ចូលចិត្តទំនើប

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,3ពាន់លាននាក់ ដែលរស់នៅលើភពផែនដីរបស់យើងនេះ ក៏នៅតែមានស្រ្តីនៅតាមបណ្តាប្រទេសមួយចំនួន ដែលត្រូវរងការឈឺចាប់ពីអំពើហឹង្សា ការមិនគោរពសិទ្ធស្រ្តី ការធ្វើឱ្យផ្តាច់ខ្លួនចេញពីសង្គម ការបង្ខិតបង្ខំ ភាពល្ងង់ខ្លៅ និងការរើសអើងស្រ្តី នៅគ្រប់ការងារទាំងអស់ក្នុងសង្គមជាដើម។ ដូច្នេះបើចង់ដឹងថាតើស្រ្តីនៅប្រទេសណាខ្លះ? និងមានរឿងរ៉ាវអ្វីខ្លះកើតឡើងចំពោះស្រ្តី? សូមប្រិយមិត្តអានអត្ថបទខាងក្រោមនេះ៖
1. ប្រទេស ឥណ្ឌា
យោងទៅតាមការស្ទង់មតិមួយរបស់មូនិធិ Thomson Reuters បានឱ្យដឹងថាកំពូលប្រទេស ដែលមានអត្រាខ្ពស់បំផុតនៃអំពើហឹង្សាទាំងផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តទៅលើស្រ្តីគឺប្រទេស ឥណ្ឌា។ បទឧក្រិដ្ឋទៅលើស្រ្តី គឺត្រូវបានប្រព្រឹត្តជារៀងរាល់ 3 នាទីម្តង។ ម្យ៉ាងទៀតស្រ្តី និងក្មេងស្រីប្រហែល 100លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថាជាជនរងគ្រោះក្នុងការជួញដូរផ្លូវភេទ និង44.5% ជាក្មេងស្រីក្រោមអាយុ 18 ឆ្នាំ ត្រូវបង្ខំឱ្យរៀបការទាំងវ័យក្មេង។ ស្រ្តីរស់នៅក្នុងប្រទេសឥណ្ឌា ត្រូវទទួលរងការឈឺចាប់ ដោយសារបញ្ហា3 គឺវប្បធម៌ប្រពៃណី អំពើហឹង្សា និងការជួញដូរផ្លូវភេទ។

2. ប្រទេស អាហ្វហ្គានីស្ថាន
ប្រទេសអាហ្វហ្គានីស្ថាន គឺជាប្រទេសលំដាប់ទី 2 នៅក្នុងបញ្ជីពិភពលោក។ នៅក្នុងប្រទេសនេះស្រ្តីត្រូវបានគេដកហូតសិទ្ធទាំងអស់ ប្រហែលជិត 17ឆ្នាំ បន្ទាប់ពីការផ្តួលរំលំរបបតាលីបង់។ នៅសម័យកាលនោះស្ត្រីជាង 80% មិនចេះអក្សរ និងស្រ្តីជាច្រើននាក់ត្រូវបានស្លាប់ដោយសារសម្រាលកូន មូលហេតុមកពីការមិនយកចិត្តទុកដាក់ខាងវេជ្ជសាស្រ្តទៅលើស្រ្តីមានផ្ទៃពោះ។ ម្យ៉ាងទៀតកូនក្រមុំជាច្រើននាក់ ដែលនឹងត្រូវរៀបការមានអាយុទើបតែ 16ឆ្នាំប៉ុណ្ណោះ ហើយស្រ្តីរស់នៅទីនេះ អាចរស់នៅបានត្រឹមតែអាយុ 45ឆ្នាំប៉ុណ្ណោះ បើធៀបនឹងមធ្យមភាគរបស់បុរសអាហ្វហ្គានីស្ថាន។

3. ប្រទេស ស៊ីរី
សង្រ្គាមស៊ីវិល ដែលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរីតាំងពីឆ្នាំ 2011 មកដល់ឥឡូវក៏មិនមានសញ្ញាថានឹងថមថយដែរ។ យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងថាស្រ្តីជនជាតិស៊ីរីត្រូវបានគេរំលោភបំពានផ្លូវភេទ ដែលនេះជាថ្នូរនឹងការទទួលបានជំនួយមនុស្សធម៌។ ស្រ្តីរស់នៅក្នុងប្រទេសនេះ ត្រូវប្រឈមនឹងបញ្ហាការរំលោភបំពានផ្លូវភេទខ្លាំងក្លាបំផុត។

4. ប្រទេស សូម៉ាលី
ប្រទេសនេះស្ថិតនៅក្នុងសង្រ្គាមជាង 2 ទសវត្សរ៍ ដែលធ្វើឱ្យស្រ្តីស្ថិតនៅក្នុងគ្រួសារមន្រ្តីរាជការត្រូវបានគេវាយប្រហារ។ ក្មេងស្រីសូម៉ាលីប្រហែលជា 95% ប្រឈមនឹងការវះកាត់ប្រដាប់ភេទក្នុងចន្លោះអាយុពី 4 ទៅដល់ 11 ឆ្នាំ។ លើសពីនេះមានស្រ្តីត្រឹមតែ 9% ប៉ុណ្ណោះ ដែលអាចសម្រាលកូននៅមណ្ឌលសុខភាពបាន។

5. ប្រទេស អារ៉ាប៊ីសាអូឌីត
ស្រ្តីមិនអាចចូលរួមនៅក្នុងដំណើរការផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ ហើយព្រមទាំងទទួលការរើសអើងនៅកន្លែងធ្វើការ សូម្បីសិទ្ធជាកម្មសិទ្ធក៏មិនមានផ្តល់ឱ្យស្រ្តីផងដែរ។ ស្រ្តីមិនអាចធ្វើអ្វីៗ ដោយមិនបានទទួលការអនុញ្ញាតពីបុរសនោះទេ ដូចជាស្រ្តីមិនអាចធ្វើលិខិតឆ្លងដែន មិនអាចដើរកម្សាន្តជាមួយនឹងមិត្តភក្តិ និងជួនកាលមិនអាចធ្វើការងារនៅខាងក្រៅផងដែរ។

6. ប្រទេស ប៉ាគីស្ថាន
នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសនេះ ស្រ្តីត្រូវបានគេចាប់រំលោភជាក្រុម ម្យ៉ាងទៀតស្រ្តីគឺតែងជាជនរងគ្រោះនៅក្នុងអំពើហឹង្សាក្នុងគ្រួសារជានិច្ច យោងតាមស្ថិតិប្រហែលជាស្រ្តី 90% ជួបប្រទះនឹងអំពើហឹង្សានៅក្នុងគ្រួសារ។

7. ប្រទេស កុងហ្គោ
នៅភាគខាងកើតសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បានជួបប្រទះនឹងបញ្ហាសង្គ្រាម ដែលបានអះអាងថាប្រជាជនចំនួន 3 លាននាក់ត្រូវរស់នៅក្នុងភ្លើងសង្រ្គាម ជាពិសេសស្រ្តីគឺស្ថិតនៅជួរមុខ។ ស្រ្តីដែលរស់នៅទីនេះ ត្រូវរងការឈឺចាប់ ពីអំពើ ហឹង្សាផ្លូវភេទជាចម្បង។ ចាប់តាំងពីឆ្នាំ 1996 មានករណីចាប់រំលោភប្រហែល 200.000 លើស្រ្តី ត្រូវបានរាយការណ៍ថាកើតមាននៅក្នុងប្រទេសនេះ។

8. ប្រទេស យេម៉ែន
ស្រ្តីជនជាតិយេម៉ែន មិនសូវទទួលបានការថែទាំសុខភាព មិនផ្តល់ធនធានសេដ្ឋកិច្ចត្រឹមត្រូវ និងទទួលរងអំពើហឹង្សាក្នុងគ្រួសារផងដែរ។ ប្រទេសយេម៉ែន កំពុងរងវិបត្តិធ្ងន់ធ្ងរ ដោយសារសង្រ្គាមស៊ីវិលអស់រយៈពេល 3ឆ្នាំ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូតូ ដែលគាំទ្រដោយអ៊ីរ៉ង់ បានរឹបអូសយកតំបន់ជាច្រើននៃប្រទេស រួមបញ្ចូលទាំងរដ្ឋធានីសាណាផងដែរ។

9. ប្រទេស នីហ្សេរីយ៉ា
ក្រុមខាងសិទ្ធមនុស្ស បានចោទប្រកាន់កងទ័ពនៃប្រទេសនេះ ពីបទធ្វើទារុណកម្ម ចាប់រំលោភ និងសម្លាប់ជនស៊ីវិល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម អស់រយៈពេល 9ឆ្នាំ។ ប្រទេសនីហ្សេរីយ៉ាត្រូវបានចាត់ចូលជាប្រទេសដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកទាក់ទិននឹងការជួញដូរមនុស្ស និងអំពើហឹង្សាទៅលើស្រ្តី។

10. សហរដ្ឋអាមេរិក
នេះគឺជាប្រទេសលោកខាងលិចតែមួយគត់ ដែលស្រ្តីជួបប្រទះនឹងហានីភ័យខ្ពស់ ទាក់ទិននឹងអំពើហឹង្សាផ្លូវភេទ ការរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំឱ្យរួមភេទ ព្រមទាំងមានភាពអយុត្តិធម៌ក្នុងករណីចាប់រំលោភផងដែរ។ ការស្ទង់មតិត្រូវបានគេធ្វើឡើង បន្ទាប់ពីយុទ្ធនាការ #MeToo បានរីករាលដាលកាលពីឆ្នាំមុន ដោយស្រ្តីរាប់ពាន់នាក់បានប្រើប្រាស់ចលនាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម នឹងបានធ្វើការចែករំលែករឿងរ៉ាវ ដែលពួកគេត្រូវបានទទួលរងការរំលោភបំពានផ្លូវភេទ ឬការប្រើអំពើហឹង្សាផ្លូវភេទ ឱ្យពិភពលោកទាំងមូលបានដឹងឮ។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

តិចនិកធ្វើឱ្យ ដំណើរកំសាន្តក្រេបទឹកឃ្មុំ កាន់តែមានន័យ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 25 Jan, 2017

ចូលរួមអបអរសាទរ អ្នកបានរៀបអាពាហ៍ពិពាហ៍ដោយជោគជ័យ។ អ្នកបានក្លាយជាម្ចាស់គ្រួសារផ្ទាល់ខ្លួន និងមានដៃគូប្រចាំជីវិត។ ប៉ុន្តែជីវិតពិត ខុសពីខ្សែភាពយន្ត ដែលអ...

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្ន...

ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំ...

ទីតាំងផ្តិតយកទេសភាពក្នុងតំបន់ Setouchi ប្រទេសជប៉ុន

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

តំបន់ Setouchi មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុង Kyoto ព័ទ្ធជុំវិញតំបន់ Seto Inland Sea និងមានកម្រងកោះប្រមាណ 3000 កោះ ដែលជាទីតាំងដ៏លេចធ្លោមួយ នៃប្រជ...

Tomnerb.Com - YouTube Channel