ចូលចិត្តទំនើប

តោះ! មកស្គាល់ រឿង 12 យើងដែលអ្នកគួរជៀសវាង មុនពេលឡើងយន្តហោះ

ដោយ: ចរិយា 9 AM, Tuesday, 06 Aug, 2019

ការជិះយន្តហោះ គឺតែងតែផ្តល់ភាពតានតឹង សូម្បីតែអ្នកឧស្សាហ៍ជិះយន្តហោះទៅមកក្រៅប្រទេសក៏ដោយ ប៉ុន្តែវាមិនមែនជារឿង ដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះអ្នកដំណើរគឺចាំបាច់ត្រូវរៀបចំផែនការគ្រប់យ៉ាងទុកជាមុន ដូចជា៖ រៀបចំវ៉ាលី សម្លៀកបំពាក់ និងឯកសារពាក់សំខាន់ផ្សេងៗ ព្រមទាំងត្រូវរៀបចំពេលវេលា ដើម្បីឡើងយន្តហោះឱ្យទាន់ពេលផងដែរ។ ហើយទាំងនេះគឺធ្វើឱ្យអ្នកដំណើរទាំងអស់ ដែលមានបទពិសោធន៍តែងមានអារម្មណ៍ឈឺក្បាលវិលមុខ។ ថ្ងៃនេះគេហទំព័រ ទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាន អំពីកំហុសចំនួន 12 យ៉ាង ដែលអ្នកមិនធ្លាប់បានដឹងថា អ្នកកំពុងធ្វើនៅក្នុងព្រលានយន្តហោះ រួមមាន៖
1. ដាក់ឯកសារសំខាន់ៗ នៅក្នុងកាបូបតូច (សំបុត្រយន្តហោះ លិខិតឆ្លងដែន…)
មនុស្សមួយចំនួន រៀបចំដាក់ឯកសារសំខាន់ៗទាំងអស់របស់ពួកគេ នៅក្នុងកាបូបតូចមួយ ដោយសារតែ ពួកគេគិតថាកាបូបតូច គឺមានទម្ងន់ស្រាល និងងាយស្រួលក្នុងការយកមកតាមខ្លួន។ ប៉ុន្តែ ប្រសិនបើអ្នកមានកាបូបកាន់តែច្រើន អ្នកទំនងជាកាន់តែពិបាកក្នុងការយកចិត្តទុកដាក់នៅលើកាបូបតូចរបស់អ្នក ដូចជាអ្នកអាចភ្លេចចោលនៅក្នុងតាក់ស៊ី ឬ ហាងកាហ្វេនៅក្នុងព្រលានយន្តហោះ…ជាដើម។ ដូច្នេះ យកល្អអ្នកគួរទុកឯកសារសំខាន់ៗទាំងនេះ នៅក្នុងហោប៉ៅកាបូបធំ និងរៀបចំប្រាក់បន្តិចបន្តួចនៅហោប៉ៅផ្សេងៗគ្នា។

2. មិនស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវ ដើម្បីទៅដល់ព្រលានយន្តហោះ ឱ្យទាន់ពេលវេលា

3. ខកខាន ឬ មិនបានគ្រប់គ្រងពេលវេលាត្រឹមត្រូវ
ភាគច្រើន គឺត្រូវបានគេណែនាំឱ្យមកដល់ព្រលានយន្តហោះ 2-3ម៉ោង មុនពេលឡើងយន្តហោះ។ ប៉ុន្តែ ការធ្វើបែបនេះ មនុស្សមួយចំនួន អាចមានការធុញទ្រាន់ ក្នុងការចំណាយពេលវេលារង់ចាំរយៈពេលយូរបែបនេះ។ ប៉ុន្តែ អ្នកត្រូវចងចាំថាអ្នកដែលមិនចង់មកមុនពេល អាចនឹងទទួលហានីភ័យខ្ពស់ទៅលើការយឺតយ៉ាវ ឬក៏ អាចខកខានការឡើងយន្តហោះ តែម្តង។

4. មិន Checking-in នៅលើអនឡាញ
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ផ្តល់នូវឱកាសដើម្បី Checking-in នៅលើអនឡាញ ពីព្រោះវាមានអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ច។

5. ចំណាយពេលមួយយប់ នៅក្នុងព្រលានយន្តហោះ
ព្រលានយន្តហោះភាគច្រើន មិនត្រូវបានផ្គត់ផ្គង់ជាមួយនឹង កន្លែងអង្គុយសម្រាកដ៏មានផាសុកភាពនៅពេលយប់នោះទេ។ ដូច្នេះ ប្រសិនបើអ្នកចង់សម្រាកពេញមួយយប់ នៅក្នុងព្រលានយន្តហោះ វាអាចជាគំនិតដ៏អាក្រក់មួយ។

6. បង់ថ្លៃ ឥវ៉ាន់លើសទម្ងន់
វាជាការប្រសើរ ដែលអ្នកត្រូវដឹងពីទម្ងន់នៃវ៉ាលីរបស់អ្នក មុនពេលមកដល់ព្រលានយន្តហោះ បើមិនដូច្នេះទេ អ្នកអាចជួបប្រទះនឹងការលំបាកក្នុងការចំណាយប្រាក់ច្រើនទៅលើការបង់ថ្លៃ ឥវ៉ាន់លើសទម្ងន់។

7. រុំវ៉ាលី
អ្នកដំណើរមួយចំនួន ទំនងជាគិតថាការរុំវ៉ាលី អាចរក្សាសុវត្ថិភាពខ្ពស់ ប៉ុន្តែអ្នកមានធ្លាប់គិតដែរទេថា ប្រសិនបើអ្នកភ្លេចរបស់សំខាន់ ដែលអ្នកនឹងត្រូវយកចេញមកខាងក្រៅវិញនោះ អ្នកនឹងជួបប្រទះការលំបាកក្នុងការយកវាចេញ។

8. ចូលទៅក្នុងបុស្តិ៍ត្រួតពិនិត្យសន្តិសុខទី 2 មុនគេ
ជាធម្មតា បុស្តិ៍ត្រួតពនិត្យសន្តិសុខទី2 ជារឿយៗតែងមានមនុស្សច្រើនបំផុត ដូច្នេះគំនិត ដែលចូលទៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យទី2មុន គឺជាគំនិតមិនល្អទេ។

9. ភ្លេច ច្បាប់ហាមឃាត់ទាក់ទងនឹងវត្ថុរាវ និងវត្ថុហាមឃាត់ផ្សេងៗ សម្រាប់ដាក់នៅក្នុងវ៉ាលី

10. សម្រាក បន្ទាប់ពីឆ្លងកាត់បុស្តិ៍ត្រួតពិនិត្យ
នៅពេលអ្នកឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខរួចរាល់ហើយ អ្នកដំណើរភាគច្រើនតែងគិតថា អាចសម្រាកផឹកកាហ្វេ ឬក៏ ញុំាអ្វីមួយបន្តិចបន្តួចបានហើយ មុននឹងដល់ពេលឡើងយន្តហោះ។ ក្នុងករណីនេះ អ្នកគួរប្រុងប្រយ័ត្ន ពីព្រោះវាអាចទៅរួច ដែលអ្នកអាចខកខានពេលវេលាក្នុងការឡើងយន្តហោះ។

11. សាកល្បងញុំាអាហារ ដែលខ្លួនមិនធ្លាប់ញុំា មុនពេលឡើងយន្តហោះ
នៅពេល អ្នកមានឱកាសទៅបរទេស អ្នកប្រាកដជាចង់ភ្លក្សរសជាតិម្ហូបក្នុងស្រុកគេហើយ។ ប៉ុន្តែ ជាទូទៅគេមិនណែនាំឱ្យអ្នកញុំាអាហារប្លែកៗ ឬ ច្រើនមុខ មុនពេលឡើងយន្តហោះទេ ពីព្រោះ អ្នកមិនបានដឹងច្បាស់ទេថា ក្រពះរបស់អ្នក អាចមាន ឬមិនមានប្រតិកម្មចំពោះអាហារ ដែលអ្នកបានញុំានោះ។

12. ភ័យស្លន់ស្លោរ
ប្រសិនបើមានភាពចៃដន្យអ្វីមួយកើតឡើង ដែលធ្វើឱ្យអ្នកមិនអាចឡើងយន្តហោះបាន ឬ ការហោះហើររបស់អ្នកត្រូវបានលុបចោលតែម្តង ដូចជា៖ អ្នកបាត់សំបុត្រយន្តហោះ លិខិតឆ្លងដែន ឬ ឯកសារពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត នោះគឺវាអាចបណ្តាលឱ្យអ្នកមានអារម្មណ៍ភ័យស្លន់ស្លោរ ប៉ុន្តែអារម្មណ៍បែបនេះ គឺនឹងអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងៗ៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រឿងដ៏ល្អបំផុតទាំង 10 ដែលអ្នកគួរមកកម្សាន្ត និង ធ្វើនៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ហេតុផលដែលថាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ដើម្បីថតខ្សែវីឌីអូទាក់ទងទៅនឹង ប្រាសាទអង្គរវត្ត និង ទេសភាពដ៏ អស្ចារ្យដែលស្ថិតនៅខេត្តសៀមរាបក្នុងរយៈពេលពីរបីថ...

តោះមកស្គាល់! ការពិតទាំង 10 ដ៏គួរឱ្យចាប់អារម្មណ៍ អំពីប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលមានភាពល្បីល្បាញខាងបច្ចេកវិទ្យា ក៏ដូចជាមានភាពស្មោះត្រង់ដ៏មិនគួរឱ្យជឿ សម្រាប់ការរស់នៅរបស់ប្រជាជនជប៉ុន។ របៀបរបបរស់នៅប្រចា...

សញ្ញាទាំង 8 ដែលការធ្វើដំណើរជាមួយនឹងមិត្តភក្តិ មិនមែនជាគំនិតល្អបំផុតនោះទេ!

ដោយ: ចរិយា 8 AM, Monday, 16 Sep, 2019

វាហាក់បីដូចជាគំនិតដ៏ល្អឥតខ្ចោះមួយ ដែលអ្នក និងមិត្តភក្តិរបស់អ្នក ធ្វើដំណើរកម្សាន្តរួមគ្នានៅទិសដៅទេសចរណ៍ណាមួយ។ ប៉ុន្តែ ការធ្វើដំណើរកម្សាន្តជាមួយនឹងនរ...

ចូលឆ្នាំខ្មែរ! មិនដឹងថាទៅកម្សាន្តនៅឯណា? សាកទៅលេងសង្រ្កាន្ត នៅខេត្តព្រៃវែង ម្តងមើល៍!!!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ គឺនៅខែក្រោយនេះ ដែលជាហេតុ នៅតាមបណ្តា ខេត្ត/ក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំខេត្ត/ក្រុ...

Tomnerb.Com - YouTube Channel