ៊ីស្លាម។

5. កោះ Alcatraz
កោះដ៏ស្រស់ស្អាតមួយនេះ មានទីតាំងស្ថិតនៅក្នុងសមុទ្រ San Francisco ហើយកោះនេះក៏ត្រូវបានបញ្ចូលទៅក្នុងរឿងព្រេងនិទាន។

6. ប៉ម Eiffel
បើនិយាយពីទីក្រុងប៉ារីស អ្នកណាៗក៏នឹកឃើញមុនគេ នោះគឺប៉ម Eiffel បន្ទាប់មកគឺកន្លែងរ៉ូមែនទិចជាច្រើនផ្សេងៗទៀត។ លើសពីនេះ ក៏មានអ្នកទេសចរប្រហែលជិត 7លាននាក់បាននាំគ្នាមកកាន់ទីនេះជារៀងរាល់ឆ្នាំ ដើម្បីមកទស្សនាប៉ម Eiffel និងតំបន់រ៉ូម៉ែនទិចទាំងអស់នៅក្នុងទីក្រុងប៉ារីសនេះ ហើយក៏ធ្វើឱ្យប៉មនេះក្លាយជាវត្ថុដ៏មានតម្លៃបំផុត នៅលើពិភពលោក។

7. រូបសំណាក សេរីភាព (Liberty)
អំណោយនៃមិត្តភាព ដែលបានមកពីប្រជាជនបារាំង ប្រគល់ឱ្យសហរដ្ឋអាមេរិកនាថ្ងៃទី 28 ខែតុលា ឆ្នាំ1886 នោះគឺរូបសំណាក សេរីភាព (Liberty) ដែលឈរ ដោយមានមោទនភាពនៅកំពុងផែនៃទីក្រុងញ៉ូវយ៉ក អស់រយៈពេល 132ឆ្នាំមកហើយ ដែលជានិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយមានតម្លៃបំផុតសម្រាប់ពិភពលោក។

8. វិមាន Stonehenge
Stonehenge គឺជាវិមានបុរេប្រវត្តិ ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសអង់គ្លេស ប្រសិនបើមិនមានការរុករកឃើញនោះទេ វិមាននេះនឹងនៅតែលាក់ខ្លួនដ៏អាថ៌កំបាំងនៅក្នុងប្រទេសអង់គ្លេសដដែល។ សម្រាប់ស្ថាបត្យកម្មដ៏អស្ចារ្យនៃវិមាននេះ បានធ្វើឱ្យបូរាណវិទូជាច្រើននាក់ឆ្ងល់ថា ហេតុអ្វីទីនេះនៅតែអាចឈរបានអស់រយៈពេលជាច្រើនស.វមកហើយ? ប៉ុន្តែជឿឬមិនជឿ ទីនេះ គឺពិតជាមាន ហើយទីនេះក៏ជាទីកន្លែងបញ្ចុះសព និងជាកន្លែងបូជាយញ្ញនៃពិធីបុណ្យសាសនា កាលពីសម័យកាលបុរេប្រវត្តិ ហើយឥឡូវនេះទីនេះក៏ក្លាយវត្ថុដ៏មានតម្លៃបំផុតសម្រាប់ពិភពលោក។

9. មហាកំពែង ប្រទេសចិន
មហាកំពែងចិន គឺមានប្រវែងប្រហែល 20921គីឡូម៉ែត្រ តាមបណ្តោយព្រំប្រទល់ខាងជើងនៃប្រទេសចិន។ ការសាងសង់បានចាប់ផ្តើមនៅស.វទី 3 ក្រោមការដឹកនាំដោយស្តេច Qin Shi Huang ហើយចំណាយពេលច្រើនជាងមួយពាន់ឆ្នាំ ដើម្បី កសាងមហាកំពែងដ៏វែងមួយនេះ។ ម្យ៉ាងទៀត នាពេលសព្វថ្ងៃនេះ ស្នាដៃនៃការបង្កើតបានធ្វើជាគំរូដ៏អស្ចារ្យមួយនៃស្ថាបត្យកម្ម ដើម្បីការពារប្រទេសចិននាសម័យបូរាណ។

10. បឹង Blue Lagoon
បឹង Blue Lagoon ស្ថិតនៅក្នុងចំណោមបឹងដ៏គួរឱ្យទាក់ទាញបំផុត របស់ប្រទេសអ៊ីស្លង់ (Iceland) ។ បឹងពណ៌ខៀវនេះ ត្រូវបានបំពេញដោយទឹកក្តៅឧណ្ហៗប្រហែល 9 លានលីត្រ និងហ៊ុំព័ទ្ធទៅដោយកម្អែលភ្នំភ្លើង។ ម្យ៉ាងទៀត បឹងនេះមានអត្ថប្រយោជន៍ជួយដល់សម្រស់ នេះជាហេតុដែលអ្នកទេសចរជាច្រើននាក់ នាំគ្នាមកទស្សនាបឹង Blue Lagoon ដើម្បីទទួលបានទឹកក្តៅបែបធម្មជាតិពិតៗពីបឹងដ៏អស្ចារ្យមួយនេះ។

11. រូបសំណាក ព្រះគ្រីស្ទ The Redeemer
រូបសំណាកវប្បធម៌ ដែលស្ថិតនៅក្នុងប្រទេសប្រេស៊ីល និងជានិមិត្តសញ្ញានៃសាសនាគ្រីស្ទ ជាសកល គឺជារូបសំណាកបែបសិល្បៈ Art Deco ដ៏គួរឱ្យទាក់ទាញ ដែលមានកម្ពស់ 38ម៉ែត្រ និងដាក់ដៃលាតសន្ធឹង ហើយប្រសិនបើយើងមើលពីលើទីតាំងរូបសំណាកនេះ អ្នកនឹងអាចមើលឃើញទស្សនីយភាពដ៏ស្រស់ស្អាតនៃទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីលផងដែរ។

12. ព្រះវិហារ Sacré-Coeur
ព្រះវិហារនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1919 នៅលើកំពូលភ្នំ Montmartre ដែលស្ថិតនៅក្នុងប្រទេសបារាំងប៉ែកខាងជើង ហើយព្រះវិហារនេះត្រូវបានសាងសង់ឡើង ដើម្បីធ្វើជាកន្លែងសម្រាប់ក្រុមជំនុំ រ៉ូមុំាងកាតូលិក ប្រចាំប្រទេសបារាំង។ មិនត្រឹមតែសម្រស់នៃព្រះវិហារនេះទេ សម្រស់នៃសួនច្បារនៅព័ទ្ធជុំវិញព្រះវិហារនេះ ក៏ធ្វើឱ្យអ្នកទេសចរអាចលម្ហែកាយជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនេះផងដែរ។

13. ជ្រលង Grand Canyon
នេះពិតជាធម្មជាតិដ៏អស្ចារ្យមួយ របស់ពិភពលោក ដែលបានបង្ហាញតាមរយៈជ្រលង Grand Canyon ដោយវាបានកកើតឡើងតាំងពីរាប់លានឆ្នាំមុនមកម្ល៉េះ។ សម្រាប់ Grand Canyon ក៏បានទាក់ទាញភ្នែកអ្នកធ្វើដំណើរទាំងឡាយ ជាមួយនឹងផ្ទាំងថ្មពណ៌ក្រហមដ៏ធំសម្បើមរបស់វា ហើយបានធ្វើឱ្យទីនេះក្លាយជាសម្បត្តិមួយ ដ៏មានតម្លៃបំផុតសម្រាប់ពិភពលោកទាំងមូល៕

ប្រភព: rd ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាច...

សណ្ឋាគារថ្នាក់ “ផ្កាយ ៥លាន” នៅ Iceland គឺធ្វើពី Bubbles

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

នៅពេលសម្តៅដល់ការបោះជំរុំ មានវិធីសាស្រ្តជាច្រើន សម្រាប់អនុវត្ត។ អ្នកអាចធ្វើដំណើរកំសាន្ត ដោយគេងនៅក្នុងភួយ ពីក្រោមពន្លឺផ្កាយព្រោងព្រាត បន្ថែមភាពងាយស្រ...

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្...

៤ រមណីយដ្ឋាន ក្នុងសហរដ្ឋ ដែលអ្នកទេសចរមិនគួររំលង

ដោយ: ស. លីង 6 PM, Friday, 07 Apr, 2017

អាមេរិកជាប្រទេសមហាអំណាចមួយ សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងសិប្បនិម្មិត គួរឲ្យទាក់ទាញជាច្រើន។ ក្នុងចំណោមរមណីយដ្ឋានធម្មជាតិទាំងឡាយ មានរមណីយដ្ឋានធម្...

Tomnerb.Com - YouTube Channel