ចូលចិត្តទំនើប

ស្ទើរមិនគួរឱ្យជឿ! កោះតូចៗដ៏អាថ៌កំបាំងបំផុតទាំង 10 មានពិតនៅលើភពផែនដី!!!

ដោយ: ភារុន 6 AM, Thursday, 16 May, 2019

នៅពេលយើងគិតដល់ដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដ៏ល្អឥតខ្ជោះរបស់យើង គឺតែងតែនឹកឃើញការដើរកម្សាន្តនៅលើកោះដ៏ស្រស់ស្អាតមុនគេ មិនថាតែកោះស្ថិតនៅក្នុងស្រុក ឬ ក្រៅស្រុកនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានកោះតូចៗមួយចំនួននៅលើភពផែនដីយើង ដែលងាកចេញឆ្ងាយ ពីទិសដៅសម្រាប់ការធ្វើទេសចរណ៍ផងដែរ។ ខាងក្រោមនេះ គឺជាកោះតូចៗចំនួន 10 ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ និងមានអាថ៌កំបាំងជាច្រើននៅទីនោះ។
1. កោះ Goqui ស្ថិតនៅភាគខាងកើត សមុទ្រចិន
កាលដើមឡើយ កោះធម្មជាតិដ៏ស្រស់ស្អាតមួយនេះ មានអ្នកភូមិនេសាទរស់នៅ ប៉ុន្តែវាត្រូវបានបោះបង់ចោល ដោយសារអ្នកភូមិនេសាទនាំគ្នាផ្លាស់ទីលំនៅទៅកាន់ដីគោក ចាប់តាំងពីនោះមក កោះនេះត្រូវបានកាន់កាប់ដោយធម្មជាតិទាំងស្រុង ដូច្នេះនៅគ្រប់កន្លែងទាំងអស់នៅលើកោះ មានរុក្ខជាតិដុះពាសពេញដី ហាក់បីដូចជាកំរាលព្រំធម្មជាតិពណ៌បៃតង។

2. កោះ Mauritius ស្ថិតនៅមហាសមុទ្រឥណ្ឌា

Mauritius គឺជាកោះដែលមានសម្រស់ធម្មជាតិដ៏អស្ចារ្យ មិនគ្រាន់តែវាស្អាតដូចជានៅឋានសួគ៌នោះទេ ថែមទាំងជាធនធានធម្មជាតិ ដែលមានតែមួយគត់ នោះគឺទឹកជ្រោះបំភាន់ភ្នែកដ៏អស្ចារ្យ ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព ខណៈពេលអ្នកសម្លឹងមើលពីលើ អ្នកនឹងបានឃើញលំហូរនៃដីខ្សាច់ ដែលផ្តល់អារម្មណ៍ដូចជា ទឹកជ្រោះនៅក្រោមទឹក។

3. កោះ ពស់ ស្ថិតនៅលើសមុទ្រប្រេស៊ីល

កោះពស់ គឺជាឈ្មោះហៅក្រៅ ដោយសារតែនៅលើកោះនេះ សម្បូរទៅដោយសត្វពស់គ្រប់ប្រភេទរស់នៅ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានសត្វពស់ប្រហែលជាង 4000 ក្បាលរស់នៅទីនេះ ម្យ៉ាងទៀតកោះនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលរដ្ឋាភិបាលប្រទេសប្រេស៊ីល ហាមឃាត់មិនឱ្យភ្ញៀវទេសចរចូលទៅលេងនៅលើកោះនេះដាច់ខាត។

4. កោះ Bouvet ស្ថិតនៅមហាសមុទ្រអាត្លង់ទិចភាគខាងត្បូង

កោះ Bouvet គឺជាកោះដាច់ឆ្ងាយ ដែលគ្មានមនុស្សរស់នៅ។ អ្នកដែលបានរកឃើញកោះ Bouvet ដំបូងគឺលោក Charles Bouvet de Lozier ដូច្នេះក៏ដាក់ឈ្មោះកោះនេះថា Bouvet តែម្តង។ គាត់បានរកឃើញកោះនេះនៅឆ្នាំ 1739 ប៉ុន្តែព័ត៌មានដែលគាត់ផ្តល់ឱ្យមិនច្បាស់លាស់ ទើបធ្វើឱ្យគ្មាននរណារផ្សេងទៀត អាចរកឃើញកោះនេះម្តងទៀត។ ប៉ុន្តែនៅឆ្នាំ 1808 មានអ្នកនេសាទម្នាក់ បានឃើញកោះនេះ ខណៈពេលគាត់ទៅនេសាទ ហើយ 17 ឆ្នាំក្រោយមក ក៏មាននេសាទត្រីបាឡែនបានរកឃើញកោះនេះម្តងទៀត ហើយក៏បានដាក់ឈ្មោះថាកោះ Liverpool។

5. កោះ Clipperton ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិច

ប្រហែលឆ្នាំ 1910 មានមនុស្សប្រហែល 100 នាក់បានរស់នៅលើកោះនេះ។ ជារៀងរាល់ 2 ខែម្តងមានកាប៉ាល់មកដល់ដើម្បីផ្គត់ផ្គង់ម្ហូបអាហារដល់មនុស្សរស់នៅលើកោះ។ រហូតដល់ឆ្នាំ 1914 ក៏លែងមានកាប៉ាល់មកដល់ ដោយសារតែនៅពេលនោះ នៅខាងក្រៅកំពុងមានសង្រ្គាមកើតឡើង។ នៅឆ្នាំ 1917 ក៏មាននាវាអាមេរិចបានទៅជួយសង្រ្គោះមនុស្សនៅលើកោះ ប៉ុន្តែមនុស្សដែលនៅរស់រានមានជីវិត នៅសល់ត្រឹមតែ មនុស្សធំ 3 នាក់ និងកុមារ 8នាក់ប៉ុណ្ណោះ ពីព្រោះនៅលើកោះគ្មានព្រៃ និងដីមានជីជាតិ ដែលអាចធ្វើកសិកម្មបានឡើយ។ រហូតមកដល់បច្ចុប្បន្ននេះ កោះនេះត្រូវបានគេបោះបង់ចោល។

6. កោះ Ernst Thälmann ស្ថិតនៅក្បែរៗនឹងប្រទេសគុយបា

នៅឆ្នាំ 1972 មេដឹកនាំប្រទេសគុយបា បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីអាល្លឺម៉ង់ខាងកើត ហើយអំឡុងពេលនោះ កោះនេះក៏ត្រូវបានដាក់ឈ្មោះថា Ernst Thälmann ហើយបន្ទាប់មក វាក៏ត្រូវាបានប្រគល់ជូន សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។ ចាប់តាំងពីជញ្ជាំប៊ែរឡាំងបានដួលរលំមក អាល្លឺម៉ង់ខាងលិច និងខាងកើតបានក្លាយជាប្រទេសតែមួយ ប៉ុន្តែកោះ Ernst Thälmann មិនត្រូវបានគេនិយាយនៅក្នុងឯកសារណាមួយនោះទេ។

7. កោះ Palmyra Atoll ស្ថិតនៅភាគខាងត្បូងនៃកោះហាវៃ

កោះនេះ មានព្រៃក្រាស់ៗ និងសម្បូរទៅដោយផ្កាថ្មជាច្រើននៅក្រោមទឹកសមុទ្រ។ ប៉ុន្តែដោយសារតែកោះនេះស្ថិតនៅដាច់ឆ្ងាយពីដីគោកពេក និងមានកាប៉ាល់ 2-3 គ្រឿងបានលិចបាត់ ដោយអាថ៌កំបាំងនៅបរិវេណកោះនេះផង ទើបធ្វើឱ្យអ្នកស្រុក កោះហាវៃ មានជំនឿថា នៅលើកោះមានអាថ៌កំបាំងទាក់ទិនទៅនឹងរឿងអបិយជំនឿជាច្រើន ដែលធ្វើឱ្យពួកគេមិនហ៊ានទៅលេងលើកោះនេះឡើយ។

8. កោះ Vulcan ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន

កោះ Vulcan មានបឹងធំមួយមានឈ្មោះថា Taal ដែលជាបឹងធម្មជាតិមួយ កើតឡើងដោយសាររណ្តៅភ្នំភ្លើងចាស់។

9. កោះ Fort Carroll ស្ថិតនៅសហរដ្ឋអាមេរិច

នៅប៉ុន្មានចុងក្រោយនេះ កោះនេះបានក្លាយជាទីជំរករបស់សត្វស្លាបជាច្រើនក្បាលរស់នៅ។ គម្រោងដែលម្ចាស់កោះចង់សាងសង់អគារមជ្ឈមណ្ឌលទាំងឡាយ នឹងត្រូវធានាថានឹងមិនមានការរំខានដល់សត្វស្លាបទាំងអស់នោះ ដែលជាហេតុធ្វើឱ្យមានការពិបាកក្នុងការសាង់សង់អគារផ្សេងៗ ទើបធ្វើឱ្យម្ចាស់កោះប្រកាសលក់កោះនេះភ្លាមៗ។

10. កោះ Socotra ស្ថិតនៅលើសមុទ្រខ្សាច់អារ៉ាប់

រុក្ខជាតិដ៏ចម្លែកមួយចំនួនបានដុះនៅលើកោះ Socotra នេះ ហើយគ្មានកន្លែងណាដែលមានរុក្ខជាតិទាំងនេះដុះឡើយ។ ដូចជាដើមឈើនៅក្នុងរូបភាព គេហៅថាដើម Blood Dragon ដែលមើលទៅហាក់ដូចជាឆ័ត្រដ៏ធំមួយកំពុងបើក។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្...

រឿង 5 យ៉ាងដ៏ល្អបំផុត ដែលអ្នកគួរធ្វើនៅទីក្រុង Nice ប្រទេស បារាំង ចង់ដឹងអត់ ថាមានអ្វីខ្លះ?

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

អ្នកណាក៏ដឹងដែរថា ទីក្រុង Nice របស់ប្រទេសបារាំង គឺជាទីក្រុងមួយ ដ៏រ៉ូមែនទិច ដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តនៅទីនេះ។ ថ្ងៃនេះ ទំនើប ក៏នឹងលើកយកកន្...

មកស្គាល់! ប្រាសាទ និងសួនច្បារ ដ៏ស្រស់ស្អាតបំផុតទាំង 5 របស់ប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ការជ្រើសរើសកំពូលប្រាសាទ និងសួនច្បារដ៏ស្រស់ស្អាតទាំង 5 នៅក្នុងទឹកដីប្រទេសជប៉ុន គឺរឿងមួយដែលមិនងាយស្រួលទេ ពីព្រោះគ្រាន់តែទីក្រុងក្យូតូមួយប៉ុណ្ណោះ មានប...

១០ អគារកាស៊ីណូ សង់ថ្លៃបំផុតលើពិភពលោក

ដោយ: ចរិយា 6 PM, Wednesday, 30 Nov, 2016

មនុស្សតែងយល់ថា កាស៊ីណូនាំយកប្រាក់ជាច្រើនឲ្យដល់ម្ចាស់ ប៉ុន្តែគ្មាននរណាដឹងទេថា មានម្ចាស់មួយចំនួនបាន ចំណាយប្រាក់អស់សន្ធឹកក្នុងការកសាងអគារម៉ូតដ៏អស្ចារ្...

Tomnerb.Com - YouTube Channel