ចូលចិត្តទំនើប

រឿង 11 យ៉ាងដែលអ្នកគួរដឹង ខណៈពេលទៅលេងទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 6 AM, Tuesday, 21 May, 2019

ទីក្រុងតូក្យូ អាចត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដ៏អស្ចារ្យ ដែលមានទាំងបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យបំផុតប្រចាំប្រទេសជប៉ុន។ អ្នកស្រុក ដែលរស់នៅទីក្រុងតូក្យូ ចង់ឱ្យភ្ញៀវទេសចរបរទេស អាចធ្វើការស្វែងយល់បន្ថែម អំពីទីក្រុងដ៏ទំនើបមួយនេះ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ខាងក្រោមនេះគឺជា ដំបូន្មាននៃអ្នកទេសចរ ដែលធ្លាប់បានមកកាន់ទីក្រុងតូក្យូ ហើយក៏បានណែនាំប្រាប់ថាមានរឿង 11 យ៉ាង ដែលគួរដឹងនៅពេលទៅលេងទីក្រុងតូក្យូ៖
1. ងាយស្រួលវង្វេងផ្លូវ
ដោយសារតែទីក្រុង តូក្យូ មានផ្លូវធំ-តូច ហើយខ្វាត់ខ្វែងជាច្រើនខ្សែ និងមានហាងលក់ទំនិញ ដែលមានរចនាបថដូចគ្នាជាច្រើន ដូចនេះអាចជាហេតុ ធ្វើឱ្យអ្នកទេសចរដែលមកលេងដំបូង អាចងាយនឹងវង្វេងផ្លូវ ប៉ុន្តែទោះបីជាអ្នកកំពុងជិះតាក់ស៊ី ឬក៏ជិះលើរថភ្លើងក្រោមដីក្តី ក៏អ្នកនៅតែងាយនឹងវង្វេងផ្លូវដែរ។ ដូច្នេះអ្នកគួរមានសៀវភៅណែនាំ និងផែនទីមួយក្បាលដ៏ជាក់លាក់ ដាក់ជាប់ខ្លួនជានិច្ចដើម្បីជៀសវាងការវង្វេងផ្លូវ។

2. ទីក្រុង តូក្យូ សម្បូរអគារខ្ពស់ៗជាច្រើន

នៅក្នុងទីក្រុង តូក្យូ សម្បូរអគារខ្ពស់ៗជាច្រើន មិនថាហាងលក់ទំនិញ ក្រុមហ៊ុន ភោជនីយដ្ឋាន និងលំនៅដ្ឋាននោះទេ គឺភាគច្រើនត្រូវបានសាង់សង់ឡើងជាលក្ខណៈអគារខ្ពស់ៗ ហើយនៅជាន់ក្រោមនៃអគារ គឺជាហាងលក់ទំនិញ ហាងកាហ្វេ ឬ ភោជនីយដ្ឋាន ចំណែកលំនៅដ្ឋានភាគច្រើននៅជាន់ខាងលើទៅវិញ។

3. ការប្រើប្រាស់ភាសា

ជារឿយៗឧបសគ្គខាងភាសា ត្រូវបានចាត់ទុកថាជាបញ្ហាដ៏ធំមួយ ចំពោះភ្ញៀវទេសចរបរទេសមកកាន់ទឹកដីប្រទេសជប៉ុន។ ពីព្រោះភាគច្រើននៃជនជាតិជប៉ុនមិនសូវប្រើភាសាអង់គ្លេស ជាភាសាផ្លូវការទីពីរនោះទេ។ ដូចនេះពួកគេភាគច្រើនតែងតែនិយាយភាសាកំណើតរបស់ខ្លួនគ្រប់ពេលវេលាទំាងអស់។ បើទោះជានៅក្នុងទីក្រុង តូក្យូ ដ៏ទាន់សម័យនេះក្តី ក៏មិនសូវមានភាពខុសគ្នាដែរ នោះគឺការប្រើភាសាអង់គ្លេសត្រូវបានប្រើត្រឹមតែ នៅក្នុងតំបន់ទេសចរធំៗមួយចំនួនប៉ុណ្ណោះ។

4. កុំភ្លេចយកឧបករណ៍បកប្រែមកជាមួយ

ដោយសារតែការប្រើភាសាជាបញ្ហាដ៏ធំសម្រាប់អ្នកទេសចរ ដូច្នេះប្រសិនបើអ្នកបានមកលេងនៅទីក្រុងតូក្យូនេះ អ្នកគួរត្រៀមឧបករណ៍បកប្រែ ដាក់មកជាប់ខ្លួនជានិច្ច។ បើទោះជាអ្នកដើរកម្សាន្តទៅដល់ទីកន្លែងណា នៅក្នុងទីក្រុងតូក្យូ ក៏អ្នកមានភាពធូរស្រាលនៅក្នុងការទំនាក់ទំនងជាមួយអ្នកស្រុក តូក្យូដែរ។

5. គ្រប់ទីកន្លែងមានស្លាកសញ្ញាជាភាសាអង់គ្លេស

នៅគ្រប់ដងវិថីនៃទីក្រុង តូក្យូ ទាំងអស់សុទ្ធតែមានស្លាកសញ្ញាជាភាសាអង់គ្លេសអម វាក៏ផ្តល់ភាពងាយស្រួលមួយចំណែកផងដែរ សម្រាប់ភ្ញៀវទេសចរ ដែលមកលេងនៅក្នុងទីក្រុងនេះ។ លើសពីនេះ បុគ្គលិកណែនាំផ្លូវភាគច្រើន អាចនិយាយភាសាអង់គ្លេសបាន ហើយក៏មានការផ្តល់សៀវភៅមគ្គុទ្ទេសណែនាំ ជាភាសាអង់គ្លេសជូនដល់អ្នកទេសចរ ដោយឥតគិតថ្លៃផងដែរ។

6. ម្ហូបក្លែងក្លាយ
យោងទៅតាមអ្នកស្រុកដែលរស់នៅក្នុងទីក្រុងតូក្យូ បានឱ្យដឹងថាអាហារដ្ឋាន ដែលបើកលក់នៅក្នុងទីក្រុង មានលក្ខណៈចម្រុះគ្នាជាច្រើន។ ដូច្នេះនៅតាមអាហារដ្ឋានមួយចំនួនមានទូរតាំងមុខម្ហូប ប៉ុន្តែអ្នកកុំមានការភ័នច្រឡំ ម្ហូបដែលដាក់តាំងទាំងអស់នេះសុទ្ធតែជាម្ហូបក្លែងក្លាយទេ។

7. គោរពច្បាប់ក្នុងតំបន់

នៅក្នុងទីក្រុង តូក្យូ អ្នកធ្វើដំណើរថ្មើរជើងទាំងអស់ គឺគោរពភ្លើងសញ្ញាចរាចរណ៍នៅក្នុងតំបន់ខ្លាំងណាស់។ ដូច្នេះ អ្នកបើកបររថយន្ត ភាគច្រើនពួកគេមិនចាំបាច់ប្រយ័ត្នប្រយែងមើលអ្នកដំណើរថ្មើរជើងនោះទេ។ ដូច្នេះ ស្លាកសញ្ញានៅគ្រប់ទីកន្លែងនៅក្នុងទីក្រុង គឺមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវគោរពធ្វើតាមទាំងស្លាកសញ្ញាចរាចរ និងស្លាកសញ្ញាបំរាមនៅតាមដងផ្លូវនានានៅក្នុងទីក្រុងនេះ។

8. អ្វីៗកំពុងមានការផ្លាស់ប្តូរឥតឈប់ឈរ

ការប្រកួតកីឡាអូឡាំពិកនៅក្នុងទីក្រុង តូក្យូ នឹងប្រារព្ធធ្វើឡើង នៅមិនប៉ុន្មានឆ្នាំខាងមុខនេះទេ ប៉ុន្តែទីក្រុង តូក្យូ និងខេត្តនៅជុំវិញទីក្រុង ក៏កំពុងធ្វើការរៀបចំដោយឥតឈប់ឈរ សម្រាប់ទទួលភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់មកពីគ្រប់ប្រទេសទាំងអស់នៅពិភពលោក។ ដូច្នេះ ការប្រើប្រាស់ Wi-Fi ជាសាធារណៈ ឧបករណ៍បកប្រែ កម្មវិធីមគ្គុទ្ទេស សុទ្ធសឹងតែប្រើជាភាសាអង់គ្លេស ហើយនឹងអ្វីៗជាច្រើនទៀត គឺស្ថិតក្នុងផែនការដែលនឹងត្រូវបានរៀបចំឡើងយ៉ាងល្អ ដើម្បីធ្វើឱ្យទីក្រុងនេះក្លាយទៅជាទីក្រុងដ៏សក្តិសមបំផុត សម្រាប់អ្នកមកទស្សនាកីឡាអូឡាំពិក នាឆ្នាំ 2020។

9. សេវាកម្មណែនាំ ដោយឥតគិតថ្លៃ

ប្រសិនបើអ្នកមិនចេះនិយាយ ឬ អានភាសាជប៉ុនទេ អ្នកអាចស្វែងរកសេវាកម្មមគ្គុទ្ទេសទេសចរ សម្រាប់ជួយអ្នកក្នុងការដើរកម្សាន្ត។ នេះជាភាពអស្ចារ្យមួយរបស់ទីក្រុង សម្រាប់ជួយឱ្យអ្នកទេសចរអាចដើរកម្សាន្តយ៉ាងសប្បាយរីករាយ នៅក្នុងទីក្រុងតូក្យូ ហើយសេវាកម្មទាំងនេះមិនមែនសុទ្ធតែមានតម្លៃថ្លៃនោះទេ ក៏មានសេវាកម្មមួយចំនួនផ្សេងទៀត ដែលផ្តល់ជូនដោយឥតគិតថ្លៃផងដែរ។ ដូចជាអង្គការស្ម័គ្រចិត្ត TOKYO FREE GUIDE ដែលបានប្រមែប្រមូលអ្នកស្រុក ដែលមានចំណេះដឹងផ្នែកភាសាអង់គ្លេស សម្រាប់ជាជំនួយដល់អ្នកទេសចរធ្វើដំណើរមកកម្សាន្តនៅក្នុងទីក្រុង តូក្យូ។

10. អាថ៌កំបាំងនៃហាង Muji

ផលិតផលរបស់ហាង Muji ភាគច្រើនជាទំនិញចម្រុះ ដែលផ្តល់ឱ្យអ្នកទេសចរ អាចប្រើប្រាស់ផង និងអាចទិញធ្វើជាវត្ថុ អនុស្សាវរីយ៍ផង ឧទាហរណ៍ដូចជា៖ អាវយឺត អាវទ្រនាប់ សាប៊ូ សូកូឡា នំ Poky សៀវភៅអាន និងវត្ថុប្រើប្រាស់សំខាន់ៗដទៃទៀត ម្យ៉ាងទៀត អ្នកមិនបាច់ព្រួយបារម្ភក្នុងការស្វែងរកហាង Muji ទេ ពីព្រោះនៅគ្រប់ Family Mart ទាំងអស់សុទ្ធតែមានផលិតផលរបស់ហាង Muji ទាំងអស់ដាក់លក់។

11. ស្ពានបូរាណនៅក្នុងទីក្រុងតូក្យូ

នៅក្នុងអំឡុងសម័យ Edo ដែលជាសម័យកាលអធិរាជជប៉ុន បានផ្លាស់ប្តូររាជធានីមកនៅទីក្រុងតូក្យូ ហើយទីក្រុងនេះក៏បានក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនជប៉ុនទាំងអស់។ យោងទៅតាមអ្នកស្រុក តូក្យូ បានឱ្យដឹងថានៅសង្កាត់ Nihonbashi មានស្ពានបូរាណមួយ ដែលកាលពីមុនត្រូវបានគេចាត់ទុកថា ជាចំណុចចាប់ផ្ដើម ដែលត្រូវបានគេវាស់វែង។ ម្យ៉ាងទៀត អ្នករស់នៅទីនេះមានការត្អូចត្អែរថា នៅក្នុងប្រវត្តិសាស្រ្ត តើទីក្រុង តូក្យូ គឺពិតជាស្ថិតនៅចំកណ្តាលនៃប្រទេសជប៉ុនទំាងមូលដែរឬទេ?

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

បង្ហាញរូបឆោម “New Kiribatie” ប្រទេសបណ្តែតទឹក ដំបូងបង្អស់លើពិភពលោក

ដោយ: ដាលីស 10 AM, Friday, 08 May, 2015

កាលពីពាក់កណ្តាលខែកញ្ញា នាឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ប្រទេសសាធារណរដ្ឋ ឃីរីបាទី ( Republic of Kiribatie ) បានត្រៀមប្រកា...

រឿង 9 យ៉ាង ដែលអ្នកត្រឹមតែអាចមើលឃើញ នៅក្នុងប្រទេសជប៉ុន សូម្បីអ្នកធ្វើដំណើរ ជុំវិញពិភពលោកក៏ភ្ញាក់ផ្អើលដែរ!

ដោយ: ភារុន 8 AM, Friday, 12 Jul, 2019

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើន ដែលចូលចិត្តមើលរឿងតុក្កតាជប៉ុន ឬ រឿងភាគជប៉ុន និងចូលចិត្តញុំាម្ហូបស៊ូស៊ីជប៉ុន និងស្តាប់បទចម្រៀងជប៉ុន…ជាដើម...

តោះ! មកស្គាល់ 7 ទិសដៅដ៏ល្អបំផុត ដែលត្រូវបានគេហាមឃាត់ មិនឱ្យទៅលេង!!!

ដោយ: ភារុន 8 AM, Wednesday, 10 Apr, 2019

តោះ! មកស្គាល់ 7 ទិសដៅដ៏ល្អបំផុត ដែលត្រូវបានគេហាមឃាត់ មិនឱ្យទៅលេង!!!មិនថាដើម្បីការពារធម្មជាតិ ឬក៏ រក្សាមនុស្សដែលជាជនជាតិដើមឱ្យសុវត្ថិភាព ឬក៏លាក់ការព...

តោះ! មកស្គាល់ តំបន់កម្សាន្តថ្មីទាំង 9 ដែលលាក់ខ្លួននៅក្នុងទីក្រុង ក្យូតុ ប្រទេសជប៉ុន

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ជាការពិតដែលទីក្រុងក្យូតុ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត ដោយសារតែទីក្រុងមួយនេះ គឺជានិមិត្តរូបខាងផ្នែកវប្បធម៌ប្រពៃណីរបស់ប្រទេសជប៉ុន ហើយវាក៏មានបរិយាកា...

Tomnerb.Com - YouTube Channel