ចូលចិត្តទំនើប

តោះ! មកស្គាល់ 12 ឧបករណ៍អេឡិចត្រូនិក នាពេលអនាគត ដែលឥឡូវអ្នកអាចទិញ យកមកប្រើប្រាស់បាននៅថ្ងៃនេះ

ដោយ: ភារុន 8 AM, Sunday, 24 Mar, 2019

ការច្នៃប្រឌិតថ្មីៗ ដែលធ្វើឱ្យកាន់តែប្រសើរជាងមុន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ ត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដូចជា ស្មាតម៉ូត ថេបប្លេត និងឧបករណ៍អេឡិចត្រូនិកស៊េរីទំនើបៗ…ជាដើម។ ប្រសិនបើអ្នកកំពុងស្វែករក អំណោយសម្រាប់ជូនអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃពិសេសណាមួយ ហើយអ្នកមិនដឹងថាតើគួរទិញរបស់អ្វី ដែលងាយស្រួលប្រើប្រាស់ និងផ្តល់អត្ថប្រយោជន៍ច្រើន និងប្រកបដោយភាពច្នៃប្រឌិត? ឧទាហរណ៍៖ ឧបករណ៍វាស់វែងមាត្រដ្ឋាន ដែលគណនា កាឡូរី ថាតើអាហារប្រភេទណាមានកាឡូរី តិច ឬ ច្រើន ឬក៏ឧបករណ៍ជំនួយពន្លឺក្នុងពេលថតរូបខ្លួនឯង ឱ្យបានល្អឥតខ្ចោះ…ជាដើម។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំ 12 ឧបករណ៍អេឡិចត្រូនិក នាពេលអនាគតបន្ថែម ជូនប្រិយមិត្តអ្នកអានបានស្គាល់ ដែលមានដូចជា៖
1. ពែង ដែលអាចផ្លាស់ប្តូរ ស៊ីតុណ្ហភាពភេសជ្ជៈ
Ember គឺជាពែង ដែលធ្វើពីសេរ៉ាមិច ដែលផ្តល់ភាពទាក់ទាញខ្លាំង ដោយសារតែលក្ខណៈពិសេសរបស់វា នោះគឺវាអាចផ្លាស់ប្តូរស៊ីតុណ្ហភាព ភេសជ្ជៈបាន។ ដូចនេះ ពែង ដ៏ទំនើបនេះនឹង ផ្តល់ឱ្យអ្នកនូវកាហ្វេក្តៅៗ សម្រាប់ទទួលទាន បានគ្រប់ពេលជានិច្ច លើសពីនេះអ្នកក៏អាចបញ្ជាវាតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកផងដែរ។

2. ទូរស័ព្ទ ចិញ្ចៀន

Nokia Fit គឺជាឧបករណ៍អេឡិចត្រូនិកម្យ៉ាង ដែលមិនចាំបាច់ប្រើដៃ ឬ ប្រើត្រចៀករបស់អ្នកស្តាប់ នៅពេលអ្នកកំពុងហៅ ទូរស័ព្ទ។ ទូរស័ព្ទចិញ្ចៀននេះ នឹងអនុញ្ញាតឱ្យអ្នក អាចជៀសផុតពីធាតុវិទ្យុសកម្មទាំងអស់ ដែលបញ្ចេញមកពីកម្មវិធី Bluetooth ខណៈពេលអ្នកកំពុងស្តាប់កាសទូរស័ព្ទ។ ហើយនៅពេលអ្នកហៅទូរស័ព្ទ អ្នកគ្រាន់តែដាក់ម្រាមដៃ នៅត្រង់ត្រចៀកជាការស្រេច។ លើសពីនេះ ចិញ្ចៀននេះ ត្រូវបានរចនាម៉ូដ ឱ្យមានរូបរាងខុសៗគ្នា ដើម្បីឱ្យសក្តិសមនឹងម្រាមដៃរបស់អ្នកប្រើប្រាស់ និងដើម្បីផ្តល់ងាយស្រួលដល់ការហៅ និងទទួលទូរស័ព្ទ។

3. បច្ចេកវិទ្យា Holographic

បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យអ្នក អាចបើកទ្វារចូលផ្ទះ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់នៅលើ ក្តារចុចនិម្មិត ដែលត្រឹមតែអ្នកទេ ដែលអាចមើលឃើញវា។

4. Keyboard ឡាស៊ែរ

Keyboard នេះមិនមានរូបរាងជាក់លាក់ ដូចនឹង Keyboard ធម្មតាទេ រូបរាងរបស់វា ត្រូវបានបញ្ចាំងឡាស៊ែរនៅលើតុ ឬវត្ថុផ្សេងៗទៀត ដែលមានផ្ទៃរាបស្មើរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការចុច ហើយវាមានអត្ថប្រយោជន៍ដ៏ល្អមួយ គឺវាមានទំហំតូច និងអាចចល័តបានទៅគ្រប់ទីកន្លែង។ ប៉ុន្តែចំនុចខ្សោយរបស់វា នោះគឺអ្នកមិនអាចប្រើវានៅក្នុងបន្ទប់ ដែលមានពន្លឺខ្លាំងទេ ព្រោះថាវាអាចនឹងពិបាកមើល Key អក្សរ និងនិមិត្តសញ្ញាផ្សេងៗនៅលើ Keyboard ឡាស៊ែរនេះ។

5. នាឡិការោទិ៍ដ៏ឆ្លាតវៃ
នាឡិការោទិ៍ដ៏ឆ្លាតវៃនេះ នឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងឡើង ដោយងាយស្រួល ពីព្រោះ 30នាទី មុនពេល ដែលវាត្រូវបានកំណត់ឱ្យបិទសម្លេងរោទិ៍ នោះវានឹងចាប់ផ្តើមបញ្ចេញពន្លឺ ដូចនឹងពន្លឺថ្ងៃរះ ដោយវាអាចបញ្ចេញពន្លឺទាប ឱ្យប្រែទៅជាពន្លឺភ្លឺខ្លាំងៗឡើង។ លើសពីនេះអ្នកក៏អាចកំណត់សម្លេងរោទិ៍ ជាសម្លេងច្រៀងរបស់សត្វបក្សី ឬសម្លេងតន្រ្តី ដែលអ្នកចូលចិត្តផងដែរ។

6. ចិញ្ចៀនពន្លឺ សម្រាប់ជំនួយដល់ការថតរូប Selfie ដ៏ល្អឥតខ្ចោះ

ចិញ្ចៀនពន្លឺ ដ៏តូចនេះ អ្នកអាចបំពាក់វា ជាប់នឹងស្មាតហ្វូន ឬ Laptop របស់អ្នកបាន ហើយចិញ្ចៀននេះបង្កើតជាពន្លឺដ៏ល្អឥតខ្ចោះសម្រាប់ជំនួយដល់ការថតរូប Selfie និងបន្ថែមពន្លឺនៅលើផ្ទៃមុខរបស់អ្នក កាន់តែស្រស់ស្អាត។ ម្យ៉ាងទៀតអ្នកអាចប្រើចិញ្ចៀនពន្លឺនេះ សម្រាប់ជំនួយដល់ការថតរូប Selfie ក្នុងទីតាំងដែលមានពន្លឺទាប ឬ ងងឹត។

7. រ៉ូបូត ដែលជួយឱ្យការគេង កាន់តែប្រសើរឡើង

«Somnox» គឺជាការច្នៃប្រឌិតបង្កើត ដោយអ្នកវិទ្យាសាស្រ្តជនជាតិហូឡង់ ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការគេងមិនលក់ ។ អ្នករចនា បានធ្វើឱ្យរ៉ូបូតនេះ ធ្វើឱ្យការគេងរបស់មនុស្ស កាន់តែលក់បានឆាប់រហ័ស និងក្រោកពីគេងកាន់តែងាយស្រួលជាងមុន។

8. កាមេរ៉ារបស់ស្មាតហ្វូន ដែលអាចចល័តបាន 360º

កាមេរ៉ាស្មាតហ្វូននេះ អាចចល័តបាន 360º ព្រមទាំងផ្តល់ភាពងាយស្រួលដល់ការថតរូបផ្សេងៗ។ ជាពិសេសកាមេរ៉ានេះមិនជ្រាបទឹក ដូច្នេះអ្នកអាចថតរូបវីដេអូ នៅក្រោមទឹកក៏បាន លើសពីនេះ វាមានគុណភាពបង្ហាញចេញដ៏អស្ចារ្យ គឺធ្វើឱ្យ វីដេអូរបស់អ្នក កាន់តែច្បាស់ល្អថែមទៀត។ ម្យ៉ាងទៀតអ្នកក៏អាចចាក់ផ្សាយ ឬ ចែករំលែកវីដេអូ ដោយប្រើប្រាស់ Wi-Fi ផងដែរ។

9. ឆ្នាំងអេឡិចត្រូនិក សម្រាប់អាំងនំបុ័ង និងសុំាងវ៉ិច កញ្ចក់

ឆ្នាំងអាំងនំបុ័ងធម្មតា ពិបាកធ្វើឱ្យអ្នកដឹង ថាតើនំបុ័ង អាំងឆ្អិនល្អ ឬ មិនល្អ? ប៉ុន្តែការអាំងនំបុ័ងជាមួយនឹងឆ្នាំងកញ្ចក់នេះ នឹងអនុញ្ញាតឱ្យអ្នកមើលឃើញថានំបុ័ងនោះឆ្អិនល្អ ហើយដល់ពេល ដែលគួរអ្នក បិទដំណើរការរបស់ឆ្នាំងផងដែរ។ ម្យ៉ាងទៀតឆ្នាំងនេះ ក៏មានកញ្ចក់ពីរជាន់ ដែលមិនធ្វើឱ្យអ្នករលាកដៃថែមទៀត។

10. ប៊ិច សម្រាប់គូររូបភាពនៅលើកាហ្វេ

ប៊ិចនេះគឺជាអំណោយដ៏ល្អឥតខ្ចោះ សម្រាប់មនុស្ស ដែលចូលចិត្តទទួលទាន Cappuccino ឬ Latte ហើយចង់បន្ថែមគំនិតច្នៃប្រឌិត ដោយការគូររូបភាពផ្សេងៗ នៅលើភេសជ្ជៈទាំងនេះ ទៅតាមចំណង់ចំណូលចិត្ត។ ប៊ិចនេះ ក៏មានសុវត្ថិភាពសម្រាប់កុមារតូចៗ ដូច្នេះអ្នកអាចបង្កើតសិល្បៈគំនូរដ៏ស្រស់ស្អាត រួមគ្នាជាមួយកូនៗរបស់អ្នកនៅផ្ទះបាន។

11. អំពូលភ្លើង សម្រាប់ទាក់ទងផ្លូវឆ្ងាយ

អំពូលភ្លើងនេះ ជាធម្មតាមានមួយគូរ ហើយនៅពេលអ្នកបើកអំពូលភ្លើងឱ្យភ្លឺមួយ នោះអំពូលភ្លើងមួយទៀតក៏នឹងភ្លឺផងដែរ ទោះបីជាអំពូលភ្លើងមួយទៀតនេះ នៅឆ្ងាយប៉ុណ្ណាក្តី នេះជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ធ្វើការទំនាក់ទំនងផ្លូវឆ្ងាយជាមួយនឹងមនុស្ស ដែលអ្នកស្រឡាញ់។ ម្យ៉ាងទៀតរាល់ពេលអំពូលភ្លើងបើក វាក៏អាចបញ្ចេញពណ៌ផ្លាស់ប្តូរជានិច្ចផងដែរ។

12. មាត្រដ្ឋានដ៏ឆ្លាតវៃ សម្រាប់វាស់កម្រិតបរិមាណធាតុផ្សំផ្សេងៗ នៅក្នុងម្ហូបអាហារ

នេះគឺជាឧបករណ៍ដ៏អស្ចារ្យ និងទាន់សម័យសម្រាប់អ្នកចង់បញ្ចុះទម្ងន់ ដោយអ្នកអាចពិនិត្យមើលបរិមាណធាតុផ្សំផ្សេងៗ ជាពិសេសបរិមាណជាតិកាឡូរី នៅក្នុងម្ហូបអាហារ ដូច្នេះអ្នកនឹងដឹងថា អាហារណាខ្លះ ល្អសម្រាប់សុខភាពរបស់អ្នក។ ខ្នាតនេះអាចវាស់ទៅលើអាហារប្រហែល 2000មុខ ដែលត្រូវបានគេតំឡើងស្រាប់នៅក្នុងអង្គចងចាំរបស់វា។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

ការណែនាំ ដើម្បីទប់ស្កាត់បញ្ហាបំលាស់ប្តូរ ល្វែងម៉ោងពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

មានយន្តហោះ មានការធ្វើដំណើរ។ មានការធ្វើដំណើរ នឹងអាចកើតមានបញ្ហាបំលាស់ប្តូរលែ្វងម៉ោង ឬភាសាអង់គ្លេសហៅថា Jet Lag។ បើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានេះ អ្នកអា...

រៀបការរួច គួរទៅក្រេបទឹកឃ្មុំ នៅឯណាល្អ?

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ពិធីរៀបអាពាហ៍ពិពាហ៍ ដ៏មានន័យត្រូវបានបញ្ចប់ ពេលវេលាដែលត្រូវគិតដល់ទីតាំង ក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក ក៏ត្រូវ​ចូល​មកដល់ដែរ។ សម័យបច្ចុប្បន្ននេះ ការធ្វើដំណ...

ដឹងអត់! រូបថតទេសភាព18 សន្លឹកនៅកម្ពុជានេះ ធ្វើឱ្យភ្ញៀវបរទេសលង់ស្នេហ៍

ដោយ: ភារុន 9 AM, Monday, 24 Dec, 2018

ទេសភាពនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់អ្នកថតរូបទាំងខ្មែរ និងបរទេសទាំងឡាយណា ដែលចង់ថតផ្តិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងស្ថាបត្យកម្មបូរាណៗដ៏អស្...

ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញា...

Tomnerb.Com - YouTube Channel